មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ថា​ជំងឺ​កូ​វី​ដ​-​១​៩​ ​ឆ្លង​ដល់​អ្នកទោស​ ​ព្រោះ​រដ្ឋាភិបាល​មិន​អើពើ​នឹង​សុខទុក្ខ​អ្នក​ជាប់ពន្ធនាគារ

ដោយ អាស៊ីសេរី
2021-05-11
RFA

មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ថា​ជំងឺ​កូ​វី​ដ​-​១​៩​ ​ឆ្លង​ដល់​អ្នកទោស​ ​ព្រោះ​រដ្ឋាភិបាល​មិន​អើពើ​នឹង​សុខទុក្ខ​អ្នក​ជាប់ពន្ធនាគារ

លោក​ ហ្វ៊ីល​ រ៉ូប៊ើតសុន​ (​Phil Robertson​) ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​យូ​មែន​ ​រ៉ៃត៍វ៉ច្ឆ (​Human Rights ​Watch​)។ រូប៖ RFA


មន្រ្តី​​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ថា​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​ឆ្លង​រាលដាល​ដល់​អ្នកជាប់ឃុំ​​នៅ​ក្នុង​ពន្ធ​នាគា​រ​​ក៏​ដោយ​សារ​តែ​​រដ្ឋាភិបាល​​​មិន​​អើពើ​​ចំពោះ​​ក្តី​កង្វល់​​ ​និង​​សារ​​អំពាវនាវ​​របស់​​អង្គការ​សង្គម​​ស៊ីវិល​ ​ដែល​​បាន​​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​ចាត់វិធានការ​​បន្ទាន់​​លើ​​រឿង​​នេះ​។​

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​យូ​មែន​ ​រ៉ៃត៍វ៉ច្ឆ (​Human Rights ​Watch​) ​លោក​ ហ្វ៊ីល​ រ៉ូប៊ើតសុន​ (​Phil Robertson​) ​ចេញ​សេចក្តីថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​​១​១​ ​ខែ​​ឧសភា​ ​ថា​ជា​រឿង​គួរឲ្យ​សោកស្ដាយ​​​ដែល​​សំឡេង​​អំពាវនាវ​​របស់​​អង្គការ​សង្គម​ស៊ីវិល​​​ដែល​​ទទូច​​ឲ្យ​​រដ្ឋាភិបាល​​​ដោះស្រាយ​បញ្ហា​​អ្នក​ទោស​​​ជាពិសេស​​បញ្ហា​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​បែរជា​ត្រូវ​រដ្ឋាភិបាល​ ​ធ្វើមិនដឹង​មិន​ឮ​ ​រហូត​គ្រោះថ្នាក់​នេះ​ ​ឥឡូវ​កើតឡើង​ជាយថាហេតុ​ហើយ​។​ ​លោក​ថា​ ​ទាល់តែ​ទឹក​ដល់​ច្រមុះ​ ​ទើប​រដ្ឋាភិបាល​ ​ភ្ញាក់ខ្លួន​​​ចាប់ផ្តើម​​ប្រវេ​ប្រវា​ចាត់ការ​រឿង​នេះ​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​​​លោក​ ហ្វ៊ីល​ រ៉ូប៊ើតសុន​ ​ថា​​នៅ​ពេល​​​ឃើញ​​មាន​​សញ្ញាវិជ្ជមាន​ខ្លះ​ ​ដែល​រដ្ឋាភិបាល​មាន​ផែនការ​ធ្វើ​តេ​ស្ត​រក​ជំងឺ​កូ​វី​ដ​-​១​៩​ ​លើ​​អ្នកទោស​​នៅ​​ទូទាំង​​ប្រទេស​ ​ក្រោ​យ​​ផ្ទុះ​ការ​​ឆ្លង​​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដល់​អ្នកទោស​​នៅ​​ពន្ធ​នាគា​រ​​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​ប៉ុន្តែ​លោក​ថា​ ​ចំណាត់​ការ​ត្រឹម​ប៉ុណ្ណឹង​ ​នៅ​តិចតួចស្តួចស្តើង​ណាស់​។​ ​លោក​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​ធ្វើ​ច្រើន​ជាង​​នេះ​​​ពោល​​គឺ​ត្រូវ​​អនុវត្ត​វិធាន​ការ​បន្ទាន់​ ​ដោយ​​ដោះលែង​​អ្ន​ក​ទោស​ ​ដែល​​ងាយ​​រងគ្រោះ​​ដោយសារ​​ជំងឺ​កូ​វី​ដ​-​១​៩​នេះ​ ​ដូចជា​​ស្រ្តី​មានផ្ទៃពោះ​ ស្រ្តី​​មាន​កូន​​នៅ​​ជា​មួយ​ ​មនុស្សចាស់​ ​ឬ​អ្នកទោស​ជា​ជន​ពិការ​។​

​មិនតែប៉ុណ្ណោះ​ ​លោក​បន្ថែម​ថា​ ​ក្នុង​កាលៈទេសៈ​បែប​នេះ​ ​រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​មួយ​ជំហាន​ទៀត​ ​ដោយ​កំណត់​អ្នកទោស​​ជា​ក្រុម​អាទិភាព​ ​ដើម្បី​ទទួល​បាន​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​មុនគេ​ផង​។​ ​ជាចុងក្រោយ​លោក​រម្លឹក​មេដឹកនាំ​កម្ពុជា​ ​ឲ្យ​ព្រម​ទទួលស្គាល់​ការពិត​ថា​ ​ពន្ធ​នាគា​រដែ​ល​ចង្អៀត​ណែន​ ​គឺជា​កត្តា​ដែល​នាំទៅ​រកគ្រោះ​មហន្តរាយ​ក្នុង​ការ​ចម្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ព្រោះ​ស្ថានភាព​បែប​នេះ​ ​ងាយ​នឹង​ធ្វើឲ្យ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ​ផ្ទុះឡើង​លឿន​ ​និង​មិន​អាច​គ្រប់គ្រង​បាន​ ​បើ​រដ្ឋាភិបាល​មិន​ចាត់ការ​ឲ្យបាន​ត្រឹមត្រូវ​ពី​ពេលឥឡូវនេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ថា​ជំងឺ​កូ​វី​ដ​-​១​៩​ ​ឆ្លង​ដល់​អ្នកទោស​ ​ព្រោះ​រដ្ឋាភិបាល​មិន​អើពើ​នឹង​សុខទុក្ខ​អ្នក​ជាប់ពន្ធនាគារ"

  1. so socheath says:

    ចុម ! អា ,ហ្វ៊ីល​ រ៉ូប៊ើតសុន ?
    អាពូជសំផឹងនេះ អត់ឃើញព៏ត៍មាន ដែលគេចាក់វ៉ាក់សាំងឲ្យអ្នកទោសទេ ?

  2. Anonymous says:

    WOW…AH CHHKOUTH NESS KANNTE CHHOUTH HEIY in the free country they care about people who living in large group no matter they are prisoners or in industry that have too many people working together . in the free country they give that shot to the older first and the people living in large group first AH..CHHKOUTH . the free nation they are too smart if all those people spreading Covid 19 they will die together quicker they can not protect even no one. HE tell HUN SEN the easy way is just kill them all because HUN SEN just about forget how to kill people all he do was to put people in jail right now. so sad why this SO SOCHEATH is so CHHKOUTH