អ៊ីស្រាអែល នឹង​ផ្ដល់​អាហារូបករណ៍ ដល់​និស្សិត នៅ​ខេត្តបន្ទាយមានជ័យ សិក្សា​ថ្នាក់ អនុបណ្ឌិត​

ថ្ងៃទី 5 ឧសភា 2012
ដោយ: សូផុន
CEN

អ៊ីស្រាអែល នឹង​ផ្ដល់​អាហារូបករណ៍ ដល់​និស្សិត នៅ​ខេត្តបន្ទាយមានជ័យ សិក្សា​ថ្នាក់ អនុបណ្ឌិត

អ៊ីស្រាអែល នឹង ផ្ដល់ អាហារូបករណ៍ ដល់ និស្សិត នៅ ខេត្តបន្ទាយមានជ័យ សិក្សា ថ្នាក់ អនុបណ្ឌិត

​បន្ទាយមានជ័យ: សាកលវិទ្យាល័យ​មានជ័យ (MCU) របស់​រដ្ឋាភិបាល នៅ​ខេត្តបន្ទាយមានជ័យ និង​មជ្ឈមណ្ឌល អា​រ៉ា​វ៉ា អន្តរជាតិ បណ្ដុះបណ្ដាល​កសិកម្ម (ARAVA International Center for Agriculture Tranining ICAP) របស់​ប្រទេស អ៊ីស្រាអែល នៅ​ថ្ងៃទី​៥ ឧសភា ២០១២ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ស្ដីពី កិច្ចសហប្រតិបត្តិការ​។ ក្នុងនោះ អ៊ីស្រាអែល បាន​សន្យាថា នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការសិក្សា​ផ្នែក​អនុបណ្ឌិត​។​
​ ​
​លោក សំ ង៉ា សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​មានជ័យ និង​អ្នកស្រី​បណ្ឌិត​ហាន់​នី​អា​ម៉ុ​ន (Mrs. Dr Hanni Amon) នាយិកា​មជ្ឈមណ្ឌល (ARAVA ICAP) បាន​ចុះ MOU ដោយមាន​លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​, សាកលវិទ្យាធិការរង​, សាស្ត្រាចារ្យ និស្សិត​រាប់រយ​នាក់​ជា​សាក្សី​។​

Photo by CEN

អ៊ីស្រាអែល នឹង​ផ្ដល់​អាហារូបករណ៍ ដល់​និស្សិត នៅ​ខេត្តបន្ទាយមានជ័យ សិក្សា​ថ្នាក់ អនុបណ្ឌិត​

​ ​
​កិច្ចសហប្រតិបត្តិការ​នេះ ICAP នឹង​ទទួល​និស្សិត​កម្ពុជា​ពី MCU នៅ​ឆ្នាំ​ដំបូង (២០១២-២០១៣) នេះ ៥៥ នាក់ ទៅ​បណ្ដុះបណ្ដាល​ជំនាញ​កសិកម្ម​។ បើ​រីកចំរើន ឆ្នាំ​បន្ទាប់ នឹង​ទទួល​និស្សិត​គ្រឹះស្ថាន​នេះ ១១០​នាក់ ទៅ ១៦០​នាក់ ឲ្យ​សិក្សា​ទៀត​។​
​ ​
​លក្ខខណ្ឌ​នៃ​ការជ្រើសរើស និស្សិត​ត្រូវមាន​ជំនាញ​កសិកម្ម ចេះ​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​ស្ទាត់ជំនាញ ហើយ​តាំងចិត្ត​កាយ​ទៅធ្វើ​ការសិក្សា​នៅ ICAP តំបន់ ARAVA ជា​វាល​ខ្សាច់​ហួតហែង​ខ្វះ​ទឹក តែ​បាន​កែច្នៃ​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ក្លាយជា​តំបន់កសិកម្ម​ដ៏​ខ្លាំង និង​ក្លាយជា​ឋានសួគ៌​។​
​ ​
​និស្សិត​កម្ពុជា និង​រួមជាមួយ​និស្សិត​បរទេស ប្រមាណ ៧០០ នាក់​ទៀត នឹង​ហ្វឹកហ្វឺន នៅ​អ៊ីស្រាអែល រួច​វិល​មក​ធ្វើ​កម្មសិក្សា​ជាក់ស្ដែង និង​សរសេរ​និក្ខេបបទ​នៅ​ប្រទេស​ដើម​វិញ (​កន្លែង​ធ្វើ​កម្មសិក្សា​) រួច​យក ទៅ​ការពារ​ចំពោះមុខ​គ្រូ នៅ​អ៊ីស្រាអែល​៕​

What Next?

Recent Articles

One Response to "អ៊ីស្រាអែល នឹង​ផ្ដល់​អាហារូបករណ៍ ដល់​និស្សិត នៅ​ខេត្តបន្ទាយមានជ័យ សិក្សា​ថ្នាក់ អនុបណ្ឌិត​"

  1. Name says:

    Great Israel!!!!