ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​សុំ​ឱ្យ​អ្នក​ដឹកនាំ​ប្រព្រឹត្ត​អំពើ​ល្អ គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ

ដោយ ម៉ៅ សុធានី
2021-01-01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​សុំ​ឱ្យ​អ្នក​ដឹកនាំ​ប្រព្រឹត្ត​អំពើ​ល្អ គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប​ពី​ហ្វេសប៊ុក


ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស រួម​មាននៅ​សហរដ្ឋអាមេរិក កាណាដា និង​សហភាព​អឺរ៉ុប ជាដើម អះអាង​ថា ទោះបីជា​ពួកគេ​រស់នៅ​ក្រៅ​ប្រទេស​ក៏ដោយ ក៏​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ប្រទេស។

​តើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស មាន​ក្តី​ប្រាថ្នា​អ្វីខ្លះ ក្នុង​ឱកាស​ប្រារព្ធ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២១​នេះ?

ព្រះ​តេជព្រះគុណ ហុក សុវណ្ណ ព្រះចៅ​អធិការ​វត្ត​ម៉ុងរ៉េអាល់ (Montreal) ប្រទេស​កាណាដា (Canada) ជូនពរ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស ចៀស​ផុត​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ បន្ថែម​ពី​នេះ ព្រះតេជព្រះគុណ ស្នើសុំ​ឱ្យ​មេដឹកនាំ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ឈប់​រើសអើង​គណបក្ស​នយោបាយ និង​បញ្ឈប់​ការ​ចាប់​​ចង​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង៖ «ក្នុង​ឱកាស​បុណ្យ​សកល​នេះ អាត្មា​ជូនពរ​អញ្ចេះ បើ​អ្នក​សាង​អាក្រក់ ធ្វើ​ឱ្យ​ពលរដ្ឋ​វេទនា ត្រូវ​ឈប់​ភ្លាម​។ អ្នក​មិនទាន់​សាង​ល្អ ពេល​ខ្មែរ​លំបាក គឺ​ជួយ​ដល់​ពួកគាត់ ជាពិសេស អ្នកទទួលខុសត្រូវ អ្នក​មាន​អំណាច​។ ហើយ​សប្បុរសជន​ដទៃ​ទៀត ដែល​មិន​ទទួលខុសត្រូវ ជួយ​ឈឺឆ្អាល​ដល់​ពលរដ្ឋ កំពុង​មាន​ទុក្ខ​លំបាក​អត់​ស្បៀងអាហារ​។ ពរ​អាត្មា​តែ​ប៉ុណ្ណឹង អ្នកដឹកនាំ​ឱ្យ​ឈប់​សាង​អាក្រក់ លើ​ពលរដ្ឋ​ខ្មែរ បញ្ឈប់​ការ​ចាប់​ចង​តាម​ទំនើងចិត្ត ចោទ​គេ​តាម​ផ្លូវ​នយោបាយ ត្រូវ​ឱ្យ​ឈប់​ទៅ»។

ក្នុង​អំឡុង​ឆ្នាំ​២០២០​កន្លង​មក​នេះ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​សភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើងៗ ដោយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​មេ​សហជីព សកម្មជន​បរិស្ថាន ដីធ្លី និង​សកម្មជន​បក្ស​ប្រឆាំង​ជាង​៥០​នាក់ ដាក់​ពន្ធនាគារ។ សមាជិក​បក្ស​ប្រឆាំង​និង​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ខុស​ពី​គណបក្ស​កាន់អំណាច ប្រមាណ​ជិត​៣០​នាក់​ផ្សេងទៀត ក៏​ត្រូវ​បាន​ជន​មួយ​ក្រុម​ឆ្មក់​វាយ​ធ្វើបាប​ឱ្យ​រង​របួស ដោយ​ប្រើ​ដំបង​ដែក ដែល​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​មិនទាន់​រក​ឃើញ​និង​ចាប់ខ្លួន​ជនល្មើស​ណាមួយ មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ទៀត នៅ​ប្រទេស​ស្វីស (Switzerland) លោក ឆេង គឹមថៃ មាន​ប្រសាសន៍ប្រាប់​អាស៊ីសេរី​ថា លោក​តែងតែ​តាមដាន​ព័ត៌មាន​ជាប់​ជានិច្ច អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ជាពិសេស គឺ​ពលរដ្ឋ​ក្រីក្រ ដែល​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ លោក ប៉ងប្រាថ្នា​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា មាន​សិទ្ធិ​សេរីភាព មាន​អាហារ​ទទួលទាន​គ្រប់គ្រាន់ និង​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ ប្រកបដោយ​សុភមង្គល​៖ «ខ្ញុំ​សូម​បួងសួង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​សេចក្ដី​សុខ សេចក្ដី​ចំរើន ជាពិសេស មាន​យុត្តិធម៌ និង​ការ​អត់ធ្មត់ កុំ​ប្រើ​អំពើ​ហិង្សា ទៅ​ទី​ណាៗ ឱ្យ​មាន​សុវត្ថិភាព ដោយ​យើង​ជា​មិត្ត​ភ័ក្រ​ជា​កូន​ជា​ចៅ​ទាំងអស់​។ ចង់​ឱ្យ​បងប្អូន​ខ្មែរ​យើង​មាន​អ្វី​ញ៉ាំ​គ្រប់ៗ​គ្នា ដូច​នៅ​ប្រទេស​គេ​អញ្ចឹង មាន​សិទ្ធិ​សេរីភាព សប្បាយរីករាយ​ក្នុង​ការ​រស់នៅ ដ៏​ថ្លៃថ្នូរ​អត់​បៀតបៀន​គ្នា កុំ​ខឹង​គ្នា អាង​អី​កាប់​ចាក់​គ្នា​អ៊ីចឹង អត់​ល្អ​ទេ»»

របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ថ្មីៗ​នេះ រក​ឃើញ​ថា ប្រជាពលរដ្ឋ ប្រមាណ ២​លាន​៦​សែន​នាក់ ជំពាក់​ប្រាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​សរុប​ទឹកប្រាក់​មាន​ជាង ១​ម៉ឺន​លាន​ដុល្លារ (១០,០០០, ០០០, ០០០) គិត​ត្រឹម​ចុង​ឆ្នាំ ២០១៩​។ ប្រាក់កម្ចី​ជា​មធ្យម​របស់​គ្រួសារ​នីមួយៗ មាន​ទំហំ​ជា​ទឹកប្រាក់ ជិត ៤​ពាន់​ដុល្លារ (៣៨០,៤ ដុល្លារ)។ បញ្ហា​ប្រាក់​បំណុល​និង​គ្មាន​ការងារ​ធ្វើ​ក្នុងស្រុក​នេះ​ហើយ ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រមាណ​២​លាន​នាក់ ធ្វើ​ចំណាកស្រុក​ទាំង​ស្របច្បាប់​និង​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

ចំណែក​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ក្នុង​រដ្ឋ​វឺហ្យីណា (Virginia) លោក យ៉ប គឹមតឹង ក៏បាន​ប្រាប់​អាស៊ីសេរី​ផង​ដែរ​ថា ក្រៅពី​សូម​បួងសួង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​សេចក្ដី​សុខ​គ្រប់​ៗ​គ្នា លោក​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មក​ការ​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​នយោបាយ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច​និង​សង្គម៖ «ជាពិសេស ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ខ្មែរ​យើង គោរព​កតិកាសញ្ញា​អន្តរជាតិ​ផ្សេងៗ និង​រដ្ឋធម្មនុញ្ញ ពីព្រោះ​ខ្ញុំ​ជឿជាក់​ថា បើ​គោរព​បាន​ត្រឹមត្រូវ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​បាន​ចម្រុង​រីក​ចំរើន លូតលាស់​ទៅ​ថ្ងៃ​អនាគត»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ម្នាក់ទៀត រស់នៅ​ប្រទេស​បារាំង លោក ផ្កា អង់ឌ្រេហ្សង់ មាន​ប្រសាសន៍​ថា ទោះបីជា​លោក មក​រស់នៅ​ក្រៅ​ប្រទេស​ជាង ៤០​ឆ្នាំ​ក៏ដោយ ក៏​លោក​នៅតែ​គិតគូរ​និង​ចង់​ឱ្យ​ប្រទេសជាតិ ជឿនលឿន ដូចជា​ប្រទេស​ដទៃ ក្នុង​ពិភពលោក​។ បន្ថែម​ពី​នេះ លោក​ចង់​ឱ្យ​ភាគី​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ រួបរួម​គ្នា កសាង​ប្រទេសជាតិ ដើម្បី​លើកស្ទួយ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ៖ «ក្នុង​ឆ្នាំ​សកល​នេះ ខ្ញុំ​សូម​ជូនពរ​ពលរដ្ឋ​ទាំងអស់​គ្នា ឱ្យ​មាន​សុខភាព​ល្អ ជៀស​ផុត​ពី​ជំងឺ​កូរ៉ូណា។ អ្នកធ្វើ​ចំណាកស្រុក ឱ្យ​បាន​សុខ​សប្បាយ មាន​ស្ថិរភាព​ក្នុង​ការ​រស់នៅ ជាពិសេស​មានការ​ងារ​ធ្វើ​។ ទន្ទឹម​នេះ​ដែរ ខ្ញុំ​ចង់​ឱ្យ​ខ្មែរ​រួបរួម​គ្នា​ធ្វើការ ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ»។

ប្រទេស​កម្ពុជា រង​ការរិះគន់​ជា​ខ្លាំង ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អង្គការ​សហ​ប្រជា​តិ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល តែងតែ​បដិសេធ​នូវ​របាយការណ៍​ទាំងនោះ​។​បញ្ហា​ទាំងនេះ​ហើយ​ដែល​បង្ខំ​ឱ្យ​សហគមន៍​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ២០%​។ បន្ថែម​ពី​នេះ កម្ពុជា ក៏​កំពុង​ជួប​វិបត្តិ​ធំៗ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ រួមមាន វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​១៩ ដែល​បណ្ដាល​ឱ្យ​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់​បាត់បង់​ការងារ និង​វិបត្តិ​ទឹកជំនន់​ជាដើម​។ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP កាលពី​ថ្ងៃ​ទី​០៨ តុលា កន្លង​មក​នេះ បាន​បញ្ចេញ​របាយការណ៍​ចុងក្រោយ រក​ឃើញ​ថា អត្រា​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ឬ​ចំណាយ​តិច​ជាង ២​ដុល្លារ​ក្នុង​មួយថ្ងៃ អាច​កើន​ដល់ ១៨% ឬ​ស្មើនឹង​ចំនួន​ពលរដ្ឋ​ប្រមាណ​ជិត ៣​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​សុំ​ឱ្យ​អ្នក​ដឹកនាំ​ប្រព្រឹត្ត​អំពើ​ល្អ គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ"

  1. Anonymous says:

    HUN SEN said what else do all of you wanted . I quest he mean starting from years zero to the year minus zero what else do you wanted to say. Cambodian treasury is just about gone the country getting smaller and I just want to ask those who love SAMACH what else do you want to lost. your wife ,your kid, your house or your neck . answer my question please

  2. Anonymous says:

    I’M sorry to say this to every one >> when ever I see this evil face I’m fell sick in my ass have to go washroom

  3. Anonymous says:

    So funny hars’ you ask the tiger to eat grass ‘ haha’ no way ‘ you ask the big mafia to forgive haha’ this veitcong mafia dictator never have a heart ‘ his brain and his body fully of blood of victims that he killed a lot since he was in Marrky forest ‘