តុលាការ​បារាំង​គាំទ្រ​សិទ្ធិ​បញ្ចេញមតិ​របស់​លោក សម រង្ស៊ី

តុលាការ និងច្បាប់ ព័ត៌មានជាតិ
François Camps | ១៤ តុលា ២០២២ | ម៉ោង ១៤:១១
VOD

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


មាតិកាអត្ថបទ

  1. ការចោទប្រកាន់តាមអ៊ីនធឺណិត
  2. បណ្ដឹងទីពីរ

តុលាការ​ព្រហ្មទណ្ឌបារាំង បានសម្រេចក្នុងសប្ដាហ៍នេះ​ថា លោក សម រង្ស៊ី មិន​មាន​ភស្តុ​តាងគ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទ ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ឡើយ។ យ៉ាងណា តុលាការនៅក្នុងប្រទេសអឺរ៉ុបមួយនេះ ក៏បានច្រានចោលបណ្តឹងបរិហារកេរ្តិ៍ចោទប្រកាន់ចំពោះលោក សម រង្ស៊ី ដោយសម្អាងថា ការជជែកទៅលើករណីទាំងឡាយដែលមានការស៊ើបអង្កេតតិចតួចគឺជាផលប្រយោជន៍សាធារណៈ «ធំធេង» ក្នុងតួនាទីលោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស។

នៅក្នុងសេចក្ដីសម្រេចកាលពីថ្ងៃទី១០ ខែតុលា តុលាការបារាំងបានលើកឡើង​ថា ការ​​អះអា​ង​របស់​​​លោក សម រង្ស៊ី ត្រូវបាន​ចាត់ទុកថាជា «ការបរិហារកេរ្តិ៍លោក ហ៊ុន សែន»

ទោះយ៉ាងណា តុលាការបានគូសបញ្ជាក់​ថា៖ «ការផ្ដន្ទាទោសព្រហ្មទណ្ឌ នឹង​រំលោភ​បំពាន​សិទ្ធិ​សេរីភាពក្នុង​ការ​បញ្ចេញ​មតិ»។

មេធាវីរបស់លោក សម រង្ស៊ី គឺលោក ម៉ាធីអាស៍ ឆីក​ផតធីក (Mathias Chichportich) និងលោកស្រី ចេស៊ីកា ហ្វីណេលី (Jessica Finelle) បាននិយាយថា៖ «កូនក្ដីរបស់ខ្លួនបានទទួលសាលក្រមដោយ​រីក​រាយ»។

មេធាវីទាំងនោះបន្តថា៖ «អស់រយៈពេលជាង២០​ឆ្នាំហើយ ដែលលោក សម រង្ស៊ី បានថ្កោលទោស​ឧក្រិដ្ឋ​កម្មដែល​ប្រព្រឹត្តដោយរបបកម្ពុជា និងតស៊ូដើម្បីលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ»។

មេធាវីបន្ថែមថា៖ «​ជីវិត​នយោបាយ​របស់​លោកត្រូវ​បាន​លុប​បំបាត់​ដោយ​លោក ហ៊ុន សែន ដែល​ព្យាយាម​បំបិទ​មាត់​​លោក​តាម​គ្រប់​មធ្យោបាយ។ ដូច្នេះ​ លោកត្រូវបង្ខំចិត្តនិរទេសខ្លួន»។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​មេធាវី​របស់​លោក ឌី វិជ្ជា ដែលត្រូវជាកូនប្រសារបស់លោក ហ៊ុន សែន ​បាន​សង្កត់​​ធ្ងន់​​​លើ​​សេចក្ដីសម្រេច​របស់​តុលាការ​ថា «ការ​​ចោទ​ប្រកាន់របស់​លោក សម រង្ស៊ី មិន​ត្រូវ​បាន​​គេ​គាំទ្រ​​ឡើយ និងខ្វះ​ភស្តុតាង​»។

លោក​ ឌីដាយ​អឺ លិក (Didier Leick), លោក លុច ប្រ៊ូសូលេត (Luc Brossolet) និងលោកស្រី ណុលឡារី យីមឌូណាន់ (Nollary Yim-Dunand) បានសរសេរថា៖ «តុលាការគ្មានជម្រើសអ្វីក្រៅពីកំណត់មូលដ្ឋានអង្គហេតុដែលត្រូវបានចោទប្រកាន់ដោយចុងចោទថា មិនមានភស្តុតាងគ្រប់គ្រាន់»។

ការចោទប្រកាន់តាមអ៊ីនធឺណិត

សំណុំរឿង​​បទ​បរិហារកេរ្តិ៍ ​ត្រូវ​បាន​​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្តឹង​​កាលពី​​ខែ​សីហា ឆ្នាំ​​២០១៩​។​ លោក​បាន​​ប្តឹង​លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាច្រើនករណី។

លោក ហ៊ុន សែន ​បាន​ចោទប្រកាន់​លោក សម រង្ស៊ី ថា​បាន​សរសេរនៅលើហ្វេសប៊ុកជាច្រើនដង​​ថា លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវចំពោះ​ការស្លាប់​របស់លោក ហុក ឡង់​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ជា វិជ្ជា អតីតប្រធាន​សហជីព​ដ៏​លេចធ្លោ​ម្នាក់​។

លោក ហុក ឡង់ឌី បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រ​​ក្នុង​ឆ្នាំ២០០៨ ខណៈ​លោក ជា វិជ្ជា ត្រូវ​បាន​​បាញ់សម្លាប់នៅ​ខាង​មុខ​តូប​លក់​កាសែត​មួយ ក្បែរ​របង​វត្ត​លង្កា ​​ក្នុង​​រាជធានី​ភ្នំពេញ​​ ​​ឆ្នាំ​២០០៤។

ការ​បង្ហោះ​មួយរបស់លោក សម រង្ស៊ី ​ដែល​មាន​បង្កឱ្យមានការប្ដឹងផ្ដល់​នោះ គឺនៅថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៩។​

លោកបាន​សរសេរ​ថា៖ «លោក ហ៊ុន សែន សម្លាប់​លោក ហុក ឡង់ឌី ដោយ​​ដាក់គ្រាប់​បែក​​នៅ​​ក្នុង​​ឧទ្ធម្ភាគចក្រ»។

លោក​​បន្ថែម​ថា៖ «លោក ហុក ឡង់ឌី ហៀបនឹង​បង្ហាញ​បញ្ជាដែល​លោក​បាន​​ទទួល​​ពី​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ឃាត​​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ២០០៤»។

ច្បាប់របស់​ប្រទេសបារាំង​ដែលកំណត់​អំពី «ការបរិហារកេរ្តិ៍» ចែង​​ថា «ការ​​​ចោទ​ប្រកាន់​ណាមួ​យ​ដែល​​ទំនង​ជា​ប៉ះពាល់​ដល់កិត្តិយស​របស់​បុគ្គលណាម្នាក់» អាចមាន​ករណី​លើក​លែង ប្រសិន​បើ​អ្នក​បង្ហោះ​ធ្វើ​ឡើងដោយ «សុទ្ធចិត្ត» និង​ដើម្បី «ផលប្រយោជន៍ទូទៅ»

នៅក្នុងសេចក្ដីសម្រេចចំនួន១៣ទំព័ររបស់ខ្លួនលើសំណុំរឿងលោក ហ៊ុន សែន ដែលអ្នកសារព័ត៌មានទទួលបាន តុលាការ​បាន​សម្រេច​ថា ការចោទប្រកាន់ពីបទមនុស្សឃាត​ទាំង២ករណី ត្រូវ​បាន​ចាត់​ទុក​ថា​ជាការបរិហារកេរ្តិ៍ចំពោះលោក ហ៊ុន សែន ព្រោះវាប៉ះពាល់​ដល់​កិត្តិ​យស និង​កេរ្តិ៍ឈ្មោះរបស់ដើមបណ្ដឹងរដ្ឋប្បវេណី [លោក ហ៊ុន សែន]។

ទោះយ៉ាងណា សេចក្ដីសម្រេចនោះ​បន្ថែមថា ដោយសារ​ការប្រើ​អំពើហិង្សា​នយោបាយ​​ដោយរដ្ឋាភិ​បាល​​លោក ហ៊ុន សែន និង​ការធ្លាក់ចុះ​នៃ​សេរីភាព​​បញ្ចេញមតិ​របស់​លោក សម រង្ស៊ី​ នៅ​កម្ពុជា​ គឺ​ជា​​បញ្ហា​នៃផលប្រយោជន៍ទូទៅដែលត្រូវដោះស្រាយ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។

អង្គជំនុំជម្រះ​ទី​១៧ នៃ​តុលាការ​កាត់​ក្ដីទី​ក្រុង​ប៉ារីស ដែល​មាន​ឯកទេស​លើ​បញ្ហា​សេរី​ភាពបញ្ចេញ​មតិ និង​បទ​បរិហារកេរ្តិ៍ បានវាយតម្លៃថា ការអះអាងរបស់លោក សម រង្ស៊ី គឺ​ជាករណីលើកលែង ដែលធ្វើឡើងដោយ «សុទ្ធចិត្ត» និងដើម្បី «ផលប្រយោជន៍ទូទៅ»។

ពាក់ព័ន្ធនឹងឃាតកម្មលោក ជា វិជ្ជា តុលាការបានបង្ហាញថា លោក សម រង្ស៊ី មានភស្តុតាងគ្រប់​គ្រាន់ គឺ​របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ចំនួន២ និង​ការ​គាប​សង្កត់ផ្នែក​នយោបាយ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ២០០៤ និងឆ្នាំ២០១៥ និងបទសម្ភាសជាមួយ​អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ២០០៦ ដោយទស្សនាវដ្ដីបារាំង ដោយអះអាងថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយការសម្លាប់​លោក ជា វិជ្ជា។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី តុលាការបានសន្និដ្ឋានថា លោក សម រង្ស៊ី មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការអះអាងរបស់លោក ដែល​ថាមាន​ការដាក់​គ្រាប់​បែក​បំផ្ទុះ​ឧទ្ធម្ភាគចក្ររបស់លោក ហុក ឡង់ឌី ឡើយ​។

តុលាការបាន​​បញ្ជាក់​​ថា ជន​​ជាប់​ចោទ​មិនមាន​ជំនាញ​​ណាមួយ​ក្នុងការ​បំផ្ទុះ​​ឧទ្ធម្ភាគចក្រនោះឡើយ។

ទោះយ៉ាងណា ដោយសារ​លោក សម រង្ស៊ី មិនអាច​ត្រលប់​មក​កម្ពុជា​វិញ​តាំងពី​ឆ្នាំ២០១៥ ដើម្បី​បន្ត​ការស៊ើបអង្កេតរបស់លោក។

តុលាការ​បាន​សន្និដ្ឋានថា «​ការផ្ដន្ទាទោស​បទឧក្រិដ្ឋ ​នឹង​រំលោភ​​សិទ្ធិ​​សេរីភាព​ក្នុង​ការបញ្ចេញមតិ​»​។

តុលាការ​បាន​​លើក​ឡើង​បន្ថែម​​ថា​ កង្វះការ​​ស៊ើប​​អង្កេត​ពិត​ប្រាកដ​លើ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី គឺជារឿងគួរឱ្យព្រួយបារម្ភ។

តុលាការ​បន្ត​ថា​៖ «​ហាក់ដូចជាមានការចង់​បិទបាំងការស្លាប់របស់លោក ហុក ឡង់ឌី​​»​។

តុលាការបារាំងលើកឡើងបន្តថា ការអះអាងរបស់លោក សម រង្ស៊ី គឺទាក់ទងទៅនឹងករណីឃាតកម្ម​ដែល​មិន​ត្រូវ​បាន​បក​ស្រាយ​ឱ្យ​ច្បាស់ ហើយថាការជាប់ពាក់ព័ន្ធដែលត្រូវបានចោទប្រកាន់ [លោក ហ៊ុន សែន] ក្នុងករណីឃាតកម្មដែលត្រូវបានធ្វើឡើង​ក្រោមការបញ្ជារបស់លោក គឺច្បាស់ណាស់ជាផ្នែកមួយ​នៃការជជែកដេញដោល​ជាទូទៅ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។

បណ្ដឹងទីពីរ

នៅក្នុង​ពាក្យបណ្ដឹង​របស់លោក ឌី វិជ្ជា ដែល​ជាកូនប្រសារបស់លោក ហ៊ុន សែន វិញ តុលាការ​បារាំងបានសន្និដ្ឋានថា ការលើកឡើងរបស់លោក សម រង្ស៊ី «មិនមានភាពច្បាស់​លាស់​គ្រប់​គ្រាន់ ​ដែល​ធ្វើឱ្យប៉ះពាល់​កិត្តិយស​បុគ្គល»

ការចោទ​ប្រកាន់មួយទៀត គឺធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែល​លោក សម រង្ស៊ី បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់លោក ហុក ឡង់ឌី រៀបចំផែនការក្បត់នឹងលោក ហ៊ុន សែន ដើម្បីសងសឹកចំពោះការស្លាប់របស់ឪពុករបស់លោក [ហុក ឡង់ឌី]។ ការ​អះអាង​បែប​នេះ​តែង​ត្រូវ​បាន​លោក ឌី វិជ្ជា បដិសេធ​យ៉ាង​ដាច់​អហង្ការ​។

លោក ឌី វិជ្ជា និងមេធាវីរបស់លោក ហ៊ុន សែន បានរិះគន់សវនាការរបស់តុលាការបារាំង កាលពីថ្ងៃទី១ ខែ​កញ្ញា នៅទីក្រុងប៉ារីស ដោយថា សវនាការនោះបានប្រែក្លាយទៅជា «វេទិកាប្រឆាំងនឹងលោក ហ៊ុន សែន» ហើយថា «វត្ថុតាងដែលលោក សម រង្ស៊ី យកមកបង្ហាញ គឺមិនគ្រប់គ្រាន់ទេ»

ក្នុង​សុន្ទរកថា​​កាល​​ពី​ថ្ងៃ​ទី​១១ ខែ​តុលា នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ លោក​ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ដល់​តុលាការ​បារាំង​ដែល​បាន​ផ្តល់​យុត្តិធម៌​ដល់​រូបលោក។

លោក​មាន​ប្រសាសន៍​ទាក់​ទង​នឹង​ករណីលោក ហុក ឡង់ឌី ថា​៖​ «ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​បក​ស្រាយ​របស់តុលាការ ដែល​ថា​ខ្ញុំ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់នោះទេ»។

លោក​ថា លោក​នឹង​មិន​ប្ដឹង​ឧទ្ធរណ៍​ករណី​នេះ​ទេ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Rainsy Ruling: French Court Backs Right to Expression in Exile

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

One Response to "តុលាការ​បារាំង​គាំទ្រ​សិទ្ធិ​បញ្ចេញមតិ​របស់​លោក សម រង្ស៊ី"

  1. Anonymous says:

    please take a look in this pitcher and take imagination what HUN SEN is . a childish ,a uneducated, a problem maker, a smart person, for me I knew more than that HUN NAL not just a uneducated the worse that that is this guy is so evil even his mother he also murder her . talking the truth HUN NAL swear to GOD did you murder your mom ?????? I can see it just about time to see GOD justice can you change your mind by doing some thing good for every one to see?? every one will wideness after you no longer have powers . I knew some one who love you so much will be the one who hate you so much . I knew you know yourself that you have done so much sin even GOD can not forgive you. I knew every thing about you, I swear to GOD that you HUN NAL should not have been born as human being . you will become an evil that no place to born for million year to come