ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​កម្ពុជា​អំពាវនាវ​ឲ្យ​ក្រុម​គ្រូពេទ្យ​មក​ចុះឈ្មោះ​យក​អាជ្ញាប័ណ្ណ​វិជ្ជាជីវៈ

ដោយ ម៉ៅ សុធានី
2023.02.09
RFA

ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​កម្ពុជា​អំពាវនាវ​ឲ្យ​ក្រុម​គ្រូពេទ្យ​មក​ចុះឈ្មោះ​យក​អាជ្ញាប័ណ្ណ​វិជ្ជាជីវៈ

ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​កម្ពុជា (MCC)។ Screenshot


ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​កម្ពុជា (MCC) អំពាវនាវ​ឲ្យ​ក្រុម​គ្រូពេទ្យ ដែល​មិន​ទាន់​បាន​ចុះបញ្ជី និង​ស្នើសុំ​អាជ្ញាប័ណ្ណ​សំរាប់​ឆ្នាំ​២០២៣ ត្រូវ​មក​ស្នើសុំ នៅ​ការិយាល័យ​គណៈ​គ្រូពេទ្យ​កម្ពុជា នៅ​តាម​រាជធានី​-​ខេត្ត​។

គេហទំព័រ​បាន​ដកស្រង់​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​កម្ពុជា លោក​វេជ្ជបណ្ឌិត ធា គ្រុយ ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ពេទ្យ និង​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​មក​ចុះបញ្ជី និង​ស្នើសុំ​អាជ្ញាប័ណ្ណ​វេជ្ជសាស្ត្រ​នៅ​ការិយាល័យ​របស់​គណៈ​គ្រូពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សាមី​។ ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ នឹង​លើកលែង​ការ​បង់​តម្លៃ​សុំ​ចុះឈ្មោះ​និង​ស្នើសុំ​អាជ្ញាប័ណ្ណ​របស់​គ្រូពេទ្យ សំរាប់​ឆ្នាំ​២០២៣ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​នោះ​ឡើយ​។ សំរាប់​ឆ្នាំ​២០២៤ តម្លៃ​បង់​សេវា ចុះឈ្មោះ​នៅ​បង់​ដដែល ដោយ​មិន​អនុគ្រោះ​ឡើយ។

លោក​វេជ្ជបណ្ឌិត ធា គ្រុយ គូសបញ្ជាក់​ថា ចំពោះ​គ្រូពេទ្យ​ណា ដែល​មិនទាន់​បាន​ចុះបញ្ជី​នៅ​គណៈ​គ្រូពេទ្យ គឺ​ហាម​ដាច់ខាត​មិន​ឱ្យ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ឡើយ​។ មាត្រា ២៨ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល គឺ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល​ទៅ ៥ លាន​រៀល ចំពោះ​អ្នកមាន​វិជ្ជាជីវៈ​សុខាភិបាល ដែល​គ្មាន​អាជ្ញាប័ណ្ណ​និង​ប្រកប​របរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​កម្ពុជា​អំពាវនាវ​ឲ្យ​ក្រុម​គ្រូពេទ្យ​មក​ចុះឈ្មោះ​យក​អាជ្ញាប័ណ្ណ​វិជ្ជាជីវៈ"

  1. Khmer Angkor says:

    ១) តើគណៈ​គ្រូពេទ្យ​កម្ពុជា (MCC) បានជួយអ្វីខ្លះដល់សមាជិករបស់ខ្លួន?