បក្ស​ប្រជាជន​កម្ពុជាយក​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​ធ្វើ​សក្ខីកម្ម​ដល់​តុលាការ

ដោយ ប្រាជ្ញ ចេវ
2016-05-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សុខ ឥសាន ៨៥៥ ២០១៦
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev


អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​យក​អត្ថបទ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ធ្វើ​សក្ខីកម្ម ឬ​ផ្ដល់​ភស្តុតាង​ដល់​តុលាការ ក្នុង​ពេល​លោក និង​មេធាវី​ចូល​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា។ លោក អ៊ូ វីរៈ ដែល​រង​ការ​ប្ដឹង​នេះ​ថា លោក​សោកស្ដាយ​ដែល​គណបក្ស​កាន់​អំណាច​ប្ដឹង​លោក​ដូច​នេះ ប៉ុន្តែ​លោក​ថា នឹង​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​តាម​កាលកំណត់។

ដូច​ការ​គ្រោង​ទុក និង​ការ​អះអាង មូលដ្ឋាន​គ្រឹះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ជា​អត្ថបទ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​ដក​ស្រង​សម្ដី​លោក អ៊ូ វីរៈ ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាបសង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា លោក​ផ្ដល់​បន្ទះ​ស៊ីឌី ថត​សំឡេង​នៃ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដល់​ព្រះរាជអាជ្ញា​ជា​សក្ខីកម្ម។ លោក​ថា ការ​វិភាគ​របស់​លោក អ៊ូ វីរៈ ជា​ការ​ថ្លែង​ហួស​ពី​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ជា​ការ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា៖ «យើង​មាន​សាក្សី ជា​ពិសេស​គឺ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី យើង​វាយ​តម្លៃ​ថា ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​វិជ្ជាជីវៈ និង​មាន​ការ​ទទួល​​ខុសត្រូវ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​លោក អ៊ូ វីរៈ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បន្ទាប់​ពី​លោក​បាន​វិភាគ​ថា ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ស្នេហា​អាស្រូវ​របស់​លោក កឹម សុខា ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក អ៊ូ វីរៈ គឺ​ជា​ការ​បំផ្លើស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ជា​ការ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ថា លោក​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ជាមួយ​មេធាវី។ ទោះ​ត្រូវ​រង​នឹង​បណ្ដឹង​ព្រោះ​ការ​វិភាគ​ក្តី លោក អ៊ូ វីរៈ នៅ​តែ​អះអាង​ថា លោក​នៅ​តែ​បន្ត​ផ្ដល់​ការ​វិភាគ​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​ដដែល៖ «ខ្ញុំ​សោកស្ដាយ​ព្រោះ​រឿង​ហ្នឹង មិន​គួរ​ទៅ​ជា​អ៊ីចឹង​ទេ ព្រោះ​ជា​រឿង​នយោបាយ ប៉ុន្តែ​ខ្ញុំ​បន្ត​ការពារ​កិត្តិយស​របស់​ខ្ញុំ​គ្រប់​ពេល»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដែល​ធ្វើជា​ដើម​បណ្ដឹង​ប្ដឹង​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក អ៊ូ វីរៈ ចំនួន ៤០០​លាន​រៀល ឬ​ស្មើ​ប្រមាណ ១០​ម៉ឺន​ដុល្លារ។

​ទាក់ទង​រឿង​នេះ មេធាវី​ការពារ​ក្តី​នៅ​តុលាការ​ខ្មែរក្រហម លោក គង់ សំអុន យល់​ថា ប្រសិន​បើ​លោក អ៊ូ វីរៈ បង្ហាញ​ភស្តុតាង​ពី​អ្វី​ដែល​លោក អ៊ូ វីរៈ និយាយ​នោះ​ថា ជា​ការពិត នោះ​លោក អ៊ូ វីរៈ អាច​រួចផុត​ការ​ពី​បណ្ដឹង​បរិហារកេរ្តិ៍៖ «លោក អ៊ូ វីរៈ គាត់​អាច​បង្ហាញ​ភស្តុតាង​ទៅ​ថា ជា​រឿង​ហ្នឹង​ជា​យុទ្ធសាស្ត្រ​អ៊ីចឹង​មែន អ៊ីចឹង​មតិ​របស់​គាត់​គឺ​ត្រឹមត្រូវ​ស្រប​តាម​អង្គហេតុ ប៉ុន្តែ​បើ​មិន​អាច​មាន​ភស្តុតាង​បង្ហាញ​ដូច​ការ​និយាយ​ទេ លោក អ៊ូ វីរៈ បរិហារកេរ្តិ៍»

​តុលាការ​កោះ​ហៅ​លោក អ៊ូ វីរៈ ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា។ លោក អ៊ូ វីរៈ អះអាង​ថា ប្រសិន​តុលាការ​មិន​ផ្ដល់​កិត្តិយស ឬ​មិន​ការពារ​សិទ្ធិ​របស់​លោក លោក​នឹង​មាន​យន្តការ​បន្ថែម​ទៀត ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ ក្រៅពី​ប្ដឹង​លោក អ៊ូ វីរៈ ជា​ផ្លូវការ លោក សុខ ឥសាន ព្រមាន​ប្ដឹង​អ្នក​វិភាគ​នយោបាយ​ផ្សេង​ទៀត ដែល​និយាយ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

7 Responses to "បក្ស​ប្រជាជន​កម្ពុជាយក​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​ធ្វើ​សក្ខីកម្ម​ដល់​តុលាការ"

  1. Judge says:

    បក្ស នយោបាយ នានា ដែលចូលរួមក្នុង សកម្មភាពឬ ឆាកនយោបាយ តែងប្រឈមនឹង លទ្ធផលជា វិជ្ជមាន និង អវិជ្ជមាន ពោលគឺ ការអបអរសាទរ ពីសំណាក់ មហាជន គ្រប់ស្រទាប៉ នៃសង្គមនោះ។
    កន្លងមក សង្គមកាល សង្គមរាស្ត្រនិយម បានបន្សល់ទុកស្នាដៃ ជាប្រយោជន៏ដ័ច្រើន ជាភស្តុតាង និង កិត្តិយសរន្ទឺ ដោយ ទស្សនៈសកលនិយម ក្នុងតំបន់ អាស៊ីអគ្នេយ៏ តែផ្ទុយទៅវិញ សម័យខ្មែរក្រហម ដែលផ្តល់នូវទុក្ខសោក និងសោកនាដកម្ម ជាអន្តរាយសង្គម ត្រូវបានមហាជនថ្កោលទោស នៃការអនុវត្តន៏ប្រាសចាកមនុស្សធម៌។
    អាស្រ័យហេតុនេះ ការចោទប្រកាន់ពីបទបរិហាកេរ្តិនៃគណបក្ស ហាក់បីដូចមិនសមស្របនឹងការទាមទារនោះឡើយ ដោយទាំងនេះជាលទ្ធផលនៃកាតព្វកិច្ចរបស់បក្សនយោបាយនិមួយ ក្នុងទិសដៅអភិវឌ្ឍន៏សង្គម។
    ក្នុងសង្គមកម្ពជាបច្ច្បបន្ន ដែលប្រកាន់យក មាគ៌ាប្រជាធិបតេយ្យសេរីពហុបក្ស ការរិះគន់ ជាចំណែកមួយនៃស្ថាប័ន្ធសង្គម ដែលកាលៈទេសៈទទួលយក ឬបដិសេធ ដល់ការរិះគន់ទាំងនោះ។
    លើសពីនេះទៅទៀត បរិហាកេរ្តិ ជាបទរដ្ឋប្បវេណី ដែលមិនមែនជាព្រហ្មទណ្ឌ វៀរលែងតែការចោទប្រកាន់ ក្នុងបំណងទាញទំលាក់ក្នុងបទនេះដោយ ទាមទារសំណងជំងឺចិត្តដ៏ច្រើន ហួសព៌ណនាបែបនេះ។
    សូមអស់លោក ជាមហាជន និងសាធារណៈជន មេត្តាពិចារណា។
    សំនៀង

  2. Anonymous says:

    កញ្ចាស់ សុខ ឥសាន នេះ ម៉េចបានជា មិនស្គាល់ពាក្ស អ្នក វិភាគ ឬ ក៏ស្គាល់តែពាក្យ គេបញ្ជា ក្បាល !

    ឧទាហរណ៍ = អ្នក វិភាគ មេរោគ ពិសោធន៍ . បើ វិភាគ ពិសោធន៍ ត្រូវ គេ យកមកអនុវត្តន៍ បើ

    មិនត្រូវ គេនាំគ្នា រិះរក វិភាគ ពិសោធន៍ សារជា ថ្មី !

    គ្មានអ្នកណា គេ ទៅដាក់ ទោស អ្នកវិភាគ នោះ ទេ បើជា ប្រទេស ប្រជាធិបតេយ្យ . លើកលែង

    តែប្រទេស ផ្តាច់ការ ដូច ប្រទេស កូរ៉េ ខាងជើង !

  3. យុទ្ឋជនពលី says:

    ឆ្កែស្វាយរឿងឥឡូវពូកែព្រូសគ្រាន់បើ មិនចាញឆ្កែមានធ្មេញមាស ផៃ ស៊ីផាន ប៉ុន្មានទេ។ CPP ពូកែរកពូជឆ្កែពូកែព្រូសណាស់

  4. people says:

    ambodia need U-N to help this nation because this nation is under the hun-sen’s cage and his mafia groups.this place is the dirty place for mafia&his groups do anything ‘.They just show the world this country is king dom of wonder but they never obey the law or constitution ‘ they only listen to the top mafia man (hun-sen) they do what ever thnk lour told them and they don’t know the law or constitution so when ever thnak lour told them they do ‘who bolldy thnak lour ?? and the king never intervention in the politic they only followed the youn-veitcong spy .young gen need to stand up and fighting with the mafia’ .One day mafia get justice by the power of people’.GOD bless all cambodian people’

  5. Anonymous says:

    Un vieux con qui pue sa gueulle !

  6. Anonymous says:

    C’est un bouledogue !

  7. ?? says:

    my question to this guy is??? how old are you ? are you a Cambodian ?if yes.. do you like your own nation? all these question if you say yes and you love your own nation again my question is continuous. in the last two month I see a lot of evil action to every one who was again whit the wrong way of leading the nation. your boss HUN SEN was paying a dirty game that we Cambodian can see very clearly and also international community. you are the one who involving in this dirty game . what do you think who you are? will you take a full responsible for this nation ? if you say yes the game of politic will continuous . but I ‘m filling so sorry by seeing you the same age as me and you did not have your self contemplation. I think your have family in Cambodia. what do you think you like them to live in the future . you and me will not be that long Mr . for me if I doing some thing just to following some body boss me around I just stay away until the end time. I will never put my name as a person who betray my own nation. think about that Mr I’m seeing you are having better educated then those dump guy. why you are helping those guy playing that kind of dirty trick in an open field . I telling you the true all these dirty trick even animal can see it. be fair to your nation Mr