ថ្ងៃដំបូងនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឃាត់ម៉ូតូនិង រថយន្តបានចំនួន១៣២២ គ្រឿង

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សង្គម
កញ្ញា ខាន់ លក្ខិណា | ០២ ឧសភា ២០២០ | ម៉ោង ៥:៤៥ ព្រឹក
VOD

អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ក្នុងរាជធានីភ្នំពេញជាច្រើន ឈរតម្រង់ជួររង់ចាំបំពេញឯកសារផាកពិន័យ នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២០(រូបថត៖ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ)

អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ក្នុងរាជធានីភ្នំពេញជាច្រើន ឈរតម្រង់ជួររង់ចាំបំពេញឯកសារផាកពិន័យ នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២០(រូបថត៖ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ)


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១ ខែឧសភា ម្សិលមិញ ឃាត់បានម៉ូតូជិត១២០០ គ្រឿង និងរថយន្ត ១៤៨ គ្រឿង ។

យោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះផ្សាយថា សមត្ថកិច្ចឃាត់ម៉ូតូបានចំនួន ១១៧៤ គ្រឿង និងរថយន្តចំនួន ១៤៨ គ្រឿង ដោយការចុះរឹតបន្តឹងនេះ ចាប់ពីម៉ោង៧ :០០ ព្រឹកដល់១៦:៣០  នាទីរសៀល នៅថ្ងៃទី១ ខែឧសភា។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ម៉ូតូចំនួន ១១៧៤ គ្រឿងដែលសមត្ថកិច្ចឃាត់នោះ ដោយសារ អត់មួក អត់កញ្ចក់ អត់ស្លាកលេខ ល្មើសសញ្ញាចរាចរណ៍ និងនិយាយទូរសព្ទ។

ដោយឡែក រថយន្តចំនួន ១៤៨ គ្រឿង ដែលសមត្ថកិច្ចឃាត់នោះ  ដោយសារ អត់ពាក់ខ្សែក្រវ៉ាត់ , បញ្ច្រាសទិស, អត់ស្លាកលេខ, និយាយទូរសព្ទ, អត់ប័ណ្ណសំគាល់យាន, ល្មើសសញ្ញាចរាចរ និងសំពីងសំពោង និងហួសឈៀស។

រដ្ឋាភិបាលបានចេញ​អនុក្រឹត្យ​ថ្មីមួយ ដោយអ្នកបើកបរ​ដែលល្មើស​គំនូស​សញ្ញា ភ្លើង និង​ច្បាប់​ចរាចរណ៍នឹង​ត្រូវ​មន្ត្រី​នគរបាល​ផាកពិន័យ​យ៉ាង​ទាប​បំផុត ៦ម៉ឺន​រៀល រហូតដល់​ចំនួន ៨០ម៉ឺន​រៀល ​សម្រាប់​អ្នកបើកបរ​ទោចក្រយាន​យន្ត ឬម៉ូតូ។ សម្រាប់​អ្នកប្រើ​ប្រាស់​រថយន្ត ពួក​គេ​នឹង​ត្រូវ​រង​ការ​ផាក​យ៉ាង​ទាប​បំផុត ៧ម៉ឺន ៥ពាន់​រៀល រហូតដល់​ខ្ពស់​បំផុត ២លាន ៤សែន​រៀល។

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ប្រជាពលរដ្ឋ​បើកបរ​ត្រូវ​គោរពច្បាប់​ចរាចរណ៍ ដោយ​ថា ការ​រឹត​បន្តឹង​​ច្បាប់​​នេះ ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស និង​ចៀសវាង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ ដែល​អាច​បង្ក​របួស​ស្នាម​ធ្ងន់​ស្រាល​រហូតដល់​មានការ​បាត់បង់​អាយុជីវិត​ទៀតផង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ថ្ងៃដំបូងនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឃាត់ម៉ូតូនិង រថយន្តបានចំនួន១៣២២ គ្រឿង"

  1. I am applauded and agreed with the new motorist laws and rule restrictions. What I don’t agreed with is the government did not give all motorists enough time to prepare or even to understand what are the restrictions will be enforced and how much each of the penalties will be issued. This is nothing but a new way of Hun Sen regime trying to make money because most if not all businesses in Cambodia are dried up as of now. Most countries around the world are looking to eased some of burdens from their people in anyway they can. But, the Cambodian government is trying to find any which ways they can to ។ ។ squeeze money out from its own people. This government has no shame at all. ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះគឺកាន់​​តែនាំមក​ារព្រួយបារម្ភថ្មីមួយទៀត​​សំរាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ព្រោះ​ពួក​គាត់​មិន​បាន​ដឹង​ថា​តើ​អ្វី​ខ្លះ​ដែល​ជា​បទ​ល្មើស​ច្បាប់​ ។ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​គួរ​ណាស់​តែ​បានចេញ​​និងត្រូវបាន​ពន្យល់​ដល់​ ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​ក៏​បាន​ចំនួន​ ពីរ​អាទិត្យ​ដែរ​មុន​និងដាក់​ច្បាប់​ថ្មី​នេះ​ជា​ផ្លូវ​ការ​។ ប្រជាពលរដ្ឋ​ ប្រឈមមុខ​នឹង​មេរោគ​COVID-19​ អត់​ការងារ​ធ្វើ​ តម្លៃ​ក្នុង​ទី​ផ្សារ​ឡេីង​ថ្លៃ​ មិនយូរ​មិន​ឆាប់​ ប្រជាពលរដ្ឋ​និងដល់ទី​ទាល់​ច្រក​ហេីយ​ងេីបប្រឆាំងនិង​រដ្ឋាភិបាល​ ពេល​នោះ​ ហ៊ុន​សែន​និងមាន​ឱកាស​បានប្រេី​នូវ​ច្បាប់​ថ្មី​ គឺ​ ច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន​ ហេីយអ្វីៗនិងត្រូវចប់។

  2. Anonymous says:

    poor khmer people’ i told you long time ago’ this country in the cageof veitcong mafia dictator and his groups and they can do what ever they wanted to do not feel a shame ‘ because they are mafia’ . In democracy world they help people when they are in bad situation but in cambodia ‘all level they try to suck the blood from their poor own people ‘