ក្រសួង​​ថា​​ការ​​ផាក​ពិន័យ​​ករណី​​ចរា​ចរណ៍​​មិន​មែន​​ចង់​បាន​​លុយ​​នោះ​​ទេ​​

ព័ត៌មានជាតិ | សន្ដិសុខ | អភិបាលកិច្ច
លោក ពៅ មេត្តា | ១២ ឧសភា ២០២០ | ម៉ោង ៤:២៥ ល្ងាច
VOD

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)


មន្ត្រី​ជាន់ខ្ពស់​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អាណិត​អា​សូ​រដល់​នគរបាល​ចរាចរណ៍​ផង​ ហើយ​បញ្ជាក់​ថា ការ​ចាប់​ផាកពិន័យ​មិនមែន​ដើម្បី​ចង់បាន​លុយ​នោះ​ទេ​គឺចង់ឱ្យ​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព។

រដ្ឋលេខាធិការ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ លោកស្រី មឹន មាណវី ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃនេះ​ថា លុយ​ដែល​បាន​ពី​ការ​ផាកពិន័យ​មិនមែន​យក​ទៅ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ជាតិ ឬយក​ទៅ​ឱ្យ​បុគ្គល​ណាមួយ​នោះ​ទេ ​គឺ​គ្រាន់តែ​យក​ទៅ​ចំណា​យលើ​ផ្នែក​ពាក់​ព័ន្ធ​ខ្លះ​ៗ ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​តែប៉ុណ្ណោះ។

រដ្ឋលេខាធិការ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ លោកស្រី មឹន មាណវី ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ (ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT)

លោកស្រី ​មឹន មាណវី៖ «កង​កម្លាំង​ប៉ូលិសរបស់​យើង​ធ្វើ​នេះ​មិនមែនចង់បាន​លុយ​យក​មក​ធ្វើ​អី​ទេ។ មិនមែន​យក​មក​ដាក់​ថវិកាជាតិ ឬក៏​ដាក់​ក្នុង​ហោប៉ៅ​ផ្ទាល់​របស់​មន្ត្រ​ី​ប៉ូលិសរបស់យើង​ទេ។ គ្រាន់តែ​ភាគរយ​ខ្លះ ​យើង​កាត់​ទុក​ដើម្បី​លើកទឹកចិត្ត។»

លោកស្រី​ក៏បាន​អំពាវនាវ​ឱ្យ​សាធារណជន​អាណិត​អា​សូ​រដល់​មន្ត្រី​នគរបាល​ចរាចរណ៍ ព្រោះ​ពួក​គាត់​ធ្វើការ​ទាំង​លំបាក និង​ប្រឈម​គ្រោះថ្នាក់។

លោកស្រី មឹន មាណវី៖ «សូម​មេត្តា​អាណិត​អា​សូ​រដល់​ប៉ូល​ិសចរាចរណ៍​របស់​យើង ដោយ​យើង​គិតថា បើសិនជា​មានបុណ្យ​ទាន បើសិនជា​អត់មាន​ជំងឺ​ដង្កាត់​អី​ឆ្លង​កូ​វីដ១៩ហ្នឹង​ទេ បើ​ស្ទះចរាចរណ៍​ សួរ​ថា ប៉ូល​ិសទៅ​ណា ប៉ូល​ិសចរាចរណ៍ទៅណា ​ម៉េច​មិន​ជួយ ហើយ​គាត់​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ។»

រដ្ឋាភិបាល​ចាប់ផ្តើម​បង្កើន​ការ​ផាកពិន័យ​ចរាចរណ៍​ពី៣ ទៅ៥ដង ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី១ ខែឧសភា ​ឆ្នាំ២០២០។ ចំនួន​លុយ​ដែល​ផាក​បាន​គឺ ៧០ភាគរយ​ផ្តល់​ឱ្យ​កម្លាំង​នគរបាល ២៥ភាគរយ​ប្រគល់​ឱ្យ​អង្គភាព​នគរបាល និង ៥ភាគរយ​ដាក់​ចូលក្នុង​ថវិកាជាតិ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួង​មិនបាន​បង្ហាញថា ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១២ ខែឧសភា​នេះ លុយ​ដែល​បាន​ពី​ការ​ផាកពិន័យ​លើ​អ្នកបើកបរ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

4 Responses to "ក្រសួង​​ថា​​ការ​​ផាក​ពិន័យ​​ករណី​​ចរា​ចរណ៍​​មិន​មែន​​ចង់​បាន​​លុយ​​នោះ​​ទេ​​"

  1. Anonymous says:

    HAS…… they did not wanted money from people…HAS….HAAAAAAAAAAAAAAA ..sorry they only want LUY$$. what a joke sorry let me laughing one second please HAS.. HAS.. HAS ..HAAA. OH .. GOD what did they mean you no more forest to cut down or no more people’s land to still ?? I tell you where all the money is>> HUN SEN’s house not in capital but where he have his personal soldier around . all money ,gold, all kind of treasure I do not know how much money you can not even count . I’m glad if all theses HUN SEN high ragging officers knowing themselves and run away from HUN NAL. sooner or later this regime will going hell

  2. សូម​ផ្ដាំផ្ញើ​ទៅ​ដល់ លោកស្រី ​មឹន មាណវី:​ តេីលោក​ស្រី​គិត​ថា​ ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​នោះ​ជាកូន​ក្មេង​អាយុ​ ប្រាំ​ឆ្នាំ​មែន​ទេ? I don’t know where you get your degree and education from but, please do your math again. 70% are going to all the traffic officers, 70%! So the more they give out the traffic violations the more money they will received as a bonuses! That mean they get the green light to do whatever they want. Don’t you think your department encourages the traffic officers just to do that. Mrs. Min Manvi, you should be ashamed to yourself !

  3. Anonymous says:

    So funny ‘hurst’ why do this time?? while people in bad situation’ What a robbers’

  4. Anonymous says:

    I tell you what?? every thing go the same that word said no brainer that all. so sad no one in Cambodia knowing the coffin was set up for KAMPOUCHEA . see if Cambodia lucky enough to pas this world war three.