មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​ទាមទារ​ឲ្យ លោក ឈាង វុន លា​ឈប់​ពី​តំណែង

មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ស្នើសុំ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន លាលែង​ចេញ​ពី​តំណែង​ជា​បន្ទាន់ ក្រោយ​ពី​លោក​ត្រូវ​បាន​កាសែត​មួយ​ដក​ស្រង់​សម្ដី​ថា ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​កម្ពុជា បាន​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

ដោយ យន់ សាមៀន
2013-11-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឈាង វុន ៦១០
លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​កាល​ពី​យប់​ថ្ងៃ​២៨ តុលា ឆ្នាំ​២០១៣។ RFA

ចំណែក​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) អះអាង​ថា ផល​ប្រយោជន៍​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​ទៅ​លើ​ក្រុម​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ មិន​បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​ឡើយ។

បទ​អត្ថាធិប្បាយ​របស់​មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន នៅ​សប្ដាហ៍​នេះ បណ្ដាល​ឲ្យ​មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​នៅ​ក្នុង​ស្រុក និង​បរទេស​មួយ​ចំនួន សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​អភិវឌ្ឍន៍​ប្រទេស តាម​រយៈ​ការ​បំផ្លាញ​ធម្មជាតិ។

ការ​សម្ដែង​កំហឹង​របស់​មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន កើត​ឡើង​ក្រោយ​ពេល លោក ឈាង វុន ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ​ដក​ស្រង់​សម្ដី​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា បាន​ផ្តល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ទាមទារ​ឲ្យ លោក ឈាង វុន លាលែង​ពី​តំណែង ដោយ​លោក​អះអាង​ថា តំណាង​រាស្ត្រ​រូប​នេះ​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចេញ​ផ្សាយ​កាល​ថ្ងៃ​ទី​១៣ ឧសភា បង្ហាញ​ថា ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​របស់​វៀតណាម ពីរ នៅ​ខេត្ត​រតនគិរី ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ពាណិជ្ជករ និង​ឧកញ៉ា​ពុក​រលួយ បំពាន​ច្បាប់ បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។ លទ្ធផល​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ដែល​មាន​កម្រាស់ ៤៩​ទំព័រ របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក បន្ត​ថា សម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ តាម​រយៈ​ការ​កាប់​រាន​ព្រៃ​ឈើ​ដើម្បី​ដាំ​កៅស៊ូ បាន​បង្ក​ផល​វិបាក​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់។

គិត​មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ២,៦​លាន​ហិកតារ ដែល​ក្នុង​ចំនួន​នេះ​មាន ១,២​លាន​ហិកតារ សម្រាប់​ដំណាំ​កៅស៊ូ។ ទោះ​ជា​រដ្ឋ​បាន​ជួល​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ក៏ដោយ ក៏​គេ​មិន​ដឹង​ថា​បាន​ប្រាក់​ចំណូល​ប៉ុន្មាន និង​ទៅ​ទី​ណា​ដែរ។

កាប់​ឈើ Global Witness
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។ Global Witness Photo

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក អ្នកស្រី Josie Cohen កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ប្រសាសន៍​ថា អង្គការ​អ្នកស្រី​មិន​យល់​ស្រប​ទៅ​នឹង​អត្ថាធិប្បាយ​របស់ លោក ឈាង វុន ឡើយ។ អ្នកស្រី​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​កន្លង​មក​របស់​អង្គការ​អ្នកស្រី បង្ហាញ​ថា ការ​បំផ្លាញ​ព្រៃ​ឈើ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ទាំងអស់​ដល់​ពលរដ្ឋ គឺ​មាន​តែ​ផ្តល់​ផល​លំបាក និង​វិនាសកម្ម​ព្រៃ​ឈើ។

អ្នកស្រី Josie Cohen៖ «យើង​សូម​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធ្វើ​ឲ្យ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។ ជា​ការ​ពិត អ្វី​ដែល​យើង​មើល​ឃើញ​ម្តង​ហើយ​ម្តង​ទៀត ការ​បំផ្លាញ​ព្រៃ​ឈើ បាន​ក្លាយ​ជា​វិនាសកម្ម​ប៉ះពាល់​ដល់​សហគមន៍​ជាច្រើន និង​ពលរដ្ឋ​សាមញ្ញ​ទៀត​ផង ពីព្រោះ​ពួក​គេ​មិន​ត្រឹម​តែ​បាត់​បង់​ដី​ស្រែ​ចម្ការ​ដែល​ពឹងពាក់​អាស្រ័យ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាត់​បង់​ភោគ​ផល​ធម្មជាតិ។ ពួក​គេ​បាត់​បង់​ថ្នាំ​បុរាណ និង​ឈើ​ប្រណីត ទី​កន្លែង​ដែល​ពួក​គេ​តែង​តែ​ធ្វើ​ប្រមាញ់​សត្វ។ ភោគ​ផល​ធម្មជាតិ​ទាំង​នេះ​ហើយ ដែល​ពលរដ្ឋ​បាន​ពឹងពាក់​អាស្រ័យ​ផល​ជាច្រើន​ជំនាន់​មក​ហើយ។ យើង​ក៏​ឃើញ​ថា ការ​សន្យា​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​មួយ​ចំនួន សឹងតែ​មិន​បាន​កើត​ឡើង។ ហើយ​ពេល​មាន ការងារ​ខ្លះ ការងារ​ទាំង​នោះ​ជា​ការងារ​មាន​ប្រាក់​កម្រៃ​ទាប ឬ​លក្ខខណ្ឌ​ការងារ​មិន​ល្អ។ ដូច្នោះ​ហើយ សំណួរ​ត្រូវ​តែ​ចោទ​សួរ​ថា តើ​នរណា​ធ្វើ​ការ​អភិវឌ្ឍ ហើយ​ការ​អភិវឌ្ឍ​នោះ​សម្រាប់​នរណា? តើ​ការ​អភិវឌ្ឍ​ទាំង​នោះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា ឬ​សម្រាប់​តែ​ក្រុម​អ្នក​នយោបាយ និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​អំណាច ដែល​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​ទាំង​នោះ និង​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ? ផល​ប្រយោជន៍​ទាំង​ឡាយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​មហា​សេដ្ឋី​ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​មាន នៅ​ពេល​ដែល​ពលរដ្ឋ​ក្រីក្រ​ជា​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ទាំងអស់»

អ្នកស្រី​បន្ថែម​ទៀត​ថា ការ​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិត៖ «យើង​ឃើញ​ហើយ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពលរដ្ឋ​ជាច្រើន​មិន​ពេញ​ចិត្ត​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​មិន​ពេញ​ចិត្ត​នោះ បាន​បង្ហាញ​កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​ទៅ។ ពួក​គេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កេង​ប្រវ័ញ្ច​ធម្មជាតិ ដោយ​ក្រុម​អ្នក​មាន​អំណាច ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ យើង​មិន​ដែល​ឃើញ​មាន​ករណី​ណា​មួយ​ដែល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ជីវភាព​ពលរដ្ឋ។ ពលរដ្ឋ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង រួម​ទាំង​ជីវភាព​រស់​នៅ និង​សន្តិសុខ​ស្បៀង​អាហារ ដើម្បី​ចិញ្ចឹម​គ្រួសារ​ពួក​គេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឈាង វុន ដើម្បី​សុំ​បកស្រាយ​សម្ដី​របស់​លោក​បាន​ឡើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល លោក ឈាង វុន បាន​ធ្វើ​អត្ថាធិប្បាយ​បណ្ដាល​ឲ្យ​មាន​ការ​អន់​ចិត្ត​ពី​សំណាក់​ពលរដ្ឋ និង​គណបក្ស​ប្រឆាំង។ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ លោក ឈាង វុន បាន​ប្រើ​ពាក្យ​ជ្រុលជ្រួស​ដាក់​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដោយ​បាន​ប្រៀប​ប្រដូច​ក្រុម​អ្នក​ទាំង​នោះ​ថា មាន​ចរិត​ព្រៃផ្សៃ​ដូច​ជា​ពួក​ព្នង។

ការ​ប្រដូច​របស់ លោក ឈាង វុន ធ្វើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច ទាមទារ​ឲ្យ លោក ឈាង វុន សុំ​ទោស​ជនជាតិ​ដើម​ភាគ​តិច​តាម​ប្រពៃណី​នៅ​ភ្នំ​ដោះក្រមុំ ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី។ ជា​ចុង​ក្រោយ លោក​បាន​សុំ​ទោស​ជនជាតិ​ព្នង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Related Articles

66 Responses to "មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​ទាមទារ​ឲ្យ លោក ឈាង វុន លា​ឈប់​ពី​តំណែង"

  1. Tha says:

    Very sad for Cmabodia , why there many many of people like this guy in Cambodia . His brain just only rubbish. Kick home out from Cambodia .

  2. កូនឪ says:

    នេះជាសម្តីមួយ ដែលអាចវាយសំពងក្បាលពួក CPP បាន
    សូមឲ្យអ្នកកាសែត ដែលមានមនសិការជាតិនេះ ជួយ Share សម្តីនេះ ជូនជនរួមជាតិខ្មែរ ក្នុងនិងក្រៅ និងពិភពលោកបានដឹងផងថា មេដឹកនាំខ្មែរបច្ចុប្បន្ន ដែលមានសម្តេចស៊ីជោដឹកនាំ គឺយ៉ាងណ្នឹង

  3. មិត្តយើង says:

    គ្មានប្រទេសណាមួយក្នុងពិភពលោក ដែលមានអ្នកតំណាងរាស្រ្តថោកទាបដូចទេ!

  4. មាតុភូមិខ្ញុំ says:

    ខ្ញុំថា លោក ឈាង វុន​ ពិតជាសរសៃប្រសាទហើយ???និយាយគ្មានខ្លឹមសារអ្វីដែលជាប្រយោជន៍ជូនជាតិ ខ្មែរសោះ។និយាយដូចអត់និយាយ!!!???សំដីមន្រ្តីធុននេះកាន់តែធ្វើអោយប្រជារាស្រ្តក្តៅក្រហាយទេ!!!

  5. tokee says:

    Doggy alway crazy

  6. កម្មករ កសិករ says:

    ឈាង វុន មនុស្ស ក្បត់ប្រជាពលរដ្ឋខ្មែរ គឹតប្រយោជន៍ ផ្ទាល់ខ្លួន អាណាលិចទឹក ស្រែ ដំណាំ ផ្ទះ

    សំបែង ខូចខាត អស់ប្រាក់

    សារុប រាប់ពាន់លាន ដុល្លារ និង មនុស្ស ស្លាប់ ក៏ អា ឈាង វុន វាមិនខ្វល់ដែរ ​ អា នេះ គឺជា =

    ឃាតករ ទី ២ បន្ទាប់ ពី របប ខ្មោច ប៉ុល ពត !

    。 ប្រជាពលរដ្ឋខ្មែរ ទាំងអស់ ត្រូវ នាំគ្នា កំចាត់ អា ឃាតករ ឈាង វុន ចេញ ពីដីខ្មែរ យើង !

  7. ជនក្សត់គំនិត says:

    ក្នុងគណបក្សប្រជាជនមានមនុស្ស​ចេះដឹងច្រើន​ហេតុអ្វីមិនមកប្រើ អោយតា​ ឈាង​ វុន ជាមនុស្ស​ ភេ្លចមុខ​​ ក្រោយ វានាំអោយអាមាស​បញ្ញជនផងទាំងពូង

  8. បំណង says:

    See he is crazy but still in high profile in NA

  9. Siren says:

    Chheang Vun, Ah Somkis!
    Shamed on you. Your brain is not function properly and soon you will go to hell because you make all Khmers angry including me.

  10. បាញ់អញ្ហែងអោយចំក្បាល

  11. Vanda says:

    Oh my god! Flooding just finish. But we must spend 1 billion dolar to rebuild country after demage flooding. So Mr Chhieng Von carefully when speak out. Many people angry you.

  12. ម្រាយឈាងវុន says:

    CPPបើមិនចង់អោយធ្លាក់សំលេងឆ្នោត​ត្រូវដូរឈាង វុនចោល ព្រោះឈាង វុនជាមនុស្សសរសៃប្រសាទ រៀន IT ច្រើនពេកភ្លើងឆក់ភ្លើអស់ និយាយមិនដឹងដប់ម្ភៃទេ

  13. Larrlaar says:

    ខ្ញុំគាំទ្រសម្តីនេះ CPP ត្រូវឲ្យលោកឈាងវុននេះលាលែងពីតំណែង បើមិនដូច្នោះទេ សន្លឹកឆ្នោតនឹងកាន់ថយចុះជាមិនខាន ព្រោះតែសម្តីរបស់គាត់។ តាមខ្ញុំចាំគាត់ធ្លាប់ប្រើពាក្យមិនសម រម្យបែបនេះច្រើនដងមកហើយ ។ដកចេញទៅ!!!!!

  14. តើអរពេកព្រោះទទួលអង្ករ1000តោន ទើបឡប់ដូចនេះ? តើប្រទេសជិតឆ្ងាយគេឆ្កួតដូចលោកទេ ?
    តើរីកចំរើនក្តអីខ្លះបន្ទាប់ពីបំផ្លាញព្រៃឈើ ?
    បោះឆ្នោតឡប់តើនរណាគួរផ្តន្ទាទោស ?
    ទាហានយួនចូលដេកក្នុងដីខ្មែរ មិននិយាយខ្លាចយួនអាលកររឺ?
    យល់ផងប្រជាជនខ្មែរមិនត្រូវការលោកទេ !តំណាងឆ្កួតអពា្ចឹងរលាយ
    ប្រទេសជាតិហើយ ។
    អាកន្ទបបន្ទាប់ពីអោយអង្ករ អោយទាហានដើរលុកលុយចងអង្រឹងដេក
    ក្នុងដីខ្មែរ។

  15. yuon says:

    that bullshit guy is useless. see nothing, do nothing. kick that stupid guy out!

  16. Anonymous says:

    វិនាសកម្មព្រៃឈើជាមូលហេតុ១ក្នុងមូលហេតុជាច្រើនដែលប្រជាជនអស់ជំនឿនិងឈប់គាំទ្របក្ស
    ស្រីលើកជើង។ធ្លាក់ពី៩០មកជាចោរលួចសន្លឹកឆ្នោតនិងឆន្ទះរាស្ត្រ។អណត្តិទី៥ជាអណត្តិប្រវត្តិ
    សាស្ត្រដែលខ្មែរក្រោកឈរឡើងទាំងក្នុងនិងក្រៅប្រទេសដ៏គួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីសំឡឹងមើលនា
    វាកម្ពុជាដែលកំពុងតែលិចលង់ទៅៗអស់រយះពេលជាង២០ឆ្នាំ។

  17. ម៉េងវរ្ម័នទី៧ says:

    ខ្ញុំជាអ្នករៀន IT ដែរ! ខ្ញុំខ្មាស់គេណាស់។ មានអន្ទិតដូច ឈាង វុន នេះ!
    ខ្ញុំសូមប្រជាជនទាំងអស់ បង្ខំឲ្យបក្សប្រជាជន ដក់អានឹងចេញទៅ។
    និយាយឡាឡេឡាឡឺ គ្មានដឹងអីសោះ! កោតបក្សប្រជាជន យកមនុស្សចឹង
    មកធ្វើការដែរ។

  18. កូនខ្មែរ says:

    បើទុក លោក ឈាង​ វុនធ្វើការបន្តទៀតច្បាស់ជាអាណាត្តិក្រោយៗកើនសំលេងខ្លាំងជាងអាណាត្តិនេះទៅទៀត។ពីព្រោះឈាង វុនប៉ុន និយាយឆ្គួតៗ។

  19. ចិត្តស្មោះ says:

    ធនធានមនុស្សដូច​ ឈាង​ វ៉ុន និង ជៀង​យ៉ាប់ នឹងធ្វើឲ្យ CPP ​បាត់បន្ថែមទៀតជាបន្តបន្ទាប់។

  20. Chourn says:

    មើលមុខគាត់យូរៗដូចជាមិនមែនខ្មែរទេ ប្រហែលជាយួនហើយមើលទៅបានជានិយាយគាំទ្រតែ ខាងបំផ្លាញ ព្រោះតាមសារជាតិជនជាតិហ្នុងពូកែរតែខាងបំផ្លាញ។

  21. Anonymous says:

    ៣០ជាងឆ្នាំក្រោមដំបូលបក្សស្រីលើកជើងគេមិនដែលដាក់ទោសមន្ត្រីដ៏តូចតាចណាមួយឡើយទោះ
    ជាអ្នកនោះប្រព្រឹត្តខុសយ៉ាងណាក៏ដោយ។ទាមទារឲ្យលាឈប់បានពីណាជំនួសបើមន្ត្រីបក្សនេះគឺ
    អស់ជំរើសនិងល្អបំផុតត្រឹមឈាមវុននេះអែង????????????????????????

  22. Abused says:

    Probably this is a new research. He probably finds out something new from many Ideal PhD of Cambodia. Bravo Mr. Chieng Von for your initiative to be the best foolish of the foolish.

    If you open schools on Economics and Environment, I am sure there will be a lot of students.

    Feeling hospital check up now is important. Pity you. I support you

  23. ស្រណោះខ្មែរក្រីក្រ says:

    បើធ្វើខុសតែយ៉ាងហ្នឹងទុកធ្វើអីទៀត!

  24. i says:

    vietname export les bois cambodgien à la chine chaques annees 10 000 millions de dollard par an . hun sen ne connait pas la valeur reelle les bois il donne gratuitement ou presques au vietcon couper de 2 millions de hectas de forrets juste 5 dernier annees , au canada un grand arbre coute presques demi million de dollard usd, imaginer deux millions de hectars de bois a couper sont colosalles en terme de l’argent et la devastation et le tragedi pour les khmers ; hun sen est criminel de l’humain et la nature et mettre à genou l’économique du cambodge et chheang vun just un chien fou.

  25. o says:

    A LOB A CHKORTH A ACH NIJEY CHKORTH CHKORTH A LOB NIS KADUY MER A VUN A CHKER CHKORT A LOB 10 KOT A JOY MRAY KAUN MI KADUY ORT PUCH

  26. សាមកុក says:

    អា​ នេះវើយវានិយាយអោយអញចាញ់ឆ្នោតទៀតហើយ កុំតែប្រឡំសន្លឹកឆ្នោតអញចាញ់ដោយសា មន្ត្រីដ៏ពូកែដូច អា ឈាង​ វុននេះ ។

  27. សាមកុក says:

    ក៥ ជានយោបាយបំផ្លាញព្រៃឈើ ដើម្បី បំផ្លាញសំបុកខ្មាំង ខ្មែរក្រហម តាមការបញ្ជារបស់ យួន ។ បន្តបំផ្លាញព្រៃឈើ ដល់សព្វថ្ងៃយកឈើលក់ បំផ្លាញសំបុកខ្មាំងក្រែងមានការតស៊ូប្រឆាំង ហ៊ុន សែន ដល់ដឹកឈើខូចផ្លូវ និង ត្រូវការផ្លូវដើម្បីយុទ្ឋសាស្រយោធាផងដែរ បែទៅជាខ្ចីលុយចិន ។ នេះជានយោបាយយួអង្វែងរបស់ ហ៊ុន សែន និងយួន ព្រោះព្រៃឈើ និង គ្មានផ្លូវ វាជាផលពិបាកដ៏ខ្លាំងក្នុងការពា អំណាច អា ហ៊ុន សែន ។ អាខ្វាក់ សក ជិវិតបងប្រុសអញក្នុងការងា ក៥ បើមិនដូចនោះទេអញចាំទទួលឯងពេលអស់អំណាចហើយអា ។

  28. Anonymous says:

    ជាមន្ត្រីមិនជាប់ឆ្នោតតាមលំដាប់លេខរៀងក្នុងមណ្ឌលតែត្រូវបានបក្សស៊កបញ្ចូលទើបបានកៅអីស
    ភា១នឹងគេ។ជាមន្ត្រីល្អនិងអស់ជំរើសបំផុតរបស់គេហើយទើបគេប្រឹងបញ្ចូលមក។ទាល់តែយូរទើប
    ដូរចេញបើមានតែអាអស់ល្អត្រឹមប៉ុណ្ណឹង??????

  29. កូនខ្មែរ says:

    បើអោយលាឈប់ដោយខ្លួនឯងទាល់តែយួរបន្តិច ទាល់ប្រជាជនទាញក្បាល់ទំលាក់បានវាធ្លាក់ នេះមិនមែនជាអ្នកស្នេហាជាតិទេគឺស្នេហ អំណាច់។

  30. Support says:

    អ្នកទាមទារពិតជាមិនដឹងខ្យល់អីមែន។ ឈាង វុន និយាយដោយមានគេសួរ។ គាត់មិនមែនជាអ្នក ទទួលខុសត្រូវទេ។ គាត់នៅស្ថាប័ននិតិបញ្ញតិ។ អ្នកធ្វើនៅស្ថាប័ននិតិប្រតិបត្តិ។ គាត់គ្រាន់តែចូលរួម ចំណែកក្នុងការអនុម័តប៉ុណ្ណោះ។

    តែគាត់ខុសត្រង់ថាគាត់មិនត្រូវឆ្លើយនឹងសំណួរនេះទេ គឺគេហៅថាអាល្ងង់។

    ខ្ញុំបាន Comment ម្តងហើយថាគាត់ជាមនុស្សធ្វើឲ្យប្រជាជនស្អប់គណៈបក្សប្រជាជន ប្រៀបដូចជាគាត់កំពុងជួយ NCRP ដូច្នោះឯង។

  31. Yuon's Family (Khmer's family) says:

    អាឈាង វុនថោកទាប វាមិនសមធ្វើជាតំណាងរាស្រ្តកម្ពុជាទេ តែបើជាតំណាងរាស្រ្តយួនប្រហែលត្រូវជាង។

  32. Anonymous says:

    ជាតំណាងរាស្រ្តមួយរូប មានចំណេះដឹងផ្នែកបរិស្ថានមិនដល់សិស្សទី12ផង បើលោកសួរសុស្សថ្នាក់ទី12ពួកគេនឹងមិនឆ្លើយដូចលោកនោះទេ ពួកគេប្រាកដជាបដិសេដនូវចម្លើយរបស់លោកឈាង វុនមិនខានទេ លោកឈាង វុនគួរទិញសៀវភៅសិក្សាមុខវិជ្ជាផែនដី និងបរិស្ថានវិជ្ជាមកអានបន្តិចទៅគ្រាន់វាប្រសើរជាងគេ បើលោកនៅមានគំនិតវិជ្ជមានលើការកាប់បំផ្លាញតទៅទៀត លោកគួរប្រាប់ខាងក្រសួងអប់រំ យុវជន និងកីឡាអោយកែតម្រូវសៀវភៅជាថ្មីទៅ ខ្ញុំជាគ្រូបង្រៀនមុខវិជ្ជានេះនឹងមានភាពងាយស្រួលក្នុងការបង្រៀនសិស្សបន្តិច

  33. ឈាង វុន ថាអោយ ឈាង វែក says:

    មិនសមធ្វើជាតំណាងរាស្រ្តកម្ពុជាទេ

    សមធ្វើជាតំណាងរែក
    សមធ្វើជាតំណាងរុក
    អាមោក

  34. Lovecheat says:

    I dont know how to say what happen next

  35. ហ៊ុន នាង says:

    បងៗកុំខឹងគាត់ពីព្រោះគាត់កើតជំងឺឆ្កួតជ្រូកហើយ​ អានេះវាជាកូនឆ្កែដែលគេចូលទាត់ ចេញទាត់

    ឡើងឡប់អស់ហើយ។គួរអោយអនិច្ចាណាស់ មិនសមគាត់ក្លាយជាមនុស្សអត់គ្រប់ទឹក!!!!!!!!!!!!!!!

  36. ។។ says:

    លោកឈាង វុននិយាយមិនត្រូវ អ្នកចាប់កំហុសព្រោងព្រាត។សូមបន្តស្មារតីដូចនេះចំពោះ សម រង្ស៊ី កឹម សុខាផង។

  37. says:

    ពូជថោកទាបឡើងធ្វើមន្រ្តី មុខតែធ្វើឱ្យខ្មែររលាយហិនហោចគប់យ៉ាង
    នេះបានចំ នាងរត់អរកអ្នក អាមន្រ្តីថោកទាបឈាងវុនបំផ្លាញជាតិ អែបអបយកបុណ្យសក្តិ ពីអាខ្វាក់អន្សាក្បត់ជាតិ !

  38. Holli says:

    វាគ្មានទៅដឹងអីពីទុកលំបាកប្រជាជនក្រីក្ររ បើវានៅតែក្នុងក្រុងនឹង វាមិនដែលចុះទៅមើលប្រជាជនតាមជនបទយ៉ាងមេចផងនឹង អាឡប់សតិ
    ធើ្វតំណាងរាស្ដ្រស្អីហា និយាយឡប់ឡប់ចឹង ចុះចេញទៅ កុំឱ្យកូនអាឯងខ្មាស់ពួកម៉ាក់វា

  39. says:

    ពូជថោកទាបឡើងធ្វើមន្រ្តី មុខតែធ្វើឱ្យខ្មែររលាយហិនហោចគ្រប់យ៉ាង
    នេះបានចំ នាងរត់រកអ្នក អាមន្រ្តីថោកទាបឈាងវុនបំផ្លាញជាតិ អែបអបយកបុណ្យសក្តិ ពីអាខ្វាក់អន្សាក្បត់ជាតិ !

  40. ម៉ែនសូក says:

    ដល់ថ្នាក់ទឹកជន់លិចដំណាំស្រូវប្រជាជនរលួយខូចទូទាំងប្រទេសកម្ពុជា
    ទទួលអំណោយយួន អង្ករ ១០០០ តោនហើយ នៅអាឈាងវុន មន្រ្តីរដ្ឋាភិបាលអាខ្វាក់ឆ្កួតឡប់
    មិនទាន់ភ្ញាក់ខ្លួនទៀត ពិតជាអាសត្វតិរច្ឆានបំផ្លាញប្រជាកសិករនិងប្រជាជនខ្មែរមែន ។

  41. red tiger says:

    Why.cpp use this fucking officer. Please tell him.to shut up his bad smell mouth, every body got angry with him.

  42. red tiger says:

    Why cpp use this fucking officer. Tell.him to.shut up his bad smell mouth, every body go angry with him.

  43. CHEA says:

    MY REQUEST TO Mr CHHEANG VON PLEASE LOOK AT TO ALL THIS REACTION FROM THE PUPLICE.DO YOU FELL GUILTY. YOU HAVE NOT THING EL TO SAY Mr BECUACE YOU DO NOT HAVE ENOUGHT EDUCATION. YOU CAN NOT STAY IN THIS POSSESSION. IF YOU STAY CAMBODIA IS ON FIRE. GO AWAY Mr PEACE CAMBODIA

  44. ✫♥* says:

    មុខអាប៉ិ ឈាង វុន ដូចបិសាចយួន ចិន មកបំផ្លិចបំផ្លាញចង្រៃជាតិខ្មែរខ្លាំងណាស់
    គួរចុះចេញពីតំណែងទៅ នៅធ្វើតំណាងរាស្រ្តទៀតនាំឱ្យប្រជាជនខ្មែរក្ដៅក្រហាយទេ
    មានតែ ហ៊ុន សែន ទេ ដែលពេញចិត្តស្ដូកនិងមន្រ្តីថោកទាបបែបនេះ ព្រោះកំណើត
    ថោកមហាសែនថោកដូចគ្នា !

  45. ឪហ្អែង says:

    Chheang Vun has been an idiot for long time

  46. Reak says:

    ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ជាម្ចាស់សន្លឹកឆ្នោត និងជាម្ចាស់ទឹកដីមួយរូប សូមគាំទ្រនិង ទាមទារ​ឲ្យ លោក ឈាង វុន លា​ឈប់​ពី​តំណែង។

  47. Sar says:

    Oh my god ,,, please look and listen to the voice of cpp statement said like fuck of stupid dogs …

  48. Terminator III says:

    Deforestation in Cambodia has brought the benefit and advantages to the economic development, said Ah Cheang Vun or Chun Nguyeng . Step down from your fucking position and get the fuck out of Cambodia now, you’re mother fucker !

  49. នាតា says:

    តើសភាអត់គ្រប់ទឹកយល់យ៉ាងណាដែរ? នៅពេលលឺតំណាងរាស្រ្គគ្រប់ទឹកនិយាយបែបនេះ។

    ថាតើគួរបញ្ឍប់ពីមុខតំណែងរឺទុកនាំអោយចង្រៃដល់ប្រទេស។

  50. Anonymous says:

    He is VN , just look at his face! does he look like Khmer?

  51. Terminator III says:

    Please do not use the word, (resignation) for this crook, use the word (termination) or fire his ass out of a parliament is the best option for this piece of shit !

  52. vv says:

    Actauly, Mr. Cheang Von comment is not that wrong because in the last 30 years, Cambodia’ s economy is belong to Mr. CPP; They (CPP) get 90% of the economic benifit. I do not expect CPP punish Mr. Von, instead he might get honor mettle or award.

  53. ទឹកភ្នែកជាយដែន says:

    អានេះនិយាយដូចអត់បានរៀនចឹងនិយាយត្រឡប់ត្រលិនបាយបិណ្ឌទៅជាបាយបាត្រ
    មានដូចជាឈាង វុន ខៀវកញ្ញារិទ្ឋ​និងអាមួយទៀត មុខដូចហ៊ីញ ចាំឈ្មោះអត់បានតែជាតំណាងរាស្ត្របក្សប្រជាជន

  54. Anonymous says:

    He gets a box of shit ( gift for Chheang Vun or Chhun Nguyen )……… He’s a silly dog and eat shit on the roadside.

  55. Anonymous says:

    Stupide MP form CPP

  56. Chourn says:

    មានខ្លះនិយាយថាដោយសារតែសភាមិនគ្រប់ទឹកហ្នឹងហើយបានជាមានសមាជិកសភាមិនគ្រប់ទឹក និងនិយាយមិនគ្រប់ទឹកដែរនោះ។ ប្រសិនបើសភាគ្រប់ទឹកប្រហែលជាមិនមានសមាជិកសភានិយាយ បែបមិនគ្រប់ទឹកដូចនេះនោះទេ។ ដូច្នេះប្រសិនបើមិនព្យាយាមធ្វើឲ្យសភាមួយដែលគ្រប់ទឹកទេនោះ ប្រទេសកម្ពុជានិងមានសមាជិកសភាដែលមិនគ្រប់ទឹកនោះបន្តរនិយាយមិនគ្រប់ទឹកដូចនេះមិនឈប់ ឈរនោះទេ។

  57. Black birth says:

    ហួសចិត្ត

  58. Anonymous says:

    បើគ្មានមនុស្សអីចឹងស្មានថាអាចធ្លាក់ខ្លួនពី៩០កៅអីមកធ្វើជាចោរឬ?????????????

  59. Sen-Gaddafi says:

    យ៉ាប់មែនពួកអាសភាមិនគ្រប់ទឹកអស់នេះ និយាយដូចមនុស្សកើតមិនគ្រប់ខែ សស្លាក់សស្លើតៗ មិនដឹងមាំុងកាលាំងអីទេ។ អ្នកធំសម័យដែកជោរគឺមិនមែនធំពោរពេញដោយភាពចេះដឹងនោះ ទេគឺពួកអាអស់នេះធំរបៀបធំកាមាំុងមាំុងដូចអាពតវាប្រើអញ្ចឹង។

  60. កូនខ្មែរ says:

    វាគង់តែរលាយទេឈាង វុន​អើយ

    បន្ទាប់មកលោកឯងនិងបានចូលជាជនជាតិយួននៅលើដីខ្មែរហើយ

  61. សំលេងរាស្រ្ត says:

    តំណាងរាស្រថោក. បើអោយលាលែងដល់យូរ ខ្មែរគ្មានប្រពៃណីទទួលស្គាល់កំហុសខ្លួនឯងទេ ទោះដឹងខុសហើយ ចាញ់ហើយ ក៍នៅក្រាញអំណាចដែរ ទាំងមេទាំងកូនដូចតែគ្នា។ ដោយមានអ្នកដឹកនាំធុនអញ្ជឹងទើបប្រជាជនរងទុក្ខគ្មានពេលល្ហែរ។

  62. ??? says:

    អញអរគុណអាឈាងវុនណាស់់់!!! អាប្រកាច់វាបានជួយអោយសង្រោ្គះជាតិឈ្នះឆ្នោត!!! ដោយសារតែសំដីបាតផ្សារអាបងាប់ឯងហ្នឹង!!!បានជាគណបក្សប្រជាជនចាញ់ឆ្នោតភ្លក់ទឹកភ្លក់ដី!!!! ល្មមយកវាទៅភ្ជួរកហើយណា!!!! ពួកអាបំផ្លាញបក្ស!!!

  63. CHEA says:

    HE IS VEITNAMIES SECRET AGENT.Mr HENG SAMRIN JUST DO WHAT HE SAID. THIS GUY MUST BE GONE. PEACE CAMBODIA

  64. ភ្នែកទោល says:

    គេជេរគ្រប់គ្នាល្មមហេីយអាឈាងវុនអេីយ កុំមុខក្រាស់ពេក
    ថោកទាបណាស់ អាថោកទាប…

  65. love khmer says:

    ល្មមឈប់ទៅ!ខ្ទេចហើយខ្មែរដោយសារតែអ្នកណា

  66. love khmer says:

    ខ្ញុំមិនចូលចិត្តពួកអ្នកទេ