មន្ត្រី​បក្ស​ប្រឆាំង​ស្វែងរក​អន្តរាគមន៍​ពី​ អ.ស.ប​ ករណី​ធ្វើ​ទុក្ខបុកម្នេញ​និង​ចាប់ខ្លួន​សកម្មជន​ខ្លួន

ដោយ មួង ណារ៉េត
2019-09-26
RFA

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។ RFA/Jeevita
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។ RFA/Jeevita


មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​កំពុង​ស្វែង​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​មាន​វិធានការ​ករណី​ការ​បង្កើន ការ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ក្នុង​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​អ្នកស្រី មូរ សុខហួរ បាន​សរសេរ​លិខិត មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ទៅ​នាយក​ប្រតិបត្តិ​ផ្នែក​កិច្ចការ​នារី​របស់​អង្គការសហប្រជាជាតិ​អ្នកស្រី ភូមិហ្ស៊ីឡេ ម៉ូឡាំបូគឺកា (Phumzile Mlambo-Ngcuka) ដើម្បី​សុំ​អន្តរាគមន៍ ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន លើ​ស្ត្រី​ក្នុង​ជីវភាព​នយោបាយ ក្នុង​ករណី​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​កញ្ញា យូ ចាន់ធានី។

កញ្ញា យូ ចាន់ធានី ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​នៅ​កន្លែង​ធ្វើ​ការ នៅ​ក្នុង​ធនាគារ​អេប៊ីអេ (ABA) កាលពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា កន្លង​ទៅ​នេះ​។ តុលាការ​បាន​ចោទប្រកាន់​កញ្ញា​ពី​បទ ទៅ​ទទួលយក​ផែនការ​ពី​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ។

អ្នកស្រី មូរ សុខហួរ បន្ថែម​ថា បរិយាកាស​ភ័យខ្លាច កំពុង​រីកសាយ​ភាយ​យ៉ាង​គំហុក នៅ​ពាសពេញ​ប្រទេស ស្រប​ពេល​ដែល​ប្រព័ន្ធ​តុលាការ ប្រឡាក់ប្រឡូស​ដោយ​អំពើពុករលួយ និង​ត្រូវ​គេ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ប្រឆាំង​អ្នក​ហ៊ាន​រិះគន់​របប​នេះ និង​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​ឥត​ស្រាកស្រាន្ត។

អ្នកស្រី​ថា ការ​ចាប់ និង​ឃុំខ្លួន​ជា​លក្ខណៈ​ប្រព័ន្ធ ទៅលើ​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដោយសារ​កា​អនុវត្ត​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​បែបនេះ គឺជា​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​មិន​អាច​អត់​ឱ​បាន​នោះ​ឡើយ។

អ្នកស្រី​បន្ថែម​ថា កញ្ញា យូ ចានធានី គឺជា​ជនរងគ្រោះ​ម្នាក់ទៀត ក្នុងចំណោម​ជនរងគ្រោះ​ជា​ស្ត្រី​នៃ​គណបក្ស​ប្រឆាំង ដែល​ស្ថិត​ក្នុង​សេណារីយ៉ូ​របស់​បក្ស​កាន់អំណាច ក្នុង​ការ​កម្ចាត់​សមាជិក​គណបក្ស​ប្រឆាំង​ឱ្យ​អស់។

អ្នកស្រី​ស្នើ​ឱ្យ​ស្ថាប័ន​ស្ត្រី​អន្តរជាតិ​មួយ​នេះ លើក​បញ្ហា​នេះ នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៤ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧៣០ ខែ កញ្ញា និង​ទាមទារ​ឱ្យ​ចាត់ការ ដើម្បី​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ។

ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ចាត់​ទុក​លិខិត​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ ថា​ធ្វើ​មិន​ត្រូវ​តាម​តថភាព​ជាក់ស្ដែង នៃ​រឿងរ៉ាវ​ដែល​កើតមានឡើង​ពិត ជុំវិញ​ការ​ចាប់ខ្លួន​កញ្ញា យូ ចាន់ធានី និង សកម្មជន​បក្ស​ប្រឆាំង​ឯទៀត​នោះ​ឡើយ​។ លោក​បន្ទរ​តាម​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ដែល​ហៅ​សកម្មភាព​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នោះ​ថា​ដើរ​ហួស​បន្ទាត់​ក្រហម៖ «ការ​លើក​​ឡើង​ហ្នឹង វា​មិន​ចំ​អ្វី​ដែល​ជា​ហេតុផល ឬក៏​ជា​អង្គហេតុ​នៃ​ការ​ចាប់ខ្លួន​។ គាត់​មិនបាន​និយាយ​រឿង​ហ្នឹង​ទេ។ អង្គហេតុ​ដែល​គេ​ចាប់​ហ្នឹង គឺ​មាន​ហេតុផល​ត្រឹមត្រូវ​ផង​ដែរ គឺ​នគរបាល និង​សមត្ថកិច្ច ចាប់​គាត់​ពី​សកម្មភាព​បំផុល​បំផុល ការចូលរួម​ក្នុង​ចលនា​ធ្វើ​រដ្ឋប្រហារ»

លិខិត​របស់​អ្នកស្រី មូរ សុខហួរ ទៅកាន់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នេះ ធ្វើឡើង ៥​ថ្ងៃ ក្រោយ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លិខិត​មួយ​ដែរ ទៅ​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក ខូ​លី សេក (Coly Seck) ដើម្បី​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ ជួយ​ធានា​យ៉ាងណា ឱ្យ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង ចេញ​ផ្លែផ្កា​ជា​ការ​ចរចា ដើម្បី​ផ្សះផ្សា​ជាតិ។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កំពុង​ជួប​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន លើក​ទី​៤២ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា។

សារ​អំពាវនាវ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ និង​បង្ក្រាប​សំឡេង​ប្រឆាំង​ដើម្បី​រារាំង​អ្នក​ទាំងនោះ មិន​ឱ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​ប្រឆាំង​ស្វែងរក​អន្តរាគមន៍​ពី​ អ.ស.ប​ ករណី​ធ្វើ​ទុក្ខបុកម្នេញ​និង​ចាប់ខ្លួន​សកម្មជន​ខ្លួន"

  1. so socheath says:

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕