លោក ឈាង វុន៖ សភា​នឹង​កោះ​ហៅ​លោក គល់ បញ្ញា ចូល​បំភ្លឺ​រឿង​ទឹក​ថ្នាំ​ជ្រលក់​ដៃ​លាង​ជ្រះ

ប្រធាន​គណៈកម្មការ​កិច្ចការបរទេស ព័ត៌មាន ឃោសនាការ​នៃ​រដ្ឋ​សភា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បាន​ប្រាប់​អ្នក​កាសែត​ថា គណៈកម្មាធិការ​របស់​លោក​នឹង​កោះ​ហៅ​ប្រធាន​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ឲ្យ​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តំណាងរាស្ត្រ អំពី​ការ​ប្រកាស​របស់​ខុមហ្វ្រែល នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត ១​ថ្ងៃ ថា ទឹក​ថ្នាំ​ជ្រលក់​ដៃ​សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​អាច​លាង​ជ្រះ។

ដោយ វណ្ណ វិចារ
2013-11-06
RFA

បោះ​ឆ្នោត ៣០៥
ពលរដ្ឋ​ជ្រលក់​ដៃ​ចូល​កំប៉ុង​ទឹក​ថ្នាំ បន្ទាប់​ពី​បោះ​ឆ្នោត​រួច​នៅ​មណ្ឌល​បោះ​ឆ្នោត​មួយ នា​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Leng Maly

លោក​បន្ត​ថា របាយការណ៍​ស្ទង់​មតិ​របស់ NDI និង ខុមហ្វ្រែល ស្ដីពី​ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ ក៏​ជា​ចេតនា​មិន​ល្អ​ដែរ ហើយ​លោក​នឹង​ស្នើ​ទៅ​រដ្ឋ​សភា និង​ក្រសួង​ជំនាញ ឲ្យ​សិក្សា​លម្អិត​​ជា​មុន ដើម្បី​រួម​គ្នា​ចាត់ការ​ចំពោះ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក គល់ បញ្ញា អះអាង​ថា ផ្អែក​តាម​ច្បាប់ រដ្ឋ​សភា​មិន​មាន​សិទ្ធិ​ក្នុង​ការ​កោះ​ហៅ​សង្គម​ស៊ីវិល​ចូល​បំភ្លឺ​ទេ តែ​រដ្ឋ​សភា អាច​កោះ​ហៅ​សួរ​ដេញដោល​ទៅ​លើ​ស្ថាប័ន គ.ជ.ប ប៉ុន្តែ​អង្គការ ខុមហ្វ្រែល ពេញ​ចិត្ត​នឹង​ឡើង​ឆ្លើយ​បំភ្លឺ។

លោក​បន្ត​ថា អង្គការ​ខុមហ្វ្រែល និង​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​ពី​បញ្ហា​នេះ៖ «ទឹក​ថ្នាំ​អ៊ុត​សក់ និង​សាំង លាយ​​លាង​ទៅ​ជ្រះ។ យើង​ទៅ​ប្រាប់ គ.ជ.ប ថា យើង​លាង​ជ្រះ នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ហ្នឹង។ ខ្ញុំ​មិន​ដឹង​ថា គាត់​ដឹង​រឿង​តេស្ត​ហ្នឹង​វា​ផ្លូវ​ការ ឬ​អត់? ដែល​រៀបចំ​ដោយ គ.ជ.ប គេ​អញ្ជើញ​អ្នក​សង្កេត​ការណ៍ ហើយ​អ្នក​សារព័ត៌មាន​ទៅ​ធ្វើ​តេស្ត ហើយ​ដែល​មាន​របាយការណ៍​ខុមហ្វ្រែល ហើយ​មាន​ជាក់​ស្ដែង…»

អង្គការ​ខុមហ្វ្រែល ធ្លាប់​បាន​ចេញ​របាយការណ៍​មួយ​តាំង​ពី​មុន​ការ​បោះ​ឆ្នោត បង្ហាញ​ថា ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ ហើយ​ក្រុម​នេះ បាន​រក​ឃើញ​ថា ចំនួន​អ្នក​បោះឆ្នោត​ជាង ១​លាន​នាក់ បាន​បាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​បោះ​ឆ្នោត​នេះ​ហើយ ជា​មូលហេតុ​ធំ​នៃ​ការ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

16 Responses to "លោក ឈាង វុន៖ សភា​នឹង​កោះ​ហៅ​លោក គល់ បញ្ញា ចូល​បំភ្លឺ​រឿង​ទឹក​ថ្នាំ​ជ្រលក់​ដៃ​លាង​ជ្រះ"

  1. 23 October says:

    Chheang Von let go to play this game with COMFREL and NDI. Do you dare to play it or not?

  2. ខ្លាស្លូត says:

    អាថោក​ ឈាង វុន អើយបើហែ្នងចង់អោយគេបំភ្លឺចឹងម៉េចក៏មិនធ្វើតាំងពីថ្ងៃបោះឆ្នោត​ហើយ​ភ្លាម​ហា្ន។ចាំរហូតដល់ភស្តតាងនិងតឹតតានរលាយអស់ទើបអាឆ្កែអែងមកសួរអី។ យីអានេះចំជាកំពូលថោក ដូចមេវាអាខ្វាក់ម៉ែន។…

  3. _ says:

    សូមរដ្ឋសភាកោះហៅ គ.ជ.ប មកបំភ្លឹពីភាពមិនប្រក្រតីដទៃទៀត ដែលជាមូលហេតុនាំអោយមានការជាប់គាំងនយោបាយផង ព្រមទាំងទាំងស៊ើបអង្កេតលើភាពមិនប្រក្រតីទាំងនោះ…..

  4. ប្រជាពលរដ្ឋ says:

    លោក ឈាង វុន ខ្លួន អែងធ្វើ ខុស ដើរ រករឿង គេ !

    « បើពូកែ ត្រូវ បង្កើត គណកម្មការ អែករាជ្យ មួយ ត្រួតពិនិត្យ រាប់ សន្លឹកឆ្នោត ឡើងវិញទៅ ! »

    。 ទឹកជ្រលក់ថ្នាំ អាចលាងជ្រះ បើលោក ឈាង វុន មិនដឹង មកផ្ទះ ប្រជាពលរដ្ឋ គាត់ នឹង ប្រាប់ !

  5. 23 October says:

    The National Assembly not dare to ask NEC, because of all representative of people from CPP have been produced by cheating’s NEC. how can they ask NEC?

  6. មាតុភូមិខ្ញុំ says:

    សូមអញ្ជើញជនសរសៃប្រសាទ ឈាង វុន អាននិងស្តាប់​លោក Meach Sovannara

    Evidence of election result that shows that CNRP 63 defeated CPP 60

    លោក Meach Sovannara បានថ្លែងថា អ្នកដែលមានឯកសារនៃលទ្ធផល ដែលបញ្ជាក់ថា CNRP បាន ៦៣ កោអី ហើយ CPP បាន ៦០ កៅអីនោះ គឺបានភាសខ្លួន មកដល់សហរដ្ឋអាមេរិកហើយ សូមស្ដាប់ ខ្សែអាត់ខាងក្រោម។

    Meach Sovannara spoke out about the key person who has evidence of election result that shows that CNRP 63 defeated CPP 60. This person is in the United States.

    Go to below link –

    https://soundcloud.com/camnews-1/the-key-person-of-tvk-having

  7. ចាំមើលទៅមើលចៅតួរបស់ ឈាង វុន បានធ្វើជាអ្វី? អាខ្លាក្នុងទ្រូង
    សាក់អោយ លោក ឈាង វុន និយាយពីគុណវិបត្តិរបស់រដ្ឋាភិបាលដែលដឹកនាំដោយ ហ៊ុនសែន វិញទៅមើល លោកប្រហែលជាថាគ្មានគុណសម្បត្តិទេ

  8. Hun Nal says:

    ឱ អាល្ងង់ទូរ ឈាង វុន អើយ ហ្អែងដឹងហើយធ្វើមិនដឹង!ប្រយត្នរន្ទះបាញ់…អាងាប់ ហ្អែងម៉េចមិនសួរអាង៉ោ សុវណ្ណ វាបោះឆ្នោតបាន២-3កន្លែងឋណោះ…អានេះធើភ្លើទេតើ?អាងាប់…!

  9. says:

    អាឆ្កែ ឈាង វុន មួយក្បាលនេះប្រហែលជាវាទើបភ្ញាក់ពីដេកក្រោយគេហើយមើលទៅបានជាវា
    មិនដឹងខ្យល់អីអញ្ចឹង ។​​ អារឿងទឹកថ្នាំជ្រលក់ដៃលាងជ្រះនេះគេដឹងពេញមួយនគរទៅហើយ
    មុននិងក្រោយថ្ងៃបោះឆ្នោត ព្រោះពលរដ្ឋបានធ្វើពិសោធឃើញច្បាស់នឹងភ្នែក ហើយសូម្បី
    អា គជប ខ្លួនឯក៏ទទួលស្គាល់ដែរ​ ចុះហេតុអីពេលនេះអាឆ្កែឯងទើបតែព្រុស​ ? រឺឯងចង់យកមុខ
    មាត់ដើម្បីផ្គាប់ចិត្តចៅហ្វាយឯង អាកំសាក ហេតុអីឯងមិនប្តឹងភ្លាមៗពេលនោះទៅ ?អាពូជឆ្កែ​​​

  10. អ្នកមែន! says:

    សុំសួរថាបើចោរប្លន់ផ្ទះយើងៗចាប់បានសួរចម្លើយ។ចោរនោះថាខ្ញុំ
    គ្រាន់តែប្លន់តើ ខ្ញុំមានបានរំលោភ ខ្ញុំមានបានសម្លាប់ឯណា។អស់លោក
    គិតថាចោរនោះគ្មានកំហុសទេឬ?ដូចគ្នាចំពោះលោក គល់ បញ្ញាឬគល់ ឈើដែរ។
    គាត់បាននិយាយថាទឹកថ្នាំអាចលាងជ្រះ ដូច្នេះគាត់មានកាតព្វកិច្ចត្រូវការពារ
    ការលើកឡើងរបស់គាត់។បើគាត់ការពារមិនបានគាត់ត្រូវទទួលខុស​ ត្រូវចំពោះអ្វី
    ដែលគាត់បានលើកឡើង។អស់លោកដែលគាំទ្រគណបក្សសង្គ្រោះជាតិ ព្រោះអស់លោក
    យល់ថារដ្ឋាភិបាលអយុត្តិធម៌ អាក្រក់ ……តែអស់លោកបែរជានិយាយថាខ្ញុំធ្វើអាក្រក់
    តែប៉ុណ្ណេះសោះ ត្រូវហៅស្ថាប័នក ស្ថាប័នខ ………ព្រោះគាត់អាក្រក់ជាងខ្ញុំ។
    ស្ដាប់មើល តើអស់លោកប្រឆាំងនឹងរដ្ឋាភិបាលព្រោះរដ្ឋាភិបាលធ្វើអាក្រក់
    ហើយអស់លោកជាមនុស្សល្អឬប្រឆាំងនឹងរដ្ឋា
    ភិបាលព្រោះតែខ្លួនគ្មានឱកាស និងអំណាចអាចប្រព្រឹត្តអាក្រក់ដូចរដ្ឋាភិបាលដែរ????

  11. វុន អើយ វុន ។លោក វុន ស្រកីយឿ ! ជនជាតិពីរដែលនៅជិតគ្នា ប៉ុន្តែខុសគ្នាដូចមេឃ និងដី នោះគឺយួន និង ខ្មែរ។
    ប៉ុន្តែលោកវុនខូចដូចយួនអពា្ចឹង !

  12. CHEA says:

    TO ALL CAMBODIAN WHO LOVE PEACE , FREEDOM,AND THIS NATION.IT IS THE FIRST TIME THAT HUN SEN GOV USE HIS BLOODIES POLICY BY USEING Mr BIG MOUTH WHITH NO BRAIN TO CRACK DOWN WHO EVER AGAIN HIS BOSS POLICY.WAIT AND SEE WHEN HUN SEN GOV GET FULL CONTROLL IT WILL BE MORE RETALIATION AND CRACK DOWN, PPLE,SOME ORGANIZATION THAT AGAIN HIS POLICY.NOW HE IS GRUNCHING TEETH BEHIND THE DOOR.WHEN THE DOOR OPEN THE SECRET POLICY WILL BE USE.HE DO NOT CARE ABOUT HIS NATION EVEN VIETNAMIES MILLITERY COME TO TAKE MORE .PPLE. LAND FROM THEM.THIS IS UNITED ENDOCHEN POLICY OF HOCHHIMINE.WAKE UP CAMBODIAN THIS IS YOUR LAST CHANGE.VIETNAMIES POLICY IS BEHIND THE DOOR.INTERNATIONAL CAN NOT SEE UNTIL IT’S OVER. IF I CAN TAKE CAMBODIA TO PUT SOME WHER THAT SAFE I WILL DO SO.CAMBODIA GETTING SMALLER AND SMALLER.I WANT TO SEE WHO IS THE HERO TO SAVE CAMBODIA.PEACE CAMBODIA THANK

  13. DL says:

    ជាក់ស្តែង៥ថ្ងៃខ្ញុំជ្រលក់អូសាវែប្រហែល៥នាទីក៍ជ្រះដែរ

  14. says:

    លោក គល់ បញ្ញា អះអាង​ថា ផ្អែក​តាម​ច្បាប់ រដ្ឋ​សភា​មិន​មាន​សិទ្ធិ​ក្នុង​ការ​កោះ​ហៅ​សង្គម​ស៊ីវិល​ចូល​បំភ្លឺ​ទេ
    តែ​រដ្ឋ​សភា អាច​កោះ​ហៅ​សួរ​ដេញដោល​ទៅ​លើ​ស្ថាប័ន គ.ជ.ប ប៉ុន្តែ​អង្គការ ខុមហ្វ្រែល ពេញ​ចិត្ត​នឹង​ឡើង​ឆ្លើយ​បំភ្លឺ។
    – អាឡប់ ឈាង វុន អ្ហែងអីក៍ល្ងង់ខ្លៅម្លេះ ?
    ធ្វើដល់តំណាងរាស្រ្តល្ងីល្ងើមិនដឹងច្បាប់ ចេះតែកោះហៅគេឡឺកឺៗឆ្កួតចឹង
    អញ្ចឹងធ្វើប្រធានស្អីផង អាឡប់ៗនេះ ។

  15. ភ្នែកទោល says:

    ណ្ហើយ!អាឡប់សតិ ឈាងវៀត អញហៅហ្អែងអញ្ចឹងមកពីហ្អែងហ្នឹងយួន ហ្អែងគ្មានសិទ្ធឯណាមកកោះហៅគេទៅសួរស្អីទេអាឡប់ ព្រោះអីហ្អែងជាតំណាងរាស្ដ្រមិនគ្រប់ទឹក
    គឺវាមិនស្របច្បាប់ នាយករដ្ឋមន្ត្រីហ្អែងក៍មិនស្របច្បាប់ដែរ ហើយពលរដ្ឋខ្មែរភាគច្រើននិងអន្តរជាតិ
    ក៍មិនទទួលស្គាល់រដ្ឋាភិបាលមិនគ្រប់ទឹកលើគើហ្អែងដែរ ពួកហ្អែងហ្នឹងម្នាក់ៗសុទ្ធតែបានស្បថបំពានជាច្រើនអាណត្តិមកហើយ វាជិតដល់ថ្ងៃអន្សាហើយពួកហ្អែងហ្នឹង យកល្អគួរតែប្ដូរចរឹកខ្លះទៅក្រែងពលរដ្ឋអាណិតខ្លះ។

  16. កូនឪ says:

    ចុះប្រសិនបើលាងជ្រះមែន អាធ្វើដូចម្តេចដែរ ?
    ខ្ញុំគិតថា លោក គល់ បញ្ញា មិនបាច់ចូលបំភ្លឺទេ ព្រោះសភាមិនគ្រប់ទឹកផង
    អ្នកចូលទៅអង្គុយស្តាប់មនុស្សមិនគ្រប់ទឹកនិយាយ អ្នកថាទៅមិលអ្នកជាមនុស្សប្រភេទណា?