ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
13/05/2020 – 04:58
ដោយ៖ ញឹម សុផល
RFI

កាលពីចុងឆ្នាំមុន ឯកអគ្គរដ្ឋទូតនៃប្រទេសលោកខាងលិចចំនួន៧រួមទាំងទូតសហភាពអឺរ៉ុបផង ប្រចាំនៅកម្ពុជា បានដាក់កាលវិភាគបន្តបន្ទាប់គ្នាជួបជាមួយលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ជាការកត់សម្គាល់ ក្រោយពីជំនួប ហ៊ុន សែន-កឹម សុខា កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតលោកខាងលិចនានា ក៏មានជំនួបជាមួយលោក កឹម សុខា ម្តងទៀត ដោយចាប់ផ្តើមពីស្ថានទូតអាឡឺម៉ង់ ទូតសហភាពអឺរ៉ុប ទូតបារាំង ទូតអូស្ត្រាលី ជាដើម។ តើហេតុអ្វី បានជាមានជំនួបនេះ ហើយជំនួបនេះ ទំនងនឹងផ្តោតទៅលើដំណោះស្រាយនយោបាយកម្ពុជាយ៉ាងណាខ្លះ?
I knew since the start and I also said from the start that HUN NAL spook man said CRNP dead. I said to SOK ESAN that CNRP dead but be careful their tail will make you felling good in the future . I think it is now HUN NAL dictatorship is felling so good to the dead end.
សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕