កម្ពុជាមិនគាំទ្រចំពោះរុស្សីដែលធ្វើប្រជាមតិដើម្បីកាត់យកទឹកដីមួយផ្នែករបស់អ៊ុយក្រែននោះឡើយ

កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
01/10/2022 – 08:17
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ប្រទេស​កម្ពុជា © SPM


ជំហរ​ផ្លូវ​ការ​ប្រកាស​ចេញ​ពី​ខេត្ត​សៀមរាប​នៅថ្ងៃ​ទី​១​តុលានេះ​ លោក ហ៊ុន សែន ប្រមុខរដ្ឋាភិ​បាល​កម្ពុជា បាន​អះអាងថា កម្ពុជា​មិន​គាំទ្រ​ជាដាច់​ខាត​ចំពោះ​ការ​ធ្វើប្រជា​មតិ​របស់​រុស្ស៉ី ដើម្បី​យក​ទឹក​ដី​ផ្នែក​ខាង​ត្បូង និង​ខាង​កើត​របស់ អ៊ុយក្រែននោះ។ ការ​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ គឺ​ទៅ​កាន់​ក្រសួង​ការបរទេស​កម្ពុជា​ដែល​ទទួល​បាន​សំណើពី​រុស្ស៊ី​ក្នុង​ការ​ធ្វើ​ប្រជាមតិ​ ដើម្បី​កាត់​យក​ទឹក​ដីរបស់​អ៊ុយក្រែន ខណៈ​ប្រទេស​ទាំងពីរ​នេះ​កំពុង​តែ​មាន​សង្គ្រាម​ជា​មួយ​គ្នា​។

មិនមែនតែករណីរុស្សីចង់កាត់ទឹកដីមួយផ្នែក​របស់​អ៊ុយ​ក្រែន​មកគ្រប់គ្រងទេ សូម្បីការ​ប្រកាស​ផ្តាច់​ខ្លួន​ទឹកដីកូសាវ៉ូ នៅអឺរ៉ុបក៏លោក ហ៊ុន សែន អះអាងថា មកដល់​ម៉ោងនេះ​កម្ពុជា​មិនទទួល​ស្គាល់ឡើយ។

ដោយ​បញ្ជាក់ពីជំហរប្រឆាំងដាច់ខាត​ចំពោះ​ការ​បំបែករដ្ឋ ឬការប្រើ​កម្លាំង ដើម្បីឈ្លានពាន​ប្រទេសណាមួយនោះ លោកប្រមុខរដ្ឋាភិបាល​កម្ពុជា ក៏បញ្ជាក់ថា កម្ពុជាមិនគាំទ្រដាច់ខាតចំពោះការធ្វើប្រជាមតិរបស់រុស្ស៉ី ដើម្បីយកទឹកដីមួយផ្នែករបស់អ៊ុយក្រែន ពោលផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែន។ អ៊ុយក្រែនដែលកំពុងមានសង្គ្រាមរ៉ៃរាំជាមួយរុស្សីដែលចាប់​ផ្តើមកាលពីចុងខែកុម្ភៈឆ្នាំនេះ។

សូមបញ្ជាក់ថា រុស្ស៉ីបានរៀបចំបោះឆ្នោតធ្វើប្រជាមតិ កាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន គឺលូហាន (Luhansk), ដូណេត (Donetsk) ដែលរួមគ្នាត្រូវគេស្គាល់ថា តំបន់ដុនបាស់ (Donbass) ព្រមទាំងតំបន់ឃើសុន (Kherson) និងតំបន់ហ្សាប៉ូរីហ្ស៉ីយ៉ា (Zaporizhzhia)។ តំបន់ទាំង៤នេះ តំណាងឱ្យប្រមាណ១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងអស់។

ក្រុមមន្ត្រីលើកបន្តុបដោយទីក្រុងមូស្គូ ក្នុងតំបន់ទាំង៤នេះ នៃប្រទេសអ៊ុយក្រែនបានប្រកាសពីជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ខណៈសហរដ្ឋអាមេរិកគ្រោងនឹងជំរុញឱ្យមានការអនុម័តលើដំណោះស្រាយUNថ្កោលទោសការបោះឆ្នោតប្រជាមតិនេះ។

សម្រាប់កម្ពុជា លោក ហ៊ុន សែន ថ្លែងថា បើសិនជាសេចក្តីសម្រេចដែលព្រៀងដោយអាមេរិក​ និងអាមេនី ដាក់ទៅក្នុងក្រុមប្រឹក្សាសន្តិសុខមិនបានទេនោះ ច្បាស់ជាទៅមហាសន្និបាតហើយ បើទៅមហាសន្និបាតអង្គការសហប្រជាជាតិ ច្បាស់ជាកម្ពុជាអត់មានជម្រើសណាផ្សេងឡើយ។

ជុំវិញសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន កាលពីថ្ងៃទី០២ ខែមីនា កម្ពុជាបានចូលរួមថ្កោលទោសជាមួយ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែនផងដែរ៕

What Next?

Recent Articles

2 Responses to "កម្ពុជាមិនគាំទ្រចំពោះរុស្សីដែលធ្វើប្រជាមតិដើម្បីកាត់យកទឹកដីមួយផ្នែករបស់អ៊ុយក្រែននោះឡើយ"

  1. Anonymous says:

    how can you believe this guy of cause he was a communist evil killer during POL POT , the communist CHINA and Vietcong was his master all the way a long

  2. Anonymous says:

    the communist Vietcong change all the time they always win. please look right now they are going alongside with the US . the policy change and also economy Vietnam is better among three country beside them soon they will become ASIAN tiger and Cambodian will become frog living in the dirty mud . too bad so sad about Cambodia leaded by HUN SEN he can not leaded this nation as what he said >>ASIAN tiger the reason why >>too dump only good at crapping powers and kill each other