កម្មករ​​រាប់​ពាន់​​នាក់​​នៅ​​រោង​ចក្រ​​មួយ​​នៅ​​ក្រុង​​តាខ្មៅ​ ប្រឈម​​ជួប​​បញ្ហា​​ជីវភាព​​ក្រោយ​​បាត់​បង់​​ការងារ​​ទាំង​ស្រុង​​

ការងារ | កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៨ មេសា ២០២០ | ម៉ោង ៦:៣៥ ល្ងាច
VOD

កម្មករ-កម្មការិនីដែល​បម្រើការ​ងារ​នៅ​រោងចក្រ​ ប្រឹ​ភី​សឹស (Propitious Cambodia Garment Ltd​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (កម្មកររោងចក្រប្រឹ​ភី​សឹស)

កម្មករ-កម្មការិនីដែល​បម្រើការ​ងារ​នៅ​រោងចក្រ​ ប្រឹ​ភី​សឹស (Propitious Cambodia Garment Ltd​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (កម្មកររោងចក្រប្រឹ​ភី​សឹស)


កម្មករ​-កម្មការិនី​មួយចំនួន​បម្រើការ​ងារ​នៅ​រោងចក្រ ប្រឹ​ភី​សឹស (Propitious Cambodia Garment Ltd​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ប្រឈម​ជួប​បញ្ហា​ជីវភាព ក្រោយ​ថៅកែ​បញ្ឈប់​ពួក​គេ​ពី​ការងារ​ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ។

កម្មករ​-កម្មការិនី​ជាង ២៤០០នាក់ ដែល​បម្រើការ​ងារ​នៅ ប្រឹ​ភី​សឹស ត្រូវ​បាន​ថៅកែ​ប្រកាស​បញ្ឈប់​ពី​ការ​ងារ​ភ្លាម​ៗកាលពី​ថ្ងៃទី២២ ខែមេសា និង​បាន​បើកលុយ​សំណង​ជូន​ពួក​គេ​ចំនួន ៤ចំណុច​ កាលពី​ថ្ងៃទី២៥ ខែមេសា។

កម្មការិនី​ម្នាក់​ដែល​ប្រាប់​ត្រឹម​ឈ្មោះ ស៊ី​យ៉ា និង​បម្រើការ​ផ្នែក​វេច​ខ្ចប់​នៅ​រោងចក្រ ​ប្រឹ​ភី​សឹស ឱ្យដឹង​ថា អ្នកស្រី និង​ស្វាមី​បាន​បម្រើការ​ងារ​នៅ​រោងចក្រ​នេះ​ទាំងអស់គ្នា ហើយ​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ។ អ្នកស្រី​កំពុងតែ​បារម្ភ​ពី​ផល​ប៉ះពាល់​ជីវភាព និង​ការ​ចំ​ណាយ​ផ្សេងៗក្រោយ​បាត់បង់​ការងារ​ធ្វើ។

កម្មការិនី​រូប​នេះ​បន្ត​ថា អ្នកស្រី និង​ស្វាមី​ មិនដឹង​ទៅ​ធ្វើអ្វី និង​រក​ការងារ​ថ្មី​កន្លែងណា​ធ្វើ​នោះ​ទេ ខណៈ​ដែល​រោងចក្រ​ជាច្រើន​កំពុង​ប្រកា​សព្យួ​រការងារ​កម្មករ​ដែរ​នោះ។

អ្នកស្រី ស៊ី​យ៉ា បន្ថែម​ថា៖ «សម្រាប់​គ្រួសារ​ខ្ញុំ​ ទាំង​ប្តី​ទាំង​ប្រពន្ធ គឺ​ធ្វើការងារ​នៅ​រោងចក្រ​ហ្នឹង​តែមួយ ហើយ​គេ​បញ្ឈប់​ពី​ការងារ​ទាំងពីរ​នាក់​អ៊ីចឹង មានតែ​ប្រឈម​នឹង​ការ​ខ្វះ​លុយទឹក​ដោះ​គោ​ឱ្យ​កូន​ប៉ៅ ព្រោះ​មិនដឹង​រោងចក្រ​ហ្នឹង​គេ​បើក​វិញ​ថ្ងៃណា​ផង។ ហើយ​ឥលូវ​ក៏​អត់​ទាន់​ទៅ​ធ្វើតេស្ត​នៅ​រោងចក្រ​ណា​ទៀតផង។ បើ​ជីវភាព​ឥលូវ​នេះ​មិនទាន់​អី​ទេ ប៉ុន្តែ បន្តិចទៀត បើ​យើង​នៅតែ​អត់​ការងារ​ធ្វើ​អ៊ីចឹង វា​មិនដឹង​ម៉េច​ដែរ។ ហើយ​ខ្ញុំ​នៅផ្ទះ​ជួល ​ត្រូវការ​ចំណាយ​បង់​ផ្ទះ​ជួល ទឹក​ភ្លើង និង​ហូបចុក​ប្រចាំថ្ងៃ​ ជាដើម»។

អ្នកស្រី ស៊ី​យ៉ា ឱ្យដឹង​ថា សំណង ៤ចំណុច​ដែល​ថៅកែ​ទូទាត់​ឱ្យ​អ្នកស្រី​ក្រោយ​បញ្ឈប់​ពី​ការងារ​នោះ គឺ​សរុប​បានតែ ១៧០ដុល្លារ​ប៉ុណ្ណោះ។

កម្មការិនី​ម្នាក់ទៀត អ្នកស្រី អ៊ី​ង សំណាង អះអាង​ថា បម្រើការ​ងារនៅ​រោច​ក្រ ​ប្រឹ​ភី​សឹស រយៈពេល ៦ឆ្នាំ​ហើយ។ អ្នកស្រី រៀបរាប់​ថា អ្នកស្រី​មិនមែន​ប្រឈម​តែ​ខ្វះ​លុយ​ចាយវាយ​ប្រចាំថ្ងៃ​ប៉ុណ្ណោះទេ គឺ​អ្នកស្រី​ក៏​ប្រឈម​ជំ​ពាក់​បណុល​ធនាគារ​ទ្វេដង​ផង​ដែរ ប្រសិន​វិស័យ​មួយ​នេះ​ពុំ​មានការយោគយល់​ក្នុង​ការ​សង​ត្រឡប់​ ពេល​អ្នកស្រី​អត់​ការងារ​ធ្វើ​នោះ។

អ្នកស្រី អ៊ឹ​ង សំណាង បន្ថែម​ថា៖ «អ៊ីចឹង ខ្ញុំ​ចង់​ឱ្យ​ខាង​ធនាគារ​មានការ​យោគយល់​ខ្លះ​ចំពោះ​កម្មករ​ដែល​អត់​ការងារ​ធ្វើដូចជា​ពួក​ខ្ញុំ​នេះ ចំពោះ​ការ​បង់​សង​ការប្រាក់ និង​បង់​សង​ត្រឡប់។ ឥលូវ ពួក​ខ្ញុំ​កំពុង​អត់​ការងារ​ធ្វើ ហើយ​លុយ​ក៏​អត់។ អត់​ម៉ា​ចប់ ហើយ​ប្រឈម​ច្រើនណាស់»។

ប្រធាន​រដ្ឋបាល​រោងចក្រ​ ប្រឹ​ភី​សឹស អ្នកស្រី គួច ដា​វី ប្រាប់​វី​អូ​ឌី​ថា ករណី​ថៅកែ​បញ្ឈប់​កម្មករ​ក្នុង​ចំនួន​ច្រើន​នេះ គឺ​ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ។ អ្នកស្រី​ថា ​រោងចក្រ​បាន​បញ្ឈប់​កម្មករ​ចំនួន​ជាង ២,៤០០នាក់ ហើយ​កម្មករ​បាន​ព្រមព្រៀង​ទទួល​សំណង​អស់ហើយ​កាលពី​ថ្ងៃទី២៥ ខែមេសា។

ប្រធាន​រដ្ឋបាល​រោងចក្រ​រូប​នេះ អះអាង​ថា រោងចក្រ​មិនបាន​បិទទ្វារ​នោះ​ទេ គឺ​គ្រាន់តែ​បញ្ឈប់​កម្មករ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​ថា នៅពេល​ការ​បញ្ជាទិញ​វិលត្រឡប់​មកវិញ​នោះ ខាង​រោងចក្រ​នឹង​ទូរសព្ទ​ហៅ​កម្មករ​ដែល​បាន​បញ្ឈប់​ទាំងនោះឱ្យ​ចូល​បម្រើការងារ​វិញ។

អ្នកស្រី​បន្ថែម​ថា៖ «ប្រសិនជា​មានការ​បញ្ជាទិញ​វិញ ហើយ​កូ​វីដ​ត្រូវ​បាន​បញ្ចប់ ហើយ​ខាង​អាមេរិក និង​សហភាព​អឺរ៉ុប​ទម្លាក់​ការ​បញ្ជាទិញ​វិញ ក្រុមហ៊ុន​នឹង​ជ្រើសរើស​ពួក​គាត់​មក​ធ្វើការងារ​វិញ ប៉ុន្តែ ឥឡូវនេះ​ យើង​អត់​អាច​កំណត់​បាន​ថា​ពេលណា​ទេ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថា ការ​បិទទ្វារ​រោងចក្រ​ជាបន្តបន្ទាប់ និង​ការបញ្ឈប់​កម្មករ​ពី​ការងារ​ដូច​ពេលនេះ វា​ជា​សញ្ញា​មិនល្អ​មួយ​សម្រាប់​កម្មករ​វិស័យ​កាត់ដេរ។ 

មេ​សហជីព​រូប​នេះ បាន​លើកទឹកចិត្ត​ឱ្យថៅកែ​រោងចក្រ​ព្យួរការងារ ហើយ​ទូទាត់​ឱ្យ​កម្មករ​ទទួល​បាន ៧០ដុល្លារ ជាជាង​បញ្ឈប់​កម្មករ​ពី​ការងារ។ លោក អាត់ ធន់ ក៏​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យជួយ​កម្មករ​តាមរយៈ​ការជំរុញ​ឱ្យ​ក្រុមហ៊ុន ឬរោងចក្រ​ព្យួរការងារ​កម្មករ ជាជាង​បិទ​រោងចក្រ និង​ជំរុញ​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​រួម​ទាំង​ធនាគារ ពន្យារពេល​ឱ្យ​កម្មករ​សងបំណុល​ទាំង​ថ្លៃដើម និង​ការប្រាក់​បណ្ដោះអាសន្ន​សិន។

លោក អាត់ ធន់ បន្ថែម​ថា៖ «ប្រសិនជា​ក្រុមហ៊ុន​មានលទ្ធភាព ឬរដ្ឋាភិបាល​ជជែក​ជាមួយ​ក្រុមហ៊ុន​បាន​ត្រឹមតែ​ព្យួរ ខ្ញុំ​គិតថា វា​ជា​រឿង​មួយ​ល្អ ដែល​បាន​បង់លុយ​ឱ្យ​គាត់ ៧០ដុល្លារ​ហ្នឹង។ ក្នុងករណី​ក្រុមហ៊ុន​បិទទ្វារ​ដោយក្រុម​ហ៊ុន​មិន​ដំណើរ​បាន អាហ្នឹង​ខ្ញុំ​គិតថា ត្រូវ​គុណ​លុយ​ឱ្យ​គេ​ទៅតាមច្បាប់ ៥ចំណុច​ហ្នឹង​ទៅ។ ប៉ុន្តែ យើង​មិន​លើកទឹកចិត្ត​ដាច់ខាត​ចំពោះ​ការបញ្ឈប់​កម្មករ​ដោយក្រុម​ហ៊ុន​មិនបាន​បិទ ហើយ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ដោយសារ​ការ​រើស​អើង​ផ្សេង​ៗ ព្រោះ​អាហ្នឹង​វា​ជា​ឥរិយាបថ​មិនល្អ​របស់​ក្រុមហ៊ុន»។

មេ​សហជីព​រូប​នេះ ឱ្យដឹង​ថា តាមផ្លូវ​ច្បាប់​ ពេល​ដែល​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ពី​ការងារ ​ត្រូវ​ទូទាត់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច មាន​ប្រាក់ខែ​ចុងក្រោយ ប្រាក់សំណង​ជំងឺចិត្ត ប្រាក់​ជូនដំណឹង ប្រាក់​អតីតភាព​ការងារ និង​ប្រាក់ដំណាច់​ឆ្នាំ​ដែល​នៅ​សេសសល់។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​កាលពី​ម្សិលមិញ​នេះ អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក ហេង សួរ ឱ្យដឹង​ថា មាន​រោងចក្រ​ជាង ១៣០ បាន​ដា​ក់​ពាក្យ​ព្យួ​រការងារ និង​ប៉ះពាល់​កម្មករ​ប្រហែល ១០ម៉ឺន​នាក់​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "កម្មករ​​រាប់​ពាន់​​នាក់​​នៅ​​រោង​ចក្រ​​មួយ​​នៅ​​ក្រុង​​តាខ្មៅ​ ប្រឈម​​ជួប​​បញ្ហា​​ជីវភាព​​ក្រោយ​​បាត់​បង់​​ការងារ​​ទាំង​ស្រុង​​"

  1. Anonymous says:

    I already knew what consequent Cambodia have . not jus HUN SEN and some of his supporter said Cambodia will be ASIAN tiger in economic . at those day I wonder how can this jungle fighter be a good at economic . I only knew that they are so good at killing. after the war that Vietnam invaded Cambodia some thing was change. in ten years Vietnam give up but they keep their agency to control Cambodia in secreted . after that all Cambodian should knew the story . I just want to skip that story and talking about economy witch is so importance for Cambodian right now. I’m 100% knew that economic in Cambodia was just what we call bubble economic witch was so easy to pup empty. that economic rising in Cambodia in the past was came from the world community they fell so bad after those killing field . every Cambodian should wonder why international community came to intervene in Cambodia one more ?? international community they knew all about HUN SEN ‘s democracy after they wagging war white his former enemy SAM RANSY and KIM SOKHA opposition party . we knew that war was haul because of a world war three again white virus COVID19. every Cambodian know right now that HUN SEN’s tiger economy in ASIAN nation is pup empty . at last we are seeing every thing was a joke nothing to be grant. we only seeing every thing gone down hell Cambodian treasury was just about gone, the only the former killing field was gain every thing from this sad nation and the poor Cambodian just waiting for the last day in their dream . at last just mentioning to all Cambodian>> to be alive Cambodia have to get a true Democracy but not HUN SEN’s Democracy please… GOD bless Cambodia and it’s people