ដោយ ជាតិ ចំណាន
2020-07-14
RFA
លោក គឹម សុខ អ្នកវិភាគនយោបាយ ក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរី រាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។
RFA
អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថា ការណ៍ដែលរដ្ឋាភិបាលបញ្ជាទិញរថយន្តធុនធំជិត ៣០០គ្រឿងសម្រាប់វិស័យយោធាពីប្រទេសចិនក្នុងស្ថានភាពកំពុងមានវិបត្តិសេដ្ឋកិច្ច និងការរាតត្បាតជំងឺកូវីដ-១៩ គឺជាការខ្ជះខ្ជាយលុយ និងមិនគិតពីការលំបាករបស់ពលរដ្ឋ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចថា នេះជាខ្ទង់ចំណាយតិចតួចប៉ុណ្ណោះ ហើយថា កម្ពុជាត្រូវការពង្រឹងវិស័យយោធាដែរ។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា បញ្ហាចំពោះមុខរបស់កម្ពុជានៅពេលនេះ គឺពលរដ្ឋគ្មានអង្ករច្រកឆ្នាំង ដូច្នេះរដ្ឋាភិបាលគួរចំណាយថវិកាដែលខ្លួនមាន ទៅដោះស្រាយបញ្ហាពលរដ្ឋសិន។ ពួកគេថែមទាំងរិះគន់ថា ការបញ្ជាទិញរថយន្តធុនធំជិត ៣០០គ្រឿង សម្រាប់ពង្រឹងអំណាចរបស់ក្រុមគ្រួសារលោក ហ៊ុន សែន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន និយាយថា រដ្ឋាភិបាលគួរកែទម្រង់សមត្ថកិច្ចយោធានៅពេលក្រោយ។
លោកបន្តថា ទោះការទិញនេះមិនមែនជាថវិកាជាតិក្ដី ប៉ុន្តែនេះជាការការខ្ជះខ្ជាយថវិកា៖ «ត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ច ត្រូវជួយទៅកម្មករ ដែលអត់ការងារធ្វើ ត្រូវជួយប្រជាពលរដ្ឋដែលអត់បាយហូប ដែលកំពុងប្រឈមមុខដោយសារជំងឺកូវីដ–១៩ ជារឿងសំខាន់ជាងការយកលុយទាំងនោះទៅទិញឡានយោធា»។
អាស៊ីសេរីបានបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួលនៅ ថ្ងៃទី១៣ ខែមិថុនា។
ប៉ុន្តែ អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា ឱ្យសារព័ត៌មានថ្មីៗ ដឹងកាលពីថ្ងៃទី១២ ខែមិថុនា ថា ថវិកាសម្រាប់ទិញរថយន្តធុនធំចំនួន ២៩០គ្រឿង ពីប្រទេសចិននេះមិនមែនជាលុយរដ្ឋទេគឺបានមកតាមរយៈផ្ដល់ពីសប្បុរសជននានា តាមការអំពាវនាវរបស់លោក ហ៊ុន សែន។ ទោះយ៉ាងណាអ្នកនាំពាក្យរូបនេះ មិនទាន់ឱ្យដឹងពីចំនួនលុយដែលត្រូវចំណាយក្នុងការទិញសម្ភារៈយោធានេះទេ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យអាស៊ីសេរីដឹងថា ការបញ្ជាទិញត្រឹមរថយន្តជិត ៣០០គ្រឿង មិនច្រើនទេ ហើយជាសណ្ដាចិត្តរបស់សប្បុរសជនដែលគេមិនភ្លេចគុណគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល និងបានធ្វើឱ្យអ្នកទាំងនោះរកស៊ីមាន។ លោកបន្តថា បើទោះជាប្រទេសជួបបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែការបំពេញកង្វះខាតនៃផ្នែកយោធាក៏ជារឿងដែលមិនអាចបំភ្លេចបានដែរ៖ «កូវីដមកមែនខ្វះខាតមែន ក៏ប៉ុន្តែកងទ័ពក៏មិនអាចខ្វះខាតបានដែររឿងកិច្ចការពារប្រទេសត្រូវតែមានអ៊ីចឹងមានគេជួយមក យើងត្រេកអរ! យើងអរគុណដល់សប្បុរសជននានាដែលបានជួយ»។
អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ រិះគន់ថា ពេលនេះពលរដ្ឋកំពុងជួបការលំបាក ប៉ុន្តែរដ្ឋាភិបាលបែរជាយកធនធានរបស់ខ្លួនមានទៅទំនុកបម្រុងចិន ដែលជាថ្នូរនឹងការការពារអំណាចរបស់ក្រុមលោក ហ៊ុន សែន។ លោកថា គ្មានមេដឹកនាំប្រទេសណាមួយ គេចំណាយលើយោធាក្នុងពេលពលរដ្ឋជួបការលំបាកបែបនេះទេ។ ទង្វើរបស់រដ្ឋាភិបាលបែបនេះគឺជារូបភាពមួយនៃការពឹងចិនឱ្យការពារអំណាចប៉ុណ្ណោះ៖ «ទោះបីជាលុយនោះជាប្រភពជាតិ ឬសប្បុរសជនក៏ដោយ គេត្រូវសន្សំលុយជួយប្រជាពលរដ្ឋសិន ហើយបើត្រូវការពារជាតិកម្លាំងឈ្លានពានពីបរទេសជិតខាងស្ថានភាពកម្ពុជាគួរទិញយន្តហោះ ឬអាវុធធន់ធ្ងន់មិនមែនឡានយោធាបែបនេះធ្វើឱ្យតែខាតលុយទេ»។
រដ្ឋាភិបាលកម្ពុជាតែងចំណាយលុយរាប់លានដុល្លារ បញ្ជាទិញអាវុធពីចិន កាលពីឆ្នាំ២០១៣ កម្ពុជាបានទិញឧទ្ធម្ភាគចក្រចំនួន ១២គ្រឿង ប្រភេទ Zhi-9 (Z-9) ពីប្រទេសចិន។ ចិនឱ្យកម្ពុជាខ្ចីថវិកាជិត២រយលានដុល្លារ សម្រាប់ទិញយន្តហោះទាំង ១២គ្រឿងនោះ។ កម្ពុជាមានគម្រោងទិញយន្តហោះចម្បាំងពីចិនក្នុងប៉ុន្មានឆ្នាំខាងមុខទៀត។ មន្ត្រីបក្សប្រឆាំងតែងរិះគន់ថា រដ្ឋាភិបាលចំណាយយ៉ាងច្រើននេះ គឺដើម្បីការពារអំណាចរបស់ខ្លួន និងទុកបង្ក្រាបពលរដ្ឋខ្លួនឯងប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគថា មាគ៌ានយោបាយរបស់ចិនគឺចង់គ្រប់គ្រងកម្ពុជាផ្ដាច់មុខ
- មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាស្វាគមន៍វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
- “ការសាងសង់ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា អាចជាប់ពាក់ពន្ធនឹងលុយពុករលួយ”
- អ្នកវិភាគនយោបាយ ថា គណបក្សសង្គ្រោះជាតិ ត្រូវពង្រឹងស្មារតីបង្រួបបង្រួមជាតិដើម្បីបង្កើតសម្ពន្ធភាពថ្មី
- ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ គាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ដើម្បីយុត្តិធម៌នៅកម្ពុជា
- បក្សប្រឆាំងបង្កើតគណៈកម្មាធិការព្រំដែននិងអន្តោប្រវេសន៍ ខណៈព្រំដែនកម្ពុជារងការយាយីពីវៀតណាមជាថ្មី
- តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិន៦នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់
- បក្សប្រឆាំងចាប់ផ្ដើមធ្វើយុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាព ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ
- អាជ្ញាធរចាប់ខ្លួនសកម្មជនបក្សប្រឆាំង ២នាក់នៅបាត់ដំបងពីបទប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល
- សាច់ញាតិសកម្មជនបក្សប្រឆាំងបន្តតវ៉ានៅមុខតុលាការក្រុងភ្នំពេញទាមទារឱ្យដោះលែងអ្នកទោសនយោបាយ
អាគឹម សុខ កូនមីកាដួយអាយះស្ញេញ !
អញ្ចឹង វាទាល់ទុកលុយហ្នឹង ញ៉ុកក្នុងរុន្ធកាដួយម៉ែអ្ហែងមែនទេ !
អាពូជសំផឹង !
អ្ហែងដឹងថាលុយហ្នឹង ជាលុយបានមកពីណាទេ !
អាកូនមីកាដួយអាយះ !
គេគ្រប់គ្នា ខំស្រាក់លុយគ្នាជួយរដ្ឋាភិបាល ទិញរថយន្ត ជួយប្រជាពលរដ្ឋ
បង្ការគ្រោះមហន្តរាយ នានា រួចចុះហេតុអីបានជា អាកូនមីចោរគេចុយអ្ហែងហ្នឹង
ពូកែទាស់ម្លេះ អាពូជពាល ?
no comment
WELL .we still can not say what will they do whit all those military truck . it can be HUN NAL plan to joint CHINA plan in world war 3. actually those military truck was more then 290 of them . WELL whit HUN NAL he like the war so much if he get another one it will be the last of KAMPOUCHEA
ពួកអាសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ពេលពេលcomment អញសួរជាសំនួរ
ពួកអាកូនមីកាដួយអាយះមិនដែលឆ្លើយ ហើយរត់គេច អស់ចឹងហ្មង !
ពួកអាកូនមីកាដួយអាយះស្ញេញ ! អ្ហែងធ្វើឬក ឲ្យក្លាហានតិចមើល ។
ហ៊ានស៊ី ហ៊ានសង ។ កុំភ្លើ ចុយតែកាដួយម៉ែអ្ហែង អញ្ចឹងនោះ !