ខ្មែរនៅអូស្ត្រាលី​ធ្វើ​ពិធី​សាសនា​ប្រសិទ្ធិពរ​ជ័យ​ដល់​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ ខែ​វិច្ឆិកា

ដោយ សេក បណ្ឌិត
2019-11-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆកា ឆ្នាំ២០១៩ ធ្វើ​ពិធី​សាសនា​បួងសួង​ដល់​វត្ថុ​ស័ក្កិសិទ្ធិ​ឱ្យ​តាម​ថែ​រក្សា​ពលរដ្ឋ​ខ្មែរ និង​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆកា ឆ្នាំ២០១៩ ធ្វើ​ពិធី​សាសនា​បួងសួង​ដល់​វត្ថុ​ស័ក្កិសិទ្ធិ​ឱ្យ​តាម​ថែ​រក្សា​ពលរដ្ឋ​ខ្មែរ និង​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

 រូប៖ Screenshot


ខ្មែរ​នៅ​អូស្ត្រាលី​ជាង ១០០នាក់​បាន​ធ្វើ​ពិធី​សាសនា ដើម្បី​ប្រសិទ្ធិពរ​ជ័យ​ដល់​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ការ​ធ្វើ​ពិធី​នេះ ព្រោះ​ពួក​គេ​យល់​ថា លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ​មិន​មែន​បង្ក​សង្គ្រាម​ដូច​របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​ដើម្បី​ទៅ​ដោះ​ស្រាយ​បញ្ហា ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ។

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី​មាន​ជំនឿ​ថា ពិធី​សាសនា​នឹង​ធ្វើ​ឲ្យ​វត្ថុ​ស័ក្កិសិទ្ធិ​តាម​ថែ​រក្សា​ពលរដ្ឋ​ខ្មែរ និងលោក​ សម រង្ស៊ី វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា បាន​សុខ​សប្បាយ និង​ជោគជ័យ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ពុទ្ធរង្សី​ម៉ែលប៊ន ក្នុង​ទីក្រុង​ម៉ែលប៊ន នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា៖ «»

ប្រធាន​សាខា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូវែលហ្សេឡង់ លោក ម៉ែន វណ្ណា ឲ្យ​អាស៊ី​សេរី​ដឹង​ថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី និង​អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត ក្នុង​គោល​បំណង​ចង់​បាន​សន្តិភាព ដូច្នេះ​ខ្មែរ​នៅ​អូស្ត្រាលី​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ និង​ខ្មែរ​ទៀត​ទេ។ លោក​បញ្ជាក់​ថា ការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី មិន​មែន​ជា​ការ​បំបែក​បំបាក់​ជាតិ ដូច​ការ​ចោទ​ប្រកាន់​របស់​របប​ក្រុង​ភ្នំពេញ​នោះ​ទេ៖ «»

ចៅហ្វាយ​ក្រុង​ដែនឌឺណុង (Dandenong) ស្តីទី លោក ជា យូហន ថ្លែងថា បើ​ពលរដ្ឋ​ខ្មែរ​មិន​រួម​គ្នា​ក្នុង​ការ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ នឹង​មិន​អាច​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា ដែល​លោក ហ៊ុន សែន កំពុង​ទាញ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នោះ​ឡើយ។ លោកបន្តទៀតថា ការ​វិល​ចូល​ស្រុក​ម្តង​នេះ​មិន​មែន​ជា​រឿង​ស្រួល​ទេ ប៉ុន្តែ​លោក​អះអាង​ថា លោក​នឹង​អ្នក​មុខ​អ្នក​ការ​នៅ​ប្រទេស​អូស្ត្រាលី នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​ការពារ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អូស្ត្រាលី៖ «»

គិត​ត្រឹម​ថ្ងៃ​ទី០៣ ខែ​វិច្ឆិកា ការសន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​សល់​តែ​០៦ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ពេល​កំណត់​នៃ​ការ​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក។

ទោះ​ជា​របប​ក្រុង​ភ្នំពេញ​បាន​ព្រមាន​ថា ចា​ប់ខ្លួន បាញ់​សម្លាប់ និង​ពឹង​ប្រទេស​ជិត​ខាង​កម្ពុជា​មិន​ឲ្យ​លោក​ឆ្លង​កាត់​ក្តី ក៏​លោក សម រង្ស៊ី រក្សា​ជំហរ​វិល​ចូល​ស្រុក​វិញ​ដែរ។

ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក សម រង្ស៊ី បានប​ង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ដោយ​បញ្ជាក់​ជា​ថ្មី​ថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ប្រគល់​ដីធ្លី​ជូន​ពលរដ្ឋ​រង​គ្រោះ បំបាត់​អំពើ​ពុក​រលួយ ដោះ​ស្រាយ​បញ្ហា​បំណុល​ពលរដ្ឋ​ក្រីក្រ រៀបចំ​ប្រព័ន្ធ​តុលាការ​ឡើង​វិញ និង​ការពារ​ផល​ប្រយោជន៍ និង​ភាព​ថ្លៃថ្នូរ​ដល់​ពលរដ្ឋ ដែល​ជា​ម្ចាស់​ទឹកដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ខ្មែរនៅអូស្ត្រាលី​ធ្វើ​ពិធី​សាសនា​ប្រសិទ្ធិពរ​ជ័យ​ដល់​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ ខែ​វិច្ឆិកា"

  1. so socheath says:

    វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម​ រង្ស៊ី​ បាន​ចេញ​វីដេអូ​ឃ្លី​បជា​ភាសា​អង់គ្លេស
    ​ដ៏​កម្រ​មួយ​ (???)ដោយ​ អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ និង​មនុស្ស​ទាំង​អស់​លើ​ពិភពលោកថា​ មុន​ពេល​វាត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ថា “​អាក្បត់ជាតិសមរង្ស៊ីបាន​ត្រៀម​ខ្លួន​រួចរាល់​ វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ទោះបីជា​ត្រូវ​លះបង់​ជីវិត​ក៏​ដោយ​ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ (???) ។ ​
    ហាស !ហាស
    ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ