សកម្មភាព​មេ​បញ្ជាការ​យោធា​អាមេរិក​កំណើត​ខ្មែរ​ប៉ះពាល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ

សុខ ខេមរា
06 វិច្ឆិកា 2013
វីអូអេខ្មែរ

នៅ​ក្នុង​រូបថត​ថ្ងៃ​ ០៣ ធ្នូ ២០១០ នេះ មេបញ្ជាការ​នាវា​ចម្បាំង​ស.រ.អា.​ លោក​ម៉ៃខល វណ្ណៈ ​ខឹម​ មីសីវីក ​(Michael Vannak Khem Misiewicz)​ បង្ហាញ​​​អារម្មណ៍​ក្តុកក្តួល​នៅ​ពេល​ឱប​ម្តាយ​មីង Samrith Sokha អាយុ​៧២​ឆ្នាំ​ នៅ​​ក្រុង​ព្រះសីហនុ។

វ៉ាស៊ីនតោន — មន្ត្រី​យោធា​ជាន់ខ្ពស់​អាមរិកាំង​ពីរ​នាក់​មាន​ដើម​កំណើត​ខ្មែរ​ ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និងផ្ផ្តល់​ឯកសារ​យោធា​ ស.រ.អា.​ដល់​រដ្ឋាភិបាល​កម្ពុជា។​

ទង្វើ​នេះ​ត្រូវ​មន្ត្រី​អាមេរិកាំង​ចាត់ទុក​ថា​ ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ​ទប់ស្តាត់។​

មេ​បញ្ជាការ​យោធា​ជើងទឹក​កំពូល​របស់​ស.រ.អា.​គឺ​ឧត្តម​នាវី​សាំញ៉ូអែល ឡុកគ្លៀ​ (Samuel J. Locklear III) បាន​ហៅ​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​យោធា​ពីរ​នាក់​ថា​ ជា​បញ្ហា​ដែល​ត្រូវតែ​មាន​ វិធានការ​ទប់ស្កាត់​ កុំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ស.រ.អា.។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ផ្នែក​ខេមរភាសា​ក្នុង​ពេល​សន្និសីទ​កាសែត​ មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​កាលពី​ថ្ងៃ​អង្គារ ​ឧត្តមនាវី​សាំញ៉ូអែល ឡុកគ្លៀ​ មេ​បញ្ជាការ​យោធា​ជើង​ទឹក​ស.រ.អា.​ បាន​អះអាង​បញ្ហា​ទាំង​នេះ​ជា​រឿង​ដែល​ត្រូវ​ ទប់ស្កាត់​ផល​ប៉ះពាល់​របស់វា៖​
«ទិដ្ឋភាព​នៃ​ការ​ប្រឆាំង​ចារកម្ម​ក្នុង​អង្គភាព​យោធា​គឺ​ជា​រឿង​ដែល​តែងតែ​បង្ក​បញ្ហា ហើយ​តែងតែ​ត្រូវ​ស៊ើប​អង្កេត​ប្រសិន​បើ​កើតមាន​ឡើង។ ​វាក៏​ជា​រឿង​ ដែល​គ្រប់​ប្រទេសទាំងអស់​ យើង​ត្រូវតែ​ធ្វើការ​យ៉ាងខ្លាំងដើម្បីធានា​ថា​ ផល​ប៉ះពាល់​ពី​រឿងរ៉ាវ​របៀប​នេះ​ត្រូវ​បាន​ទប់ស្កាត់»។​

លោក​ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទៅ​លើ​បទចោទ​របស់​មន្ត្រីយោធា​អាមេរិកាំង​ដែលមាន​ដើម​កំណើត​ខ្មែរ​ទាំងពីរ​នោះ​ទេ។ តែ​របាយ​ការណ៍​ព័ត៌មាន​នានា ​និង​របាយ​ការណ៍​ពីតុលាការ​ស.រ.អា.​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​យោធា​សហ​រដ្ឋ​អាមេរិក​ពីរ​នាក់​គឺ​មេបញ្ជាការ​នាវា​ចម្បាំង​ស.រ.អា.​ លោក​ម៉ៃខល វណ្ណៈ ​ខឹម​ មីសីវីក ​(Michael Vannak Khem Misiewicz)​ ដែល​ធ្លាប់​ដឹកនាំ​នាវា​ស.រ.អា.​ទៅកាន់​ប្រទេស​កម្ពុជា​ និង​តំបន់​អាស៊ី​ជាច្រើន​ ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ទទួល​សំណូក ​បេស្យាកម្ម​ ផ្តល់​ព័ត៌មាន​ សម្ងាត់​ដល់​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​សឹង្ហបូរី ​ហើយ​សវនាកា​រសំណុំ​រឿង​របស់​លោក​នៅ​ថ្ងៃ​៨​ខែវិច្ឆិកា​អាច​នឹង​កំណត់​ថ្ងៃ​កាត់ទោស។

​ដោយ​ឡែក​មន្ត្រី​យោធា​អាមេរិក​ដើម​កំណើត​ខ្មែរ​ម្នាក់​ទៀត​គឺ​វរៈសេនីត្រី​ ស៊ីវីរៈ អ៊ីនសុន (Maj. Seivirak Inson)​ ជា​មន្ត្រី​យោធា​ផ្នែក​ចារកិច្ច​របស់​ស.រ.អា.​ ត្រូវ​តុលាការ​ស.រ.អា.​មួយ​កាត់​ ទោស​ឲ្យ​ជាប់គុក​១០​ឆ្នាំ​កាលពី​ខែ​មិថុនា​ ពី​បទ​ផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​រដ្ឋាភិបាល​កម្ពុជា​ពី​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១២។ ​ក្រុម​មន្ត្រី​ស.រ.អា.​បាន​ចាត់​ទុក​ថា​ បញ្ហា​ ទាំងពីរ​នេះ​បាន​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ជាតិ​របស់​ស.រ.អា.​ដ៏​ធ្ងន់ធ្ងរ។​

ឧត្តមនាវី​ សាំញ៉ូអែល ឡុកគ្លៀ​ (Samuel J. Locklear III) មេ​បញ្ជាការ​យោធា​ជើងទឹក​កំពូល​របស់​ស.រ.អា.​ ថ្លែង​អំពី​ស្ថានភាព​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ឯ​មជ្ឈមណ្ឌល​ព័ត៌មាន​បរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អង្គារ​ទី​០៥ វិច្ឆិកា ២០១៣។ (សុខ ខេមរា/វីអូអេ)

លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​កម្ពុជា​បាន​បដិសេធ​ថា​ គ្មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា​ មាន​ការ​ផ្តល់​ឯកសារ​ពី​ទាហាន​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នោះ​ទេ ។​

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​អត់​មាន​ផង។ ​ខ្ញុំ​ដូច​ជា​អត់​ដឹង​ព័ត៌មាន​ហ្នឹង​ផង»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ មន្ត្រី​នាំ​ពាក្យ​យោធា​ស.រ.អា. ​រួម​ទាំង​លោក​វីរៈសេនីទោ ​Jeffrey Pool ​អ្នក​នាំពាក្យ​មួយ​រូប​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ បាន​អះអាង​ ប្រាប់​វីអូអេ​តាម​រយៈ​សារ​អេឡិចត្រូនិច​អ៊ីមេល​យ៉ាង​ខ្លី​អំពី​ទោសទណ្ឌ​របស់​លោក​វីរៈសេនីត្រី​សីវីរៈ អ៊ីនសុន​ ដែល​មាន​ទោស​ពីបទ​ចោទ​ប្រកាន់​ជា​ច្រើន​ រួមទាំង​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់​ផង​ដែរ។​

«វីរៈសេនីត្រី ​អ៊ីនសុន​ត្រូវរក​ឃើញ​ថា​ មានទោស ​ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ ជាប់​គុក​រយៈពេល​១០​ឆ្នាំ។ ​បន្ទាប់ពី​លោក​បាន​រួចខ្លួន​ពីគុក ​លោក​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​យោធា​ហើយ»។​

អ្នក​នាំពាក្យ​ដដែល​មិនបាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​រឿង​នេះ​ទេ ​ហើយ​ បង្វែរ​សំណួរ​អំពី​ជន​ជាប់ចោទ​ម្នាក់ទៀត​គឺ​លោក​ម៉ៃខល វណ្ណៈ​ខឹម​ មីសីវីក​ទៅ​ផ្នែក​យោធា​ជើងទឹក។ ​តែ​នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​ មន្ត្រី​យោធា​ ជើងទឹក​រូបនោះ​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ។​

លោក​ខឹម វណ្ណៈ​ត្រូវគេ​ដឹង​ថា​ ជា​មេបញ្ជាការ​កងនាវា​ចម្បាំង ​USS Mustin​ ហើយ​ត្រូវ​បាន​តែងតាំង​ជា​មេ​បញ្ជាការ​នាវា​ជើងទឹក​ទី៧​របស់​ស.រ.អា.​មុន​ត្រូវ​ចាប់​ខ្លួន។ ​លោក​ត្រូវ​គេ​ដឹង​ថា​ បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ទសវត្សរ៍​១៩៧០។​ មន្ត្រី​មួយ​ចំនួន​ រួមទាំង​ក្រុមហ៊ុន​នៃ​ប្រទេស​សឹង្ហបូរី​ ដែល​មាន​កិច្ចសន្យា​ជាមួយ​យោធា​ស.រ.អា. ​ក៏​ត្រូវ​ជាប់​ចោទ​និង​ត្រូវ​ចាប់​ខ្លួន​ផង​ដែរ។​

លោក​គុជ ច័ន្ទលី ​អ្នក​វិភាគ​ម្នាក់​នៅ​រដ្ឋម៉ារីឡែន​ស.រ.អា. ​បាន​អះអាង​ថា​ ជា​ការ​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​ពលរដ្ឋ​ខ្មែរ​យើង​បាន​ធ្វើ​កិច្ចការ​ធំដុំ​ហើយ​ បែរជា​មាន​ ទោស​ទាក់ទង​នឹង​បញ្ហា​ផ្សេងៗ។​ លោក​ថ្លែង​ថា​ ស.រ.អា.​គេ​នឹង​មិន​អត់ឱន​ ឬ​យល់យោគ​ចំពោះ​បុណ្យ​សក្តិ ​និង​ឋានៈ​ទេ​ ពេល​បុគ្គល​បាន​ធ្វើ​ខុស​នឹង​ច្បាប់។​

«បើ​សិន​ជា​មាន​បុគ្គល​ណា​មួយ ​មិន​ថា​ ជាដើម​កំណើត​ខ្មែរ​ចូល​សញ្ជាតិ​អាមេរិកាំង ​ឬ​ដើម​កំណើត​អាមេរិកាំង​ ឬ​ក៏ដើម​កំណើត​អ្វី​ផ្សេងៗ​នោះ​ទេ​ បើ​ធ្វើ​អ្វី​មួយ​ប្រាសចាក​នឹង​វិន័យ​ និង​ក្រិត្យ​ក្រមច្បាប់​ស.រ.អា.​ គឺ​គេ​នឹង​ត្រូវ​តែ​ផ្តន្ទាទោស»។​

ពលរដ្ឋ​ខ្មែរ​ជាច្រើន​ផ្សេង​ទៀត​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ហេតុ​ការណ៍​ដែល​កើត​ឡើង​ចំពោះ​ជនជាតិ​ខ្មែរ​អាមេរិកាំង​ដែល​ត្រូវ​ជាប់ចោទ​ពី​បទ​ពុក​រលួយ​និង​ចារកម្ម​នេះ​ដែរ​ ដោយ​អះអាង​ថា​ បញ្ហា​នេះ​ធ្វើឲ្យ​ខូចខាត​ដល់​មុខមាត់​ប្រទេស​កំណើត​ និង​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រជាជន​កម្ពុជា៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

15 Responses to "សកម្មភាព​មេ​បញ្ជាការ​យោធា​អាមេរិក​កំណើត​ខ្មែរ​ប៉ះពាល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ"

  1. Anonymous says:

    ច្បាប់គឺមនុស្សបង្កើត អោយមនុស្សទាំងអស់ក្នុងប្រទេសនីមួយពុគោរព………..បើធ្វើខុសត្រូវទទួលតាមកំហុសរបស់ខ្លួនប្រព្រឹត្ដ.
    មិនទុកអោយរួចខ្លួនយូរដូចអាឈូកទណ្ឌឹតឡើយ។

  2. xxx says:

    ខ្មែរមិនចោលក្បួនយួនមិនចោលពុតនេះជាពាក្យបុរាណណាចារ្យជាយូមកហើយ

  3. vv says:

    Buddish tearch that making friends is better than making enemies; BUT only when you meet good friends. Good friends can help you growth and prosperity, Bad friends lead you to yell.

  4. បុគ្កលខ្មែរទាំងនេះ មានដើមកំណើតវាសនា រស់នៅលើគំនរ សម្បត្តិឋានសួគ៌ហើយ បែរជា

    ផ្តេសផ្តាស ចង់មករស់នៅ ហូបបាយដាក់ក្នុងចានត្រឡោកដូង ចែករបបអង្ករកំប៉ុងប្រចាំ

    ថ្ងៃ ជាមួយពួកកុម្មុយនិស្តទៅវិញ។

  5. កាត់ទោសតាមច្បាប់ចុះ!

  6. Ausie says:

    You get what you did .this inspire for everyone .

  7. pok says:

    ហេតុអ្វីបានជាយ៉ាងនេះ? គួរឱ្យស្តាយកិតិ្តយសណាស់!

  8. Anonymous says:

    រឿងនេះត្រូវពាក់ព័ន្ធជាមួយហ៊ុន ៃេន ដែរ

  9. Anonymous says:

    រឿងនេះពាក់ព័ន្ធជាមួយហ៊ុន សែន ដែរ

  10. អាឡេវ says:

    បើនៅស្រុកខ្មែរប្រាកដជាត្រូចជាចំណីក្រពើហើយ។

  11. Chourn says:

    ខ្លួនមានសំណាងហើយម្តេចក៍មិនខិតខំថែរក្សាសំណាងនោះទៅបែជាមកជាប់អន្ទាក់មនុស្សមិនល្អ មួយចំនួននៅកម្ពុជាធ្វើឲ្យអន្តរាយដល់អនាគត់របស់ខ្លួនទៅវិញ!!! តែយ៉ាងណាក៍ដោយខ្ញុំមិនបន្ទោស អ្នកតែម្នាក់នោះទេ តែបញ្ហារធំគឺចរិកខ្មែរមួយចំនួនមិនចង់មើលឃើញខ្មែរដ៍ទៃមានមុខមានមាត់ជាង ខ្លួននោះទេ ដូច្នេះគេតែងតែប្រើល្បិចគ្រប់យ៉ាងដើម្បីទាញទំលាក់អ្នកឲ្យធ្លាក់មកក្រោមទាបជាងខ្លួន។ ខ្មែរដែលមានចរិកថោកទាបប្រភេទនេះកំពុងរស់នៅស្រុកខ្មែរមានច្រើនណាស់ព្រោះតែរងឥទ្ធិពល សាបព្រោះពិលទ្ធិកុំម្មុយនីស្ត៍វៀតណាម ដូចជាបង្កើតនូវវប្បធម៌ឲ្យខ្មែរនិងខ្មែរសង្ស័យគ្នា ឈ្នានីស្ត៍គ្នា ពុតត្បុតរាប់រយជំពូក និងបង្ករគំនុំគុំគួនគ្នាមិនចេះចប់។

  12. Chourn says:

    និយាយត្រង់ចុះខ្ញុំធ្លាប់មានមោទនះភាពថាមានខ្មែរម្នាក់ដែលកំពុងកាន់ការងារធំនៅប្រទេសមហា អំណាចពិភពលោកនិងមិនត្រឹមតែលើកមុខលើកមាត់ប្រជាជនខ្មែរនោះទេថែមទាំង លើកមុខមាត់​ប្រទេសជាតិនៅលើសកលលោក​ តែពេលនេះលោកបែជាធ្វើឲ្យប្រជាជនខ្មែរអស់សង្ឃឹមលើលោក និងកំពុងតែធ្វើឲ្យប្រជាជនខ្មែរនិងប្រទេសកម្ពុជាទាំងមូលអាម៉ាស់នៅលើពិភពលោកទៅវិញ។

  13. Strey Khmer says:

    He should not have conspired to overthrow the U.S. government who helped him to have educated for the high position in the world. The secret that he share with the brutal government of Cambodia, to harm Americans is not acceptable to the U.S. law. So the corrupted government cannot help him to escape from the punishment in sentence of Stated prison . After he release from jail, he will not find a good job in a future either. The U.S. not hiring the bad person, especially the former of prisoner to work for them.

  14. 23 October says:

    It may be Mr. Phai Siphan can help him!!! because Phai Siphan knew well in USA.

  15. យុត្តិធម៌ says:

    ឧត្តមនាវី​សាំញ៉ូអែល ឡុកគ្លៀ​ មេ​បញ្ជាការ​យោធា​ជើង​ទឹក​ស.រ.អា.​ បាន​អះអាង​បញ្ហា​ទាំង​នេះ​ជា​រឿង​ដែល​ត្រូវ​ ទប់ស្កាត់​ផល​ប៉ះពាល់​របស់វា៖​
    «ទិដ្ឋភាព​នៃ​ការ​ប្រឆាំង​ចារកម្ម​ក្នុង​អង្គភាព​យោធា​គឺ​ជា​រឿង​ដែល​តែងតែ​បង្ក​បញ្ហា ហើយ​តែងតែ​ត្រូវ​ស៊ើប​អង្កេត​ប្រសិន​បើ​កើតមាន​ឡើង។ ​វាក៏​ជា​រឿង​ ដែល​គ្រប់​ប្រទេសទាំងអស់​ យើង​ត្រូវតែ​ធ្វើការ​យ៉ាងខ្លាំងដើម្បីធានា​ថា​ ផល​ប៉ះពាល់​ពី​រឿងរ៉ាវ​របៀប​នេះ​ត្រូវ​បាន​ទប់ស្កាត់»។​

    លោក​ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទៅ​លើ​បទចោទ​របស់​មន្ត្រីយោធា​អាមេរិកាំង​ដែលមាន​ដើម​កំណើត​ខ្មែរ​ទាំងពីរ​នោះ​ទេ។
    _____________________________

    បើយើងមើលទៅត្រឹមប៉ុណ្ណេះ យើងកុំអាលជេរស្តីឲ្យគ្នា។ វាមិនអាក្រក់រហូតដល់ខ្មែរជេរខ្មែរ ដោយសារតែមិនស្មោះត្រង់ជាមួយអាមេរិក ហើយយើងត្រូវប្រមាថថា អាក្រក់ នោះទេ។ អ្នកអាក្រក់បំផុត គឺពួកខ្មែរដែលដើរសុំបរទេស ឲ្យផ្តាច់ជំនួយ ឲ្យធ្វើទណ្ឌកម្មសេដ្ឋកិច្ច ឲ្យព្យួរអាសនៈ អ.ស.ប នោះ ទើបថោកទាប។ សុំកុំចាត់ទុកថា អាមេរិកលើកមនុស្សខ្មែរ២ នាក់ ឬច្រើនជាងនេះឲ្យបានធំនោះ ជាកិត្តិយស ឲ្យសោះ។ វាមិនខុសពី កាលអាណានិគមន៍បារាំង លើកទឹកចិត្តឲ្យទៅច្បាំងនៅបារាំងក្នុងសម័យសង្គ្រោមលោកលើកទី ២ នោះទេ។ ពេលនេះ ក៏អញ្ចឹងដែរ គោលបំណងអាមេរិក គឺយកអាមេរិកជាតិដើមជាខ្មែរ មកធ្វើចារកម្មនៅប្រទេសខ្មែរ ។ តែដល់មិនបានលទ្ធផល វាត្រូវតែចាប់ដាក់គុកទៅ។
    ត្រូវដឹងថា ទាំងអស់គ្នា មានជាតិដើមជាខ្មែរ ដែលទៅជ្រកកោននៅស្រុកគេនេះ គឺគ្រាន់តែជាពួកខ្ចាត់ភា្លត់ ដែលគេមិនឲ្យតម្លៃទេ តែគឺជាឿបករណ៍ត្រូវគេយកមកប្រើដូចស្វា ឡើងយានអវកាស អញ្ចឹង។ តាមពិត យើងត្រូវអាណិត ត្រូវជួយរកយុត្តិធម៌ឲ្យគ្នា ។ ត្រូវដឹងណា៎ខ្មែរគ្រប់គ្នា។ កុំត្រេកត្រអាលនឹងអាមេរិកលើជើងពេក។ យ៉ាងម៉េចស្តាយឬ មែនទេ?
    កុំភ្លេចថា ជីវិតជាទាហាន វេទនាណាស់ កុំថា តែទាហានខ្មែរ ដែលមើលទៅ ថាអន់ទៅចុះ។ តែទាហានអាមេរិក ដែលស្លៀកពាក់ស្អាត មានបំពាក់អាវុធដ៏ទំនើបនេះ លំបាក់ជាងទាហានខ្មែរទៅទៀត។