​លោក យឹម សុវណ្ណ មួយ​រូប​ទៀត​ធ្លាក់​នៅក្នុង​ការបោះឆ្នោត​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​នៅ​ថ្ងៃនេះ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃពុធ ទី27 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត​លោក យឹម សុវណ្ណ មិន​បាន​ជាប់ឆ្នោត​នៅ​ក្នុង​ការ​ការបោះឆ្នោត​ជ្រើសតាំង​ជំនួស ​និង​បំពេញ​បន្ថែម​សមាជិក​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​នៅ​ថ្ងៃទី​២៧ ខែ​សីហា​នេះ​ទេ​។​

​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស គណៈកម្មការ​ទី​១០ គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ លោក យឹម សុវណ្ណ ទទួលបាន​ការគាំទ្រ​ត្រឹមតែ ៥៦​សំឡេង លើ​១២២​សំឡេង ដោយ​៦២​សំឡេង​មិន​ព្រម អនុបវាទ​៣​សំឡេង និង​មោឃ​១​សំឡេង ។​

​មុន​នេះ​បន្តិច កាល​ពី​ការបោះឆ្នោត​ជ្រើសតាំង​គណកម្មការ​ទី​៨ លោក ស្រី មូរ សុខ​ហួរ មិន​បាន​ជាប់ឆ្នោត​ទេ ដោយ​លោកស្រី​ ទទួលបាន​សំឡេង​គាំទ្រ​ត្រឹមតែ​៥៦​ប៉ុណ្ណោះ​លើ​១២២​សំឡេង ។​

​តាម​ការកំណត់ បេក្ខជន​ឈរ​ឈ្មោះ​ត្រូវការ​សំឡេងគាំទ្រ​៥០​បូក​មួយ​ដែល​ស្មើនឹង​៦២​សំឡេង៕

សូមសរសេរមកកាន់​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

12 Responses to "​លោក យឹម សុវណ្ណ មួយ​រូប​ទៀត​ធ្លាក់​នៅក្នុង​ការបោះឆ្នោត​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​នៅ​ថ្ងៃនេះ​​"

  1. ឆ្មាខ្មៅ says:

    មនុស្សល្អៗ មានសក្តានុពល របស់CNRP នោះ ហ៊ុន សែនមិនត្រូវកាដូច្នេះ លោក សមរង្សី និង លោក កឹម សុខាត្រូវយល់ពីល្បិចកលរបស់សម្តេចអោយបានច្បាស់។សន្យានិងមាត់ ជាន់ឈ្លីនឹងជើង ហើយយកលេះថា មកពីសមាជិកមិនគាំទ្រ គាំទ្ររឺមិនគាំទ្រគឺស្ថិតនៅលើ ហ៊ុន សែនតែម្នាក់គត់។

  2. ឆ្មាខ្មៅ says:

    នេះក៏មកពីលោក ប្រធាននិងអនុប្រធានបក្ស CNRP មិនសូវឆ្លាត។ មិនឆ្លាតយ៉ាងមិច? បើមិនទុកចិត្តទេ ម្តេចមិនទាមទាបោះឆ្នោតជាកញ្ចប់ជាមួយងួន ញិលតែម្តងទៅវាស្រេចទៅហើយ។ បើនៅតែដាក់មនុស្សអន់ៗធ្វើការ ហ៊ុន សែននៅតែសំទ្បុតបានទៀត

  3. Arun Reah says:

    wow….something wrong starts now!!!

  4. says:

    បោះម្លេចនឹងជាប់បើសមាជិតមានត្រឹមតែ55រូបក្រៅវពីនឹងសុទ្វតែពួកបក្សប្រជាជនលុះត្រាតែបក្ស
    ប្រឆាំងដាក់មនុស្សណាដែលអន់ទើ់បជាប់ពីព្រោះងាយស្រួលបក្សកាន់អំណាចសំឡុត។

  5. នីឡុង says:

    ចាញ់បោកគេទៀតហើយ លោកប្រធានទាំងពីរ

  6. Anonymous says:

    No change.

  7. អ្នកមែន says:

    ឡា ឡា ឡា ឡា ………………….ជាធម្មតាទេ សំរាប់ប្រទេសប្រកាន់លទ្ធិប្រជាធិប្បេតយ្យ ប្រធានបក្សមិនអាចបង្ខំសមាជិករបស់ខ្លួបានទេ បោះឆ្នោតគឺចឹង បេីយេោងកិច្ចព្រមព្រៀងមិនចាំបាច់បោះឆ្នោតទេ ចាត់តាំងតែហ្មងទៅ តែបេីចាត់តាំងដដែល លុបប្រជាធិប្បតេយ្យចោលហ្មងទៅ

  8. មានរិត says:

    ហាស ហាស ហា !នេះហើយខ្ញុំថាៗ មែនទេបងៗ។

  9. meta says:

    It is the Nature of Democracy of this country!!!
    The man is the man!!

    The man of his word!!

    The trick is the trick!!

    How is our beloved country and nation going to be if these groups of leader playing the role
    like this??????

  10. Chourn says:

    គ្រាន់តែចាប់ផ្តើមគេបំបែកបំបាក់ដើមទីបាត់ទៅហើយ។ បានន័យថាបក្សប្រជាជនគេស្រឡាញ់ប្រធាន គណះកម្មការដ៍ទៃទៀតរបស់បក្សសង្គ្រោះជាតិ គេមិនស្រឡាញ់ឥស្សរះជនដ៍ខ្លាំងក្លារពីររូបនេះទេ។ ព្រោះប្រធានគណះកម្មការផ្សេងទៀតរបស់បក្សសង្គ្រោះជាតិគេអាចប្រយុទ្ធបានដោយស្រួលរីឯ អ្នកទាំងពីរនេះមិនអាចបំបាក់បានដោយស្រួលនោះទេដូច្នេះគេមិនចង់ឲ្យធ្វើជាប្រធានគណះកម្មការ នោះទេ។

  11. Vanda says:

    Polic break break. Break, break, break. Must be careful.

  12. សែនសម្បូរចោរលួចជាតិ says:

    មន្រ្តីបក្សប្រជាជនសុទ្ធតែពួពុករលួយលួចជាតិ
    ពួកវាមិនត្រូវការមនុស្សស្មោះត្រង់និងជាតិបំបាត់អំពើពុករលួយពួកវាទេ
    ព្រោះមេពុករលួយធំរបស់វាគឺអាខ្វាក់មេចោរលួចជាតិ
    បើវាបោះឆ្នោតគាំទ្រអ្នកបោសសំអាតអំពើពុករលួយពិតប្រាកដឡើងកាន់អំណាច
    នោះដូចជាពួកវាវាយបំបែកឆ្នាំងស៊ុបលោហិតញើសឈាមប្រជាជន
    ដែលពួកវាកំពុងហុតអញ្ចឹងដែរ !
    អាកញ្ចាស់ ហ៊ុន សែន វាមិនបោះបង់ចោលគំនិតអាក្រក់ឃោរឃៅនេះទេ !