ដោយ ទីន ហ្សាការីយ៉ា
2019-11-03
RFA

សមាជិកចលនាសង្គ្រោះជាតិនៅជប៉ុន នាំគ្នាធ្វើបាតុកម្មគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា។

រូប៖ ហ្វេសប៊ុក Vanna Hay
ចលនាសង្គ្រោះជាតិនៅជប៉ុន ធ្វើបាតុកម្មគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ វិច្ឆិកា។ ក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី លើកឡើងថា បាតុកម្មនេះ ជោគជ័យលើសពីការរំពឹងទុក ដោយសារពលរដ្ឋខ្មែរចូលរួមច្រើនលើសលុប។
ប្រធានចលនាសង្គ្រោះជាតិនៅជប៉ុន លោក ហៃ វណ្ណា ប្រាប់ថា ក្រៅពីការគាំទ្រលោក សម រង្ស៊ី ក្រុមបាតុករបាននាំគ្នាស្រែកជាភាសាជប៉ុន ដើម្បីបញ្ជាក់ជំហរថា ពួកគេមិនត្រូវការរបបលោក ហ៊ុន សែន និងទាមទារឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហៃ វណ្ណា បន្តថា ក្រុមបាតុករ ចូលរួមលើសពីការរំពឹងទុក គឺឡើងជាងបីរយ (៣០០) នាក់ មកពីខេត្តហ៊ីរ៉ូស៊ីម៉ា (Hiroshima) និងខេត្តក្បែរៗ នោះ។
លោកឱ្យដឹងថា ក្រុមបាតុករ បានជួបជុំគ្នានៅសួនច្បារខេត្តហ៊ីរ៉ូស៊ីម៉ា ស្រែកតវ៉ាច្រើនម៉ោង និងបាននាំគ្នាហែក្បួនទៅកាន់ទីតាំងប្រវត្តិសាស្ត្រ អាមេរិកទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រុមបាតុករមិនបានដាក់ញត្តិទៅរដ្ឋាភិបាលជប៉ុនទេ ដោយពួកគេមានគម្រោងសរសេរលិខិតជូនរដ្ឋាភិបាលជប៉ុន ដើម្បីជួយអន្តរាគមន៍ឃ្លាំមើល សកម្មភាពពលករ អមដំណើរលោក សម រង្ស៊ី ចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកាវិញ។
លោក ហៃ វណ្ណា ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ វិច្ឆិកា មានពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ចំនួន ៦នាក់ បានសម្រេចចិត្តធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៦ វិច្ឆិកា ដើម្បីចូលរួមជាមួយពលករផ្សេងទៀត អមដំណើរក្រុមមេដឹកនាំបក្សប្រឆាំងចូលកម្ពុជា។ លោកថា ពលរដ្ឋខ្មែរទាំង ៦នាក់នោះ មាន ៣នាក់ មានសញ្ជាតិជប៉ុន និង ៣នាក់ ជាពលរដ្ឋខ្មែរ ដែលមិនមានសញ្ជាតិជប៉ុន៖ «ពេលនេះ គឺយើងមានខ្មែរកាន់ប៉ាស្ព័រជប៉ុនហ្នឹង ចំនួន ៣នាក់ ខ្មែរកាន់ប៉ាស្ព័រខ្មែរហ្នឹង ចំនួន ៣នាក់ សរុបទាំងអស់ ៦នាក់ នៅពេលហ្នឹង ហើយទម្រាំដល់ថ្ងៃទី៩ ហ្នឹង ប្រហែលមានអ្នកផ្សេងចុះឈ្មោះបន្ថែមទៀត ក៏ថាបានដែរ។ ខ្ញុំនឹងហោះចេញទៅថ្ងៃទី៦ ខ្ញុំទៅដល់ (ទីក្រុងបាងកក) ថ្ងៃទី៧ ហើយប្រសិនជាគម្រោងការដើរល្អ ខ្ញុំត្រូវទៅប្រទេសមីយ៉ាន់ម៉ាថ្ងៃទី៧។ ខ្ញុំហោះ ពីប្រទេសមីយ៉ាន់ម៉ាវិញ ថ្ងៃទី៧ ហើយត្រូវឈរជើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី៨។ ខ្ញុំសូមបញ្ជាក់ម្ដងទៀត ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា កុំឲ្យចាញ់ការគំរាមកំហែង នៅក្រោមការសម្លុត ដោយសារជម្លៀសទ័ពពេញផ្ទៃប្រទេសរបស់លោក ហ៊ុន សែន។ ទង្វើទាំងឡាយនេះបញ្ជាក់ថា គាត់អស់ផ្លូវដើរហើយ»។
ក្រៅពីការគាំទ្របក្សប្រឆាំង បាតុកម្មនេះមានគោលបំណងប្រឆាំងនឹងការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ចំនួន ៨៤ភាគរយដែរ ព្រោះបង្គោលព្រំដែនទាំងនេះ បោះឡើង ក្នុងស្ថានភាពកម្ពុជាកំពុងមានវិបត្តិនយោបាយ។ ក្រៅពីនេះ ក្រុមបាតុករបាន ថ្កោលទោសរបបក្រុងភ្នំពេញ ចំពោះការដកថ្ងៃឈប់សម្រាក ២៣ តុលា សម្រាប់ឆ្នាំ២០២០ និងការប្រឆាំង ចំពោះការដាក់មូលដ្ឋានទ័ពចិន នៅសមុទ្រខេត្តកោះកុង និងខេត្តព្រះសីហនុ។
បាតុករម្នាក់ និងជាជនភៀសខ្លួននយោបាយ អ្នកនាង ឡុង ផល្លា ប្រាប់ថា អ្នកចូលរួមបាតុកម្ម មានទាំងពលករ ជនភៀសខ្លួន និងពលរដ្ឋខ្មែរ កាត់ជប៉ុន។ អ្នកនាងបន្តថា អ្នកចូលរួមធ្វើបាតុកម្ម ទាំងអស់ គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិញ៖ «ថ្ងៃនេះ ពួកខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត រំភើប រីករាយ ព្រោះថា បងប្អូនខ្មែរយើង ដែលគាត់រស់នៅក្នុងប្រទេសជប៉ុននេះ គាត់មកចូលរួមបានច្រើន។ និយាយទៅ មិននឹកស្មាន។ ពួកខ្ញុំអត់នឹកស្មានទេថា ពួកគាត់មកចូលរួមបានច្រើន ហើយប៉ូលិសខាងជប៉ុនហ្នឹង ក៏គាត់ជួយអន្តរាគមន៍ច្រើន ហើយជនជាតិជប៉ុនហ្នឹង ក៏គាត់បានចូលរួម ហើយអ្នកកាសែតបរទេស ក៏គាត់មកចូលរួមយកព័ត៌មានច្រើន។ និយាយទៅ គឺយើងជោគជ័យច្រើន»។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ជុំវិញបាតុកម្មរបស់ពលរដ្ឋខ្មែរនៅជប៉ុនបានទេ នៅថ្ងៃទី៣ វិច្ឆិកា ដោយសារមិនទទួលទូរស័ព្ទ។ តែយ៉ាងណា លោក ផៃ ស៊ីផាន ធ្លាប់លើកឡើងថា បាតុកម្មនៅក្រៅប្រទេសកន្លងមក មិនមានឥទ្ធិពលលើរដ្ឋាភិបាលក្រុងភ្នំពេញឡើយ។
គិតត្រឹមថ្ងៃទី៣ វិច្ឆិកា នៅសល់ ៦ថ្ងៃទៀត ដល់ថ្ងៃកំណត់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំងសន្យាវិលចូលប្រទេសកម្ពុជាវិញ។ អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែររស់នៅតាមប្រទេសលោកសេរីមកពីទ្វីបអឺរ៉ុប និងអាមេរិក ជាង ៣០០នាក់ នឹងចូលរួមអមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ខណៈមេដឹកនាំពលករនៅប្រទេសថៃ អះអាងថា ប្រមូលពលករបានជាង ២២ម៉ឺននាក់ហើយ។ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា នៅថ្ងៃទី៦ វិច្ឆិកា គណបក្សនេះ នឹងប្រកាសតួលេខផ្លូវការ អ្នកអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រជាធិបតេយ្យមូលដ្ឋានទាមទារឱ្យរដ្ឋសភាពន្យារពេលផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម
- មេដឹកនាំរបបភ្នំពេញជំរុញឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិន
- លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃនៅទីក្រុងបាងកកប្រទេសថៃ
- សកម្មជននិងមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស ទៅដល់ប្រទេសថៃជាបន្តបន្ទាប់
- បក្សប្រឆាំងកំណត់យកប្រទេសថៃជាទីតាំងឆ្លងកាត់មកកម្ពុជា
- មេដឹកនាំបាតុករនៅហុងកុងគាំទ្រដំណើរវិលចូលកម្ពុជារបស់មេបក្សប្រឆាំង ដើម្បីស្ដារប្រជាធិបតេយ្យឲ្យរស់ឡើងវិញ
- អាជ្ញាធរអាកាសចរណ៍ស៊ីវិល ហាមក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី និងបក្ខពួកចូលកម្ពុជា ហើយព្រមានចោទពីបទរួមគំនិតក្បត់ជាតិ បើហ៊ានល្មើស
- អាជ្ញាធរខេត្តបន្ទាយមានជ័យ និងបាត់ដំបង បង្ហាញកម្លាំងកងទ័ពរាប់រយនាក់ ហែតាមផ្លូវពេលកៀកថ្ងៃលោក សម រង្ស៊ី វិលចូលស្រុក
- មេដឹកនាំពលករនៅក្រៅប្រទេសអំពាវនាវកងកម្លាំងល្បាតតាមព្រំដែនកម្ពុជាថៃ កុំបង្ក្រាបពលករអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជា
- របបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀត
វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេស
ដ៏កម្រមួយ (???)ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោកថា មុនពេលវាត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា “អាក្បត់ជាតិសមរង្ស៊ីបានត្រៀមខ្លួនរួចរាល់ វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ (???) ។
ហាស !ហាស
ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ