កម្ពុជា កូរ៉ូណាវីរុស
26/07/2020 – 08:05
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក សម រង្ស៊ី បានចោទសួរពីភាពយឺតយ៉ាវនៃការបើកសាលារៀនជាទូទៅឡើងវិញនៅកម្ពុជា ខណៈដែលលោកអះអាងថានៅប្រទេសវៀតណាម បានបើកសាលារៀនជាទូទៅ តាំងពីដើមខែឧសភា ហើយនៅប្រទេសថៃ សាលារៀនក៏បានបើកឡើងវិញ តាំងពីដើមខែកក្កដានេះ។ ប៉ុន្តែក្រសួងអប់រំបានប្រកាសថា ការសាកល្បងបើកដំណើរការសាលារៀនឡើងវិញនៅកម្ពុជា ដំណាក់កាលទី១ ក្នុងខែសីហា ខាងមុខនេះ គឺសម្រាប់តែគ្រឹះស្ថានសិក្សាឯកជនដែលមានស្តង់ដាខ្ពស់ចំនួន២០ប៉ុណ្ណោះ។
នៅប្រទេសកម្ពុជារដ្ឋអំណាច នៅតែពន្យាពេល ក្នុងការសម្រេចឲ្យបើកសាលារៀនឡើងវិញជាទូទៅ ហើយគ្មានវិធានការអ្វីជាក់ស្តែង ដើម្បីធានាការសិក្សា និងការអប់រំ ឲ្យមានស្ថិរភាព និងកម្រិតត្រឹមត្រូវ មិនចាញ់ប្រទេសជិតខាង»។ នេះជាការលើកឡើងរបស់ លោក សម រង្ស៊ី តាមរយៈហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៥កក្កដា។
មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានលើកឡើងទៀតថា «ប្រព័ន្ធអប់រំមិនមែនជាអាទិភាព របស់រដ្ឋាភិបាល លោក ហ៊ុន សែន ទេ ទើបលោក ហ៊ុន សែន បន្តឲ្យបើកតែរោងចក្រ និងបនល្បែងស៊ីសងកាស៊ីណូ ដែលផ្តល់សំណូកសូកប៉ាន់ ឲ្យថ្នាក់ដឹកនាំពុករលួយ»។
ក៏ប៉ុន្តែតាមរយ:លិខិតចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការសាលារៀនឡើងវិញនៅដំណាក់កាលទី១ ក្នុងអំឡុងខែសីហាខាងមុខ សម្រាប់គ្រឹះស្ថានសិក្សាឯកជនដែលមានស្តង់ដាខ្ពស់ចំនួន២០។ សាលាឯកជនទាំងនោះ គឺមានទីតាំងនៅ ភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ និងវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការWHO។
លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ដើម្បីឈានដល់ការសាកល្បងបើកដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី១នោះ គឺត្រូវរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន ដោយគោរពឲ្យបាននូវគម្លាតសុវត្ថិភាព ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍សម្រាប់សម្លាប់មេរោគតាមស្តង់ដា។
ចំណែក គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សា ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា ហើយគ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ។
បើតាមក្រសួងអប់រំ ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះមានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន៕
my question is do you think HUN NAL care about it?? this is all about spending money as you knew Cambodia was so rich but so sad after COVID19 come they become so poor in one minute. from all of this reason we Cambodian should thank for the peace that HUN NAL got for us from hell .
អាចុយម៉្រាយសម រង្ស៊ី និយាយដូចវាចេះគឹតគូរ រឿងរៀនសូត្រ តែវាអញ្ចឹង
អាពូជសំផឹង ! អ្ហែងដឹងថា
ហ៊ុនសែន ធ្វើសាលាឲ្យសិស្សរៀន ទាំងបឋម និងមធ្យមប៉ុន្មានពាន់ខ្នង
ឲ្យសិស្សរឲន ទូទាំងប្រទេសទេ អាពូជសំផឹង !
ចុះអាកូនមីកាដួយអាយះអ្ហែង ដែលស្រែកអួតពីគឹតគូរ ដល់ការរៀនសូត្រហ្នឹង
អ្ហែងធ្វើសាលាឲ្យសិស្សរៀនបានសាលាម៉ាប់ន្ទប់ហើយឬនៅ អាចុយម៉្រាយ ?
អាកូនមីកាដួយអាយះស្ញេញ !
បើអ្ហែងអត់និយាយក៏អត់មានអ្នកណាថាអ្ហែងគដែរ អាចុយម៉្រាយ ។