រដ្ឋមន្ត្រី​ការបរទេសកម្ពុជា​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ

នយោបាយ


រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ថ្លែង​ទៅ​កាន់អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​លោក វ៉ាង យី (Wang Yi) នៅ​ថ្ងៃ​សុក្រទី២២ ខែមេសា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (VOA)


24 កញ្ញា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេសកម្ពុជា​ចេញផ្សាយ​កាលពីថ្ងៃទី​២៤​ ខែកញ្ញា​នេះ​ លោកប្រាក់ សុខុន​ ដែល​ជាតំណាង​ឲ្យ​​​​មេដឹកនាំ​កម្ពុជា គឺលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ចាក​ចេញ​ពីប្រទេសកម្ពុជា​ កាល​ពីរាត្រី​ថ្ងៃអង្គារ​​ ឆ្ពោះ​មក​កាន់​ទីក្រុង​ញូវយ៉ក​។

​លោក​ ប្រាក់​ សុខុន​ ឧបនាយករដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ នឹង​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤​ ដែល​ធ្វើឡើង​រយៈពេល​បួន​ថ្ងៃ នៅក្នុងទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក។ ​នេះបើយោងតាម​សេចក្តីប្រកាស​របស់ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា ​ដែល​បានចេញផ្សាយ​ជាសាធារណៈកាលពី​ថ្ងៃ​អង្គារ​។

​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៤​នេះ​ បាន​ចាប់ផ្តើម​កាលពី​អង្គារ​ ដោយមាន​មេដឹក​នាំពិភពលោក​ជាច្រើននាក់​ចូលរួម ​ក្នុងនោះ​មានលោក ​Donald Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិកផងដែរ។​ ក្រុមមេដឹកនាំ​ និងតំណាង​រដ្ឋាភិបាល អង្គការក្រៅ​រដ្ឋាភិបាល​ ក៏នឹង​ចូលរួម​ការ​ពិភាក្សា​នានា​នៃមហាសន្និបាត​នេះ​ផងដែរ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេសកម្ពុជា​ចេញផ្សាយ​នៅថ្ងៃទី​២៤​ ខែកញ្ញា​នេះ​ លោក ប្រាក់ សុខុន​ ដែល​ជាតំណាង​ឲ្យមេដឹកនាំ​កម្ពុជា គឺលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ចាក​ចេញ​ពីប្រទេសកម្ពុជា​ កាល​ពីរាត្រី​ថ្ងៃអង្គារ ឆ្ពោះ​មក​កាន់​ទីក្រុង​ញូវយ៉ក​។

VOA មិន​ទាន់​អាច​សុំការ​ធិប្បាយ​ពី​លោក​ កែ​ សុវណ្ណ​ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំអង្គការ​សហ​ប្រជាជាតិ​បាន​ទេ​ ពាក់​ព័ន្ធនឹង​របៀបវារ​របស់​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ​។

ទោះបី​ជាយ៉ាងណា​ក៏ដោយ​ យោងតាម​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់ក្រសួង​ការ​បរទេស​កម្ពុជា​ លោកប្រាក់ សុខុន នឹង​ផ្តល់​សេចក្តី​ថ្លែង​ការណ៍​«ផ្តោត​លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ សមិទ្ធិផល​សំខាន់​ៗ​ឆ្ពោះ​ទៅគោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ និង​សារៈសំខាន់​នៃកិច្ច​ប្រឹងប្រែង​រួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ភេរវកម្ម​ អំពើ​ជ្រុល​និយម​…និងការ​គំរាម​កំហែង​សន្តិសុខ​មិន​ប្រពៃណី​»។

​លោក ​ប្រាក់​ សុខុន ក៏នឹង​ធ្វើការ​គូស​បញ្ជាក់​បញ្ហា​ជាច្រើន​ទាក់​ទិន​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ​ពហុភាគី​និយម​ តួនាទី​ច្បាប់​ អន្តរជាតិ​ ផលប៉ះពាល់​ជាអវិជ្ជមាន​នៃព័ត៌មាន​ក្លែងបន្លំ​ និងបញ្ហា​តំបន់​និង​អន្តរជាតិ​ដែលមានផល​ប្រយោជន៍ និងការព្រួយ​បារម្ភ​រួម​គ្នា​។​

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកនេះ​ នឹង​ធ្វើ​ឡើង​ក្រោម​មូលបទ​ «ជំរុញ​កិច្ចប្រឹង​ប្រែង​ពហុភាគី​ សម្រាប់​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ ការអប់រំ​ប្រកប​ដោយ​គុណភាព​ សកម្មភាព​អាកាស​ធាតុ​ និងបរិយាប័ន្ន​ (ឬ​ការមិន​ទុក​ចោល​នរណា​ម្នាក់ឲ្យ​បាត់បង់ឧកាស)»។

ដោយឡែក​លោក ប្រាក់​ សុខុន ក៏នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ពីររូប​មក​ពី​ប្រទេស​ក្នុងតំបន់​អឺរ៉ុបខាង​កើត រួមមាន​សាធារណរដ្ឋ​ឆែក និង​សហព័ន្ធ​រុស្ស៊ី។​ លោក​ក៏គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ប្រទេសផ្សេង​ទៀត​ និង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ មុននឹង​ចូលរួម​ការប្រជុំក្រៅផ្លូវ​ការថ្នាក់តំបន់​ផ្សេងទៀត​ ហើយ​និង​ការប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយប្រធានមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤ ដែលនឹង​បិទបញ្ចប់​នៅថ្ងៃ​ទី​២៨​ ខែកញ្ញា​ខាងមុខ​៕​

What Next?

Recent Articles

3 Responses to "រដ្ឋមន្ត្រី​ការបរទេសកម្ពុជា​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ"

  1. Anonymous says:

    I knew the monkey master did not wanted to go facing a danger first. just like the monkey’s strap they got banana in it the master always pushing a tiny one go in first. we knew what going to happen when those small one eat those banana he will not standing for that long at last he will die for it .

  2. Anonymous says:

    Mr Trups just said in the UN about china and Iran’ they should be feel ashamed ‘and he said china is the threat to the world ‘ . Singapore getting tie up with USA ‘ not like dirty small pond of cambodia’

  3. so socheath says:

    ត្រឹមត្រូវ !
    មេស្វា គឺអាក្បត់ជាតិសមរង្ស៊ី នឹងបក្សពួកក្បត់ជាតិរបស់វានៅ ដែលរត់ប្រាសអាយុទៅក្រៅប្រទេស
    ហើយដែលមានជំនាញខាងការបោកប្រាសហ្នឹងហើយ ។
    ចំណែកកូនស្វា គឺពួកអាចាប់គុក មីជាប់គុក ចាបន្តបន្ទាប់ហ្នឹងដែរ ។