ឡាន​របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា ដែល​កំពុង​ជាប់គុក ត្រូវ​រថយន្ត​ប៉ា​សេ​រ៉ូបុក ជ្រុល​ចង្កូតឡើង​ខឿន បុក​បង្គោល​ភើ្ល​ង​ស្តុ​ប​

ថ្ងៃទី 3 ឧសភា 2012
ដោយ: សិលា
CEN

សមត្ថកិច្ច​កំពុង​ស្ទូច​រថយន្ត​របស់លោក​ផ្ក​យ​ពីរ​ប៊ុន សុខា យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​ប៉ូលិស​

សមត្ថកិច្ច កំពុង ស្ទូច រថយន្ត របស់លោក ផ្ក យ ពីរ ប៊ុន សុខា យកទៅ រក្សាទុក នៅ ស្នងការដ្ឋាន ប៉ូលិស

កោះកុង: រថយន្ត​ម៉ាក Toyota Tundra មួយគ្រឿង ពាក់​ស្លាក​ ​ខេមរភូមិន្ទ 2-8090 ដែល​គេ​ស្គាល់​ថា ជា​របស់លោក​ឧ​ត្ត​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា ដែល​កំពុង​ជាប់គុក ក្នុងករណី​ប្រើ​អំពើ​ហិ​ង្សា បាន​ត្រូវរថយន្ត​ម៉ាក​ប៉ា​សេ​រ៉ូ មួយគ្រឿង បើកបុក រួច​ជ្រុល​ចង្កូត​ទៅ​ឡើង​ខឿន ទៅបុក​បង្គោល​ភើ្ល​ង​ស្តុ​ប បណ្តាល​ឲ្យ​ខូចខាត​ប៉ែក​ខាងក្រោយ​យ៉ាងដំណំ​។​
​ ​
​ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ២០ នាទី រសៀល ថៃ្ង​ទី​៣ ឧសភា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ក្បែរ​ម​នី្ទ​រ​សុខាភិបាលខេត្តកោះកុង​។​
​ ​
​ប៉ូលិស​ចរាចរណ៍ ដែលមាន​វត្តមាន​នៅ​ក​នែ្ល​ង​កើតហេតុ​ បាន​និយាយ​ថា រថយន្ត​របស់លោក​ផ្កាយ​ពីរ ប៊ុន សុខា បើកបរ​ដោ​យម​ន្រី្ត​យោធា បាន​បើក​ពី​ទិសខាងកើត​ឆ្ពោះទៅ​ទិស​ខាងលិច​។ ចំណែក​រថយន្ត​ប៉ា​សេ​រ៉ូ បើកបរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅកាន់​ទិស​ខាងជើង លុះ​មកដល់​ចំណុច​ផ្លូវបំបែក រថយន្ត​មកពី​ទិសខាងកើត ដែល​បើកបរ​ក្នុង​ល្បឿន​លឿន ក៏បាន​បុក​គ្នាជាមួយនឹង​រថយន្ត​ប៉ា​សេ​រ៉ូ រួច​ជ្រុល​ចង្កូត​ឡើងទៅ​លើ​ខឿន​ភើ្ល​ង​ស្តុ​ប បណ្តាល​ឲ្យ​បុក​បង្គោល​ភើ្ល​ង​ស្តុ​ប​បាក់​អស់​មួយ​បង្គោល​ផងដែរ​។​

Photo by CEN

សមត្ថកិច្ច​កំពុង​ស្ទូច​រថយន្ត​របស់លោក​ផ្ក​យ​ពីរ​ប៊ុន សុខា យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​ប៉ូលិស​

​ ​
​ប៉ូលិស​បាន​ឲ្យ​ដឹង​ប​នែ្ថ​ម​ថា ក្នុង​ហេតុ​កាណ៍​នេះ ភាគី​ទាំងសងខាង ពុំមាន​នរណាម្នាក់​រង​របួសធ្ងន់​ទេ​។ ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង មានការ​ខូចខាត​យ៉ាងដំណំ ហើយនឹង​ត្រូវ​យកទៅរ​ក្សា​ទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​
​ ​
​សូម​រម្លឹកថា លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ​ប៊ុន សុខា ដែលជា​ជំនួយការ​ផ្ទាល់​ស​មេ្ត​ច​តេ​ជោ​ ហ៊ុន សែន និង​ជា​នាយរង​សេ​នាធិ​ការ​ចម្រុះ ត្រូវបាន​តុលាការខេត្ត​កោះកុង​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ កាលពី​ល្ងាច​ថៃ្ង​ទី​២៥ មេសា ឆ្នាំ​២០១២ ជាមួយនឹង​អង្គរក្ស ៣ នាក់​ផ្សេងទៀត ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា បន្ទាប់ពី​លោក​ផ្កាយ​ពីររូប​នោះ​ និង​បក្ខពួក​បាន​វាយ​ទាត់​ធាក់​ដោយ​ប្រើ​ដំបងឆក់ ខ្នោះ​ និង​កាំភ្លើង គំរាម​ទៅលើ​ជន​គ្រោះ​ចំនួន ៤ នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល កាលពី​វេលា​ម៉ោង ១១ យប់ថៃ្ង​ទី​២២ មេសា ឆ្នាំ​២០១២ នៅ​ច​ណុ​ច​សណ្ឋាគារ​កោះកុង​ស៊ី​ធី ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​៕

What Next?

Recent Articles

17 Responses to "ឡាន​របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា ដែល​កំពុង​ជាប់គុក ត្រូវ​រថយន្ត​ប៉ា​សេ​រ៉ូបុក ជ្រុល​ចង្កូតឡើង​ខឿន បុក​បង្គោល​ភើ្ល​ង​ស្តុ​ប​"

  1. Michael Eric says:

    ហ៊ើយ!!! អាអ្នកធំស្រុកខ្មែរហើយ….ម៉េចក៏មានខួរក្បាលឆ្កួតៗចឹង!!!!

  2. Khmer says:

    នៅស្រុកខ្មែរហេតុអីក៍សំបូរអាមនុស្សប្រភេទហ្នឹងម្លេះ ដើរវ៉ៃគេ ឯង អាងស័ក្តិ អាងអំណាច និង អាវុធបគេមិនហៅថាខ្ឡាំងទេ បើខ្លាំង ឡើងវ៉ៃលើសៃវៀនទៅ ១​ទល់១​
    ច្បាប់ដាក់ទោសបានតែជនស្លូតត្រង់តែប៉ុណ្ណោះ

  3. Ly Seanteur says:

    នរក​ មិនបាច់រង់ចាំជាតិមុខនោះទេ។ គ្រួសារអ្នកធំនៅស្រុកខែ្មរភាគច្រើនសព្វថ្ងៃនេះ មានអាកប្បកិរិយាជាសត្វនរកបែបនេះ។ ដូច្នេះ បើយើងអាចជាសចេញពីក្រុមនេះបាន ជាសំណាង របស់យើង។​

  4. Ly Seanteur says:

    Montequier ពោលថា អ្នកដឹកនាំបែបណា អ្ន​កដែលត្រូវគេដឹកនាំបែបនោះ រឺអាចនិយាយបានថា មេបែបណា កូនចៅបែបនោះ។ ដូច្នេះ ការវាយតម្លៃទៅលើអំពើរបស់ជនសង្គមងងឹតខាងលើ ត្រូវផ្អែកលើបរិស្ថានជុំវិញផង។​

  5. Kim song says:

    កម្មម: គឺអំពើ អ្នកសាងអាក្រក់េដកកុក

  6. នេះគី់ជាសញារយា់ងទាន់ហន់បំផុតជាក់ស្តែងណាស់អំពេីដែលពួកវាបានសាងកំុភ្លិចពួកមេៗ
    វានឹងបរិវា៉ទេាសនៅទីណាក្នុងគុកឬបាតគុកក្រោមដីក៏ដេាយកទេវតារន្ទះខ្យល់ទឹកភ្លេីងទៅទាមទារ
    ផ្តាច់សង្ខារពួកវាបានដែរផ្តាំទៅវាផងថាភាវនាធម៏អេាយហេីយទៅពពួកអាព្រែតតផ្លៃ។

  7. Kim song says:

    កុកទុកដាក់មនុស្សអាក្រក់ ជាពិសេសអាក្រក់មិនចេះកែ។

  8. ត្រចៀកកាំ says:

    យកឈ្មោះ នាយឧត្តម សេនីយ៍យោធា ក្រសួង
    ការពារជាតិ ដើរឆបោកយកប្រាក់តាមបណ្តាខេត្តបានរាប់ពាន់ដុល្លារ

    រឿងរ៉ាវបោកប្រាស់ ដែលជាល្បិចកលរបស់ជនខិលខូច ដែលតែងតែរិះរកមធ្យោបាយប្លែកៗយកមកធ្វើបាបមន្ត្រីរាជការ ប្រជាពលរដ្ឋស្លូតត្រង់ឪ្យជឿលង់ខ្លួនរហូតបាត់បង់ទ្រព្យសម្បត្តិលុយកាក់និងពេលវេលា ដោយសារតែក្រុមជនខិលខូចទាំងនោះ ស្គាល់ អំពីចិត្រសាស្ត្ររបស់មនុស្ស ហើយពួកគេតែងតែអួតអាងថា គេគឺជាជាខ្សែស្រឡាយអ្នកធំនេះ អ្នកធំនោះ រហូតហ៊ានយក ឈ្មោះ ថ្នាក់ដឹកនាំជាតិកំពូលៗយកមកប្រើប្រាស់ ក្នុងការឆបោកពលរដ្ឋស្លូតត្រង់ឪ្យទទួលរងគ្រោះ ដោយគ្មានញញើតអំពីច្បាប់បន្តិចណាឡើយ។នាពេលកន្លងមកនោះប្រជាពលរដ្ឋជាច្រើននាក់សុំមិនបញ្ចេញឈ្មោះ នៅខេត្តផ្សេងៗគ្នារួមមានខេត្តពោធិសាត់ ខេត្តតាកែវ និងខេត្តព្រះសីហនុ កំពុងនាំគ្នាគ្រោងដាក់ពាក្យបណ្តឹងទៅលោកព្រះរាជ អាជ្ញាអមសាលាដំបូងតាមខេត្តនិមួយៗ។
    ដូចជាខេត្តព្រះសីហនុ ប្តឹងទៅលើឈ្មោះ សួស សារ៉េត មន្ត្រីបំរើការងារនៅទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាព្រះសីហនុ គូកនឈ្មោះ ប៊ូ ចន្ថា ភេទប្រុស អាយុ ៤៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៥០២៧៨១៤៧ មានទីលំនៅបច្ចុប្បន្នភូមិស្លាកែត ឃុំត្រពាំងប្ញស្សី ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ និងឈ្មោះ អ៊ិន ពណ្ណារ៉ា ពីបទផ្សំគំនិតដើរឆបោកយកប្រាក់រាប់ពាន់ដុល្លារពីពួក គាត់។យោងទៅតាមខ្លឹមសារពាក្យបណ្តឹងរបស់មន្ត្រីសាលាខេត្តព្រះសីហនុ សុំមិនបញ្ចេញឈ្មោះដែលគ្រោងដាក់ពាក្យបណ្តឹងទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឪ្យដឹងថាកាលពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១១ បុគ្គលទាំង០២នាក់ខាងលើផ្សំគំនិតគ្នា បានប្រើល្បិចយកតារាងជ្រើសរើសនាយទាហានបន្តវេនជំនាន់ទី៥ របស់ក្រសួងការពារជាតិលេខ ០០៣ក.វ.ឆ ចុះថ្ងៃទី០៦ខែតុលាឆ្នាំ២០១១ បញ្ជាក់ពីការជ្រើសរើសសិក្ខាកាមឪ្យចូលរៀនវគ្គបន្តវេនជំនាន់ទី៥ នៅសកលវិទ្យាក្រសួងការពារជាតិប្ញស្សីកែវ។ នៅក្នុងខ្លឹមសារពាក្យបណ្តឹងបានបញ្ជាក់ទៀតថា បុគ្គលទាំង០២នាក់ខាងលើនេះ បានអះអាងថាពួកគេត្រូវជាក្មួយបង្កើតនាយឧត្តមសេនីយ៍នៅក្រសួងការពារជាតិ ទទួលបន្ទុកទំនាក់ទំនងកិច្ចការបរទេស។ ក្នុងការចុះឈ្មោះអោយសិក្ខាកាមបានចូលរៀនត្រូវបង់ប្រាក់អស់រាប់ពាន់ដុល្លារ ហើយប្រាក់នេះគេថាយកទៅចំណាយរៀបចំឯកសារឧ្យសិក្ខាកាមបានចូលរៀននៅសកលវិទ្យាល័យខាងលើ ព្រោះជាសាលានាយទាហានជាន់ខ្ពស់។ ព្ញដូច្នេះ ពួកគាត់ដែលមានគោលបំណងចង់ឧ្យកូនក្មួយបានចូលរៀនជំនាញយោធា ដើម្បីការពារជាតិ បំរើមាតុភូមិរបស់ខ្លួន សុខចិត្តចំណាយប្រាក់ អោយទៅបុគ្គលទាំង០៣នាក់ខាងលើ យកទៅរៀបចំឯកសារផ្សេងៗ ប៉ុន្តែមកដល់សព្វថ្ងៃនេះពុំទទួលបានលទ្ធផលអ្វីសោះ សូម្បីតែទូរស័ព្ទក៏មិនអាចធ្វើការទំនាក់ទំនងជាមួយបុគ្គល ប៊ូ ចន្ថា បានឡើយ ។ដោយឡែក ចែ មុំ នៅខេត្តតាកែវ ដែលជាស្ត្រីមេម៉ាយ និងជាអ្នករងគ្រោះក្នុងករណីឆបោកខាងលើនេះបានអោយដឹងថា គាត់ខិតខំសន្សំលុយយ៉ាងលំបាកលំបិនស៊ីអត់ស៊ីឃ្លាន មិនហ៊ានចាយវាយខ្ជះខ្ជាយទេខំសន្សំលុយសំរាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់កូន ដើម្បីបានបន្តវេនរបស់ឪពុកគេពីអតីតកាល។ ស្របពេលដែលអ្នកទាំង០៣នាក់មកផ្សព្វផ្សាយ មានទាំងតារាងជ្រើសរើសសិក្ខាកាមកាន់នៅដៃផងនោះ ធ្វើអោយពួកគាត់មានទំនុកចិត្តយ៉ាងខ្លាំង ក៏សុខចិត្តចំណាយប្រាក់ទាំងក្តីសោកស្តាយ ព្រោះតែចង់បានអោយកូនមានការងារធ្វើនៅក្រសួងការពារជាតិ រហូតមកដល់ពេលនេះទើបដឹងថាចាញ់កលល្បិចជនឆបោកទាំងនោះសោះ។
    លោក សួស សារ៉េត មន្ត្រីបំរើការងារនៅទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តព្រះសីហនុ ដែលរងការចោទប្រកាន់ថាបានផ្សំគំនិតគ្នាជាមួយគូកន ឈ្មោះ ប៊ូ ចន្ថា និងឈ្មោះ អ៊ិន ពណ្ណារ៉ា រណីឆបោកប្រាក់ពីជនរងគ្រោះមានទីលំនៅតាមបណ្តាខេត្តផ្សេងៗគ្នានោះបានអោយដឹងថាចំពោះប្រាក់រាប់ពាន់ដុល្លារដែលទទួលបានពីការធានាថារៀបចំឯកសារអោយបានប្រឡងចូលរៀនជានាយទាហានបន្តវេនជំនាន់ទី៥ របស់ក្រសួងការពារជាតិនោះ គឺបុគ្គលឈ្មោះ ប៊ូ ចន្ថា ជាអ្នកធានានិងទទួលយកប្រាក់ពីជនរងគ្រោះ។ រីឯរូបលោកគ្រាន់តែជាអ្នករួមដំណើរតាមសីតាមផឹកតែប៉ុណ្ណោះ ដូច្នេះលោកមិនទទួលខុសត្រួវឡើយ។រីឯបុគ្គ ប៊ូ ចន្ថា និងឈ្មោះ អ៊ិន ពណ្ណារ៉ា មិនអាចធ្វើការទំនាក់ទំនងដើម្បីបកស្រាយពីដំណើររឿងខាងលើនេះបានឡើយ ព្រោះទូរស័ព្ទត្រូវបានបិទ។
    មតិអ្នកច្បាប់បានអោយដឹងថា នាយឧត្តមសេនីយ៍ក្រសួងការពារជាតិ ទទួលការងារទំនាក់ទំនងកិច្ចការបរទេស ពិតជាមិនបានដឹងរឿងទាំងអស់ខាងលើនេះទេ បើដឹងពិតជាមិនបណ្តែតបណ្តោយអោយជនខិលខូចខាងលើ ប្រើប្រាស់ឯកសាររបស់ក្រសួងការពារជាតិ យកទៅធ្វើអាជីវកម្មដើរបោកប្រាស់យ៉ាងគគ្លើនដូច្នេះឡើយ។
    ហើយពេលនេះបើសាមីក្រសួងរកឃើញថាបុគ្គលខាងលើបានក្លែងបន្លំឯកសារសាធារណ:នោះរិតតែវ័ន្តកថែមមួយកំរិតទៀតហើយ។ យោងតាមច្បាប់ព្រហ្មទណ្ឌអន្តរកាល ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ១៩៩២ ត្រង់មាត្រា ៤៥ បានចែងថា ករណីឆបោកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ០១ឆ្នាំដល់៥ឆ្នាំ (ល្បិចបានកើតមុនអំពីការប្រព្រឹត្តិ)។

  9. និស្សិត says:

    ស្រុកស្មែរយើងអីឡូវនេះច្បាប់មានតែនៅលើក្រដាសប៉ណ្ណោះបងប្អូនអើយ។ អីឡូវនេះមាត់របស់អ្នក
    មានបុណ្យស័ក្តិធំៗសុទ្ធតែជាច្បាប់ទាំងអស់។ យើងក្រឡេកមើលមាតុភូមិដ៏អភ័ពរបស់យើងនាពេល
    នេះចុះកំដៅកើនឡើងខ្លាំងណាស់ស្ទើរទ្រំាមិនបានទៅហើយ ដោយសារអស់ប្រៃឈើ។ ពិសិដ្ឋ ពិលិកា,ទូច ស៊ុននិច,តាត ម៉ារីណា,ពៅបញ្ញាពេជ្រ,ជា វិជ្ជា រដ្ឋាភិបាលរបស់លោក ហ៊ុនសែន មិនដែលរកឃើញឃាតករនោះទេ។សូម្បីលោក ឈូក បណ្ឌិត ដែលបាញ់កម្មករ តុលាការនៅ តែស្ងៀម។យើងជាកូនខែ្មរស្លូតត្រង់ ក្រីក្រតូចតាច គួរជាសវាងកុំឧ្យមានរឿង ជាមួយពួក ឆ្កែចចកនោះអី ពួកវាទុកជីវិតយើងដូចសត្វធាតុអញ្ចឹងណា!

  10. ឡានម៉ាកណ្នឹងថ្លៃណាស់ បើមិនពុករលួយគឺគ្មានលុយទិញទេ។

  11. ពិតយីអ៊ុនដាក់អារក្សជាន់មែន! សង្ឃឹមថា លោកកំពុងសោយសុខក្នុងគុក! តិចលោ ឈ្មោះនៅក្នុងគុក មនុស្សនៅក្រៅអីហ្នឹង ឡប់សុទ្ធ! សូមកុំអោយមានអី ហើយគួរតែមានអ្នកលួចទៅមើលមើ ថាតើពិតជាដេកគុកមែនឬអត់?

  12. រដ្ធា ចែម says:

    ចុំអា Michael Eric ឯងហ៊ានដៀលពួកអញផង នៅរដ្ធណា? បេះប៉ោមបានប៉ុន្មានធុងហើយ?

  13. Gadhafi-Sen says:

    របស់ដែលបានមកពីការលួចនិងបំផ្លាញជាតិកំពុងតែហុចលទ្ធផលជាបន្តរបន្ទាប់ហើយ។ មិនចាំបាច់នណាទៅរករឿពួកក្រុមលួចជាតិទាំងអស់នេះទេ កម្មពារ កំពុងតែតាមអ្នក​ដែល​ប្រព្រឹត្តអាក្រក់ទាំងនេះហើយ។ បន្តិចទៀតនិងដល់វេនហ៊ុនសែនកម្មប្រហែលជាដាក់ទោស​លើហ៊ុនសែនខ្លាំងជាងដៃជើងវាទៀត។

  14. anonymously says:

    តែ​យីអ៊ុន​ដាក់ អារក្ខ​វា​ធ្វើ​ហើយ!

  15. សាកមិនឈរឈ្មោះមើល តើប្រជាជនណាបោះឆ្នោតអោយ!!!​ ហាស​ ហា
    ឡាំប៉ា ចង់បានបេក្ខភាពនាយករដ្ឋមន្ត្រីណាស់តើ ទើប បក្សបង្ខំចិត្តសំរបសំរួលបោះឆ្នោតអោយ ដើម្បីចៀសវាងការបង្ហូរឈាម!!!! គឺជាការពិត

  16. សមេ្តចជាប្រមុខរដ្ឋាភិបាល តើអាចចាត់ទុកជាមេខ្លាំងបានទេ បើរាជការមានប្រាក់ខែចាយមិនគ្រប់នោះ???​ សូមសម្តេច គិតគូរបញ្ហានេះដោយម៉ត់ចត់ផង កុំជឿ ចម​ ប្រសិទ​ គាត​ ឈន់ អូន ពន្ធមុន្នីរត្ន ងិន​ ឃន​ ពេក!!!!!!

  17. ិិិិ says:

    ាសដថាសដថ