Tuesday, 06 August 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាឧបនាយករដ្ឋមន្រ្តីលោក ស ខេង កាលពីម្សិលមិញថ្លែងថា ការទាមទាររបស់គណបក្សប្រឆាំងឲ្យសហគមន៍អន្តរជាតិចូលរួមនៅ ក្នុងការស៊ើបអង្កេតណាមួយទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត នឹងជាការបំពានដោយប្រមាថទៅលើច្បាប់កម្ពុជា។
ប្រសាសន៍របស់លោកបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសកាលពីថ្ងៃអាទិត្យថា គណៈកម្មការស៊ើបសង្កេតចម្រុះមួយរវាងគណបក្សទាំងពីរនិងគ.ជ.ប ត្រូវបានលុបចោលដោយសារតែការទទូចរបស់គណបក្សសង្គ្រោះជាតិឲ្យមានការចូលរួមពីអង្គការសហប្រជាជាតិ។
ថ្លែងនៅក្រៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ លោក ស ខេង បានប្រាប់អ្នកយកព័ត៌មានថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិគឺមិនអាចទទួលយកបាន។
លោកថ្លែងថា៖ «[គណបក្សសង្គ្រោះជាតិ] ចង់បង្កើតយន្តការមួយដែលមានលក្ខណៈក្រៅច្បាប់ ហើយចង់លុបចោលតួនាទីរបស់ គ.ជ.ប។ ជាការយល់របស់យើង វាប្រហែលមិនអាចទៅរួចទេដែលច្រានចោលតួនាទីរបស់ គ.ជ.ប ដែលមានយុត្តាធិការត្រឹមត្រូវទៅតាមច្បាប់»។
កាលពីថ្ងៃអាទិត្យប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី ថ្លែងថា គ.ជ.ប នឹងបង្កើតអនុគណៈកម្មការត្រីភាគីមួយក្រោមការគាំទ្រផ្ទាល់ពី គ.ជ.ប ដើម្បីស៊ើបអង្កេតទៅលើបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ដែលខុសកាលពីថ្ងៃសៅរ៍ ដែលគណៈកម្មាធិការនេះបានប្រកាសថា ភាគីទាំងអស់បានព្រមព្រៀងបង្កើតគណៈកម្មការចម្រុះមួយ។
លោក ស ខេង ថ្លែងថា៖ «ឥឡូវនេះ [គណបក្សសង្គ្រោះជាតិ] បានច្រានចោល [គណៈកម្មការ] ប៉ុន្តែ យើងសង្ឃឹមថា ពួកគេនឹងត្រឡប់ក្រោយវិញ ដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហានេះ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ពីម្សិលមិញ បានប្រៀបធៀបតួនាទីរបស់ គ.ជ.ប ចំពោះការស្នើបង្កើតគណៈកម្មការនោះទៅនឹងរដ្ឋាភិបាល ថៃ ដែលកំពុងត្រូវបានអនុញ្ញាតឲ្យវិនិច្ឆយទៅដែនដីជម្លោះជុំវិញប្រាសាទព្រះវិហារ។
លោកថ្លែងថា៖ «យើងកំពុងអនុញ្ញាតឲ្យអ្នកបង្កើតបញ្ហាដោះស្រាយបញ្ហាហើយ។ តើនោះពិតជាអាចទៅរួចឬ? យើងចង់បានគណៈកម្មការមួយដែលអាចដោះស្រាយបញ្ហាបាន»។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជួបជាមួយក្រុមតំណាងមន្រ្តីការទូត ពីសប្តាហ៍មុន រួមជាមួយមន្រ្តីក្រសួង ដោយអះអាងកាលពីម្សិលមិញថា ឯកអគ្គរាជទូត អូស្រ្តាលី អគ្គរដ្ឋទូត អាមេរិក ស៊ុយអែត អាល្លឺម៉ង់ បារាំង អង់គ្លេស ជប៉ុន និងសហភាពអឺរ៉ុបជួបនៅក្រសួង។
បើទោះជាស្ថានទូតភាគច្រើនបំផុតកាលពីម្សិលមិញបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីប្រធានបទនៃកិច្ចប្រជុំទាំងនេះក៏លោករដ្ឋមន្រ្តីថ្លែងថា មិនមានគណៈប្រតិភូបរទេសណាមួយបានលើកឡើងលក្ខខណ្ឌជាក់លាក់សម្រាប់គណៈកម្មការស៊ើបអង្កេតនោះទេ។
លោកបន្តថា ៖ «ខ្ញុំបានជួប [ជាមួយអគ្គរដ្ឋទូត អាមេរិក លោក William E.Todd] ពីរដងរួចហើយ គាត់បានស្នើឡើងនូវសារតឹងរ៉ឹងឲ្យមានការដោះស្រាយបញ្ហាក្នុងលក្ខណៈសន្តិវិធីនិងទៅតាមច្បាប់ ស្ថានទូតដទៃៗក៏បាន លើកឡើងនូវសារដូចនេះដែរ»។
ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ លោក Wolfgang Moser ដែលជួបជាមួយលោក ស ខេង កាលពីព្រឹកម្សិលមិញថ្លែងថា ការដែលថា គណៈកម្មការស៊ើបអង្កេតនឹងបង្កើតឡើង នោះវាគឺជាលទ្ធផលវិជ្ជមានរួចទៅហើយ ដោយមិនគិតពីសមាសភាពនោះទេ។
លោកបន្តថា៖ «ខ្ញុំគិតថា វានឹងមិនសមស្របទេឲ្យស្ថានទូតចូលរួមខ្ញុំគិតថា ការចូលរួមរបស់អង្គការក្រៅរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍ គឺវាជាលទ្ធផលល្អរួចទៅហើយ។ ខ្ញុំសូមនិយាយថា យើងនឹងមិនកាន់ជើងខាងណាទេក្នុងដំណោះស្រាយទាំងសងខាង»។
កាលកំណត់សម្រាប់ការដាក់បណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតគឺ នៅត្រឹមថ្ងៃនេះ ហើយ គ.ជ.ប បានប្តេជ្ញាចេញលទ្ធផលបឋមពេញលេញនៅថ្ងៃទី ១០ សីហា។
បើទោះជា គ.ជ.ប អះអាងថា ក្រុមខាងក្រៅអាចចូលរួមបានត្រឹមតែជាអ្នកសង្កេតការណ៍ ក្រុមអ្នកជំនាញច្បាប់បាននិយាយថា គ.ជ.ប តាមច្បាប់អាចឲ្យអង្គការណាមួយជួយប្រមូលភស្តុតាងបានដែរ។
លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ថ្លែងថា៖ «គ.ជ.ប មិនអាចតែងតាំងអង្គការសហប្រជាជាតិ ប៉ុន្តែ ពួកគេអាចអញ្ជើញអង្គការសហប្រជាជាតិចូលរួមជាអ្នកសង្កេតការណ៍ ឬ [ទីប្រឹក្សា] បច្ចេកទេស ឬសមាជិក ប្រសិនបើអង្គការសហប្រជាជាតិយល់ព្រម ចុះហេតុអ្វីមិនព្រមធ្វើ?»៕ PS
រាយការណ៍បន្ថែមៈ Kevin Ponniah, Stuart White និង Abby Seiff
ច្បាប់???
នៅក្នុងក្រអូមមាត់អ្នកមានអំណាចឫ????
សំអាងលើមាត្រាទិ៥៤ចោររួចខ្លួនម្ចាស់ជាប់គុកឫ????
ជាការពិតណាស់បច្ចុប្បន្នចោររួចខ្លួន ម្ចាស់ជាប់គក់ ច្បាប់ស្ថិតនៅក្រអូបមាត់អស់លោកហើយ
Pure gold is not scared of fire! If NEC is really pure gold, please don’t be afraid of the UN participation in the investigation. But i know that NEC is not pure gold. You are not a neutral organization working for the sake of the country, but for the interest of CPP only.
If there were no electoral fraud, CNRP would have won this election!!
NEC should be sacked and imprisoned!
អ្នកណាមិនដឹង ច្បាប់ស្រុកខ្មែរ ស្ថិតក្រោមបបូរមាត់សម្តេច សម្តេចឃើញឆ្កែ ថានោះជាខ្លា អ្នកណាហ៊ានថាជាឆ្កែនោះ ។
ហួសចិត្ត ។
ការទទួលយកជំនួយពីអន្តរជាតិជាការប្រមាថសមត្ថភាពជាតិ។
វាមិនមែនជាការប្រមាថទេ បើវាបំរើអោយផលប្រយោជនជាតិនោះ
ពិតជាពូកអាគ្មានគិតផលប្រយោជន៍ជាតិមែន
រឺមួយខ្លាចគេរកឃើការពិត
ធ្វើទៅអោយអ្នកចាញ់ចាញដោយអស់ចិត្តផង
ធ្វើខ្លួនដូចជាស្រឡាញ់ច្បាប់ពេកហើយ នរណាមិនដឹងច្បាប់ខ្មែរ!ប្រជាជនប៉ុន្មាននាក់ហើយដែលរងគ្រោះដោយច្បាប់ទមិឡ?។
នេះជាសញ្ញាចារឹកកំសាកថោកទាបជាទីបំផុត។ ពួកវានេះធ្វើការមិនបំរើឲ្យប្រជាជនទេ
ពួកអាកំសាកអស់នេះវាមិនដែលខ្វល់អំពីទុក្ខលំបាករបស់ប្រជាជនខ្មែរសោះម្តងណាឡើយ។
វាគិតធ្វើយ៉ាងម៉េចឲ្យបក្សពួកវាមានអំណាចនិងធ្វើបាបប្រជាជន។
ដូចនេះតាំងនាមឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសដែលស្រឡាញ់ជាតិ ស្រឡាញ់ប្រទេសជាតិ
ភក្តីចំពោះព្រះមហាក្សត្រ សូមផ្តាំទៅគ្រប់ខ្មែរគ្រប់ស្រទាប់វណ្ណៈ កងកម្លាំងប្រដាប់អាវុធគ្រប់
ប្រភេទ គ្រប់ផ្នែកឈប់ជឿនិងទុកចិត្តពួកបំផ្លាញជាតិនេះទៀតទៅ ។ ត្រូវបង្វែចុងកាណុង
ចុងអាវុធសំដៅក្បាលពួកវាជាដាច់ខាត ដើម្បីសន្តិភាពសេរីភាពនិងសុខសន្តិភាពប្រជាជន
ប្រទេសជាតិ និងព្រះមហាក្សត្រយើង។
ចាំបាច់ណាស់ត្រូវតែមានអន្តរជាតិ អង្គការសហប្រជាជាតិមកជួយដោយជៀសមិនបាន ពិសេស
ស្នើសុំជំនួយពីសម្ពន្ធ័មិត្តលើសាកលលោកមកធ្វើអន្តរាគមន៍ជៀសមិនបាន។
———————– ———————— ——————–
—- —————————————–
ដើម្បីឲ្យមានតម្លាភាពនិងភាពសុក្រិត្យយើងជាពលរដ្ឋខ្មែរស្នើសុំឲ្យមានការរាប់សន្លឹក
ឆ្នោតតាមការិយាល័យបោះឆ្នោតនិមួយៗឲ្យបានច្បាស់ដោយមានតំណាង
អង្គការជាតិនិងអង្គការអន្តរាជាតិ អ្នកសង្កេតការ ទន្ទឺំមនិងនេះស្នើសុំកោះហៅមកវិញ
រាល់តំណាងគណៈបក្សដែលធ្វើការទទួលបន្ទុកនៅតាមការិយាល័យបោះឆ្នោតទាំង
អស់នោះមកបង្ហាញបញ្ជាក់អំពីលទ្ធផលដែលពួកគាត់បានធ្វើការបូកសារុបរួច
បានចុះហត្ថលេខានិងបានថតទុកចំណាំអំពីចំនួនសន្លឹកឆ្នោតដែលបណ្តាបក្សនយោបាយ
និមួយៗទទួលបាន។ និងរួចមកបូកសារុបលទ្ធផលសន្លឹកឆ្នោតទាំងនោះតាមមណ្ឌល
និមួយៗទៀតនោះទើបហៅថាវាមានភាពសុក្រិត្យ ត្រឹមត្រូវនិងយុត្តិធម៌។ សូមកុំធុញ
ទ្រាន់ ព្រោះប្រជាជនខ្មែរធ្លាប់ទទួលការឈើចាប់និងរងនូវអំពើអយុត្តិធម៌មកយូរហើយ។
ដូចនេះការប្រើពេលផ្ទៀងផ្ទាត់សារជាថ្មីឡើងវិញនេះវាមានតំលៃណាស់សម្រាប់ជនរួមជាតិ
មិនខុសណាពីការកាត់ក្តីខ្មែរក្រហមទេ។ ដូចនេះ សូមយើងអត់ធ្មត់និងការប្រើពេល
ធ្វើការនេះប្រសើរជាងនាំគ្នាទៅធ្វើការផឹកទឹកសម្បត់ដើម្បីចូលក្នុងរដ្ឋសភាធ្វើការទាំងមាន
អារម្មណ៍មិនច្បាស់លាស់ និងមិននិងន។ ព្រោះប្រជាជនប្រុសស្រី ទាំងចាស់និងក្មេង
អស់សង្ឃឹម និងមិនសប្បាយចិត្តធ្វើការ និងប្រកបមុខរបរចិញ្ចឹមជីវិត
ក្រោមរបបគៀបសង្កត់ គំរាមកំហែង និងប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ។
រីឯអ្នកមានអំណាច នឹងរិតតែបង្កើនអំណាចធ្វើបាបរាស្ត្រខ្មែរស្លូតត្រង់អន់ថយថែមទៀត។ រីឯ
មន្ត្រីរាជការដែលធ្វើឲ្យបាក់មុខគណៈបក្សប្រជាជននិងត្រូវបានគេកត់សម្គាល់ចូលក្នុងបញ្ជីខ្មៅ
របស់គេដោយសារសម្លេងឆ្នោតចាញ់គណៈបក្សប្រឆាំង។ នេះជាយុទ្ធសាស្ត្រអ្នកមានអំណាច
ក្នុងរបបខ្មែរក្រហម។ អាងអីអាគំរាមចាប់ អាងគំរាមដាក់គុក អាងគំរាមសម្លាប់ប្រជាជនគ្មាន
ចិត្តមេត្តា គ្មានសិលធម៌ គ្មានចិត្តមនុស្សធម៌។ តើខំប្រឹងជាធ្វើបុណ្យដាក់ទានបានប្រយោជន៍អី?
បើមានចិត្តលោភៈ ទោសៈ និងមោហៈមិនចេះស្ងប់នៅក្នុងខន្ធទាំងប្រាំ គឺរូបខន្ធ វេទនាខន្ធ
សញ្ញាខន្ធ សង្ខារក្ខខន្ធ និងវិញ្ញាណខន្ធ ទាំងនេះ។
Pouk a cpp komsak. Pouk eng dol thngay onsa heuy.
ខេងអើយ! !!ធ្វើខ្លួនជាអ្នកគោរពច្បាប់ ប៉ុន្តែមិនគោរពច្បាប់សោះ ចោរខ្លាចគេចាប់បាន ភ័យខ្លួនឯង។
បើ គជប ច្រឡំធ្វើជាចោរទៅហើយ យើងចាំបាច់អីទៅសង្ឃឹមនឹងពួកចោទាំងនោះ? ប្រជាជនសឹងតែទូទាំងប្រទេសបានមើល ទទក ដែលផ្សាយមិនប្រក្រតីនេះបញ្ជាក់ថាពួកវាលេងល្បិច ក្រោយឆាក ។ បើខ្ញុំជាក្មេងៗដឹងហើយចុះចាស់ៗដែលមើលទូទាំងប្រទេសគាត់ក៏បានមើលដែរ ពួកគាតនាំគ្នានិយាយជិតត្រជាកខ្ញុំទៀតផង តើអស់លោកយល់ទេ ថាពួកគាត់ដឹងដូចជាខ្ញុំដែរ? ១ថ្ងៃៗពួកគាត់សើច ចំពោះអំពើរខូចរបស់ ពូកគជបរាល់ថ្ងៃហ្នឹង ។
មិនចេះខ្មាស់ក្មេងៗ នៅហ៊ានចេញមុខតាមទូរទស្សនទៀត ពួកអាចោរ!
ច្បាប់អាយ៉ងយួន វាហារមាត់ឱ្យតែគេគោរពបក្ខពួកវាទេ
ចំណែកពួកវានិងក្រុមគ្រួសារវាវិញ វាដើរជាន់លើច្បាប់ !
វាជុះអាចម៍ដាក់លើច្បាប់ថែមទៀត !
បើពួកអាក្រសួងមហាផ្ទៃឯងគ្រាន់បើ ទៅចាប់អា ឈូក បណ្ឌិត ដាក់គុកឱ្យបានមក !
ឱ្យប្រជាជនខ្មែរបានឃើញ អា ឈូក បណ្ឌិត ជាប់គុកនិងភ្នែកផង អាត្រដោក !
We must working together to ” establish justice” for our people to be rule
by laws, not by the might of CPP or the decisions of kings or prime minister.
The same law must apply to all people.
We the people must follow the young American foot print. For ex, U.S. Constitution
based its authority on the people themselves. The power did not come from the States
or from the existing government. Also it did not come from a sovereign (rule) appoint
by God. Instead, the power came from ordinary people. This concept is known as Popular
Sovereignty. So we must join together to change in our country to be straight as Democracy of American as well in a future.
That is right, accepting foreign aid is the provocative acts against the Cambodian laws and its government capability.
គិតតែបន្ទោសថាបាត់មនុស្សមិនបានបោះឆ្នោត ប្តេចមិនគិតដល់អ្នកលែងចង់ទៅបោះឆ្នោត
ដោយស្អប់អ្នកនយោបាយ អាណាក៏ដូចអាណា អក្រុចក៏ដូចអាពោន ។ ប្រជាជនចង់បានអ្នកនយោ
បាយប្រឹងរក្សាសន្តិភាព ប្រឹងបង្កើនសន្តិសុខសុវត្ថិភាព ចោរលួច ចោប្លន់ ចោចាប់ជំរិត បើចាប់ចោបានកុំអោយវារួចខ្លួន សូមតុលាការកុំសុំក្រលុំជាមួយចោរ តែវារួចខ្លួនខ្លាំងលើសដើម។
ប្រជាជនចេញពីភូមិទៅរកស៊ី រកចំណូល ទៅរករស់នៅភូមិថ្មី មិនមានពេល មិនមានថវិការមកបោះឆ្នោត ក៏ជាករណីបាត់បង់អ្នកបោះឆ្នោតដែរ ។
គេមិនស្អប់អ្នកនយោបាយណាទេ តែក៏មិនចាត់ទុក លោកគឹម សុខា លោកសម រង្សី ជាអ្នកមាន
គុណរបស់គេដែរ ឧបុកម្តាយ ក្រុមគ្រួសារ កូនចៅ បងប្អូន បង្កើតរបស់ពួកគេឯណោះទែ ដែលគេស្រលាញ់ស្មើជីវិត ។ដូច្នេះពួកគេមិនចង់បានភាពចលាចលដោយមកពីការបោះឆ្នោត
ប្រៀបដូចជាលេងល្បែង លេងបៀ អោយតែចាញ់រកកលឈ្លោះប្រកែក បើឈ្នះញញឹម ។
ៃូមកុំយកជីវិតប្រជាជនមកចូលរួមលះបង់ជីវិតបូជា ដើម្បីរកហេតុផលឈ្នះឆ្នោត យកលេះ
ក្នុងរបបប្រជាធិប្បតេយ្យ ។គុកនៅចំហរសមរាប់រៀនសូត្រ ច្បាប់នៅមានអំណាចសំរាប់គូសផ្លូវ
អោយលើ ។ពេលនេះមិនមែនអ្នកដឹកនាំមានគំនិតតដូចប៉ុល ពតទេ គឺកើតចេញពីការបោះឆ្នោត
ពិតៗ។