ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រោងធ្វើដំណើរសួរសុខទុក្ខកងទាហាននៅព្រំដែនព្រះវិហារ និងចុះពិនិត្យមើលការកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មុននឹងចាប់ផ្ដើមធ្វើបាតុកម្មនៅភ្នំពេញ រៀងរាល់អាទិត្យចាប់ពីខែធ្នូ ឆ្នាំ២០១៣។
ដោយ វោហារ ជាតិ
2013-11-24
RFA

មេដឹកនាំបក្សសង្គ្រោះជាតិ ដឹកនាំក្បួនបាតុករយកញត្តិទៅស្ថានទូតបារាំង កាលពីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៣។ RFA/Yang Socheametta
លោក ញ៉ែម បុញ្ញឫទ្ធិ មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី២៤ វិច្ឆិកា ថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនៅខេត្តសៀមរាប ថ្ងៃទី១០ ធ្នូ រួចហើយ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរទៅប្រាសាទព្រះវិហារ នៅថ្ងៃទី១១ ធ្នូ រួចនឹងធ្វើដំណើរទៅពិនិត្យការកាប់បំផ្លាញព្រៃឈើ ដែលលោកថា កាប់បំផ្លាញដោយក្រុមហ៊ុនវៀតណាម នៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១២ ធ្នូ។
លោក ញ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោកនឹងទៅតំបន់ប្រាសាទព្រះវិហារ មិនមែនទៅធ្វើបាតុកម្មទេ គឺទៅពិនិត្យប្រាសាទព្រះវិហារ និងសួរសុខទុក្ខបងប្អូនយើងនៅទីនោះ»។
លោកបន្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងវិលមកភ្នំពេញវិញនៅថ្ងៃទី១៥ ធ្នូ ដើម្បីរៀបចំធ្វើមហាបាតុកម្ម។ លោកថា គណបក្សសង្គ្រោះជាតិ គ្រោងធ្វើបាតុកម្មរៀងរាល់ថ្ងៃអាទិត្យ ចាប់តាំងពីខែធ្នូ ដែលមានក្រុមបាតុករចូលរួមយ៉ាងហោចណាស់ ១ម៉ឺននាក់រៀងរាល់លើក។
គម្រោងធ្វើបាតុកម្មនេះ គឺមានការទាមទារដូចលើកមុនៗដែរ គឺគណបក្សសង្គ្រោះជាតិ ទាមទាររកយុត្តិធម៌សម្រាប់ការបោះឆ្នោត និងទាមទារយុត្តិធម៌សម្រាប់បាតុករ និងពលរដ្ឋដែលបានស្លាប់ និងរបួសដោយសារការបង្ក្រាបដោយសមត្ថកិច្ច ចំពោះការតវ៉ាអហិង្សាកន្លងមក។
លោកថា គម្រោងធ្វើបាតុកម្មនេះ ធ្វើឡើងដោយសារដំណើរការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវជាប់គាំងដោយគណបក្សប្រជាជនកម្ពុជា មិនព្រមទទួលសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យពិនិត្យមើលការបន្លំសន្លឹកឆ្នោតនេះឡើងវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ព្រំ សុខា ប្រធានក្រុមចរចាបច្ចេកទេសខាងមន្ត្រីគណបក្សប្រជាជនកម្ពុជា បានទេ នៅថ្ងៃទី២៤ វិច្ឆិកា ដើម្បីសុំបញ្ជាក់បន្ថែមអំពីបច្ចុប្បន្នភាពនៃដំណើរការចរចាជាមួយគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើការចាត់ចែងថវិកាជាតិមានតម្លាភាពដែរឬទេ?
- បក្សសង្គ្រោះជាតិប្ដូរទីតាំងនៃការធ្វើមហាបាតុកម្មនៅថ្ងៃទី១០ធ្នូទៅខេត្តសៀមរាប
- អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវយកក្រសួងសុខាភិបាលជាគំរូធ្វើកំណែទម្រង់ស៊ីជម្រៅ
- សមាជិកព្រឹទ្ធសភាបក្សប្រឆាំងមិនចូលរួមអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៤
- បក្សសង្គ្រោះជាតិប្រកាសថានឹងមិនជួបចរចាបន្តជាមួយបក្សប្រជាជនកម្ពុជា
- ឯកអគ្គរាជទូតកម្ពុជានៅអង់គ្លេសលោក ហោ ណាំបូរា បញ្ចប់តួនាទី
- សមាជិកព្រឹទ្ធសភាបក្សសមរង្ស៊ី១១រូបធ្វើពហិការកិច្ចប្រជុំព្រឹទ្ធសភា
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ និទ្ទណ្ឌភាពនៅកម្ពុជានៅតែមាន
- ក្រុមប្រឹក្សាឃុំបក្សប្រជាជនខេត្តព្រៃវែងរងការចោទថាគំរាមសកម្មជនបក្សប្រឆាំង
បើលោកសមរង្សីហ៊ានធ្វើបែបនេះពិតជាធ្វើអោយខ្លួនឯងសាបឥទ្ធិពលម្តងៗហើយៗ