ច័ន្ទ 07 ឩសភា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
អង្គការដែលធ្វើការឃ្លាំមើលបេតិកភណ្ឌឈ្មោះ Global Heritage Fund បាននិយាយនៅក្នុងរបាយការណ៍មួយរបស់ខ្លួនដែលចេញផ្សាយកាលពីពេលថ្មីៗនេះថា ប្រាសាទព្រះវិហាររបស់កម្ពុជា ពេលនេះកំពុងតែស្ថិតក្នុងហានិភ័យ ហើយថា ប្រាសាទនេះអាចនឹងត្រូវបាត់បង់ទាំងស្រុង។

ប្រាសាទព្រះវិហារត្រូវរងការបែកបាក់ដោយសារការវាយប្រយុទ្ធគ្នារវាង កងទ័ពកម្ពុជា និងថៃកាលពីឆ្នាំ២០១១ (រូប៖AP)
Global Heritage Fund បានលើកឡើងនៅក្នុងរបាយការណ៍នោះថា ដោយសារផលប៉ះពាល់ពីសង្គ្រាម និងជម្លោះដែលកំពុងបន្តមាន វិស័យទេសចរណ៍ដែលគ្មានចិរភាព និងគ្រោះមហន្តរាយធម្មជាតិ ប្រាសាទព្រះវិហារដែលជាស្នាដៃឯករបស់ស្ថាបត្យកម្មខ្មែរអាចនឹងត្រូវបំផ្លិចបំផ្លាញទាំងស្រុង។ ដោយបន្តថា ទីតាំងប្រាសាទនៅលើភ្នំ ធ្វើឲ្យប្រាសាទងាយរងគ្រោះដោយសារអាកាសធាតុនៅតំបន់ភ្នំដែលកាន់តែធ្ងន់ធ្ងរថែមទៀតដោយសារអាកាសធាតុមូសុង។ ហើយថា បរាជ័យរវាងកម្ពុជា និងថៃក្នុងការដោះស្រាយជម្លោះលើផ្ទៃដីជុំវិញប្រាសាទព្រះវិហារ ជាការគំរាមកំហែងធ្វើឲ្យប្រាសាទដែលសាងសង់នាសតវត្សទី១១នេះកាន់តែស្ថិតក្នុងស្ថានភាពមិនអាចជួសជុលវិញបាន។
របាយការណ៍ Global Heritage Fundបានបញ្ជាក់ថា គិតមកដល់ខែមីនាឆ្នាំនេះ ទាំងកងទ័ពថៃ និងកម្ពុជាមិនបានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារនោះទេ ដែលជាហេតុធ្វើឲ្យបរិយាកាសនៅជុំវិញប្រាសាទពុំសូវមានស្ថិរភាព។
គួររំលឹកថា អំឡុងការប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកម្ពុជាកាលពីឆ្នាំ២០១១ ប្រាសាទព្រះវិហារត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងផ្លោងរបស់ទាហានថៃរាប់រយគ្រាប់ ហើយបានធ្វើឲ្យផ្នែកខ្លះនៃប្រាសាទនេះត្រូវបាក់បែក៕
បើដូចរបាយការណ៏នេះតើជារបស់អ្នកណា អ្នកណាទទួលខុសត្រូវខ្មែរ
អ្នកថែរក្សាប៉ុន្តែសៀមអ្នកជំទាស់ ឯសម្បត្តិជាសម្បត្តិពិភពលោក តើធ្វើ
យ៉ាងណា វាមិនដែលខ្មែរខ្លួនឯងចង់ទុកបញ្ហាឲ្យនៅទ្រឹងដូចនេះទេ ប៉ុន្តែ
ប្រទេសរំលោភគេទេដែលមានចេតនា ពន្យាឲ្យប្រាសាទខ្មែរមួយនេះនៅ
ឆ្ងាយពីកាថែរទាំ និងឈានដល់សំរេចគោលបំណងបំផ្លាញទាំងស្រុង ចុះបើ
សៀមមានបំណងបំផ្លាញដោយប្រើល្បិចយ៉ាងនេះ អង្គការនោះមានវិធានការ
យ៉ាងណា ដើម្បីអភិរក្ស ចុះបើគ្រាន់តែតំបន់ប្រជាជនរស់នៅដ៏សាមញ្ញ ដែលមិន
គួរជាតំបន់អភិរក្ស ដូចជានៅតំបន់ពីជាតំបន់អភិរក្សនៅខេត្តសៀមរាបដែលមាន
តែស្រែសុទ្ធ ម៉េចក៏ក្លាហានម៉្លេះ ទាំងអង្គការដាក់កម្មវត្ថុ ទាំងខ្មែរអប្សារា ម៉េចក៏
ពូកែធ្វើបាបប្រជាជន ឲ្យប្រជាជនរស់ទាំងវេទនា ផ្ទះមិនផ្ទះទ្រង់មាន់មិនទ្រង់មាន់ ។
សូមសំណូមពររាជរដ្ឋាភិបាលជួយមើលផង ព្រោះតំបន់ខ្លះវាលើសពីកម្មវត្ថុអភិរក្ស
វាមិនមែនជាទីតាំងចាំបាច់ផ្នែកបូរាណវិទ្យា គឺជាទីតាំងចាំបាច់ផ្នែកសង្គម និងសេដ្ឋកិច្ច
សោះ ទៅជាអភិរក្ស ដល់កន្លែងដែលអភិរក្សវាទៅជាមិនអភិរក្ស ដើបញ្រ្ចាស់ជីវភាព
សង្គមដូច្នេះ ។
ដោយសារភាពមិនច្បាស់លាស់នៃព្រំប្រទល់ដែននិងតំបន់ជុំវិញប្រាសាទព្រះវិហារ
ទើបបណ្ដាលឲ្យប្រទេសទាំងពីរមានជម្លោះរហូតដល់ប៉ះទង្គិចគ្នាមួយរយៈកន្លងមក
នាពេលនេះប្រទេសទាំងពីរត្រូវតែរង់ចាំការបកស្រាយសាលក្រមពីតុលាការទីក្រុង
ឡាអេតែមួយគត់ប៉ុណ្ណោះ ក្រៅពីនោះយើងមិនអាចធ្វើអីបានទេ ទោះមានរបាយការណ៍
ពីអង្គការនានាបញ្ចេញមតិយ៉ាងណាក៏ដោយក៏យើងត្រូវតែរង់ចាំនិងរង់ចាំ!!
មានឆន្ទះទេ ! ប្រទេសពាក់ព័ន្ធពិសេសប្រទេសថៃតែម្តង ចូរពិនិត្យប្រវត្តិឡាអេ
បន្តិចមើលតើមានប្រវត្តិបែបណា គេធ្វើតាមកាតព្វកិច្ចដែលបានកំណត់ដោយ
តុលាកាអន្តរជាតិទេ ឥឡូវទៀ់តចាំពេលណា ? យន្តការមានច្រើនណាស់ មាន
គ្រប់កិច្ចព្រមព្រៀងគ្រប់ថ្នាក់ ឥឡូវសូម្បីតែមា្ចស់ផ្ទះដែលចោមកប្លន់ក៏តម្រូវឲ្យ
ចេញពីផ្ទះខ្លួនឯងដែរ ថាឲ្យម្ចាស់ផ្ទះចេញក៏ចេញដែរចង់ដឹងមើលតើចោសឿង
ប៉ុណ្ណាបើខ្លួនមិនមែនចោនោះ ទីបំផុតចោគាត់មិនចេញមែន អីចឹងចាំដល់ពេល
ណា តុលាកាធ្វើអីទៀត បកស្រាយយ៉ាងណាទៀត វាមិនមានទេត្រង់ថាម្ចាស់
ផ្ទះស្ម័ក្រចិត្តចេញពីផ្ទះហើយចោថាមិនចោរចោទម្ចាស់ផ្ទះថាជាចោ ហើយខ្លាច
មិនចេញ មានសន្តិភាពពីណាមកមានតម្លាភាពស្អីស្រុកណាគ្រាន់បើជាងស្រុក
ខ្មែរនោះ ប្រទេសអ្នកកាន់ប្រជាធិបតេ្យណា ប្រទេសអ្នកស្នេហាសន្តិភាពណា
ជួយឈឺឆ្អាលខ្មែរជាងខ្មែរនោះ សូម្បីខ្មែរមួយចំនួននៅមិនស្រឡាញ់ខ្មែរផង។
ប្រាសាទព្រះវិហារ ជាសំណង់មហាអស្ចារ្យ ជាស្នាដៃដ៏កំពូល ដែលសាងសង់លើកំពូល
ភ្នំមានកំពស់ប្រហែល ៦០០ ម៉ែត្រ ឡើងដល់ប្រាសាទក្បែរថ្មពយតាឌី មើលមកក្រោម
ឃើញមនុស្ស តូចៗ បើមើលជុំវិញបានឆ្ងាយទេសភាពគួរចង់គយគន់ ខ្ពស់ដូចឡើង
នៅសំណង់ SEOL PUVER របស់កូរ៉េខាងត្បូង ។
ប្រាសាទសាងសង់គោលបំណង ធ្វើជាកន្លែងទទួល អទិទេព ទេវតា ម្ចាស់ទឹក
ម្ចាស់ដី បារមីថែរក្សាមនុស្សលោក ពិសេសចំពោះរាល់អ្នកដែលមានជំនឿ
គោរពប្រត្តិបត្តិ មិនមែនក្នុងន័យធ្វើជាកន្លែងសំរាប់ឈ្លោះដណ្តើមគ្នា ព្រោះតែឈាមខ្មែរ
បែងចែករត់ទៅរស់នៅជាមួយសាសន៍ដទៃ ។បើអ្នកចង់នាំបង្ករឈ្លោះ
ជននោះរស់មិនបានសុខសាន្តសោះឡើយ ។
គំរូស្នាដៃប្រាសាទ ខ្មែរយើងគួរកោតសសើរថា ភ្នំខ្ពស់ណាស់កោតខ្មែរចេះ
ដឹកនាំធ្វើបានបែបនេះ ប្រះេលជាអ្នកដឹកនាំសម័យនោះប្រឹងប្រែងខ្លាំអណាស់
ហើយមានការសាមគ្គីរួមចិត្តផ្តោតតែលើការងារសាងសង់ មិនរាថយមិនខា្លចនឿយហត់ ។
បើសម័យបច្ចុប្បន្ននាំគ្នាប្រឹងដូចការសាងសាង់ប្រាសាទម្លេះ បានរីកចំរើនលៀនជាងនេះមិន
ខាន ។អត្ថប្រយោជន៍ គឺមានមេរៀនគំរូល្អៗនៅក្នុងនោះដែរ ។
សង្គ្រាមមិនបានធ្វើឲ្យអ្នកណាបានផលប្រយោជន៍
មានតែធ្វើឲ្យបាត់បង់ជីវិតនិងទ្រព្យសម្បតិ្ត៕