អាទិត្យ 03 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ជាជំហានបន្ថែមមួយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច នៅមូលដ្ឋានក្នុងប្រទេសកម្ពុជា។ ទោះបីយ៉ាងណា ខុមហ្វ្រែលសង្កេតឃើញថា បរិយាកាសមុនថ្ងៃបោះឆ្នោត (ថ្ងៃស) និងថ្ងៃបោះឆ្នោតមានសន្តិភាព។
នៅថ្ងៃស ខុមហ្វ្រែល រកឃើញថា គណបក្សនយោបាយយ៉ាងហោចចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី ចំនួនប្រមាណ ៥ករណី បានបន្តឃោសនា ដែលត្រូវហាមឃាត់ដោយច្បាប់ ដែលបានកើតឡើងនៅខេត្តព្រៃវែង បន្ទាយមានជ័យ តាកែវ និងកោះកុង ដូចជាការឃោសនាចាក់មេក្រូ ការចែកលុយ និងសម្ភារៈផ្សេង និងលើកបដាគណបក្ស។
ខុមហ្វ្រែល សង្កេតឃើញក្នុងថ្ងៃបោះឆ្នោត ទោះបីពុំមានសកម្មភាពណាដែលអាចបង្កឲ្យដំណើរការបោះឆ្នោតមិនបានជួបភាពមិនប្រក្រតីធ្ងន់ធ្ងរ រហូតធ្វើឲ្យរាំងស្ទះដំណើរការនៅថ្ងៃបោះឆ្នោតនៅការិយាល័យណាមួយ តែអ្នកសង្កេតការខុមហ្វ្រែលរកឃើញភាពមិនប្រក្រតីមួយចំនួនដូចជា បញ្ហាខុសទិន្នន័យ ព័ត៌មាន រវាងឯកសារបញ្ជាក់អត្តសញ្ញាណ និងបញ្ជីឈ្មោះ ការរារាំងមិនអ្នកសង្កេតការណ៍មិនឲ្យសង្កេតក្នុងការិយាល័យបោះឆ្នោតជាពិសេសមានវត្តមានអាជ្ញាធរនៅក្បែរការិយាលបោះឆ្នោត៘
នៅថ្ងៃបោះឆ្នោត ខុមហ្វ្រែល មានការព្រួយបារម្ភពីគុណភាពនៃទឹកខ្មៅជ្រលក់ដៃ ដោយមូលហេតុខុមហ្វ្រែល បានធ្វើការកោសសាកល្បងបានជោគជ័យ ក្នុងការលាងជម្រះទឹកខ្មៅដៃបន្ទាប់ពីបោះឆ្នោតរួច។
ខុមហ្វ្រែលមានការខកចិត្ត ចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដូចជា ទូរទស្សន៍ជាតិកម្ពុជា ក្រោមការគ្រប់គ្រង់ក្រសួងព័ត៌មានបានធ្វើការផ្សាយច្រើន ឬលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា តែដោយការផ្សព្វផ្សាយអ្នកមានអំណាច សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោតនៅការិយាល័យបោះឆ្នោត ខណៈដែលគណបក្សផ្សេងទៀតមិនត្រូវបានផ្សព្វផ្សាយ។
ប៉ុន្តែមានការភ្ញាក់ផ្អើល សោកស្តាយ និងព្រួយបារម្ភជាខ្លាំង នៅក្នុងអំឡុងពេលបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយមួយដូចជា វិទ្យុសំបុកឃ្មុំ វិទ្យុសារិការ FM 106.5 ឬកម្មវិធី VOD ត្រូវបានហាមឃាត់ក្នុងការផ្សាយពីព័ត៌មានការបោះឆ្នោត ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ឯកជនមួយចំនួន គាំទ្រគណបក្សប្រជាជនកម្ពុជា បានបន្តការផ្សាយអំពីព័ត៌មានបោះឆ្នោត ហើយលំអៀងទៅគណបក្សប្រជាជនកម្ពុជា។
បរិយាកាសទូទៅ :
ជាទូទៅខុមហ្វ្រែលសង្កេតឃើញថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ ឆ្នាំ២០១២នេះ បានប្រព្រឹត្តក្នុងលក្ខណៈរលូន តែប្រជាពលរដ្ឋចេញទៅបោះឆ្នោតថយចុះជាងឆ្នាំ២០០៧។
បើទោះបីជាការចាត់ចែងដំណើរការបោះឆ្នោត មិនបានជួបភាពមិនប្រក្រតីធ្ងន់ធ្ងររហូតធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតខុមហ្វ្រែលបានរកឃើញភាពមិនប្រក្រតីមួយចំនួនដូចខាងក្រោមនេះ៖
មុនថ្ងៃបោះឆ្នោតមួយថ្ងៃ «ថ្ងៃស»
នៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ គឺថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១២ បរិយាកាសមានសភាពស្ងប់ស្ងាត់ តែទោះបីជាយ៉ាងណា មានការរំលោភបទបញ្ជា និងនីតិវិធីជាពិសេសគឺការធ្វើយុទ្ធការឃោសនា ករណីទិញសន្លឹកឆ្នោតមានតិចតួច ដោយផ្តល់ជាប្រាក់កាស អំណោយ សម្ភារៈផ្សេងៗ។ ខុមហ្វ្រែលសង្កេតឃើញថា ទោះបីជាមានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ក៏ដោយ ប៉ុន្តែក៏នៅមានការរំលោភទៅលើសេចក្តីណែនាំនេះ ជាពិសេសមន្ត្រីការិយាល័យបោះឆ្នោត។
ថ្ងៃបោះឆ្នោត
ភាពមិនប្រក្រតីដែលកើតមានជាញឹកញាប់ និងច្រើនការិយាល័យបោះឆ្នោតនិងការប្រព្រឹត្តទៅនៃការបោះឆ្នោតរួមមាន៖
-មានវត្តមានអាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរភូមិនៅជុំការិយាល័យបោះឆ្នោត ដែលអាចជះឥទ្ធិពលទៅលើអ្នកបោះឆ្នោត
-មន្ត្រីការិយាល័យមិនសូវយល់នីតិវិធី និងគោលការណ៍ណែនាំ និងមានការធ្វេសប្រហែសដូចជាអ្នកបោះឆ្នោតខ្លះមានតែប័ណ្ណព័ត៌មានត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតបាន។ មន្ត្រីការិយាល័យខ្លះបានហែកសន្លឹកឆ្នោតទុកជាមុនការមកដល់របស់អ្នកបោះឆ្នោត។ ភាពរញ៉េរញ៉ៃនៅការិយាល័យបោះឆ្នោត។
-ការបាត់ឈ្មោះអ្នកបោះឆ្នោតឬខុសទិន្នន័យ
-ការបន្តចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ឲ្យការបោះឆ្នោតនៅខេត្តកំពង់ស្ពឺ
-មានការរារាំងដល់អ្នកសង្កេតការណ៍ចល័ត និងអ្នកសារព័ត៌មាន៕

Khiev kagha Rith the former khmer intellectual in Lon nol regime[1970-75]
sok an [khmer republic high school teacher]
Chear sophara [same Kagha]
imm chhun lim [same sok an] etc……All name above are new communist guys under H.S Power.They’re Lied,cheating,corrupters, and SOLD National Consciences to HANOI.
Pourk orss niss THORK TEARPP NASS.
មិនបាច់បោះទេល្អជាង ទៅផឹកទឹកត្នោតជូនៅស្រុកវិញល្អជាង
ទៅជឿអាអន្ទិតខ្វះសក់គល់ បញ្ញា ហ្នឹងគឺអស់ស្រូវពូជហើយ វាអត់ដឹងអីទេម្នាក់ហ្នឹងនោះ។
គណះកម្មការជាតិរៀបចំការបោះឆ្នោត(គជប)នៅតែខូចដូចហសអីចឹងសឿងបឿងខាងខូច។