ថ្ងៃទី 1 មិថុនា 2012
ដោយ: វិសាល+សុផល
CEN
ភ្នំពេញ: កម្មករដែលត្រូវធ្វើដំណើរតាមខេត្តដើម្បីចូលរួមការបោះឆ្នោតនៅតែប្រឈមមុខនឹងការចំណាយសោហ៊ុយសម្រាប់ការធ្វើដំណើរខណៈដែលរថយន្ត ឈ្នួលមួយចំនួនបានដំឡើងថ្លៃ។
បងស្រីឈ្មោះឌី អាយុជាង៣០ឆ្នាំ ជាកម្មការិនីរោងចក្រ កាណាស៊ីតធី និយាយថា គាត់ធ្វើដំណើរទៅខេត្តកំពង់ធំ ចំពោះតំលៃ ថ្ងៃធម្មតា គឺតែ ១៥០០០ រៀល ប៉ុណ្ណោះ បើនៅថ្ងៃបុណ្យម្តងៗគឺតំលៃចាប់ពី ២០០០០រៀលឡើងទៅ តែសំរាប់ថ្ងៃទៅបោះឆ្នោតនេះវិញគឺ តំលៃ ២០០០០រៀល គឺឡើង ៥០០០០រៀល។
.jpg)
កម្មករមួយចំនួនទៀតក៏បានត្អូញត្អែរបែបនេះដែរអំពីការឡើងថ្លៃរថយន្តតាក់ស៊ី។ ក្នុងឱបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះ កម្មករ កម្មការិនីរោងចក្រគឺបានឈប់សំរាកពីការងារដើម្បីទៅចូលរួមបោះឆ្នោត។
.jpg)
អ្នកមានដែលមានឈ្មោះបោះឆ្នោតនៅខេត្តជិតៗគឺឈប់សំរាក ៣ថ្ងៃ ចំណែកអ្នកដែលមានឈ្មោះបោះឆ្នោតនៅខេត្តឆ្ងាយៗ គឺឈប់សំរាក៥ថ្ងៃ។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ដល់អ្នកម៉ៅការបេន ឲ្យរថយន្តតាក់ស៊ីគ្រប់ប្រភេទ សូមកុំឲ្យតំឡើងថ្លៃឈ្នួលរថយន្តនៅពេលដែលពលរដ្ឋ ទៅស្រុកកំណើតចូលរួមការបោះឆ្នោត៕

Message
តាក់ស៊ីឡើងថ្លៃព្រោះបេនឡើងថ្លៃដែរ គួរតែអាជ្ញាធរពិនិត្យមើលអ្នកម៉ៅបេនឡានផង