ដោយ ហេង រស្មី
2019-10-30
RFA

លោក ទៀ បាញ់ (ឆ្វេង) រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។

រូប៖ ហ្វេសប៊ុក General TEA Banh និង Sam Rainsy
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិគាំទ្រ ចំពោះគំនិតរបស់មន្រ្តីយោធាម្នាក់ ដែលប្រៀបធៀបលោក សម រង្ស៊ី ទៅនឹងដំប៉ៅមហារីកដែលត្រូវកាត់យកចេញនៅដើមខែវិច្ឆិកាខាងមុខ។ មន្ត្រីគណបក្សប្រឆាំងធ្លាប់បានអះអាងថា ពួកគេមិនខ្លាចនឹងការគំរាមពីរបបលោក ហ៊ុន សែន ទេ ហើយបានសន្យាថា ដឹកនាំកម្លាំងមហាជនអមដំណើរលោក សម រង្ស៊ី វិល ចូលកម្ពុជាឲ្យខាងតែបាននៅថ្ងៃទី៩ វិច្ឆិកា។
លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៩ តុលាថា ដំបៅមហារីកចាំបាច់ត្រូវតែកាត់ចេញ បើមិនដូច្នេះទេ និងមានគ្រោះថ្នាក់ទៅពេលខាងមុខនេះ៖ «ខ្ញុំគ្មានទៅយល់អ្វីបើធម្មតានិយាយពីរឿងមហារីកបើវាកើតនៅកន្លែងណាក៏វាពិបាករស់ដែរតាមខ្ញុំយលទេ។មហារីកបើវាកើតចំកន្លែងសំខាន់វិញអាហ្នឹងវាកាន់តែទៅហើយគ្រាន់តែយូរនឹងឆាប់ហ្នឹងឯង»។
ការលើកឡើងរបស់លោក ទៀ បាញ់ នេះបានកើតមានឡើងក្រោយពីរដ្ឋលេខាធិការក្រសួងការពារជាតិលោក នាយឧត្ដមសេនីយ៍ ម៉ឹង សំផន ប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធិនឹងរបបលោកហ៊ុន សែនថា លោកគាំទ្រអត្ថបទមិត្តអ្នកអានមួយ ដែលបានចុះផ្សាយថា រដ្ឋាភិបាលគណបក្សប្រជាជនគួរកាត់ «សាច់ដំបៅមហារីក សម រង្ស៊ី» គ្រវាត់ចោលនៅថ្ងៃទី៩ ខែវិច្ឆិកា។
អាស៊ីសេរីមិនអាចស្នើសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការក្រសួងការពារជាតិលោក នាយឧត្ដមសេនីយ៍ ម៉ឹង សំផនបានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។តែទោះជាយ៉ាងណាលោក ទៀ បាញ់ បញ្ជាក់ថា ដំបៅមហារីកត្រូវតែយកចេញ។
អាស៊ីសេរីមិនទាន់អាចសុំសេចក្តីបំភ្លឺពី អនុប្រធានគណបក្សសង្គ្រោះជាតិលោក ស្រី មូរ សុខហួរ បានទេកាលពីថ្ងៃទី២៩ តុលា។ ប៉ុន្តែ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រកាសថា គម្រោងវិលត្រឡប់ទៅមាតុប្រទេសវិញនៅថ្ងៃទី៩ ខាងមុខនេះ គ្មានអ្វីផ្លាស់ប្តូរទេ។
គិតត្រឹមថ្ងៃទី៣០ តុលានេះនៅសល់តែ ១១ថ្ងៃទៀតតែប៉ុណ្ណោះដល់ថ្ងៃលោក សម រង្ស៊ី វិលត្រឡប់ទៅស្រុកខ្មែរវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ១១នាក់
- មន្ត្រីសន្តិសុខថៃឲ្យដឹងថា អាជ្ញាធរថៃនឹងមិនចាប់ខ្លួនមន្រ្តីបក្សប្រឆាំង តាមការស្នើសុំរបស់ភាគីកម្ពុជាទេ
- សកម្មជនបក្សប្រឆាំងជាច្រើននាក់នៅខេត្តឧត្ដរមានជ័យរត់ភៀសខ្លួនពីការបង្ខំឱ្យសារភាព
- ភរិយាជនពិការម្នាក់ដែលគាំទ្របក្សប្រឆាំងនៅខេត្តសៀមរាប ស្នើសុំតុលាការដោះលែងប្ដីឲ្យមានសេរីភាព
- របបក្រុងភ្នំពេញពង្រាយយោធា និងសមត្ថកិច្ចប្រដាប់អាវុធល្បាតតាមព្រំដែន ពេលជិតដល់ថ្ងៃកំណត់មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី
- បទសម្ភាសន៍ជាមួយលោក អ៊ូ ច័ន្ទឫទ្ធិ ជុំវិញការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ភរិយាសកម្មជនបក្សប្រឆាំងខេត្តមណ្ឌលគិរីថា ប៉ូលិសចាប់ស្វាមីដោយអយុត្តិធម៌ និងគ្មានអាវជាប់ខ្លួន
- ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្ម នៅថ្ងៃទី៣ វិច្ឆិកា ដើម្បីកៀរគរ និងគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី
- ពលករខ្មែរមួយក្រុមធ្វើការនៅថៃប្ដេជ្ញាទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ
តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
***
ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
អ្នកណាបានទេ ។
ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
គឹជាទាហានត្រូវយល់ !
មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
ប្រយ័ត្នងាប់តៃហោង !
ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
ពួកអ្នកជាចុងក្រោយ ។
talking about cancer I’m a cancer specialist’s Dr experiment to see who have cancer. I used to know HUN SEN had cancer right at his neck . one day he was so upset about his group of those millionaire could not hide the evident of stolen the treasury of Cambodia like>> forest, mineral, or even land concession . too bad HUN SEN himself spoke in media he will cut his KDOR off if he can not protect the forest. one more bad thing was HUN SEN said I’m not a killer not even chicken but I only took so many people life keep them away from his way. for example Dr KEM LAY I’m the one order some one to murder him too bad I just about found guilty but any way I have powers I can buy a dump man in SO SOCHEATH group and gave name CHOUP SAMLAP hey Mr meet to kill . that was what I call HUN SEN walking naked if you do not understanding what I mean . there are a lot of the cases about walking naked not only me is knowing it even animal are also knew it. Mr BANH TEA was just HUN SEN tool to kill HUN SEN’s enemy witch was Cambodian . GOD bless Cambodia