អែន​ឌី ថាខ្លួនមិនមែនជា​ជនទី​បី​ សឿ សុធា​រ៉ា​

ថ្ងៃទី 5 មិថុនា 2012
ដោយ: សីហា
CEN

សឿ សុធា​រ៉ា ថតរូបសិច​ស៊ីជាមួយ​ អែន​ឌី

សឿ សុធា រ៉ា ថតរូបសិច ស៊ីជាមួយ អែន ឌី

ភ្នំពេញ: ​ដើម្បី​ជម្រះ​មន្ទិល​គេ​ថា​ស្វាមី​ប្រច័ណ្ឌ​ជាមួយនឹង​លោក​ អែន ឌី ​នោះ សឿ សុធា​រ៉ា បាន​ដឹក​ដៃ​លោក​ អែន ឌី ឡើង​បកស្រាយ​និង​បដិសេធ​នូវ​ពាក្យ​លេចឮ​ខាងលើ​នៅលើ​ឆាក​តន្ដ្រី​។​

​សឿ សុធា​រ៉ា បាន​និយាយ​នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៣ ក្នុង​កម្ម​វី​ធី​” ខ្សឹប​ដាក់​មេក្រូ​” ថា ប្ដី​នាង​ខ្ញុំ​មិន​ខឹង​អីពេល​ខ្ញុំ​ថត​ជាមួយ​អែន​ឌី​ទេ ព្រោះ​ខ្ញុំ​និង​គាត់​ស្គាល់គ្នា​តាំងពី​តូចៗ​ម្ល៉េះ​…” និង​ដើម្បី​ឲ្យ​កាន់តែ​អស់​មន្ទិល សឿ សុធា​រ៉ា បាន​ដឹក​ដៃ​ អែន ឌី ឡើង​ឆាក​តន្ដ្រី​ជា​លើក​ទី​ពីរ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្រោយ​ខាន​ធ្វើជា​ដៃគូ​ជាមួយគ្នា​អស់​ពេល​ជា​យូរ​។​

Photo by CEN

សឿ សុធា​រ៉ា ថតរូបសិច​ស៊ីជាមួយ​ អែន​ឌី

លោក​ អែន ឌី បាន​និយាយថា ” ខ្ញុំ​ខាន​ឡើង​ច្រៀង​ចាប់​ដៃគូ​ជាមួយ​សុធា​រ៉ា​ជិត​១០​ឆ្នាំ​ហើយ ពិសេស​តាំងពី​គាត់​មានគ្រួសារ​…” ។​

​ពេល​អ្នកយកព័ត៌មាន​សួរ​ អែន​ឌី ថា ពេល​លោក​ចាប់​ដៃគូ​ជាមួយ​ សុធា​រ៉ា ​អ៊ីចឹង មិន​ខ្លាច​លោក​មីដាដា​ខឹង ឬ​គេ​ថាប្ដី​ប្រពន្ធ​គេ​ទាស់​គ្នា​ដោយសារតែ​លោក​ទៀត​ទេ​ឬ​?

​អែន ឌី ឆ្លើយថា ” មិន​អី​ទេ​! ខ្ញុំ​គ្មាន​ស្នេហា​អី​ជាមួយ​ សឿ សុធា​រ៉ា ទេ ហើយ​ខ្ញុំ​ក៏​មិនមែនជា​មនុស្ស​ទី​បី​របស់​ សឿ សុធា​រ៉ា​ ដែរ​។ បញ្ហា​ក្នុង​គ្រួសារ​គេ ខ្ញុំ​អត់​ដឹងថា​ម៉េច​ទេ​…”​។ នេះ​បើតាម​ទស្សនាវដ្ដី​អង្គរធំ ចេញ​ថ្ងៃ​២៨​ឧសភា​-០៣​មិថុនា​២០១២ ។​

​គួរ​រម្លឹក តារា​សម្ដែង សឿ សុធា​រ៉ា បានបង្ហាញ​មុខ​ឡើងវិញ បន្ទាប់ពី​ផ្អាក​ជាង​ពីរ​ឆ្នាំ​ក្រោយពី​មាន​ប្ដី​និង​កូន​។ តែ​ការវិលត្រឡប់​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​សម្រស់​ស្រស់​សោភា​, ភាព​សិច​ស៊ី ព្រមទាំង​ថតរូប​កៀកកើយ​ជាមួយ​អែន​ឌី ដោយ​បង្ហាញ​ដើមទ្រូង​ទ្រលុកទ្រលន់ បណ្ដាល​ឲ្យ​គេ​លាន់មាត់​ថា សឿ សុធា​រ៉ា ពេលនេះ​ពិតជា​មិនធម្មតា​។ ទន្ទឹមនេះ​ក៏មាន​លេចឮ​ព័ត៌មាន​ថា​សឿ សុធា​រ៉ា និង​ស្វាមី​កំពុងមាន​បញ្ហា​រកាំរកូស​ដោយសារតែ​រូបថត​សិច​ស៊ី​នោះ​៕ S

What Next?

Recent Articles

7 Responses to "អែន​ឌី ថាខ្លួនមិនមែនជា​ជនទី​បី​ សឿ សុធា​រ៉ា​"

  1. sen hun says:

    អាថោកនេះចឹងអែង

  2. វាជា​ការពិត​មែន​ហើយ ព្រោះអ៊ែនឌីស្អីគេហ្នឹង​ជា​មនុស្សខ្ទើយ​ទេ!!!

  3. Tommy says:

    អ៊ែនដីណឹង ជាស្រីឬប្រុស? បើតាមខ្ញុំសង្កេតពីរបៀបតុបតែងខ្លួន ខ្ញុំគិតថា គាត់ជាមនុស្សភេទទី៣ (PD).

  4. ខ្ញុំក៏ភេទទី៣ដែរ តែមិនចូលចិត្តកៀកកើយស្រីៗអស់ហ្នឹងទេ។

  5. អាអែន​ឌីចំជាបីសាចមែន។​ ស្អប់ទាំងពួកស្រីអាសដែលទៅថតជាមួយវាណាស់! ថោកទាប។ កោតតែមានអ្នកយកធ្វើប្រពន្ធដែរ។

  6. sen hun says:

    តាមអីអាឆ្កួតហ្នឹងនោះថាគេឡូយនឺងណា

  7. លូយ​ ៩ says:

    អែន ឌីមិនមែនជាជនទី៣ទេ តែអែន ឌីជាប្រភេទទី ៣​ យល់អត់?