កូរ៉ូណាវីរុស | អន្តរជាតិ
លោក ត្រាន់ តិចសេង |១៣ ឧសភា ២០២០ | ម៉ោង ៥:០៩ ល្ងាច
VOD

អ្នកបម្រើតាមយន្តហោះក្នុងសម្លៀកបំពាក់ការពារ បម្រើដល់ពលរដ្ឋវៀតណាមក្នុងការហោះហើរធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ (Vietnam Airlines/ VNExpress)
វៀតណាម និងថៃ ចំណាយលុយជាតិ បើកយុទ្ធនាការដឹកជញ្ជូនពលរដ្ឋពួកគេដែលជាប់នៅក្រៅប្រទេសដោយសារវិធានការបិទប្រទេស ហើយកំពុងជួបបញ្ហាធ្ងន់ធ្ងរដូចជាសេដ្ឋកិច្ច និងបញ្ហាសុខភាព មកស្រុកកំណើតវិញ។
យុទ្ធនាការនេះ ធ្វើឡើងខណៈស្ថានភាពឆ្លងរាលដាលនៅប្រទេសទាំង ២ អាចគ្រប់គ្រងបាន ប៉ុន្តែ កំពុងកើនឡើងនៅបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ពិសេសនៅអាមេរិក រុស្ស៊ី និងអឺរ៉ុប។
យ៉ាងណា អ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្តហោះទាំងអស់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពមុនពេលឡើងយន្តហោះ និងពាក់ម៉ាស់មុខអំឡុងពេលធ្វើដំណើរ ហើយត្រូវនៅដោយឡែក១៤ថ្ងៃ ពេលមកដល់ប្រទេសរបស់ពួកគេវិញ មុននឹងអាចទៅផ្ទះបាន។
តាមប្រភពពីកាសែត Vietnam Times ឱ្យដឹងថា អាជ្ញាធរអាកាសចរប្រទេសនេះទើបបញ្ចេញយន្តហោះជើងពិសេសនាំពលរដ្ឋខ្លួន ៣៤០នាក់ពីប្រទេសរុស្ស៊ីមកដល់មាតុប្រទេសវិញនៅថ្ងៃម្សិលមិញ បន្ទាប់ពីបានជម្លៀសពលរដ្ឋ ២៧០នាក់ផ្សេងទៀតពីប្រទេសម៉ាឡេស៊ីកាលពីចុងសប្តាហ៍មុន។
តាមប្រភពដដែល ពួកគេទាំងអស់នោះ មានរាប់បញ្ចូលទាំងកុមារអាយុក្រោម ១៨ឆ្នាំ មនុស្សចាស់ អ្នកមានបញ្ហាសុខភាព និស្សិតគ្មានលទ្ធភាពបង់ថ្លៃជួលកន្លែងស្នាក់នៅ ពលករចំណាកស្រុក និងអ្នកទេសចរជាប់គាំងដំណើរ ហើយស្នើសុំឱ្យរដ្ឋាភិបាលជួយនាំពួកគេមកប្រទេសកំណើតវិញ។
កាលពីថ្ងៃសុក្រផងដែរ ពលរដ្ឋវៀតណាម ៣៤៣នាក់ ត្រូវបានដឹកតាមជើងហោះហើរត្រង់ពីអាមេរិកមកដល់ព្រលានយន្តហោះខេត្ត Quang Ninh បន្ទាប់ពីក្រុមហ៊ុនដឹកពួកគេមកឈ្មោះ Vietnam Airlines បានបំពេញគ្រប់នីតិវិធីដែលអាជ្ញាធរអាមេរិកតម្រូវ។
តាមប្រភពដដែល នៅសប្តាហ៍ក្រោយ នឹងមានជើងយន្តហោះមួយទៀតចេញទៅដឹកពលរដ្ឋវៀតណាមជិត ៣រយនាក់ពីអូស្ត្រាលី ដោយស្ថានទូតវៀតណាមនៅទីនោះ កំពុងជំរុញឱ្យពួកគេប្រញាប់ចុះឈ្មោះឱ្យបានរួចរាល់នៅមុនថ្ងៃទី១៨ ខែឧសភា។
សកម្មភាពទាំងនេះ ធ្វើឡើងក្រោមការជួយគាំទ្រលើថ្លៃចំណាយផ្សេងៗពីក្រសួងការបរទេស និងក្រសួងដឹកជញ្ជូនវៀតណាម ក្រោមកិច្ចសហការជាមួយភ្នាក់ងារអាកាសចរក្នុងស្រុក តបតាមសំណើពលរដ្ឋដែលកំពុងជួបបញ្ហានៅក្រៅប្រទេសដោយសារកូវីដ១៩ និងស្របស្ថានភាពវិវដ្តន៍នៃជំងឺក្នុងស្រុក។
កាលពីខែមេសា និងនៅដើមខែឧសភា អាជ្ញាធរអាកាសចរវៀតណាម ក៏បានរៀបចំជើងហោះហើរពិសេសចំនួន ១១ជើង ទៅដឹកពលរដ្ឋវៀតណាមប្រមាណ ១ពាន់ ៧រយនាក់ ពីប្រទេសកាណាដា ជប៉ុន បារាំង ថៃ និងប្រទេសអារ៉ាប់ បន្ទាប់ពីករណីរាលដាលក្នុងប្រទេសចាប់ផ្តើមធូរស្បើយ។
ដោយឡែក រដ្ឋាភិបាលថៃ កំពុងគ្រោងជម្លៀសពលរដ្ឋខ្លួនពីក្រៅប្រទេសចំនួន ៧ពាន់នាក់ថែមទៀត ចាប់ពីសប្តាហ៍នេះរហូតដល់មុនដំណាច់ខែឧសភា បន្ទាប់ពីបានជួយពលរដ្ឋជាង ៤ពាន់ ៦រយនាក់ចេញពីប្រទេសចំនួន ២៧ ចាប់ពីដើមខែមេសា ពោលគឺ ក្រោយកំណើនករណីឆ្លងថ្មីបង្ហាញសញ្ញាណថមថយ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ របស់ថៃ លោក Taweesilp Visanuyothin ប្រាប់កាសែត Bangkok Post កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងភ្នាក់ងារពាក់ព័ន្ធផ្សេងៗ ដើម្បីនាំពលរដ្ឋថៃជាប់នៅបរទេសមកផ្ទះពួកគេវិញ។
គិតត្រឹមថ្ងៃពុធនេះ វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេស ចំនួន ២៨៨ករណី ក្នុងនោះ ជាសះស្បើយមាន ២៥២ករណី និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមាន ៣៦នាក់ ឯថៃរកឃើញករណីឆ្លងសរុបជាង ៣ពាន់ករណី ប៉ុន្តែ ក្នុងនោះ មានតែ ១៦៣នាក់ប៉ុណ្ណោះ ស្ថិតនៅមន្ទីរពេទ្យ។ នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាលប្រទេសទាំងពីរនៅថ្ងៃពុធនេះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ព័ត៌មានថ្មីៗ
បទសម្ភាសន៍៖ ស្ត្រីខ្មែរមានផ្ទៃពោះ៨ខែបារម្ភខ្លាចស្លាប់នៅម៉ាឡេស៊ី
ថៃ និងវៀតណាម ចំណាយលុយដឹកពលរដ្ឋដែលជាប់នៅប្រទេសគេមកស្រុកកំណើតវិញ
សង្គមស៊ីវិលថា ពលរដ្ឋខ្មែរមួយចំនួនសម្រុកទៅធ្វើការងារនៅប្រទេសថៃទាំងប្រថុយប្រថានដោយសារគ្មានជម្រើស
កម្មកររោងចក្រជាង១ពាន់នាក់នៅក្រុងតាខ្មៅផ្ទុះការតវ៉ាទាមទារប្រាក់ឈ្នួល ក្រោយថៅកែពន្យារពេល
កម្ពុជាគ្មានមនុស្សឆ្លងវីរុសថ្មី១ខែមកហើយ ខណៈនៅសល់ម្នាក់កំពុងស្ថិតក្រោមការព្យាបាល
រដ្ឋាភិបាលបង្កើតគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ
១២ ឧសភា ២០២០ ៩:២៣ ល្ងាច
how about Cambodian ?? the unfortunate people do not where to go those evil leader is so busy to fight for powers. the one who was KBOTH CHEATH call the other KBOTH CHEATH after all they will have no country to stay. HAS… Cambodia getting too big in HUN NAL regime tow province land concession to Vietnam two province land concession to China at the west Thailand clime their land so where is KAMPOUCHEA. WELL if some body just come to the free country whit tone of money we will kick them out to live in China or Vietnam , north Korea, soviet because they are communist.
Poor khmer people’ to khmer under the veitcong mafia dictator and his groups lead the country khmer people cry everyday ‘ living like hell ‘