2020-07-27
RFA

តង់របស់ទាហានវៀតណាមមួយ ក្នុងចំណោមតង់ស្នាក់នៅចំនួន ៩កន្លែង ដែលបោះនៅចំណុចដំបូកចែវ ជាតំបន់មិនទាន់បានឯកភាពគ្នាវាស់ចែកខណ្ឌសីមា និងបោះបង្គោលនៅឡើយ។ រូប៖ នគរបាលជាតិ

រូប៖ នគរបាលជាតិ
មេនគរបាលជាតិកម្ពុជា ឱ្យដឹងថា មកទល់ពេលនេះ រោងតង់កងទ័ពវៀតណាមចំនួន ២៨៧កន្លែង នៅតំបន់ព្រំដែនក្នុងខេត្តចំនួន៩ នៅមិនទាន់រើចេញវិញនៅឡើយទេ ហើយនៅតែមានកងទ័ពវៀតណាមឈរជើងប្រចាំការដដែល។ តំណាងរាស្ត្របក្សប្រឆាំងជំរុញទៅរដ្ឋាភិបាលឱ្យមានវិធាការបន្ទាន់លើបញ្ហានេះដោយចោទប្រកាន់ថា អ្វីដែលវៀតណាមធ្វើជាការរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា និងមានបំណងចង់លេបយកតំបន់ដែលមិនទាន់មានការឯកភាពព្រំដែន។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៧ ខែកក្កដា តំបន់ព្រំដែននៃខេត្តទាំង៩ របស់កម្ពុជាដែលវៀតណាម កំពុងបោះរោងតង់នោះរួមមាន ខេត្តកណ្ដាល តាកែវ កំពត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងព្រំដែនខេត្តមណ្ឌលគិរី។ លោកបន្តថា រោងដែលវៀតណាមបោះតង់នោះ ទំហំ ៤ គុណ ៥ម៉ែត្រ និងមានកងទ័ពវៀតណាមប្រចាំការពីបីនាក់ទៅប្រាំពីរនាក់។ លោកថា កងទ័ពវៀតណាមចាប់ផ្ដើមសាងសង់រោងតង់នេះចាប់ពីថ្ងៃទី២០ ខែមីនា ខណៈមានរាលដាលនៃជំងឺកូវីដ-១៩ ដែលមានសរុបទាំងអស់ចំនួន ២៩៥តង់ ប៉ុន្តែលោកថា ក្រោយពីមានការអន្តរាគមន៍ជំទាស់ពីអាជ្ញាធរកម្ពុជា កងទ័ពវៀតណាមរើតង់ចេញវិញខ្លះ គឺនៅសល់ចំនួន ២៨៧ នៅតាមខ្សែបន្ទាត់ព្រំដែន៖ «
លោកឆាយ គឹមខឿន បញ្ជាក់ថា ក្នុងចំណោមរោងតង់ ២៨៧ នោះ មានរោងតង់ចំនួន ៤០ វៀតណាមបានបោះនៅតំបន់មិនទាន់មានការឯកភាពគ្នាក្នុងការវាស់វែងខ្សែបន្ទាត់ព្រំដែន។ លោកថា ក្រៅពីនេះក៏មានរោងតង់មួយចំនួនទៀត វៀតណាមបោះនៅលើដីរបស់គេដែលមានចម្ងាយពីព្រំដែនពីប្រមាណពី ៣០ម៉ែត្រ ទៅ ១០០ម៉ែត្រ។ លោកថា បើផ្អែកតាមបើកិច្ចសហប្រតិបត្តិការណ៍ នៃប្រទេសទាំងពីរនៃចម្ងាយដែលភាគីវៀតណាមបោះតង់នោះ គឺតម្រូវឱ្យវៀតណាមត្រូវជួនដំណឹងឱ្យភាគីកម្ពុជាដឹង ប៉ុន្តែលោកថា វៀតណាមមិនបានប្រាប់កម្ពុជានោះទេ។
កាលពីខែឧសភា ក្រសួងការបរទេសកម្ពុជាក៏បានផ្ញើកំណត់ទូតតវ៉ាអំពីការបោះតង់នៅតំបន់មិនទាន់ឯកភាពព្រំដែនទៅវៀតណាមទាមទារឱ្យភាគីវៀតណាមរុះរើតង់យោធាទាំងអស់ចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមនៅក្នុងតំបន់នោះ។ ប៉ុន្តែ ក្រសួងការបរទេសវៀតណាមបានបានឆ្លើយតាមរយៈកំណត់ទូតរបស់ខ្លួនកាលពីចុងខែឧសភាថា ការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរនោះទេ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ស្ដីពីការបន្តបោះតង់របស់កងទ័ពវៀតណាមនេះបាននៅឡើយទេ នៅថ្ងៃទី២៧ ខែកក្កដា ដោយសារទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលទទួលបន្ទុកកិច្ចការឃ្លាំមើលបញ្ហាព្រំដែន រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់បង្ហាញជំហរទន់ជ្រាយលើសកម្មភាពនៃការ បោះតង់របស់កងទ័ពវៀតណាមនេះ។ លោកជំរុញឱ្យរដ្ឋាភិបាល ហ៊ានតតាំងជាមួយវៀតណាមដោយប្ដឹងទៅតុលាការអន្តរជាតិ ឬប្ដឹងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពីការរំលោភបំពាននេះ៖ «
លោក អ៊ុំ សំអាន ជាបទពិសោធន៍កន្លងមកពេលវៀតណាមចង់យកទឹកដីខ្មែរមុនដំបូងគេដាក់កងទ័ពនៅតំបន់ដែលមិនទាន់មានឯកភាពគ្នាជាមុនសិនរួចហើយទើបមានការចរចាតាមក្រោយ ហើយជាទម្លាប់បើកងទ័ពវៀតណាមឈរជើងត្រឹមណាគឺវៀតណាមទាមទារកំណត់ថាទីនោះជាដែនដីរបស់ខ្លួន។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ព្រួយបារម្ភថា ករណីវៀតណាមបោះតង់នៅតំបន់ព្រំដែនដែលមិនទាន់មានការឯកភាពគ្នានឹងធ្វើឱ្យកម្ពុជាខាតបង់ទឹកដីនៅតំបន់នោះ។ លោក រ៉ុង ឈុន លើកឡើងថា រូបភាពដែលកងទ័ពវៀតណាមបោះតង់នេះ មិនមែនដើម្បីបង្ការ ឬទប់ស្កាត់ជំងឺកូវីដនោះ ប៉ុន្តែប្រៀបដូចជាការដាក់ខ្សែត្រៀម ដើម្បីប្រុងធ្វើអ្វីមួយគួរឱ្យសង្ស័យ៖ «
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់ថា គណៈកម្មាធិការកិច្ចការព្រំដែនរបស់គណបក្សសង្គ្រោះជាតិ នឹងសរសេរលិខិតចំហផ្ញើទៅរដ្ឋាភិបាលក្រុងភ្នំពេញ ប្រាប់ទៅលោក ហ៊ុន សែន ត្រូវក្លាហានប្ដឹងវៀតណាម ទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ លោកក៏លើកទឹកចិត្តទៅពលរដ្ឋឱ្យចូលរួមជាមួយគណបក្សសង្គ្រោះជាតិដើម្បី ជំរុញទៅរដ្ឋាភិបាលចាត់ វិធានការឱ្យម៉ឹងម៉ាត់លើករណីនេះ។ រហូតមកទល់ពេលនេះ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ព្រមទាំងមន្ត្រីកំពូលៗ ដទៃទៀត ហាក់រក្សាភាពស្ងៀមស្ងាត់មិនដែលនិយាយអ្វីសោះអំពីករណីវៀតណាមបោះតង់តាមតំបន់ព្រំដែននេះ ប៉ុន្តែគេសង្កេតឃើញមេដឹកនាំទាំងនេះ តែងតែប្រើភាសាបង្កសង្គ្រាម ឬភាសាហិង្សាជាមួយគណបក្សសង្គ្រោះជាតិ ឬជាមួយពលរដ្ឋខ្លួនឯងដែលមាននិន្នាការប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការគ្រោងបើកសវនាការជម្រះក្តីពលរដ្ឋមួយរូប ដែលរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គម
- លោក សម រង្ស៊ី ថា របបភ្នំពេញមិនផ្ដល់អាទិភាពដល់ការអប់រំ ទើបមិនគិតគូររកវិធីបើកសាលារៀនដូចប្រទេសជិតខាង
- មេធាវីថា មិនទាន់ទទួលបានដំណឹងពីការបន្តសវនាការលោក កឹម សុខា ឡើងវិញទេ
- យុទ្ធនាការបំបាត់អំពើនិទណ្ឌភាព មានអ្នកចូលរួមកើនជិត ៦ពាន់នាក់
- អ្នកឃ្លាំមើលបញ្ហាព្រំដែនជំរុញទៅរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាវៀតណាមបោះតង់នៅតំបន់ព្រំដែន
- សាលាឧទ្ធរណ៍ បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ពៀត ម៉ាប់ និងលោក ស៊ុន ធន់
- ស្ត្រី ៥នាក់រងរបួស ក្នុងហេតុការណ៍អាជ្ញាធររារាំងសាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិមិនឱ្យតវ៉ានៅមុខតុលាការភ្នំពេញ
- សកម្មជនបក្សសង្គ្រោះជាតិម្នាក់នៅក្រុងភ្នំពេញធ្លាក់ខ្លួនឈឺនៅពន្ធនាគារព្រៃស
- សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួន បង្កើតចម្រៀងរិះគន់របបលោក ហ៊ុន សែន និងជីវិតតស៊ូរបស់ពួកគេ
- ជំទប់ទី១ ជាប់ឆ្នោតបក្សប្រឆាំងម្នាក់នៅខេត្តបាត់ដំបងចូលបំភ្លឺតាមការកោះហៅរបស់ប៉ូលិសរឿងបរិហារកេរ្តិ៍អាជ្ញាធរ
at first I though north Vietnam and south Vietnam are deference people that was during 1969. for some older people they said there is black teed Vietnamese but I only knew some Vietnamese living in Cambodia was the same people like you and me. in 1969 and 1970 Vietcong soldiers came they are speaking a bit deference but they still understand each other . at first they are so sweet they said they come here to recue the king NORODAM SIHANOU all of them have pin whit SIHANOU pitcher they was showing to us . HAS.. they came to my village about one month I wonder it has not even one dog burking . when they came the god burking them so laugh around my village. they got money and whatever they can do to ask the dog owner or they just took them without no one saw it. now that was so long time that our you did not know as the older generation. I ‘m now just want to tell all Cambodian all our young VIETNAMESE or VIECONG are the same for century they always want to take over our Cambodian land. VIETCONG or VIETNAMESE they will never give up until this poor nation call KAMPOUCHEA waking up and reunite as one nation showing the true thief of century to the whole world then Cambodia may live in peace . if we Cambodian depending one the evil leader HUN SEN soon this nation will be over the reason he commit himself to be VIETCONG slave in traded of powers NO MATTER WHAT HAPPEN TO HIS NATION. please kick HUN SEN out be for it is too let