សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​ទៅ​ទទួល​លោក សម រង្ស៊ី ទោះ​រង​ការ​គំរាម​បង្ក្រាប​ជា​ថ្មី​ទៀត​ពី​អាជ្ញាធរ

ដោយ អាស៊ីសេរី
2019-07-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។ Photo: RFA
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។ Photo: RFA


សកម្មជន​បក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស នៅតែ​រក្សា​ជំហរ​ទៅ​ទទួល លោក សម រង្ស៊ី បើ​ទោះ​បី​ជា​រង​ការ​គំរាម​ពី​អគ្គស្នងការ​នគរបាល​ជាតិ ថា នឹង​ចាប់ខ្លួន ឬ​បង្ក្រាប​ជា​ថ្មី​ទៀត​ក៏ដោយ ។ ពួកគេ​និយាយ​ថា ការ​ទៅ​ទទួល​លោក សម រង្ស៊ី គ្មាន​អ្វី​ខុសច្បាប់​ទេ​ ។ តើ​សកម្មជន​បក្ស​ប្រឆាំង មាន​ទស្សនៈ​បែប​ណា ក្រោយពេល​សមត្ថកិច្ច​ព្រមាន​ចាត់វិធានការ អ្នក​រារាំង​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល?

សកម្មជន​ប្រឆាំង​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លោក ផាន់ សុភី ប្រាប់​ថា ក្រុម​យុវជន​នៅតែ​ទៅ​ទទួល​លោក សម រង្ស៊ី ដដែល ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​ឡើយ ។ លោក​ចាត់​ទុក​ការ​គំរាម​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ថា ជា​ការ​បន្លាច​ពលរដ្ឋ ។ លោក​ថា ការ​ទៅ​ទទួល លោក សម រង្ស៊ី កើត​ចេញ​ពី​ទឹកចិត្ត​ស្មោះស្ម័គ្រ ស្រលាញ់ និង​ឱ្យ​តម្លៃ ដូច្នេះ​ការព្រមាន​នេះ មិន​អាច​បំភ័យ ឬ​បំបាក់​ទឹកចិត្ត​ពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ ។

អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​ជាថ្មី​ទៀត​ថា នឹង​ចាប់ខ្លួន​ពលរដ្ឋ ណា​ដែល​ធ្វើ​សកម្មភាព​រារាំង​ការអនុវត្ត​សាលដីកា​តុលាការ ។ អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៧ កក្កដា​ថា សមត្ថកិច្ច​នឹង​តាម​ចាប់ខ្លួន លោក សម រង្ស៊ី និង​បក្ខពួក តាម​គ្រប់​មធ្យោបាយ ពី​ក្រៅ​ប្រទេស​ឱ្យ​ទាល់តែ​បាន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​តុលាការ ។

ទន្ទឹម​នឹង​ការព្រមាន​នេះ​អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ជួយ​ចាប់ខ្លួន លោក សម រង្ស៊ី បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ចាម លោក ឋាន សុរិទ្ធិ អះអាង​ថា ពលរដ្ឋ​មិន​ខ្លាច​ការព្រមាន​របស់​សមត្ថកិច្ច​ទេ ។ លោក​បន្ត​ថា បច្ចុប្បន្ន​មិន​ចាំបាច់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​បក្ស​ប្រឆាំង​ដឹកនាំ ក៏​ពលរដ្ឋ​អាច​យល់ និង​ត្រៀមខ្លួន​ចាំ​ទទួល​លោក សម រង្ស៊ី ដែរ​ ។ លោក ឋាន សុរិទ្ធិ យល់ថា ការ​ព្រមាន​ពលរដ្ឋ​នេះ ជា​ភាព​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច និង​ជា​ការ​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ ។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត ស្រុក​កំរៀង ខេត្ត​បាត់ដំបង លោក គ្រុយ គឹមសាំង វិញ​ថ្លែង​ថា ពលរដ្ឋ​នៅ​ស្រុក​កំរៀង​ជាច្រើន​រយ​នាក់ កំពុង​អន្ទះសា​ត្រៀម​ទៅ​ទទួល​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ។ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ យល់ឃើញ​ស្រដៀង​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​ដែរ​ថា ការព្រមាន​របស់​ស្ថាប័ន​ប៉ូលិស នេះ ព្រោះ​គណបក្ស​កាន់​អំណាច ខ្លាច​ប្រជាប្រិយភាព​លោក សម រង្ស៊ី ។ «»

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ត្រៀមខ្លួន​ចាំ​ទទួល​លោក​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា នៅ​ខែ​កញ្ញា ខាងមុខនេះ។ ក្រោយ​ការ​ប្រកាស​នេះ មន្ត្រី​គណបក្សប្រឆាំង​នៅ​តាម​បណ្ដា​ប្រទេស​នានា កំពុង​ធ្វើ​យុទ្ធនាការ កៀរគរ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ នៅ​ទូទាំង​ពិភពលោក ឱ្យ​ចូលរួម​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ជាមួយ​ពលរដ្ឋ និង​ពលករ​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ។

បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​តាម​បណ្ដា​ប្រទេស​នានា ក៏​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បរទេស បន្ថែម​ទណ្ឌកម្ម​លើ​របប​ក្រុងភ្នំពេញ​ដែរ ។ តួយ៉ាង​ដូចជា សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ទាមទារ​ឱ្យ​រដ្ឋសភា អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​បក្ខពួក និង​គ្រួសារ លោក ហ៊ុន សែន សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន កំពុង​ត្រៀម​ធ្វើបាតុកម្ម នៅ​ខែ​សីហា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ជួយ​ឃ្លាំមើល​ដំណើរ​វិល​ត្រលប់​របស់ លោក សម រង្ស៊ី និង​ដាក់ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ​ជាដើម ។

សកម្មជន​ចលនា​សង្គ្រោះជាតិ នៅ​ប្រទេស​ជប៉ុន អ្នកស្រី ស៊ៀ ណៃគួយ ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន បាន​ប្រជុំ​គ្នា​រួចហើយ ថា នឹង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ នៅ​ខែ​កញ្ញា ។ អ្នកស្រី​ថា ខ្មែរ​នៅ​ជប៉ុន ទាំង​ជនភៀសខ្លួន​នយោបាយ និង​ពលករ មិន​ខ្លាច​ការ​គំរាម​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឡើយ ព្រោះ​ពួកគេ​ស៊ាំ​នឹង​ការ​គំរាម​នេះ​ហើយ ។ អ្នកស្រី​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ក៏​កំពុង​ធ្វើ​យុទ្ធនាការ​កៀរគរ ថ្នាក់ដឹកនាំ​ប្រទេស​ជប៉ុន ឱ្យ​ចូលរួម​វិល​ត្រលប់​ចូល​កម្ពុជា ជាមួយ​ពលរដ្ឋ​ខ្មែរ និង​លោក សម រង្ស៊ី ផង​ដែរ ។ «»

គម្រោង​វិលត្រឡប់​ចូល​កម្ពុជា​វិញ​របស់ លោក សម រង្ស៊ី នេះ ក៏​ទទួល​បាន​ការ​គាំទ្រ ពី​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ ដោយ​ពួកគេ​បញ្ជាក់​ថា ពួកគេ​នឹង​អម​ដំណើរ​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រលប់​ចូល​កម្ពុជា​វិញ​ ។ ទោះជា​យ៉ាងណា ក្រសួង​ការបរទេស​នៃ​របប​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ដាក់ឈ្មោះ​សមាជិកសភា​អឺរ៉ុប​ទាំង នោះ​ចូល​បញ្ជី​ខ្មៅ និង​ហាម​ចេញ​ទិដ្ឋាការ ឱ្យ​ចូល​កម្ពុជា ដាច់ខាត​ ។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន បាន​គំរាម​បាញ់​កាំភ្លើង​យន្ត ពី​ក្នុង​លេណដ្ឋាន​កងទ័ព បើ​លោក សម រង្ស៊ី ហ៊ាន​ដឹកនាំ​អ្នកគាំទ្រ ចូល​តាម​ច្រក​ព្រំដែន​គោក ប្រទេស​ថៃ​ ។

មន្ត្រី​បក្ស​ប្រឆាំង អះអាង​ថា យុទ្ធសាស្ត្រ​បន្លាច របស់​របប​ក្រុងភ្នំពេញ មិន​អាច​ឃាត់​ដំណើរ​វិល​ចូល​កម្ពុជា​វិញ របស់ លោក សម រង្ស៊ី បាន​ឡើយ ។

អ្នក​សម្របសម្រួល​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ អះអាង​ថា លោក ហ៊ុន សែន នឹង​គ្មាន​ឱកាស​បាន​ប្រើ​កាំភ្លើងយន្ត​បាញ់សម្លាប់ លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ នោះ​ទេ ព្រោះ​ការ​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី គឺ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ មិនមែន​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​បុរស​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​ទៅ​ទទួល​លោក សម រង្ស៊ី ទោះ​រង​ការ​គំរាម​បង្ក្រាប​ជា​ថ្មី​ទៀត​ពី​អាជ្ញាធរ"

  1. so socheath says:

    ហាស ! ហាស
    ចម្រៀងបទ: កុហក
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ីលុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី ហាក់ដូចជឿឆ្កែ អត់បានការទេ
    ត្បឹតវាកុហក៕
    អត្ថបទ : ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  2. so chết says:

    the Khmer are poor workers unfortunately their successive rulers are shameless, crass, traitor peoples
    Sihanouk made a watch to complete the disappearance of the Khmer people This former criminal monster under the regime of KHMERE ROUGE continued his work of destruction Corrupted trafficants cocaine oligasy feignants he sold the heritages of the Khmer I talk about the land to Vietnamese Chinese
    We must congratulate these countries they have patriotic leaders and they find in hun sen a perfect crin eager for blood power of dollars
    The Khmer evidence came out about the same time as the Vietnamese war
    Hun sen continues to beg infrastructure is in the primary state while viets come out their car made in vietnam
    Why do the Khmer deserve this ssouffrance?

  3. so socheath says:

    ចន្លួញ !
    ……..
    កសិករគ្រប់រូប បេីនៅអឺរ៉ុប ពេលគេបរគោដោយទឹមវាជា
    មួយរទេះ គេប្រេីខ្សែតី ដេីម្បីវាយដេញជម្រុញវា ឲ្យប្រឹងដេីរ
    ទៅមុខ ។
    នៅប្រទេសអាសុី កសិករ ប្រេីចន្លួញ ដែលធ្វេីពីឫស្សី បោះ
    បញ្ចូលដែកគោល កាល់ក្បាលដែកគោល ហេីយសំលៀង
    មុខដែកគោលដែលកាត់នោះ ឡេីងមុតស្រួច សម្រាប់ចាក់
    គូថគោ ដេីម្បីដេញជម្រុញវាឲ្យប្រឹងដេីរទៅ ឬចាក់ដេញ
    បំបោល ឲ្យគោរត់លឿនទៅមុខ ឆាប់ដលទីដៅដែលគេ
    ចង់ទៅ ។
    គោពិតជាចេះស្តាប់បញ្ជារ ជាងអាពូជឆ្កែសមរង្សុី ។
    អាពូជឆ្កែនេះ ប្រមូលលុយ៣០មុឺនដុល្លារ ពីពួកអាល្ងង់
    មីល្ងង់នៅក្រៅស្រុក ជាមួយការវិលចូលកម្ពុជា ដេីម្បីមកជាប់
    ខ្នោះច្រវ៉ាក់តាមទោសកំហុសដែលវាបានប្រព្រឹត្ត គឺជាគំនឹត
    ផ្តួចផ្តេីមរបស់វា ។
    តែឥឡូវយ៉ាងម៉េច ទោះយកចន្លួញ ទៅចាក់គូថវា ក៏វាមិន
    ហ៊ានមកដែរ ជាមួយភាសាថា ហ៊ុន សែន ខ្លាចវាទេីបទប់ស្កាត់
    មិនឲ្យវាមក ?
    វាថាហ៊ុន សែន ខ្លាចវា តែបែរជាអាពូជឆ្កែសមរង្សុី
    វាមិនហ៊ានមកទៅវិញតេីសម្តីនេះ មានន័យថាម៉េច ?
    តេីវាមិនមែនជាសម្តីភូតភរ បោកប្រាស យ៉ាងត្រឡប់
    ត្រឡិន របស់អាពូជឆ្កែសមរង្សុី ទេឬ ?
    ឱ! លោក អ្នកដ៏ល្ងង់ខ្លៅ តែស្រេកឃ្លានអំណាច តាមរយៈ
    ពាក្យសន្យាខ្យល់ខ្ចប់ របស់អាថោកជាងឆ្កែ សមរង្សុី+កឹមសុខា
    ទាំងឡាយអេីយ !
    លោកអ្នកល្មមភ្ញាក់ ពីការយល់សប្តិ៍ដ៏អពមង្គលនេះហេីយ។
    អាថោកជាងឆ្កែពីរក្បាលនេះ វាធ្វេីនយោបាយ បោកលោកអ្នក
    សុី យកលុយធ្វេីមានបាន នឹងខ្ចីកម្លាំងលោកអ្នកប្លន់យក
    អំណាច ដែលមិនប្រកបតាមលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
    អាថោកជាងឆ្កែពីរក្បាលនេះ គ្មានវាសនា បានធ្វេីនយោបាយ
    បោកប្រាសបានទៀតទេ ព្រោះពួកវាគឺជាជនក្បត់ជាតិ។
    សុំកុំមេីលស្រាលលុយ១០,២០,១០០,២០០ដុល្លារយក
    ទៅឲ្យវាបោកប្រាសចាយលេងឲ្យសោះ ។
    លុយទាំងនេះ មានតម្លៃណាស់ បេីលោកអ្នកប្រេីវាចំគោលដៅ
    នោះគឺជាកិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោកអ្នកជាក់ជា
    មិនខាន ៕