គ.ជ.ប​ នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១២ សីហា

ស្រប​ពេល​ដែល​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត មិន​ទាន់​កើត​មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គ្រោង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣ នេះ។

ដោយ ឡេង ម៉ាលី
2013-08-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​បាត់​សិទ្ធិ​បោះ​ឆ្នោត ៦១០
ពលរដ្ឋ​ដែល​បាត់​សិទ្ធិ​បោះ​ឆ្នោត ផ្ដិត​មេ​ដៃ​ប្ដឹង​ទាមទារ​សិទ្ធិ​បោះ​ឆ្នោត នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Den Ayutheya

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ឱ្យ​ដឹង​ថា ទោះ​ជា​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ចម្រុះ សម្រាប់​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត នៅ​ខ្វែង​គំនិត​គ្នា​មិន​អាច​បង្កើត​ទៅ​រួច​ក្ដី ក៏ គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ សម្រាប់​នីតិកាល​ទី​៥ នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ សីហា ថា ការ​ប្រកាស​លទ្ធផល​នេះ នឹង​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុ​ជាតិ អេហ្វ.អឹម (FM) 96 MHz និង​វិទ្យុ​វត្ត​ភ្នំ FM 105.70 MHz។

លោក ទេព នីថា មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ពិនិត្យ​ផ្ទៀងផ្ទាត់​ហ្មត់ចត់​លើ​របាយការណ៍​ករណី​ភាព​មិន​ប្រក្រតី​រួច​មក គ.ជ.ប សន្និដ្ឋាន​ថា បញ្ហា​ទាំង​នោះ​អាច​កើត​មាន​ឡើង​មែន ទាំង​ការ​ការ​រំខាន និង​ជះ​ឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ក្នុង​កម្រិត​ណា​មួយ។ ក៏​ប៉ុន្តែ លោក​ថា​មិន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​លទ្ធផល​បោះឆ្នោត​ទេ។

លោក ទេព នីថា៖ «មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន តែ​វា​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ទេ។ អ៊ីចឹង​បាន​ គ.ជ.ប សម្រេច​ថា ករណី​ហ្នឹង​គឺ​យើង​បាន​ត្រួត​ពិនិត្យ​ហើយ យើង​ទុក​ឯកសារ​ហ្នឹង​មួយ​ចំនួន ដែល​យើង​រក​ឃើញ​ហ្នឹង អាច​ថា​ជា​ឯកសារ​មេរៀន​ពិសោធន៍​សម្រាប់​ការ​បោះឆ្នោត​ទៅ​ថ្ងៃ​ក្រោយ ហើយ​អ្វី​ដែល​មិន​ប្រក្រតី​នេះ ត្រូវ​បាន​ប្ដឹង ហើយ​ត្រូវ​បាន​ដោះស្រាយ​មួយ​ចំនួន​ធំ​ហើយ​នៅ​ក្នុង​ការ​ប្ដឹង​ជា​ផ្លូវ​ការ ដែល​គេ​បាន​ធ្វើ​មក ហើយ គ.ជ.ប សម្រេច​នឹង​ប្រកាស​លទ្ធផល​ជា​បណ្ដោះអាសន្ន»

លោក​ថ្លែង​ថា ការ​សម្រេច​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នេះ គឺ​បន្ទាប់​ពី​អនុ​កម្មការ គ.ជ.ប បាន​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ដែល​ដាក់​ដោយ​ភាគី​នានា​រួច​ហើយ ដោយ​មិន​អាច​រង់​ចាំ​ដំណោះស្រាយ​ពី​ការ​ជាប់​គាំង​រឿង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ចម្រុះ​នោះ​បាន​ទេ។

ដោយ​ឡែក អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យឹម សុវណ្ណ ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ សីហា​ដដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​ឱ្យ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច មាន​សមាសភាព​ចម្រុះ ដើម្បី​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ជា​មុន​សិន​មុន​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត។

លោក យឹម សុវណ្ណ៖ «គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​ដដែល បើ​មិន​ដោះស្រាយ​ភាព​មិន​ប្រក្រតី ដែល​យើង​បាន​ដាក់​ជូន​ទៅ គ.ជ.ប ឱ្យ​ដោះស្រាយ​ទេ គឺ​យើង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ។ ឥឡូវ​នេះ យើង​នៅ​តែ​ជំរុញ​ឱ្យ​មាន​គណៈកម្មការ​ពិសេស ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ យើង​មិន​អាច​ទុក​ចោល​អំពើ​អយុត្តិធម៌ ភាព​មិន​ប្រក្រតី ចេះ​តែ​កើត​មាន​ឡើង​រៀង​រាល់​ការ​បោះឆ្នោត​ម្ដងៗ គឺ​យើង​ត្រូវ​តែ​ប្ដេជ្ញា​ចិត្ត​បញ្ចប់​បញ្ហា​ហ្នឹង​នៅ​ពេល​នេះ គឺ​យើង​មិន​អាច​ទទួល​យក​លទ្ធផល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី និង​ប្រជាពលរដ្ឋ​មិន​បាន​ទៅ​បោះឆ្នោត​ដ៏​ច្រើន​លើសលប់​នោះ​ទេ​បាទ!»

លោក ទេព នីថា បញ្ជាក់​ទៀត​ថា ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​មក​ គ.ជ.ប មិន​មាន​ឯកសារ​ភស្តុតាង​មក​ជា​មួយ​ទេ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក យឹម សុវណ្ណ ឆ្លើយ​តប​ថា ភស្តុតាង​ទាំង​នោះ​នឹង​មាន​នៅ​ពេល​ណា​​​​គណៈកម្មការ​ចំពោះ​កិច្ច​ចម្រុះ​មួយ​ត្រូវ​បាន​បង្កើត​ឡើង។ ​ក្នុង​ពេល​ដែល​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​នៅ​ពេល​នេះ​ដែរ លោក យឹម សុវណ្ណ បញ្ជាក់​ថា នឹង​មិន​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ឡើយ​ទេ ពី​ព្រោះ​គណបក្ស​នៅ​សល់​ពេល​វេលា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1098387_168829166635076_1215138563_n

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Related Articles

16 Responses to "គ.ជ.ប​ នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១២ សីហា"

  1. siwatha says:

    More than one Million’s people name were deprived from their right to vote and CPP’s officials have used ghost’s names to cheated this election……

  2. អស់ជំនឿ says:

    បើបក្សសង្រ្គោះយកឯកសារជាភស្តុតាងទៅឱ្យអា គ.ជ.ប ចោរលួចបន្លំសន្លឹកឆ្នោតណឹង
    ដូចជាឱ្យវាយកទៅបំផ្លាញបំបាត់ភស្តុតាងគេចឹង ។
    ធ្វើការថោកទាប ប្រជាជនខ្មែរត្រូវការលទ្ថផលច្បាស់លាស់ មិនមែនបណ្ដោះអាសន្នទេអាងោះ គ.ជ.ប !

  3. ប្រជាជនខ្មែរ says:

    គ.ជ.ប ជាកណ្ដុរប្រម៉េះ បក្សកាន់អំណាច ហ៊ុន សែន ជាកណ្ដុរប្រែង
    ពូជវាតែមួយទេ ធ្វើការប្រព្រឹត្តតែអំពើអាក្រក់លួចបន្លំបំភាន់មតិប្រជាជនដូចគ្នា ។

  4. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    នែ ! អាសំឡាញ់ (ខ្មែរលើ) មិនចាំបាច់ប្តូរឈ្មោះទេ អញដឹងថាហ្អែងជា នណារហើយ ! ដាក់ឈ្មោះ

    ពិតហ្អែងវិញមកអា cheath រឿងដែលអាហ្អែងភ្នាល់ចាញ់លោក អ្នកលេង និងអ្នកដទៃទៀត

    អញឈប់ដេញដោរហើយ ព្រោះអញអាណិតហ្អែង អាcheath !

  5. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    អា គជប ហ្នឹងវាមុខតែចេញលិទ្ធិផល CPPជាអ្នកឈ្នះដដែលទេ ព្រោះ អា M Hello និងអា ទេព

    នីថា ជាអាយ៉ងរបស់ សំដាចម៏!

  6. ការប្រកាស
    រដ្ឋាភិបាលត្រូវតែបង្កើតគណៈកម្មាធិការឯករាជ អព្យាក្រិត ស៊ើបអង្កេតភាពមិនប្រក្រតីនៃដំណើការបោះឆ្នោតអោយចេញជាលទ្ឋផលសិន មុនប្រកាសលទ្ធផលបោះឆ្នោតបណ្តោះសាសន្ន ឬមិនបណ្តោះអាសន្ន បើមិនដូចច្នោះទេគឹវាគ្មានន័យអ្វីទាំងអស់ សង្គមនិងមានភាពវឹកវរ ប្រជារាស្តគ្មានជំនឿ ដោយសារតែស្ថានភាពអ្នកនយោបាននៅកម្ពុជាគ្មានការទទួលខុសត្រូវ គ្មានលក្ខណៈប្រជាធិប្បតេយ្យ ។

  7. សូន says:

    គជប អើយចេញប្រកាសខ្មោចស្អី រាប់ខ្លួនឯង សរសេរខ្លួនឯង ប្រកាសខ្លួនឯង តើមាននរណាគេជៀ

  8. Old Man says:

    សុទ្ធតែបណ្ឌឹត បណ្ឌឹតទីងមោង។ សុទ្ធតែពួកទមិឡមានសាសនា។

  9. កុំខឹង គ ជ បអី ធ្វើម៉ិចបើសមាជិកក្រុមគ្រួសារទាំងអស់របស់លោក អ៊ឹម សួស្តី លោក ទេពនីដ្ឋាន និងបេក្ខជនសំខាន់ៗជាច្រើនទៀតត្រូវបានគេចាប់ជាចំណាតខ្លាំងហើយនោះ
    បើមិនធ្វើតាមគឺស្លាប់ទាំងអស់ បើមិនជឿសួរ លោក ហ៊ី ប៊ុនហៀងទៅ។

  10. Siemreap says:

    លោក យឹម សុវណ្ណ បញ្ជាក់​ថា នឹង​មិន​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ឡើយ​ទេ ពី​ព្រោះ​គណបក្ស​នៅ​សល់​ពេល​វេលា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី។

    ប្រសិនបើ​គ្មានការដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី នឹង​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​មិនសន្តិវិធី។នេះ​គឺជាអ្វីដែលលោក យឹម សុវណ្ណ ចង់បញ្ជាក់​ឬ?

    មនុស្ស​ជាច្រើនដែល​មានការគាំទ្រលោក យឹម សុវណ្ណ នឹងឆ្លើយ​ថា “​ទេ”។ ប្រសិនបើ “​ទេ” លោក យឹមសុវណ្ណ​មិនគួរ​យោបល់​ដូចនេះនោះទេ។ វាអាចនាំទៅរកការយល់ច្រឡំនិង មិនមានការជឿទុកចិត្តគ្នាទៅវិញទៅមក។

    ខ្ញុំដឹងថា​លោកយឹមសុវណ្ណ​ចង់​បាន​​រដ្ឋមន្ត្រីក្រសួងកិច្ចការ​បរទេស នៅក្នុង​រដ្ឋាភិបាល​ក្រោយ។ប្រសិនបើ​អ្នកនិយាយ​ដូចនេះ​ទៅ​មន្រ្តី​ការបរទេស​នៃប្រទេស​ដែលយើងមាន​ទំនាស់​ជាមួយ ពួកគេនឹង​រៀបចំ​កងទ័ព​ជាងដប់​ពាន់នាក់​ទៅ​ព្រំដែន​របស់ប្រទេសកម្ពុជា។

    សូម​ប្រយ័ត្ន​មាត់របស់អ្នក

    ដូច្នេះគួរតែរៀបចំខ្លួនអ្នកទៅទទួលយកអំណាចសម្រាប់ការយ៉ាងហោចណាស់ 5yearsបន្ទាប់ទៀតប៉ុន្តែមិនមែនឥឡូវនោះទេ

  11. Kmeng Peal says:

    ចង់បឹទទ្វាវ៉ៃឆ្កែទៀតទេដឹង ម្តងនេះឆ្កែប្រាកដជាបកខាំអាម្ជាស់សំគិះនោះមិនខាន។

  12. Siemreap says:

    1-នៅថ្ងៃសៅរ៍​ទី 03 ខែសីហា​ឆ្នាំ 2013គណបក្សសង្គ្រោះជាតិគណបក្សប្រជាជនកម្ពុជាជួបពិភាក្សាពីការបង្កើតគណៈកម្មការ​ពិសេស​ចំពោះកិច្ច​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ពួកគេបាន​ព្រមព្រៀងគ្នាក្នុង​ការបង្កើត​មានសមាជិក​ពី​ភាគីទាំងពីរ​និងគ.ជ.ប។

    2-នៅថ្ងៃអាទិត្យទី 04 ខែសីហា​ឆ្នាំ 2013 ពួកគេបាន​យល់ព្រម​ជួប​ពិភាក្សាគ្នាអំពី តួនាទីគណៈកម្មការ​ពិសេស​ចំពោះកិច្ច។

    លក្ខខណ្ឌ​ថ្មី​មកពី​គណបក្សសង្គ្រោះជាតិ ចង់​ទទួលបាន​អង្គការសហប្រជាជាតិនិង​អង្គការមិនមែនរដ្ឋាភិបាល​ចូលរួម​គណកម្មការ​នេះ ប៉ុន្ដែ​អង្គការសហប្រជាជាតិ​គឺជា​អាជ្ញា​កណ្តាល​និង​និងគ.ជ.បជាអ្នកសង្កេតការណ៍។ កិច្ចប្រជុំ​ពន្យាពេល។

    3-នៅថ្ងៃទី 05 ខែសីហា​ឆ្នាំ 2013 គណបក្សសង្គ្រោះជាតិ​ផ្ញើ​លិខិតទៅ​អង្គការសហប្រជាជាតិ​ស្នើសុំឱ្យ​មានអ្នកសង្កេតការណ៍​ប៉ុណ្ណោះ។ ការទាមទារនៅក្នុងរាជធានីភ្នំពេញគឺខុសពី ការទាមទារនៅទីក្រុង New York។

    តើអង្គការសហប្រជាជាតិ​អាចបញ្ជូន​អាជ្ញា​កណ្តាល​មកកាន់ប្រទេសកម្ពុជា​​ដោយរបៀបណា​ប្រសិនបើ​គណបក្សសង្គ្រោះជាតិ​គ្រាន់តែសូម​អ្នកសង្កេតការណ៍​ប៉ុណ្ណោះ។

    4-កាលពីថ្ងៃសុក្រ 09 សីហា 2013 គណបក្សប្រជាជនកម្ពុជា ចូលពិភាក្សាជាមួយក្រុមគណបក្សសង្គ្រោះជាតិជាថ្មីម្ដងទៀត។ គណបក្ស​ប្រជាជនកម្ពុជា​បាន​យល់​ព្រម​អោយ​មាន​តំណាង​អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មាន​សមាសភាព​​ធ្វើ​​ជា​​ អ្នក​សង្កេតការណ៍​ក្នុងគណៈកម្មការពិសេសចំពោះកិច្ចការ​នេះ។

    លក្ខខណ្ឌ​ថ្មីពី ​គណបក្សសង្គ្រោះជាតិ​គឺគ.ជ. ប​មិន​អាចចូលរួម​ជាមួយ​គណៈកម្មាធិ​នេះនោះទេ។​អង្គការក្រៅរដ្ឋាភិបាល​គឺជា​អាជ្ញា​កណ្តាល។គណបក្សសង្គ្រោះជាតិ​មិន​បានបញ្ជាក់​​អង្គការក្រៅរដ្ឋាភិបាល​មួយ​ណា​ដែលជា​អាជ្ញា​កណ្តាលនោះទេ​។

    អ្នកអាន​ទាំងអស់ ខ្ញុំ​ព្រួយបារម្ភចំពោះយុវជន​គណបក្សសង្គ្រោះជាតិ​ណាស់។ ឈាម​របស់ពួកគេ​ត្រូវបានយក​ជាដើមទុននៅក្នុង​សមរភូមិ​នយោបាយ។

    នយោបាយ​ទាំងអស់!!!! ​អ្នកគួរទុក​យុវជន​កម្ពុជា​នៅខ្លះខ្លះ សម្រាប់ឱ្យ​លាងលាមក​ឪពុកម្តាយ​ចាស់ចាស់របស់ពួកគេខ្លះផង

  13. Siv NY says:

    OK!!!!!

  14. កសិករ says:

    គ្រប់ពាក្យបណ្តឹង សុទ្ធតែ អាច ដោះស្រាយ គ្នាបាន ។ ភ័ស្តុតាង ហេតុ អ្វី មិនផ្តល់អោយ ពេល ប្តឹង? តែ បញ្ហាទាំងអស់ នោះ សុទ្ធ តែ អាចដោះស្រាយ ដោយ ខ្មែរ គ្នាឯង បាន ។ បក្សសង្គ្រោះជាតិ ប្រសិន មិនចូល ចរចារ ទេ នឹង ព្យាយាម បង្អាក់ នយោបាយ ទៀត ប្រជាជន និង សហគមន៏ អន្តរជាតិ ឈប់ គាំទ្រ ៥០% ព្រោះ មានអន្តរជាតិ ច្រើន គេគាំទ្រ សកម្មភាព នៃការបោះឆ្នោត គឺ ប្រព្រឹត ទៅ ដោយ រលូន មិនមាន ការគុំរាម កំហែង មិន បោះឆ្នោត ដោយសេរី និង យុតិធម៌ ហើយ លិទ្ធិប្រជាធិបតីយ គឺ ប៉ុណ្ណឹង គឺ ល្អហើយ ចំពោះ លិទ្ធប្រជាធិបតីយ គឺ មិនមាន ការចាប់ផ្តើម និង ក៏គ្មានបញ្ចប់ ដែរ ហើយ ក៏មិនមាន ប្រទេសណាមួយ មានលិទ្ធិប្រជាធិបតីយ ល្អគ្មានទាស់ដែរ ។
    ប្រជាជន ក្រោយ ពីបោះឆ្នោត ហើយ អ្នកខ្លះ គាត់ មានភាពសោកស្តាយ ដែល ខំបោះ អោយ បក្សសង្គ្រោះជាតិ ដោយ យក សំឡេង របស់ ប្រជាជន ទៅ តថ្លៃ នឹង បង្ករបញ្ហា ដល់ជាតិ ។ សំឡេង ឆ្នោត ប៉ុណ្ណឹង គឺ ច្រើនណាស់ ហើយ គណៈបក្សប្រជាជន គឺ នៅតែ មានសំឡេង ឈានមុខ តែ បានចុះ ការគាំទ្រ ។ គណៈបក្សសង្គ្រោះជាតិ ឆាញ់ឆ្នោត តែ មានសំឡេង កើនឡើង ។ ដូច្នេះ មេតា ស្រុះស្រួលគ្នាទៅ នាំគ្នា ក៏សាង ជាតិយើងទៅ កុំចេះ តែ បង្ករបញ្ហា អោយជាតិ និង ប្រជាជន មិនចេះ ចប់ ។

  15. ជូនចំពោះលោក កសិករខាងលើ
    លោក កសិករ ខាងលើ លោកឯងកំពុងឆ្កួតហើយ ភ្លឺទៀត កោតតែលោកឯមានយោបល់ទៅរួច មិនខ្មាស់រាស្ត លោកឯងនិយាយថាការបោះឆ្នោតប្រព្រឺត្តទៅដោយរលួន គ្មានការគំរាមកំហែង លោកឯងហ៊ានស្បតជាមួយបារមីវិញ្ញាណខននៃស្តេចខ្មែរគ្រប់ជំនាន់ទេ បើលោកឯងនិយាយខុសការពិត អោយលោកឯងរលាយ លោកឯងដឹងទេ អាជ្ញាធរ​មូនដ្ឋានមួយចំនួនបានរើសអើងរាស្តអ្នកកាន់គណក្សនយោបាយខុសគ្នា ហើយបានលុបឈ្មោះពួកគេចេញពីបញ្ជីបោះឆ្នោតទៀតជាការពិត បើលោកឯងនិយាយថាការបោះឆ្នោតប្រព្រឹត្តទៅដោយមធ្យមវាត្រឹមត្រូវជាង ហើក៏មានការគំរាមកំហែងដែរ នៅតាមតំបន់ដាច់ស្រយ៉ាល ថ្មីៗនេះឧបនាយរដ្ឋមន្ត្រី ស ខេង បានចេញសេចក្តីថ្លែងការសុំអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំរើប្រជាពលរដ្ឋអោយស្មើភាពគ្នា ដើម្បីទប់ស្កាតកំណើននៃការរំលោភសិទ្ធិមនុស្សក្នុពេលដែលប្រទេសបំរុងមានចលាចល ។​ ខ្ញុំសួរលោកឯងថា តើបណ្តាប្រទេសកាន់លិទ្ធិប្រជាធិប្បេតយ្យនៅលីពិភពលោក មានប្រទេសណាខ្លះ មាននាយករដ្ឋមន្ត្រីកាន់អំណាចអស់មួជីវិត មន្ត្រីរដ្ឋការ ស្ថាប័នរដ្ឋ កាន់មុខតំណែងមិនមានការផ្លាស់ប្តូរបន្តកាន់ដល់គ្រួសារ បក្សពួក ពុករលួយ ការរំលោភសិទ្ធិមនុស្សកើនឡើង តើលិទ្ធិប្រជាធិប្បតេយ្យលោកឯងនិយាយវាស្ថិនៅចំណាត់ថ្នាក់លេខប៉ុន្មាន?

  16. ជូនចំពោះលោក កសិករខាងលើ
    លោក កសិករ ខាងលើ លោកឯងកំពុងឆ្កួតហើយ ភ្លឺទៀត កោតតែលោកឯមានយោបល់ទៅរួច មិនខ្មាស់រាស្ត លោកឯងនិយាយថាការបោះឆ្នោតប្រព្រឺត្តទៅដោយរលួន គ្មានការគំរាមកំហែង លោកឯងហ៊ានស្បតជាមួយបារមីវិញ្ញាណខននៃស្តេចខ្មែរគ្រប់ជំនាន់ទេ បើលោកឯងនិយាយខុសការពិត អោយលោកឯងរលាយ លោកឯងដឹងទេ អាជ្ញាធរ​មូនដ្ឋានមួយចំនួនបានរើសអើងរាស្តអ្នកកាន់គណក្សនយោបាយខុសគ្នា ហើយបានលុបឈ្មោះពួកគេចេញពីបញ្ជីបោះឆ្នោតទៀតជាការពិត បើលោកឯងនិយាយថាការបោះឆ្នោតប្រព្រឹត្តទៅដោយមធ្យមវាត្រឹមត្រូវជាង ហើក៏មានការគំរាមកំហែងដែរ នៅតាមតំបន់ដាច់ស្រយ៉ាល ថ្មីៗនេះឧបនាយរដ្ឋមន្ត្រី ស ខេង បានចេញសេចក្តីថ្លែងការសុំអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំរើប្រជាពលរដ្ឋអោយស្មើភាពគ្នា ដើម្បីទប់ស្កាតកំណើននៃការរំលោភសិទ្ធិមនុស្សក្នុពេលដែលប្រទេសបំរុងមានចលាចល ។​ ខ្ញុំសួរលោកឯងថា តើបណ្តាប្រទេសកាន់លិទ្ធិប្រជាធិប្បេតយ្យនៅលីពិភពលោក មានប្រទេសណាខ្លះ មាននាយករដ្ឋមន្ត្រីកាន់អំណាចអស់មួជីវិត មន្ត្រីរដ្ឋការ ស្ថាប័នរដ្ឋ កាន់មុខតំណែងមិនមានការផ្លាស់ប្តូរបន្តកាន់ដល់គ្រួសារ បក្សពួក ពុករលួយ ការរំលោភសិទ្ធិមនុស្សកើនឡើង តើលិទ្ធិប្រជាធិប្បតេយ្យលោកឯងនិយាយវាស្ថិនៅចំណាត់ថ្នាក់លេខប៉ុន្មាន?