អង្គការ​អន្តរជាតិ​ចេញ​របាយការណ៍​ស្ដីពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត

ស្រប​ពេល​ដែល​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៥ នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​បន្ទាន់​មួយ ស្ដីពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​​​២៨ កក្កដា ដែល​​រៀប​ចំឡើង​ដោយ​គណបក្ស​ប្រជាជន សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។

ដោយ ចេង ម៉េងជូ និង វណ្ណ វិចារ
2013-07-31
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បោះ​ឆ្នោត ៣០៥
២៨-កក្កដា-២០១៣៖ ជំនួយ​ការ​ការិយាល័យ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​មួយ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជ្រលក់​ម្រាមដៃ​អ្នក​បោះ​ឆ្នោត​ក្នុង​ដប​ទឹក​ខ្មៅ។ RFA/Mom Sophon

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​ចេញ​របាយ​ការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​៣១ កក្កដា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។របាយការណ៍​នេះ​រៀប​រាប់​អំពី​ករណី​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ហើយ​ថែម​ទាំង​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ផង។

អង្គការ​នេះ​បាន​ស៊ើប​អង្កេត​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​ឲ្យ​គណបក្ស​កាន់​អំណាច មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែងក្លាយ និង​បាន​រៀបចំ​ឲ្យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​អាច​បោះ​ឆ្នោត​បាន​ច្រើន​កន្លែង។

មេ​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ដោយ​​បង្ហាញ​ពី​របៀប​ដែល​អាជ្ញាធរ​មូលដ្ឋាន​របស់​គាត់​ក្លែង​បន្លំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នក​បោះ​ឆ្នោត។ ឯកសារ​នេះ​អាច​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បោះ​ឆ្នោត​បាន ទោះ​បី​ជា​មិន​មាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ស្រប​ច្បាប់​ក៏​ដោយ។
កិច្ចការ​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេបញ្ជាការ​យោធា​ម្នាក់ និង​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ម្នាក់ ហើយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ត្រូវ​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​ពួក​គេ។

របាយការណ៍​របស់​អង្គការ​នោះ​បាន​បន្ត​ទៀត​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម​ការងារ​ថ្នាក់​មជ្ឈិម​នោះ​​បាន​ចាត់​ចែង​ប្រមូល​​ទាហាន​ពី​បញ្ជា​ការដ្ឋាន​មួយ​ក្នុង​ខេត្ត រួម​ទាំង​ភរិយា​​របស់​ពួកគេ ឲ្យ​មក​ថត​រូប​ ហើយ​បន្ទាប់​មក​សាលា​ឃុំ និង​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ចេញ​ឯកសារ​ទាំង​នោះ​ឲ្យ​ពួក​គេ​ដើម្បី​អាច​ទៅ​បោះ​ឆ្នោត​បាន។

មាន​ករណី​មិន​ប្រក្រតី​មួយ​ទៀត​ បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ​គគីរធំ ខេត្ត​កណ្ដាល​ ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​បោះ​ឆ្នោត​បាន​ច្រើន​កន្លែង។ នៅ​ថ្ងៃ​បោះ​ឆ្នោត អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​សម្ភាស​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​ទី​នោះ ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ រួម​ទាំង​លោក ហេង សិក្សា អនុ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នៅ​ទី​នោះ។

លោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអតីតតំណាងរាស្ត្រគណបក្ស សម រង្ស៉ី។ RFA/Den Ayuthea

លោក ង៉ោ សុវណ្ណ​ ត្រូវ​បាន​រក​ឃើញ​ថា មាន​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ ៣​កន្លែង។ ទី​១ នៅ​រាជធានី​ភ្នំពេញ ទី​២ នៅ​ខេត្ត​កណ្ដាល និង​ទី​៣​ នៅ​ខេត្ត​ស្វាយរៀង ហើយ​លោក​ក៏​ជា​បេក្ខជន​​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​កណ្ដាល ផង​ដែរ។

ចំណែក​លោក ហេង សិក្សា​ ដែល​អម​ដំណើរ​លោក ង៉ោ សុវណ្ណ​ ទៅ​បោះ​ឆ្នោត​នៅ​ឃុំ​នោះ​ ក៏​មាន​ឈ្មោះ​បោះ​ឆ្នោត​មិន​តិច​ដែរ។ លោក​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ភ្នំពេញ មួយ និង​នៅ​ខេត្ត​កណ្ដាល មួយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

អ្នក​ភូមិ​ដែល​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នោះ​បាន​តវ៉ា​ប្រឆាំង​មិន​ឲ្យ​ពួក​គេ​បោះ​ឆ្នោត ​ដោយ​ថា​ អ្នក​ទាំង​នោះ​មិន​មែន​ជា​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ទេ តែ​មន្ត្រី​មូលដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​បោះ​ឆ្នោត។ នៅ​ពេល​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ ពួកគេ​បាន​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ។ ក្រោយ​ពេល​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ មាន​ប៉ូលិស​មួយ​ក្រុម​ដែល​គេ​ហៅ​ថា ប៉ូលិស​ខ្លា​ហោះ បាន​ទៅ​ដល់​តំបន់​នោះ ដើម្បី​ស្វែង​រក​មេខ្លោង​ហ៊ាន​តវ៉ា​ប្រឆាំង​ពួក​គេ​មិន​ឲ្យ​បោះ​ឆ្នោត។ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ​ សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​នោះ បាន​បង្ហាញ​ខ្លួន​ម្ដង​ទៀត ដោយ​មាន​ជន​ស៊ីវិល​ម្នាក់​ប្រដាប់​ដោយ​អាវុធ គំរាម​ថា នឹង​សម្លាប់​អ្នក​ណា​ដែល​ព្យាយាម​លាក់​បាំង​មេខ្លោង។

ចំពោះ​បញ្ហា​នេះ លោក ប្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​មាន​ប្រសាសន៍​​ក្នុង​របាយការណ៍​នោះ​ថា ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀប​ចម្ការ​បោះ​ឆ្នោត​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច ប្រទេស​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ឯករាជ​អំពី​បញ្ហា​នេះ រួម​ទាំង​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ម្ចាស់​ឆ្នោត​មិន​អាច​​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​បាន​ទេ។

យូមែន រ៉ៃថ៍ វ៉ច្ឆ ទាមទារ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី

នៅ​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​៣១ កក្កដា នេះ​ដែរ នាយក​ប្រតិបត្តិ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លោក ប្រែដ អាដាម បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​សង្គម​ស៊ីវិល​ឯករាជ្យ និង​ម្ចាស់​ជំនួយ ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដើម្បី​ជឿជាក់​បាន​ថា ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ និង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​នា​ពេល​ខាង​មុខ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា មាន​ប្រសាសន៍​ថា ចំពោះ​សំណើ​រៀបចំ​អង្គភាព​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ណា​មួយ​ទាក់ទង​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​នោះ គ.ជ.ប នឹង​ប្រជុំ​ពិភាក្សា​សម្រេច​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​កក្កដា ហើយ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​សីហា។

គ.ជ.ប និង​ មន្ត្រី​រដ្ឋាភិបាល​បដិសេធ

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​មន្ត្រី​រដ្ឋាភិបាល​ ប្រកាស​ច្រានចោល​របាយការណ៍​អង្កេត​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ នេះ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប មិន​អាច​ទទួល​យក​បាន​ទេ​នូវ​អ្វី​ដែល​បាន​លើក​ឡើង​ថា គ.ជ.ប អាច​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បន្លំ​សន្លឹក​ឆ្នោត​នោះ ហើយ​រាល់​ចំណុច​អសកម្ម​ទាំង​ឡាយ គ.ជ.ប នឹង​ដោះស្រាយ​តាម​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ប៉ុណ្ណោះ មិន​មែន​ដោះស្រាយ​តាម​របាយការណ៍​របស់ យូមែន រ៉ៃថ័ វ៉ច្ឆ ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ង៉ោ សុវណ្ណ និង​លោក ហេង សិក្សា ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៣។

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​បណ្ដឹង និង​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ជា​បន្ទុក​របស់ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ លោក​បន្ត​ថា អង្គការ​អន្តរជាតិ​គួរ​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដោះស្រាយ​បញ្ហា​ខ្មែរ​និង​ខ្មែរ ដើម្បី​ធានា​ឯករាជភាព និង​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ ហើយ​បុគ្គល ប្រែដ អាដាម មិន​គួរ​មើល​ខ្មែរ​តែ​ផ្លូវ​អាក្រក់​នោះ​ទេ។

លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ជំហរ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ទាំង​នេះ​រួម​គ្នា​ជាមួយ​បក្ស​ប្រឆាំង​ថែម​ទៀត​ផង៖ «គួរ​តែ ប្រែដ អាដាម ហ្នឹង​វាយ​តម្លៃ​ខ្ពស់​ពី​បរិយាកាស​ល្អ​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច ជា​ពិសេស​ថ្មីៗ​នេះ សម្រេច ហ៊ុន សែន លោក​រៀបចំ​គណៈកម្មការ​មួយ​ដើម្បី​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង​ថែម​ទៀត។ មាន​តែ​គណបក្ស​នយោបាយ​ដែល​ជាប់​ពាក់ព័ន្ធ​ទេ ដែល​អាច​ប្ដឹងផ្ដល់ ឬ​តវ៉ា​បាន​ដើម្បី​ឲ្យ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ។ ការិយាយ ឬ​អុចអាល​របស់ ប្រែដ អាដាម មិន​អាច​យក​ជា​ការ​បាន​ទេ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រោង​នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៣។ ក្នុង​នោះ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​បាន​បញ្ជាក់​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នៅ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដែល​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ទាក់ទង​នឹង​ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ឈ្មោះ​ស្ទួន វៀតណាម​ចូល​បោះ​ឆ្នោត ទឹក​ថ្នាំ​ជ្រលក់​ដៃ​លុប​ជ្រះ​ជាដើម។

សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ជន​បរទេស​ចូល​បោះ​ឆ្នោត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​រហូត​ដល់​ពលរដ្ឋ​ខឹងសម្បា ហើយ​ដុត​រថយន្ត​ប៉េអឹម​នៅ​ការិយាល័យ​បោះ​ឆ្នោត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។

ពលរដ្ឋ​នៅ​ស្វាយរៀង​​មិន​ស្គាល់​លោក ង៉ោ សុវណ្ណ

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លើក​ឡើង​ថា បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ង៉ោ សុវណ្ណ មាន​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ បី​កន្លែង គឺ​នៅ​ភ្នំពេញ ខេត្ត​កណ្ដាល និង​នៅ​ខេត្ត​ស្វាយរៀង។

នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មួយ​របស់ គ.ជ.ប បង្ហាញ​ឈ្មោះ​លោក ង៉ោ សុវណ្ណ​ នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​បឋម​សិក្សា​ក្រោលគោ នៅ​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា ពួកគាត់​ពុំ​ដែល​​ស្គាល់​រូប​លោក ង៉ោ សុវណ្ណ នោះ​ឡើយ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហ៊ុំ ចំរើន ពី​ខេត្ត​ស្វាយរៀង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Related Articles

41 Responses to "អង្គការ​អន្តរជាតិ​ចេញ​របាយការណ៍​ស្ដីពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត"

  1. Cheath យួន says:

    គេផ្តល់ការពឹតវាទៅជាថាគេអុជអាលទៅវិញ ហឺុ!អាពតវាកំទេចមនុស្សខុសច្រើនណាស់….

  2. :* says:

    ឆ្មាកន្ទុយឃ្វៀននៅតែឃ្វៀន បើចង់ឲ្យវាត្រង់ល្អ ត្រូវតែកាត់វាចោល………បើកាត់វាចោលហើយ កុំភ្លេចល្បិចសាមកុកថ្មីអោយសោះ !!!!!!!

  3. .*. says:

    ត្រូវដាក់គំនាបឱ្យធ្ងន់ធ្ងរលើអា គ.ជ.ប ព្រោះពួកវាជាគណៈកម្មការអាជ្ញាកណ្ដាលលំអៀងទៅរកបក្សកាន់អំណាច !

  4. ចែនសោ says:

    បក្សអា ហ៊ុនសែន និងពួកអា គជប ថោកទាបណាស់ ។

  5. ក្ដែន.អាស says:

    គ.ជ.ប បៅក្ត ហ៊ុន សែន
    ហ៊ុន សែន ថើបក្ដិតពួក គ.ជ.ប
    វាឌៀតែខ្នូច វាដូចតែគ្នា !!

  6. ក្ដែន.អាស says:

    គ.ជ.ប បៅក្ត ហ៊ុន សែន
    ហ៊ុន សែន ថើបក្ដិតពួក គ.ជ.ប
    វាឌៀតែខ្នូច វាខូចអាក្រក់ដូចតែគ្នា !!

  7. Khmer want live says:

    We need human rights watch

  8. ទំនាយដល់ពេលគឺអស់លក្ខ័ says:

    នេះហើយយុទ្ធសាស្ត្រឈ្នះៗរបស់គណៈបក្សប្រជាជន(ពូកស្តេចចោរហារយ)ក្នុងការបោះឆ្នោតកន្លងមកគឺមេបន្លំ។

  9. Anonymous says:

    So, the voting result is Suck! Leadership under HS and his group just likes that!

  10. Anonymous says:

    He a dog.

  11. Peara says:

    We need, want Human Right watch. It is on the time to change.

  12. ស្រមោច says:

    យើងត្រូវនាំគ្នារក្សាភាពស្ងាត់ស្ងៀមទុកឱកាសជូនមេបក្សទាំង២ដោះស្រាយ

  13. Kon Khmer says:

    អាហ៊ុន សែន វាធ្វើជាដើរតួចិត្តល្អ តែអោយកូនចៅវាដើរធ្វើអំពើរបីសា​ច ។ អាមេបីសាចហ៊ុន សែន វាមិនចោលចារិកទេ អាឆ្កែនរកក្បត់ជាតិនេះ ។

  14. បើម្នាក់ឯកគិតតែទំលាក់កំហុសអោយ គជប ហេតុអី ស្តេចមិនសុំអន្តរាគមន៏អោយអន្តរជាតិជួយរៀប ចំអោយខ្មែរម្តងទៀតទៅ ព្រោះយើងបង់ប្រាក់អោយ អង្គការសហប្រជាជាតិរាល់ឆ្នាំនឹង ឬ ស្តេចយើងមិនចង់មានឈ្មោះល្អខ្លះក្នុងប្រវត្តិសាស្រ្តសំរាប់ជាតិទេ

  15. raksasok says:

    -លោកផៃ ស៊ីផាន ថា “​បុគ្គល ប្រែដ អាដាម មិន​គួរ​មើល​ខ្មែរ​តែ​ផ្លូវ​អាក្រក់​នោះ​ទេ។”
    -ខ្ញុំ Raksasok ថា ” គ.ជ.ប / រដ្ឋាភិបាលរបស់លោកផៃស៊ីផាន មិនគួរធ្វើតែអំពើអាក្រក់ស្មោគគ្រោក
    ឲ្យបរទេស ដូចប្រែត អាដាម មើលឃើញនោះទេ ។
    សូមអរគុណដល់អន្តរជាតិ ដែលជួយឈឺឆ្អាលភាពអយុត្តិធម៌នៅកម្ពុជា

  16. says:

    សូមចូលអានអត្ថបទមួយមានចំណងជើងថា​  លិខិត​មិត្ត​អ្នកអាន ៖ បណ្តឹង​ សម រង្ស៊ី ​គួរ​ដោះស្រាយ​របៀប​ណា​?
    (ថ្ងៃទី 1 សីហា 2013, ម៉ោង 07:44:AM) | http://cen.com.kh/ដោយ: លោក​សាស្ត្រាចារ្យ​រង​ស៊ិ​ក​ធី​រៈ​។

  17. says:

    សូមចូលអានអត្ថបទមួយមានចំណងជើងថា​ លិខិត​មិត្ត​អ្នកអាន ៖ បណ្តឹង​ សម រង្ស៊ី ​គួរ​ដោះស្រាយ​របៀប​ណា​?
    (ថ្ងៃទី 1 សីហា 2013, ម៉ោង 07:44:AM) | http://cen.com.kh/                ដោយ: លោក​សាស្ត្រាចារ្យ​រង​ស៊ិ​ក​ធី​រៈ​។

  18. says:

    សូមចូលអានអត្ថបទមួយមានចំណងជើងថា​ លិខិត​មិត្ត​អ្នកអាន ៖ បណ្តឹង​ សម រង្ស៊ី ​គួរ​ដោះស្រាយ​របៀប​ណា​?
    (ថ្ងៃទី 1 សីហា 2013, ម៉ោង 07:44:AM) | http://cen.com.kh​/

  19. Mao says:

    លោកផៃ ស៊ីផោម គេនិយាយ គេស្តីអោយ គឺដោយសារចង់អោយយើងល្អតែប៉ុណ្ណោះ ។ តែក្រុមអស់លោកហ្នឹង ចង់អោយតែខ្មែរធ្លាក់នរក ចូលដៃជាមួយយួន ប្លន់ទឹកដីខ្មែរ សម្លាប់អ្នកស្នេហាជាតិ ។ លទ្ធផលពីការបោះឆ្នោតក៏លាក់លាមមិនចង់បញ្ហា អោយប្រជារាស្រ្តបានដឹង ។ វិទ្យុប្រកាស់លទ្ធផលដឹងថាគណៈបក្សសង្រ្គោះជាតិឈ្នះច្រើន ក៏ផ្អាកមិនអោយប្រកាសតទៅទៀត ។ ចុះហេតុអីបានជាក្រុមអស់លោកហ្នឹងធ្វើដាក់ខ្មែរយ៉ាងនេះ។
    ពួកលោកមិនដែលចាត់ទុកជាតិជាធំទេ ចង់បានតែអំណាច បុណ្យសក្តិ ដ៊ើម្បីគំរាមកំហែងប្រជារាស្រ្តខ្មែរស្លូតត្រង់។ ដល់ពេលក្រុមអស់លោកវិនាសហើយ ល្មមហើយ

  20. says:

    ពាក្យថា កាបន្លំសន្លឹក ឆ្នោត នោះ គឺ គ្រប់តែ លើក អោយ តែ បោះឆ្នោត ក្រុម អង្កការ ទាំង នោះ មិនដែល ថា រដ្ឋាភិបាល ល្អ ទេ ប់ ហ៊ាន ថា ល្អ អស់ ជំនួយ ភ្លាម ។ ជាអម្មតា បក្សប្រឆាំង អង្កការ គាំទ្រ បក្សប្រឆាំង តែង តែ ចោទ ថា បន្លំ សន្លឹក ឆ្នោត រហូត តែ ដល់ ពេល ក្រោយ បោះឆ្នោត អោយ លាភ ទៅ បក្ស្រឆាំង បន្តិច ស្ងាត់ ឈឹង ។ មិនមេន ជារឿង ប្លែក ទេ ដែល បក្ស ប្រឆាំង នឹង អង្កការ ក្រៅរដ្ឋាភិបាល ដែល គាំទ្រ បក្សប្រឆាំង ចោទ ថា បន្លំសន្លឹក ឆ្នោត នោះ ។

  21. K says:

    សម្រាប់បញ្ហាការលួចបន្លំសន្លឹកឆ្នោត ការបោះឆ្នោតមិនប្រក្រតីធ្ងន់ធ្ងរទាំងឡាយ គឺទុកឲ្យអ្នក នយោបាយ និង អ្នកពាក់ព័ន្ធផ្សេងទៀតជាអ្នកដោះស្រាយ។
    .
    តែខ្ញុំនិយាយក្នុងនាមជារាស្រ្តខ្មែរសាម្មញម្នាក់ ប្រជាពលរដ្ឋខ្មែរគួរអាចសិក្សាបានលទ្ធភាពរារាំង
    កុំឲ្យយូនចូលបោះឆ្នោតបាននៅគ្រប់មណ្ឌលទាំងអស់ ជាពិសេសតំបន់ដែលមានជនជាតិយួន
    រស់នៅច្រើន ហើយខុសច្បាប់។
    .
    ព្រឹត្តិការណ៏នៅជិតវត្តស្ទឹងមានជ័យថ្ងៃ ២៨ កក្កដា ២០១៣ អាចជាមេរៀនល្អមួយ ហើយក៏អាចជា
    មេរៀនអាក្រក់មួយសម្រាប់ខ្មែរ។ តែយើងច្បិចយកចំនុចល្អៗ មកសិក្សា៖
    ១. កំឡុងពេលពិនិត្យឈ្មោះបោះឆ្នោត យើងគ្រប់គ្នាត្រួវតែទទួលបានព័ត៍មានគ្រប់គ្រាន់ និង ច្បាស់
    លាស់។
    ២. ពេលបោះឆ្នោត ប្រជាជនខ្មែរគ្រប់រួប ជាពិសេសមនុស្សប្រុស ត្រូវទៅបោះឆ្នោតឲ្យបានពីព្រឹក
    ព្រលឹម។ ពេលបោះឆ្នោតហើយ មិនត្រូវត្រឡប់ទៅផ្ទះវិញ ឬ ទៅទីកន្លែងណាផ្សេងៗ ក្រៅពីមណ្ឌល
    បោះឆ្នោតឡើយ គឺដើម្បីចាំមើលជនជាតិយួនមកបោះឆ្នោត។
    ប្រសិនបើឃើញមានយួនមកបោះឆ្នោត យើងត្រូវប្រើកម្លាំងប្រជាជនចេញរារាំងភ្លាម។
    ៣. ត្រូវបន្តរហូតដល់ការរាប់សន្លឹកឆ្នោត នឹងប្រកាសលទ្ធផលនៅតាមមណ្ឌល។
    ៤. ប្រើប្រាស់បណ្តាញសង្គមឲ្យអស់លទ្ធភាពដើម្បីនាំយកលទ្ធផលបោះឆ្នោតដែលអាចទុកចិត្ត
    បានផ្សព្វផ្សាយដល់សាធារណៈជនឲ្យបានដឹងឭភ្លាមៗ។
    .
    ត្រឹមខ្ញុំជាខ្មែរ ប្រកាន់កណ្តាល ក៏មានភាពអាម៉ាស់ចំពោះអន្តរជាតិសម្រាប់ការបោះឆ្នោតដែល
    អាក្រក់ហួសការស្មានដល់ដែរ។
    .
    អ្នកនយោបាយគ្រប់រូបត្រូវ ហ៊ានទទួលស្គាល់ការពិត បើឈ្នះ គឺឈ្នះដោយកិត្តិយស បើចាញ់
    គឺចាញ់ដោយថ្លៃថ្នូរ។

  22. អាចម៍ ឧត្តម says:

    អាក្រក់ណាស់….​អាក្រក់ណាស់ លោក​ ហ៊ុន​ សែន ល្មមដល់ពេលចុះចេញពីតំណែងហើយ….​តែរដ្ឋាភិបាលថ្មី​ត្រូវរកផ្លូវអោយគាត់ចុះអោយស្រួលផង…..​គាត់ឡើងតាមគល់…​យើងត្រូវដក​បន្លាចេញ​ដើម្បីអោយគាត់ចុះបានស្រួលផង….​កុំអោយគាត់ចុះតាមមែកអី…..

  23. k says:

    បើមិនព្រមចរចារទេ  កុំថាគរកាច  កុំឃើញខ្លាក្រាបថាខ្លាសំពះវើយ! បើមិនជឿលមើល។តែឆួលចុងច្រមុះហើយ ​សម្ពាធសម្ពោងស្អីគេនោះក៏ឥនការអ្វីដែរ អាវ៉ា។កម្ពុជាមិនមែនទុយនីស៊ី  អេហ្ស៉ីបអីៗឯណា​​។បដិវត្តផ្កាម្លឹះមិអារីកលើទឹកដីកម្ពុជាបានឡើយ។មិនគួរជោរពេកទេ បើនរណាជ្រើសយកផ្លូវបំផ្លាញតាមរយះបដិវត្តផ្កាម្លឹះនោះនឹងអន្តរធានជាមិនខាន។ដូច្នេះវិធីចរចាសន្ដិភាពគឺជាវិធីដ៏ល្អបំផុត។។។។

  24. K says:

    នេះទើបជា K ពិតប្រាកដ។ សូមមើល Link ខាងក្រោម
    http://www.phnompenhpost.com/national/province-province-realtime-breakdown

  25. ------- says:

    ហេ​ហេហេ!!!!!!​អាង៉ោ​សុវណ្ណ​នឹង​វាក្លាចអី​នឹងធ្វើអំពើថោកទាបទៅ​បើវាជាមនុស្ស​កាកសំណល់ធ្លាប់​តែថោកទាប​ស្រាប់ហើយនោះ។​ពីមុនវាធ្លាប់ជេគេក្រោយមកវាតត្រុកក្បាលសុំគេនៅជាមួយ​ដូច្នេះវា​ភ័យពេកហើយ​បើអត់ពីCPPទៅវាមានកន្លែងណាដែលគេអោយវាជ្រកក្បាលទៀតបើធុនថោកម៉ាក​នឹងអ្នកណាទុកចិត្តវាទៅ។សូម្បីតែក្មេងរើសសម្រាមក៏មានតំលៃជាងវាដែរ​កុំឡើយហៅវា​ថាលោក​​ហៅវាថាអាឆ្កែមួយក្បាលល្អជាង។

  26. tara says:

    យួនមិនមានសិទ្ធសំរេចវាសនាខែ្មរទេ!​អ្នកគាំទ្រយួនបោះឆោ្នត​ គឺក្បត់ជាតិ!

  27. ៤៤៤៤ says:

    កោតតែដាក់វាជារដដ្ឋលេខាធិការក្រសួងយុត្តិធម័ទៅរួចបើវាមនុស្សពាលធននឹងនោះ។​វាធ្វើមើលតែ​វានឹងចេះច្បាប់តែម្នាក់់អែង​យុវជនពេញប្រទេសគេស្គាល់​គេដឹងពីអ្វីដែលពួកអែងធ្វើអស់ហើយ។

  28. Sen-Gaddafi says:

    យីអាចំកួតងោសុវណ្ណនេះមិនមែនជាមនុស្សធម្មតាមិនដឹងច្បាប់ឯណាធ្វើការសុទ្ធតែជារដ្ឋលេខា ធិការនៅក្រសួងយុត្តិធម៌ហើយម្តេចក៍ធ្វើភ្លីភ្លើមិនដឹងច្បាប់ទំលាប់អីអញ្ចឹង!!!!អត់យល់ប្រហែល ជាវាខ្លាចបក្សប្រជាជនចាញ់ឆ្នោតហើយអស់កៅអីអង្គុយហើយមើលទៅបានជាវាខំរត់ឆ្លេឆ្លាទៅ បោះឆ្នោតដល់ទៅបីកន្លែង យីអាខួរយួននេះពិតជាកាន់តែភ្លើហើយតើ។

  29. Sen-Gaddafi says:

    យើងមិនដែលឃើញអ្នកតស៊ូដើម្បីប្រជាធិបតេយ្យជានិច្ចកាលបរាជ័យនោះទេ។ ធ្លាប់ឃើញមេដឹក នាំផ្តាច់ការជាច្រើនតែងតែរលំជាបន្តរបន្ទាប់រួមទាំងហ៊ុនសែនផងនៅពេលដ៍ខ្លីខាងមុខនេះ។ សូមផ្តាំ ទៅលោកសមរង្សីនិងលោកគឹមសុខាថាសូមមេត្តាកុំខ្លាចល្បិចពួកអាកុំម្មុនីស្ត៍ហ៊ុនសែនអីនៅពេល នេះនោះ ពេលនេះកំលាំងរបស់យើងគ្រប់គ្រាន់ហើយ យើបើទោះជាចរចារយ៉ាងណាៗនោះគឺត្រូវតែ បក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោតនៅអាណត្តិនេះនោះព្រោះមិនអាចាំពេលក្រោយបាននោះទេ ហើយ ប្រសិនបើអាចគឺត្រូវរៀបចំបោះឆ្នោតសារជាថ្មីជាមួយនិងគជបថ្មីមានតម្លាភាពនោះបក្សសង្គ្រោះជាតិ ពិតជាឈ្នះហើយ។

  30. Kobe says:

    អស់លោកធ្វើមិនដឹង ឬក៍មិនដឹង ករណីមានឈ្នោះពីរកន្លែង ឬច្រើនជាងនេះវាមិនខុសច្បាប់ទេ

    ហេតុអ្វី ពីព្រោះបើសិនអ្នកណាម្នាក់មានទីលំនៅនៅទីណា គេមានសិទ្ឋចុះឈ្មោះបោះច្នោតនៅ

    ទីនោះ ដូចករណីរូបខ្ញុំផ្ទាល់ កាលនៅសង្កាត់ទឹកល្អក់ទី១ មានឈ្មោះបោះឆ្នោតនៅទីនោះ ហើយ

    បច្ចុប្បន្ននេះនៅទទួលសង្កែបានចុះឈ្មោះម្តងទៀតហើយបោះឆ្នោតនៅ វត្តញ្ញាណរង្សី ។

    ករណីនេះមានជាច្រើនសំរាប់អ្នកមានសិទ្ឋបោះឆ្នោត ។

  31. _ says:

    ប្រសិនបើហេតុការណ៏ដែលកើតឡើងដូចការអត្ថាធិប្បាយខាងលើមែននោះ វាជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តជាច្រើន នែការបន្លំសន្លឹកឆ្នោតជាប្រព័ន្ធ រវាង គ.ជ.ប និង គណះបក្សប្រជាជន ។

  32. Anonymous says:

    ពួកអាអស់នេះវាគាំទ្រតែបក្សគ្នាវាដែរហ្នឹង តាំងពីដើមមក ចាំទេកាលឆ្នាំ១៩៧៨ អាណាខ្លះជួយ
    ខ្មែរ ដល់ខ្មែររួចពីសេចក្តីស្លាប់ពីពួកប៉ុល ពត វានាំគ្នាគាំទ្រឲ្យកៅអីនៅអង្គការសហប្រជាជតិទៀត
    ហ៊ុំ ព័តសេដ្ឋកិច្ចដាក់ទណ្ឌកម្ម រដ្ឋាភិបាលដ៏ក្មេងខ្ចីក្សត់ខ្សោយ ដែលមានដង្ហើមផ្តឹកៗ វាររកើមគេច
    ពីសេចក្តីស្លាប់យ៉ាងអយុត្តិធម៏ ក៏ត្រូវពួកអគតិដាក់ទណ្ឌកម្មទៀតបង្អត់ឲ្យស្លាប់បន្ថែមពីលើអំពើ
    ប្រល័យពូជសាសប៉ុល ពត ទៀត ។ មកដល់បេលនេះនៅមិនទាន់អសចិត្តទៀត ពួកអគតិបានរៀប
    ចំគ្រោងការនេះតាំងពីមុនបោះឆ្នោតកន្លះឆ្នាំមុនរួចហើយ ភ័ស្តុតាងមានដូចជាៈ យកលេសចោទ
    គ.ជ.ប សម រង្សី បានបញ្ជាក់ជំហរថាគណបក្សសង្រ្គោះជាតិចូលរួមបោះឆ្នោត តែមិនទទួលស្គាល់
    លទ្ធផលបោះឆ្នោត ? យកមនុស្សដែលគ្មានឈ្មោះបោះឆ្នោតបង្ករចលាចល គេយកគំរូបដិវត្តន៏ស្អី
    គេតាមបែបនៅស៊ីរី លីប៊ី អេស៊ីប .ល។ ខ្ចីដៃប្រជាជនបង្ករចលាចលហើយឈានទៅរកអំពើហឹង្សា
    បើរដ្ឋាភិបាលតបតគេថាផ្តាច់ការ បើមិនតបតគេធ្វើព្យុះភ្លៀង បង្កើតចលាចលដោយឧបាយកល
    ផ្សេងៗ ក្នុងបំណងយកលេសបង្កើតចលនាមួយគំរាមបង្ខំសម្តេចតេជោ ហ៊ុន សែន បោះបង់កាតព្វ
    កិច្ចដែលស្របច្បាប់ដោយប្រជាពលរដ្ឋប្រគល់សេចក្តីទុកចិត្ត ។

  33. SIemreap says:

    ខ្ញុំសង្ឃឹមថា​រដ្ឋាភិបាលកម្ពុជា​នឹងព្យាយាម​​ដ៏ល្អបំផុត​ដើម្បីការពារ​លោក សម រង្ស៊ី ។ ប្រសិនបើគាត់​មានបញ្ហា​សុវត្ថិភាព:

    1- ស្ថានភាពនយោបាយ​នៅក្នុងប្រទេសកម្ពុជា​នឹងដួលរលំ មិន​អាចគ្រប់គ្រង
    2-​​លោក ​សម រង្ស៊ី ស្លាប់ នឹងផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន​ពេកទៅឱ្យ លោក កឹម សុខា
    3-​ប្រទេសជាតិ​របស់យើង​អាចនឹងបាត់បង់​ច្រើន

    ដូច្នេះខ្ញុំ​ប្រាកដថាសុវត្ថភាព​របស់គាត់គឺ​មានសារៈសំខាន់​សម្រាប់ពួកយើង

  34. JML says:

    គណបក្សប្រជាជនកម្ពុជានៅតែបន្តការដឹកនាំប្រទេស នេះជាទឹកចិត្តស្រលាញ់ ពេញចិត្ត អាណិត
    សម្តេច តេជោសែន របស់ប្រជាជនកម្ពុជាទាំងមូល ថ្វីត្បិតកៅអីមានការថយចុះមែនប៉ុន្តែគណបក្ស
    ប្រជាជន នៅតែបន្តឈ្នះនៅណីទីកាលទី ៥នេះទៀត ។ សូមអបអរសាទរប្រជាជនខ្មែរបានជួយជាតិ
    ខ្មែរឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ដោយប្រគល់ភារកិច្ចទាំងនេះជូនសម្តេច តេជោសែន ជាប្រមុខ
    រាជរដ្ឋាភិបាលអាណត្តិទី ៥ ២០១៣ ដល់ ២០១៨ ។ សូមអរគុណយ៉ាងស្មោះសគ្រ័ និងសូមជូនពរ
    សម្តេច អគ្គមហាសេនា បតិតេជោសែន ជានាយករដ្ឋមន្រ្តព្រះរាជាណាចក្រកម្ពុជា សូមសម្តេចជូបតែ
    វិបុលសុខ សេរីសួស្តី ដល់ក្រុមគ្រួសារ ។

  35. raksasok says:

    មានឋានៈដល់អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ (អ្នកច្បាប់ /​​ អ្នកទទួលខុសត្រូវលើការអនុវត្តច្បាប់ ) នៅតែបំពានច្បាប់ យ៉ាងស្មោគគ្រោក តើស្រែកឲ្យអ្នកក្រោមបង្គាប់គោរពច្បាប់បានយ៉ាងដូចម្តេច ?
    ព្រោះតែយ៉ាងណឹងទើបច្បាប់ស្រុកខ្មែរមិនត្រូវបានអ្នកធំគោរព អ្នកតូចមិនអនុវត្តតាម​​ សង្គមអាណាធិបតេយ្យ

  36. Real Khmerologist says:

    In Chinese culture, # 4 means bad omen !

  37. Khmerologist says:

    Shithead, you are a liar!

  38.   says:

    ជយោ! ប្រជាជនរួមគ្នាសង្រ្គោះជាតិ! សំរាប់យើងទាំងអស់គ្នា!

  39. បើសិនជា អ្នកបានធ្វើកិច្ចការល្អត្រឹមត្រូវ ច្បាស់លាស់ខ្លួនឯង ពិតប្រាកដហើយ ចុះហេតុអ្វី បានជា

    អ្នកចេះតែខ្លាច  ចេះតែប្រកែក  មិនចង់ចូលរួមបង្កើត  គណកម្មការចម្រុះ …?។  ខ្ញុំត្រូវឆ្លើយជំនួស

    ត្រឡប់ទៅអ្នកវិញថា  មកពីអ្នកខ្លាចគេរកឃើញកំហុស  ឯគ.ជ.ប. វិញ ខ្លាចទៅជា គ.ជ.ប. អស់

    លក្ខណ៏។