លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​ស្មារតី​កិច្ចព្រមព្រៀង​ឲ្យបាន​១០០​ភាគរយ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី27 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ថ្លែងថា​លោក​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​កិច្ចព្រមព្រៀង​ឲ្យបាន​ពេញលេញ ដើម្បី​ឈាន​ទៅដល់​ការ​ធ្វើការ​ជា​ច្រើន​ជាមួយគ្នា​នៅក្នុង​រដ្ឋសភា​។​

​ការប្រកាស​បែប​នេះ ក្រោយពេល​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោក យឹម សុវណ្ណ និង​លោក ស្រី មូរ សុខ​ហួរ មិន​បាន​ជាប់ឆ្នោត​នៅ​ក្នុង​ការ​ការបោះឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញ​បន្ថែម​ជា​ប្រធាន​គណៈកម្មការ​ចំនួន​ពីរ​។​

​លោក សម រង្ស៊ី មានប្រសាសន៍​ទៅកាន់​អ្នកសារព័ត៌មាន​ថា វា​ច្បាស់​ណាស់​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បោះឆ្នោត​ឲ្យ​បេក្ខជន​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ប្រធាន​គណៈកម្មការ​ទាំង​ពីរ ដោយសារ​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥៥​រូប​ទេ ដែល​សំឡេង​គាំទ្រ​មាន​៥៦​សំឡេង លើស​១​សំឡេង ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​ឲ្យ​។​

​លោក​សម រង្ស៊ី បាន​បង្វែរ​សំណួរ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ នៅពេល​សួរ​ថា​តើ​មូលហេតុ​អ្វី​បាន​ជា​មិន​បោះឆ្នោត​គាំទ្រ​លោកស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ ជា​ប្រធាន​គណៈក​ម្មការ​។​

​លោក សម រង្ស៊ី បន្ត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ទាមទារ ដើម្បី​ធ្វើ​ម៉េច​ឲ្យមាន​ការអនុវត្ត​កិច្ចព្រមព្រៀ​ង​ឲ្យបាន​ត្រឹមត្រូវ និង​ពេញលេញ​។ លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​មាន​ជំនឿ​ថា​នឹង​អាច​សម្រេច​អ្វី​ដែល​ខ្លួន​ចង់បាន ហើយ​លទ្ធផល​សរុប​អាច​ទទួលយកបាន ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។​លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​ប្រឹងប្រែង​គោរព​តាម​ស្មារតី ហើយ​ទទូច​គណបក្ស​ជា​ដៃគូ​គោរព​ស្មារតី​នេះ​ឲ្យបាន​១០០​ភាគរយ​។ 

​ចំណែក​លោក យឹម សុវណ្ណ មានប្រសាសន៍ថា បើ​ទោះ​លោក​មិន​ជាប់​ជា​ប្រធាន​គណៈកម្មការ លោក​នៅ​ជា​តំណាងរាស្ត្រ​ធម្មតា ដែល​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន​។​

​នៅក្នុង​ការបោះឆ្នោត ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ទី​៨​គឺ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី លោកស្រី មូរ សុខ​ហួរ ទទួលបាន​សំឡេង​គាំទ្រ​ត្រឹមតែ​៥៦​សំឡេង​ប៉ុណ្ណោះ​ក្នុង​១២២​សំឡេង ដោយ​៦៣​សំឡេង​មិន​គាំទ្រ និង ៣​សំឡេង​អនុបវាទ​។​ចំណែក​ការបោះឆ្នោត​ជ្រើសរើស គណៈកម្មការ​ទី​១០ គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ លោក យឹម សុវណ្ណ ទទួលបាន​ការគាំទ្រ​ត្រឹមតែ​៥៦​សំឡេង លើ​១២២​សំឡេង ដោយ​៦២​សំឡេង​មិន​ព្រម អនុបវាទ​៣​សំឡេង និង​មោឃ​១​សំឡេង ។​

​តាម​ការកំណត់ បេក្ខជន​ឈរឈ្មោះ​ត្រូវការ​សំឡេង​គាំទ្រ​៥០​បូក​មួយ​ដែល​ស្មើនឹង​៦២​សំឡេង​។​

​មិនទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ​។​

​តាមរយៈ​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​សម្រាប់​តុល្យភាព​អំណាច​ក្នុង​សភា ក្រោម​រូបមន្ត​៧​ទល់​៦ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​តំណែង​ជា​ប្រធានរដ្ឋសភា និង​អនុប្រធាន​ទី​២  និង​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៥​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៥ តាមរយៈ​ការបង្កើត​គណៈកម្មការ​ជំនាញ​មួយ​ទៀត គឺ​គណៈកម្មការ​ជំនាញ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

36 Responses to "លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​ស្មារតី​កិច្ចព្រមព្រៀង​ឲ្យបាន​១០០​ភាគរយ​​"

  1. Anonymous says:

    It is not get it.

  2. អ្នកមែន says:

    ឡា ឡា ឡា ឡា ………………….ជាធម្មតាទេ សំរាប់ប្រទេសប្រកាន់លទ្ធិប្រជាធិប្បេតយ្យ ប្រធានបក្សមិនអាចបង្ខំសមាជិករបស់ខ្លួបានទេ បោះឆ្នោតគឺចឹង បេីយេោងកិច្ចព្រមព្រៀងមិនចាំបាច់បោះឆ្នោតទេ ចាត់តាំងតែហ្មងទៅ តែបេីចាត់តាំងដដែល លុបប្រជាធិប្បតេយ្យចោលហ្មងទៅ

  3. តេជោយ៉ត says:

    យល់ហេីយ!​​​នេះជាសាមកុកវគ្គសភាជាតិរបស់សមមឹត្តហ៊ិនសែនដែរដេីរតាមការគូសវាស១០០%របស់ហាណូយ!យុត្តសាស្រ្តនេះជាយុទ្ធសាស្ត្របន្លេះគ្រាប់ពោត!​​​សួរថាតេិអ្នកតំណាងរាស្រ្តទាំងអស់របស់cppហ៊ានធ្វេីអ្វីផ្តេសផ្តាស់ខុសពីសមមឹត្តហ៊ិនសែនចង្អុលបង្ហាញ?​​​ទៅមិនរួចទេ!

  4. Chourn says:

    ហ្នឹងហើយការសម្រេចចូលសភាឥឡូវមិនបាច់ចាំយូរដូចហ៊្វុនសុីបិុចនោះទេគឺគេចាប់ផ្តើមលេងតាំង ពីដើមទីតែម្តង។ ហេតុការណ៍នេះបើមិនមានការបញ្ជារពីហ៊ុនសែនទេស្មានតែពួកគេមិនព្រមបោះ ឆ្នោតឲ្យដូចនេះឬ? មូរសុខហួរនិងយឹមសុវណ្ណាជាឥសរះជនឆ្នើមរបស់បក្សសង្គ្រោះជាតិដូច្នេះបក្ស ប្រជាជនគេមិនចង់យកទៅដាក់កន្លែងដែលអាចធ្វើឲ្យរាំងស្ទះដំណើរការរដ្ឋសភានោះទេ។ ប្រាប់ ហើយថាការសន្យារបស់ហ៊ុនសែនគឺជាការសន្យារខ្យល់ម្តេចក៍លោកប្រធានសមរង្សីមិនស្តាប់អ្នក គាំទ្រខ្លះផង!!!!!!ឥឡូវយ៉ាងម៉េចហើយ?

  5. Arun Reah says:

    CPP is so tricky!!! You see how poisonous CPP is? However, I think that, through its move, people will understand more and more clearly that CPP party is not trusty and no longer support this party anymore.

  6. Chourn says:

    ចូលដល់វគ្គអារកមាន់បន្លាចស្វាហើយ។ បានន័យថាគេកំពុងតែបំបាក់ស្មារតីប្រធានគណះកម្មការ បក្សប្រជាជនដ៍ទៃទៀត ហើយការមិនបោះឆ្នោតឲ្យលោកយឹមសុវណ្ណានិងលោកស្រីមូរសុខហួរគឺជា ការសងសឹកនយោបាយព្រោះឥសរជនទាំងពីរនេះជាអ្នកដឹកនាំធ្វើបាតុកម្មដ៍សកម្មរបស់បក្សសង្គ្រោះ ជាតិ។ ខ្ញុំជឿរថាបក្សប្រជាជនកំពុងតែធ្វើនេះគឺជាចលនាតថ្លៃនយោបាយអ្វីមួយទៀតហើយឬក៍អាច និយាយបានថាគឺជាការសងសឹកដែលលោកគឹមសុខានិយាយថាតួនាទីអនុប្រធានសភាទី១នេះគឺ លោកនិងយកទៅស្នើរសុំការអនុម័តច្បាប់បោះឆ្នោតនាយករដ្ឋមន្ត្រីអាចធ្វើតែពីរអាណត្តិ។

  7. Chourn says:

    សុំកែរពាក្សខាងលើ (កំពុងតែបំបាក់ស្មារតីប្រធានគណះកម្មការបក្សសង្គ្រោះជាតិដ៍ទៃទៀត)

  8. Arun Reah says:

    Dear Chourn,
    I think this is not the time to put the blame on H.E Sam Rainsy. I think in the political work, Sometimes we have to risk. What we should blame is CPP which never follows its promise.

    Let me appeal to all CNRP supporters not to lose hope easily. We must be in a strong union and consolidation until we can beat the dictators. If we divide this time, we will lose and our mother land will also loses.

    Thanks & all the best.

  9. Sunset says:

    ខ្មាស់គេណាស់មិនបានធ្វើជាប្រធានគណៈកម្មការក្នុងសភា ប៉ុន្តែអាចធ្វើជាប្រធានគណៈកម្មការអាចារ្យ វត្តបានណាណោម

  10. Chourn says:

    ចប់បាត់ទៅហើយលោកប្រធាន ខ្សែរប្រយុទ្ធដ៍ឆ្នើមទាំងពីរបានបាត់បង់ឪកាសបាត់ទៅហើយ។ អ្នកគាំ ទ្រសង្ឃឹមថាអ្នកទាំងពីរគឺជាខ្សែរប្រយុទ្ធដ៍ខ្លាំងនៅក្នុងសភាឥឡូវកាន់តែបាត់បង់អស់ហើយ តើមានអី ទៅតតាំងគេទៀតលោកប្រធាន។ បក្សប្រជាជនគេគាំទ្រតែអ្នកទន់ៗព្រោះគេអាចបំបាក់បានទៅថ្ងៃ ក្រោយតែចំពោះអ្នកដែលគេបំបាក់មិនបានគេមិនឲ្យធ្វើប្រធានគណះកម្មការនោះទេ។

  11. បរិមី ព្រ:វិហារ says:

    Mr. Sovann and Mrs. Sokhour were not on the list of agreement, so that CPP has no obligation to fulfill, however CPP does agree to accept the chairmanships of these committees will be leaded by CNRP. Now, these two committees chairmanships have already passed nd CNRP has these two chairmanships, thus CPP is 100%+ honor to the agreement. Come on Rainsy! You should proud yourself as successful gamer so far so good!

  12. Arun Reah says:

    CPP is playing a tricky game which will results in losing more seats in the next election. Through this move, people can judge whether CPP is a good or a bad one to vote for or vote against in 2018.

  13. Kingdom of wonder=នគរដឹកនាំដោយដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    សមរាំងមិនមានស៊ីអើយ!!
    អីក៏ភ្លើម្លេះ!!!!!

  14. Wat Bakan says:

    CPP ចាប់ផ្តើម ប្រើយុទ្ធសាស្រ្តចាស់ដូច FUNSUNPEC ហើយ ។​ CNRP នឹងមានវាសនាដូច FUNSUNPE​ ​ដែរ ។

  15. Vanda says:

    Politic break break.

  16. peek Eng says:

    Kom al Cham sedan mer sims orang senna

  17. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ចុះកាលពេលធ្វើកិច្ចព្រមព្រៀងមាននិយាយពីរឿងបោះឆ្នោតក្នុងសភាឬអត់ ?
    បើធ្វើកិច្ចព្រមព្រៀងត្រូវបែងចែកអំណាចរួចហើយ ចាំបាច់អីទៅបោះឆ្នោតក្នុងសភាទៀត ?
    ដឹងហើយថា ក្នុងសភានេះមានពួកនិយម៦៨កៅអី ទៅបោះឆ្នោតធ្វើម៉េចឈ្នះពួកវា
    បើ ហ៊ុន សែន ក្រឡិចក្រឡុចថោកទាប តំណាងរាស្រ្តបក្សសង្រ្គោះជាតិដើរចេញវិញក៍បានដែរ
    មិនចាំបាច់ទៅចូលរួមទៀតទេ ប្រសិនបើអាខ្វាក់ ហ៊ុន សែន មិនគៅរពកិច្ចព្រមព្រៀង ។

  18. ((●益●)) says:

    ពិតណាស់បើធ្វើកិច្ចព្រមព្រៀងរួចហើយ ចាំបាច់បោះឆ្នោតក្នុងសភាកណ្ដួម៉ែវាកូនមីសំផឹងស្អីទៀត ។

  19. សែនសម្បូរចោរលួចជាតិ says:

    ពួកតំណាងរាស្រ្តបក្សប្រចាជនសុទ្ធតែពួកចោរលួចជាតិ
    ពួកវាមិនចង់មានមនុស្សល្អស្មោះត្រង់និងជាតិកាច់ចង្កូតកែលំអប្រទេសជាតិទេ ។

  20. ?? says:

    all of you are right, I see the bright future for our nation if all these leaders commit to work together to make peace and prosper for all CAMBODIAN. I mean in this century no one country can take over another or trying to use another for their benefit just only for their group or their nation. all these leaders CPP&CRNP. have to standing firmly on their nation side trying to solving all the problem that could make our nation in a bad situation . and also one importance thing is our sovereignty such as boundary, I knew that a chunk of our land have been lost from the past and continuous to lost even more. we have to try hard to get it back thought international community. if these leader are standing firm on our nation side I have a confident we will get it back and our nation will be living happy in our home land. we have been living through out all kind of regime , communist is not going to be good for our nation, any thing else I do not want to put it. but one and only one that will make our nation living happy ever lasting is. ( THE TRUE DEMOCRACY) peace for all CAMBODIAN******************************************************************

  21. ?? says:

    all of you are right, I see the bright future for our nation if all these leaders commit to work together to make peace and prosper for all CAMBODIAN. I mean in this century no one country can take over another or trying to use another for their benefit just only for their group or their nation. all these leaders CPP&CRNP. have to standing firmly on their nation side trying to solving all the problem that could make our nation in a bad situation . and also one importance thing is our sovereignty such as boundary, I knew that a chunk of our land have been lost from the past and continuous to lost even more. we have to try hard to get it back thought international community. if these leader are standing firm on our nation side I have a confident we will get it back and our nation will be living happy in our home land. we have been living through out all kind of regime , communist is not going to be good for our nation, any thing else I do not want to put it. but one and only one that will make our nation living happy ever lasting is. ( THE TRUE DEMOCRACY) peace for all CAMBODIAN***********************from an old man that your never seen be for …

  22. sambo says:

    បើបក្សប្រជាជនមិនគោរពពាក្សសិន្យារ នាំគ្នាដើរចេញពីរដ្ឋសភា ទុកឪ្យអាបក្សអាយ៉ងយួនភ្នែកទោលហ្នឹងវាធ្វើខ្លួនឯងទៅ ដិងទេថា ពូកអាអស់នេះថោកទាបណាស់ ពួកវាធ្លាប់ជាខ្មែរក្រហម ធ្លាប់កាប់សម្លាប់ប្រជាជន ម្លោះហើយវានៅតែបន្តរការកាប់សម្លាប់និងបោកប្រាស់ប្រជាជនតទៅទៀត ។

  23. ♡.♦.♛.♣.♤ says:

    ប្រសិនបើ ហ៊ុន សែន គ្មានការស្មោះត្រង់ក្នុងការបង្រួបបង្រួមជាតិឱ្យមានសន្តិភាព នៅតែមានគំនិតអាក្រក់
    តំណាងរាស្រ្តបក្សសង្រ្គោះជាតិគប្បីរួបរួមគ្នាឈប់ចូលប្រជុំ បើតំណាងរាស្រ្តខ្លះគាត់ស្ដាយកៅអី ឱ្យគាត់នៅ
    តែម្នាក់ពីរនាក់ហ្នឹងចុះ ខាតម្នាក់ពីរនាក់ ក៍បក្សសង្រ្គោះជាតិមិនខាតបង់ប៉ុន្មានដែរ រហ័សដកខ្លួន កុំឱ្យលង់
    ខ្លួនកាន់តែជ្រៅដូចគណបក្ស ហ្វុនស៊ីនប៉ិច ។

  24. ក្បួនសែនស៊ីអាចម៍សាមកុក says:

    តំណាងរាស្រ្តបក្សសង្រ្កោះទាំងអស់នាំគ្នាដើរចេញ
    ឈប់ចូលរួមសភាជាមួយពួកពូជថោកទាបគំនិតអាក្រក់
    ក្តអីអ្ហា ! អាសែន
    អ្នកណាប្រើហែងមិនគោរពកិច្ចព្រមព្រៀង ។

  25. tokee says:

    This trick was from hanoi (vn) , believe me

  26. tokee says:

    We still support mr som ransy , bravo mmy hero

  27. សែនសែន says:

    ហ៊ុន សែន បាន​ដើរចេញ​ពីកៅអី​ភ្លាមៗ ទៅ​ចាប់​ដៃ លោក កឹម សុខា ក្នុងន័យ​អបអរ​។
    *************************************************
    វាកំពុងទិញ កឹម សុខា ហើយ ដើម្បីបំបែកបំបាក់បក្សសង្រ្គោះជាតិហើយ
    នេះជាបញ្ជារបស់ ហ៊ុន សែន ច្បាស់ណាស់ ត្រូវឱ្យតំណាងរាស្រ្តបក្សសង្រ្គោះជាតិណាជាប់ឆ្នោត
    និងតំណាងរាស្រ្តបក្សសង្រ្គោះជាតិណាត្រូវធ្លាក់ឆ្នោត ។
    សមាជិកបក្សប្រឆាំងដកថយខ្លួនចេញពីសភាងងឹតនេះក៍ល្អ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងជ្រោះជ្រៅ ។

  28. សែនសែន says:

    បើបក្សប្រឆាំងដកថយខ្លួនចេញ ប្រាកដជាប្រជាជនខ្មែរស្នេហាជាតិមាតុភូមិគាំទ្រកាន់តែច្រើនថែមទៀត ។

  29. Rayuth says:

    I hope that this issue can be settled as it is a political matter needs to be reconciled between the two parties (CPP and CNRP). There is no need to be afraid of Sochua and Yim Sovann. It looks that the CPP started to upgrade these two politicians. Is that a political animosity? The CPP voted for Kem Sokha for the first vice president and other candidates for the commission chairs and deputy chairs, but they voted against Sochua and Sovann. The CPP just attempted to revenge against Sochua and Sovann for actively and critically attacked the CPP-led government for failing to deal with corruption, land conflict, labor and workers, etc. That is just a game played by the CPP, to test the CNRP. Anyway, this issue would politically be reconciled. No matter whoever candidates are endorsed by the National Assembly to lead these two commissions, they are from the CNRP. Please stay calm!!

  30. សែនសម្បូរចោរលួចជាតិ says:

    មន្រ្តីបក្សប្រជាជនសុទ្ធតែពួពុករលួយលួចជាតិ
    ពួកវាមិនត្រូវការមនុស្សស្មោះត្រង់និងជាតិបំបាត់អំពើពុករលួយពួកវាទេ
    ព្រោះមេពុករលួយធំរបស់វាគឺអាខ្វាក់មេចោរលួចជាតិ
    បើវាបោះឆ្នោតគាំទ្រអ្នកបោសសំអាតអំពើពុករលួយពិតប្រាកដឡើងកាន់អំណាច
    នោះដូចជាពួកវាវាយបំបែកឆ្នាំងស៊ុបលោហិតញើសឈាមប្រជាជន
    ដែលពួកវាកំពុងហុតអញ្ចឹងដែរ !
    អាកញ្ចាស់ ហ៊ុន សែន វាមិនបោះបង់ចោលគំនិតអាក្រក់ឃោរឃៅនេះទេ !

  31. Chourn says:

    អង្ករវាក្លាយជាបាយអស់ទៅហើយដកថយក្រោយទៅណារួច។ បើចង់ធ្វើឲ្យច្បាស់លាស់ម្តេចក៍ លោកសមរង្សីនិងលោកគឹមសុខាសរសេរឲ្យច្បាស់ក្នុងកិច្ចព្រមព្រៀងមុនចូលសភា!!! ម្តេចក៍​ លោកសមរង្សីនិងលោកគឹមសុខាទើបមករត់ឆ្លេឆ្លារទៅជួបហ៊ុនសែននិងសរខេងនៅក្នុងសភា បន្ទាប់ពីឃើញលទ្ធផលគេមិនបោះឆ្នោតឲ្យលោកយឹមសុវណ្ណនិងលោកស្រីមូរសុខហួរដូចនេះ អត់ចេះខ្មាស់ហ៊ុនសែនទេអី គ្រាន់តែចាប់ផ្តើមហ៊ុនសែនលេងពីរសូន្យបាត់ទៅហើយមិនបាច់ រង់ចាំមើលទង្វើររបស់បក្សសង្គ្រោះជាតិថាឲ្យចាំមើលសកម្មភាពនៅរយះពីរឬបីខែរទៀតនោះ ទេ។ គឺចាប់ផ្តើមរលាយពីដំបូងបាត់ទៅហើយ។ មុនចូលសភាម្តេចមិនចែងថានណាជាប្រធានគណះ កម្មការខាងបក្សសង្គ្រោះជាតិ ហើយដល់ពេលនេះទើបដឹងខ្លួន។ ដឹងទេថាខាងគេមានសមាជិក សភាច្រើនជាងខាងសង្គ្រោះជាតិហើយបើធ្វើការបោះឆ្នោតគាំទ្រក្នុងសភាដូច្នេះបក្សសង្គ្រោះជាតិ ដូចទៅចូលសភាដើម្បីរង់ចាំតំណក់ទឹកដែលបក្សប្រជាជនបន្តក់ឲ្យអញ្ចឹង ហើយបើគេមិនបន្តក់ ឲ្យឃើញទេវាអស់អ្នកខ្លាំងទៅធ្វើការក្នុងសភាអញ្ចឹងឃើញទេ????? កុំទៅដេកឈឺចិត្តឲ្យសោះ លោកប្រធានទាំងពីរហ្នឹងហើយចូលសភាមិនបានសួរឆន្ទះរាស្ត្រជាមុនព្រោះចង់លួងចិត្តតំណាង រាស្ត្រដើម្បីពួកគេបានប្រាក់ខែរ តែមិនគិតពីអាលាយទៅថ្ងៃក្រោយអញ្ចឹង។

  32. ប្រទេសប្រជាធិបតេយ្យ សេរីភាពនិយយម គេចង់បានក្លាយខ្លួនទៅជាអ្នកតំណាងរាស្ត្រ មិន

    មែនចង់បានត្រឹមតែប្រាក់ខែដ៏ច្រើននោះឡើយ។ពេលនេះហើយ គឺជាឱកាសដែលគេតែងតែ

    មានសង្ឃឹមថានឹងទទួលបាននូវភាពដែលបាត់បង់មកវិញ។បញ្ហានេះគឺអាស្រ័យទៅលើអ្នក

    ដឹកនាំ CNRP តើគាត់ពេញចិត្តនឹងសកម្មជនរបស់ពួកគាត់ដែរឫទេ ?។បើពួកគាត់យល់ថា

    ខាងមេខ្យល់ CPP បានបំបាក់សកម្មជនដ៏ឆ្នើមរបស់គាត់មែន ជាការតបតសងទៅវិញគឺត្រូវ

    តែបំបាក់ទៅខាងគេវិញ មានដូចជា ចៀមពពែរ ឈាមវ៉ល់ និងមនុស្សសំខាន់ដទៃផ្សេងទៀត។

    លោកអនុប្រធានសភាទី១ កៀកស្មាជាប់ជាមួយលោកអនុប្រធានសភាទី២ដែលកំពុងតែអាក់

    អន់ស្រពន់ចិត្តស្រាប់ ហើយលោកទី២ក្រៀកស្អិតរមួតនឹងលោកប្រធានសភាដើម្បីប្រយោជន៏

    ជាតិខ្មែរ។គ្រាន់តែតំណាងរាស្ត្រ ១៥នាក់ទៀតតើមានអ្វីនឹងត្រូវពិបាកឡើយ។កុំក្អេងក្អាងសំបើម

    ដៃខ្លាំងពេក ប្រយ័ត្នមិនបានធ្វើជានាយករដ្ឋមន្ត្រីខ្មែរក្នុងពេលនេះ យល់ហើយឫនៅអ្នកដឹកនាំ

    ផ្តល់គំនិតយោបល់ចេញមកពីប្រទេសយួន !។ដូច្នេះយើងជាខ្មែរដូចគ្នាត្រូវតែចេះស្តាប់គ្នាយើង

    កុំជឿតាមគំនិតជាតិសាសន៏របស់គេ។ ហ្គេមនយោបាយ ។

  33. Anonymous says:

    នេះជាមេរៀនទីមួយសម័យប្រជុំសភាដំបូងអាណត្តិទី៥សំរាប់បក្សប្រឆាំង។សូមចាប់រាប់ថា១ទល់០?
    នឹងនៅមានហែរៗទៀត??សារជាតិមនុស្សមិនងាយកែប្រែបានជាដាច់ខាត។ចោរនៅតែជាចោរ,ក្បត់
    នៅតែក្បត់,មិនគោរពពាក្យសំដីនៅតែមិនគោរពសំដីខ្លួនដដែល??តើមនុស្សCPPដែលគោេពពាក្យ
    សំដីខ្លួនម្តងណាឬទេ???

  34. Anonymous says:

    នេះជាមេរៀនទីមួយសម័យប្រជុំសភាដំបូងអាណត្តិទី៥សំរាប់បក្សប្រឆាំង។សូមចាប់រាប់ថា១ទល់០?
    នឹងនៅមានហែរៗទៀត??សារជាតិមនុស្សមិនងាយកែប្រែបានជាដាច់ខាត។ចោរនៅតែជាចោរ,ក្បត់
    នៅតែក្បត់,មិនគោរពពាក្យសំដីនៅតែមិនគោរពសំដីខ្លួនដដែល??តើមនុស្សCPPដែលគោេពពាក្យ
    សំដីខ្លួនម្តងណាឬទេ???វានឹងតាមបំផ្លិចបំផ្លាញខ្មែរជានិរន្តន៏

  35. ស្រីកាត់ដេរ says:

    បង​រង្សីអេីយប្រយ័្នតដូចបងរិទ្ធទៀតព្រេាះបងរីទ្ធធ្វេីអេាយថេាកដល់ឪទៀតណាបងរង្សី????????????????

  36. ABC says:

    កំុទៅជឿពួកចោរលូចជាតិគណបក្សcpp,ពួកវាក្រឡិចក្រទ្បុចណាស់