ដោយ មួង ណារ៉េត
2020-07-24
RFA
យុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ ធ្វើតាមបណ្ដាញអ៊ិនធើណិត តាមគេហទំព័រ change.org

ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា

Screenshot from Change.org
យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខាជាង ១ម៉ឺន ២ពាន់នាក់ហើយ គិតមកត្រឹមព្រឹក ថ្ងៃទី ០៩ ខែសីហា។
យុទ្ធនាការនេះ ចាប់ផ្ដើមធ្វើនៅចំថ្ងៃបុណ្យខួបគម្រប់បួនឆ្នាំ នៃឃាត់កម្មលោកបណ្ឌិត កែម ឡី គឺថ្ងៃទី១ ខែកក្កដា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស គាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ (៥០០.០០០នាក់) ដើម្បីដាក់ញត្តិ ទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះ ដោយអំពើបាញ់សម្លាប់ទាំងអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
គណបក្សសង្គ្រោះជាតិ យកយុទ្ធនាការនេះ ដើម្បីស្វែងរកយុត្តិធម៌ដល់សពមនុស្សមួយចំនួនទៀត រួមមានអ្នកស្រីពិសិដ្ឋ ពីលីកា ដែលជាតារាភាពយន្ត ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ដែលជាប្រធានសហជីពកម្មករ លោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើ និងអ្នកសារព័ត៌មាន សកម្មជននយោបាយ សហជីព និងប្រជាពលរដ្ឋទៀត ដែលបានស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិថា យុទ្ធនាការលុបបំបាត់អំពើនិទណ្ឌភាព គឺដើម្បីរកយុត្តិធម៌ជូនមនុស្សគ្រប់រូប ដោយគ្មានការរើសអើង។ អ្នកស្រីអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ រួមគ្នាគាំទ្រយុទ្ធនាការនេះ ដើម្បីជាសំឡេងលឺខ្លាំងដល់សហគមន៍អន្តរជាតិ ជាពិសេសតុលាការអន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិ ឲ្យជួយដាក់សម្ពាធរបបក្រុងភ្នំពេញ ក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីរកមុខអ្នកនៅពីក្រោយឃាតកម្មធំៗ នៅកម្ពុជា។ យុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ ធ្វើតាមបណ្ដាញអ៊ិនធើណិត តាមគេហទំព័រ change.org ក្រោមប្រធានបទជាភាសាអង់គ្លេសថា “Together We Fight to End Impunity” ឬប្រែថា យើងរួមគ្នាតស៊ូលុបបំបាត់អំពើនិទណ្ឌភាព”។ អ្នកចង់ចូលរួមគាំទ្រយុទ្ធនាការនេះ អាចស្វែងរកឃ្លា “Together We Fight to End Impunity” នេះនៅលើអ៊ិនធើណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេធាវីថា មិនទាន់ទទួលបានដំណឹងពីការបន្តសវនាការលោក កឹម សុខា ឡើងវិញទេ
- អ្នកឃ្លាំមើលបញ្ហាព្រំដែនជំរុញទៅរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាវៀតណាមបោះតង់នៅតំបន់ព្រំដែន
- សាលាឧទ្ធរណ៍ បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ពៀត ម៉ាប់ និងលោក ស៊ុន ធន់
- ស្ត្រី ៥នាក់រងរបួស ក្នុងហេតុការណ៍អាជ្ញាធររារាំងសាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិមិនឱ្យតវ៉ានៅមុខតុលាការភ្នំពេញ
- សកម្មជនបក្សសង្គ្រោះជាតិម្នាក់នៅក្រុងភ្នំពេញធ្លាក់ខ្លួនឈឺនៅពន្ធនាគារព្រៃស
- សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួន បង្កើតចម្រៀងរិះគន់របបលោក ហ៊ុន សែន និងជីវិតតស៊ូរបស់ពួកគេ
- ជំទប់ទី១ ជាប់ឆ្នោតបក្សប្រឆាំងម្នាក់នៅខេត្តបាត់ដំបងចូលបំភ្លឺតាមការកោះហៅរបស់ប៉ូលិសរឿងបរិហារកេរ្តិ៍អាជ្ញាធរ
- ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ានគាំទ្រគណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា
- ប៉ូលិសខេត្តបាត់ដំបងកោះហៅសកម្មជនបក្សសង្គ្រោះជាតិម្នាក់ទៅសាកសួរជាលើកទី២ រឿងបង្ហោះសារបរិហារកេរ្តិ៍អាជ្ញាធរ
- រដ្ឋមន្ត្រីការពារជាតិអាមេរិក ស្នើកម្ពុជាកុំឱ្យលុះក្រោមឥទ្ធិពលចិន នាំឲ្យបាត់អធិបតេយ្យខ្លួន
we wanted this action and we are waiting for this opportunity for decade. time to open the black mass from those evil killer . I knew there was a lot of killer from POL POT regime are still at large . especially the genocide’s man is in his action continuous to murder Cambodian to fulfil his master policy. I quest every one know who I’m talking about . yes the guy is pointing his finger to the other said KIM SOKHA was KBOTH CHEATH . one finger pointing to some one the other four fingers are pointing at him. too bad so sad in this high tech every one seem to be get news in a bling of an eyes so the bad man can not lie as in the old time. I knew HUN NAL will be responsible of what he has done to this nation. 2020 is his time he can not hiding his evil act for too long . GOD is on your side every one the evil killer will facing justice soon
ហែកស្បែកកាដួយម៉ែអ្ហែឲ្យស៊ីញ៉េទៀត ក៏អត់បានការស្អីដែរ ពួកអាតៃហោង !
One day veitcong germs and veitcong mafia dictator and his groups will go to hell because the bad will be record in the hell and the good record in heaven and the world war three start soon and the aggressors and the dictators in the world will go to hell &destroyed ‘ including the swearing dogs’
ចុយកាដួយម៉ែអ្ហែងហើយអ្ហា !
មនុស្សរាប់លាននាក់ បាន៨ពាន់អួតដែរ វ៉ី ?