ថ្ងៃទី 3 មិថុនា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: ចាប់តាំងពីបើកការិយាល័យបោះឆ្នោតឃុំសង្កាត់ នៅទូទាំងប្រទេស កាលពីម៉ោង ៧ ព្រឹក មកដល់ម៉ោង ១០ ព្រឹក ថ្ងៃអាទិត្យ ទី៣មិថុនា ឆ្នាំ២០១២ ដែលជាព្រឹត្តិការណ៍បោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ គឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ជាទូទៅ នៅទូទាំងប្រទេស ប្រព្រឹត្តទៅបានល្អ។ ប៉ូលិសបានដាក់ពង្រាយកម្លាំងជាង ៥០.០០០ នាក់ ដើម្បីការពារសុវត្ថិភាព សន្តិសុខនៅថ្ងៃបោះឆ្នោតនេះ។
លោកឧត្តមសេនីយ៍ឯក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យប៉ូលិសជាតិ បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃទី៣មិថុនា ឆ្នាំ២០១២ ថា មកដល់ម៉ោង ១០ ព្រឹកនេះ សន្តិសុខនៅពេលចាប់ផ្តើមថ្ងៃបោះឆ្នោត ថ្ងៃនេះ នៅទូទាំងប្រទេស ប្រព្រឹត្តទៅល្អ មិនមានអ្វីជាការកត់សម្គាល់ទេ។ ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើប្រាស់កម្លាំងប៉ូលិសដាក់ពង្រាងការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅទូទាំងប្រទេស ជាង ៥០.០០០ នាក់។
ទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក គៀត ចន្ទថារិទ្ធ បានលើកឡើងថា កាលពីយប់មិញ មានជនស្រវឹងម្នាក់ បានបាញ់បោះ ឡើងលើពីរបីគ្រាប់ តែខាងសមត្ថកិច្ចបានឃាត់ខ្លួន និងណែនាំ កុំឲ្យប្រព្រឹត្តដូច្នេះទៀត។
តាំងពីពេលវេលាម៉ោង ៧ ព្រឹក នៅពេលការិយាល័យបោះឆ្នោតបើកទ្វារ គេឃើញអ្នកបោះឆ្នោត នៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា នាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមឃុំសង្កាត់ ១៦៣៣ ទូទាំងប្រទេស។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានពិពណ៌នាថា ដំណើរការបោះឆ្នោត នៅទូទាំងប្រទេស ពេលចាប់ផ្តើមដំបូងនេះ ដំណើរការបានល្អ។
រីឯរបាយការណ៍របស់ភ្នាក់ងារ CEN ក៏បានរាយការណ៍មកថា នៅគ្រប់ខេត្តរាជធានី ការិយាល័យបោះឆ្នោត បានប្រព្រឹត្តិទៅតាមការគ្រោងទុក។ ការិយាល័យបោះឆ្នោត ចាប់ផ្តើមបើកទ្វារនៅម៉ោង ៧ ព្រឹក និងបិទនៅម៉ោង ៣ រសៀល៕
ជាទូទៅ ការបោះឆ្នោតឃុំសង្កាត់ នៅទូទាំងប្រទេស ប្រព្រឹត្តទៅបានល្អ។ ខេត្តសៀមរាប មានជនជាតិយួនជាច្រើនបានទៅចូលរួមបោះឆ្នោត ចំណែកនៅទីក្រុងភ្នំពេញវិញ មានពលរដ្ឋជាច្រើននាក់បានបាត់ឈ្មោះ និង រកឈ្មោះរបស់ខ្លួនមិនឃើញ។
-មានប្រជាជាជនជាច្រើនរស់នៅក្នុងខេត្តសៀមកំពុងមមាញឹកក្នុងការជួសជុលផ្ទះសំបែងទាំងយប់
ថ្ងៃ។
-នៅទី៤ខែ៦ឆ្នាំ២០១២ប្រជាជនមួយចំនួនកំពុងមានការព្រួយបារម្មជាខ្លាំងខ្លាចខាងអប្សារាអោយ
រុះរើផ្ទះវិញលទ្ឋផលក្រោយពីការបោះឆ្នោតមិនជាយ៉ាងណាប្រជាជន
-នៅទី៤ខែ៦ឆ្នាំ២០១២មានក្រុមប៉ូលីសមួយចំនួនកំពុងល្បាតតាមផ្ទះប្រជាជនដែលកំពុងជួសជុល
មិនហើយ