កម្ពុជា-នយោបាយ
18/10/2020 – 07:21
ដោយ៖ អ៊ឹម រចនា
RFI
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ នាថ្ងៃអាទិត្យទី១៨តុលានេះ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ក្នុងន័យសម្ដែងសាមគ្គីភាពជាមួយអ្នកប្រជាធិបតេយ្យនៅប្រទេសថៃ ក្បែរខាងកម្ពុជា។ ភ្ជាប់ជាមួយសារនោះ លោក សម រង្ស៊ី ក៏បានបង្ហោះរូបថតលោកឈរលើកម្រាមដៃ៣។ ការលើកម្រាមដៃបី ដែលជាសញ្ញាបង្ហាញពីការតស៊ូរើបំរះដើម្បីសិទ្ធិសេរីភាព ដោយយកតម្រាប់តាមខ្សែភាពយន្តហូលីវូដ រឿង The Hunger Games។
សូមសម្ដែងសាមគ្គីភាពជាមួយអ្នកប្រជាធិបតេយ្យថៃដែលកំពុងតស៊ូ។
នេះគឺជា សាររបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតបក្សប្រឆាំង។ ការថ្លែងសាររបស់លោក សម រង្ស៊ី នាពេលនេះ ធ្វើឡើងដោយយោង ស្ថានការណ៍នៅប្រទេសថៃ ដែលយុវជនចំនួនជាច្រើនពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយលើកម្រាមដៃបី ដោយយកតម្រាប់តាមខ្សែភាពយន្តហូលីវូដ The Hunger Games។ បាតុកម្មដែលចេះតែរីកមាឌធំឡើងៗនៅប្រទេសថៃនាពេលនេះ ត្រូវបានរៀបចំធ្វើដោយមានកម្មវត្ថុចំនួន៣សំខាន់ នោះគឺ៖ ទាមទារឲ្យលោកនាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់អូឆា ចុះចេញពីតំណែង ស្ដារប្រជាធិបតេ្យឡើងវិញ និងទាមទារឲ្យមានកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ។
ចំពោះលោក សម រង្ស៊ី វិញ លោកបានពន្យល់បន្ថែមថា ស្ថានការណ៍នៅប្រទេសថៃពេលនេះ គឺប្រជាពលរដ្ឋលើកម្រាមដៃ៣ ដើម្បីសម្ដែងកំហឹងរបស់ពួកគេ ប្រឆាំងជនផ្ដាច់ការ និងជនពុករលួយ ជាមហាសេដ្ឋី ដែលជាក្រុមគ្រួសារ និងបក្ខពួកជនផ្ដាច់ការ។ នេះបើតាមលោក សម រង្ស៊ី។
គួរកត់សម្គាល់ដែរថា ការលើកដៃជាសញ្ញាសម្គាល់សារនយោបាយដូច្នេះ ក៏ធ្លាប់កើតមានដែរនៅកម្ពុជា ដោយចំពោះអតីតគណបក្សសង្គ្រោះជាតិតែម្ដង។ កាលពីឆ្នាំ២០១៣ នៅពេលដែលគណបក្សសង្គ្រោះជាតិមិនទាន់ត្រូវបានតុលាការរំលាយ ថ្នាក់ដឹកនាំនិងអ្នកគាំទ្រនៃគណបក្សនេះ បាននាំគ្នាលើកម្រាមដៃចំនួន៧។ លើកម្រាមចំនួន៧ ដើម្បីគាំទ្រនិងឃោសនាឲ្យគណបក្សសង្គ្រោះជាតិកាលណោះ ដែលមាន លេខរៀងទី៧នៅលើសន្លឹកឆ្នោត ក្នុងការបោះឆ្នោតតំណាងរាស្ត្រ។
៥ឆ្នាំក្រោយមក។ ពោលគឺនៅក្នុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ យុទ្ធនាការមួយទៀតបានផ្ទុះឡើង។ នោះគឺ យុទ្ធនាការម្រាមដៃស្អាត។ យុទ្ធនាការនេះ ធ្វើឡើងតាមរយៈការបង្ហាញចង្អុលដៃស្អាតគ្មានជ្រលក់ទឹកថ្នាំបញ្ជាក់ពីការបោះឆ្នោត ដើម្បីបង្ហាញថា ខ្លួនមិនគាំទ្រនិងមិនទៅបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ ដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។ គួររំឭកដែរថា អ្នកដែលចូលរួមក្នុងយុទ្ធនាការម្រាមដៃស្អាតកាលណោះរាប់សិបនាក់ ត្រូវរងបណ្ដឹងទៅកាន់ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងនោះមួយចំនួនត្រូវបានលើកលែងការផាកពិន័យ និងខ្លះទៀតរងការផាកពិន័យក្នុងម្នាក់ៗជាទឹកប្រាក់ពី៥ទៅ១០លានរៀល។
ដោយឡែក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗ អតីតប្រឆាំងដដែលនេះ ធ្លាប់បង្កើតយុទ្ធនាការទាក់ទងនឹងម្រាមដៃមួយទៀត គឺការលើកម្រាមដៃចំនួន៩ ដើម្បីគាំទ្រការធ្វើមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់លោក សម រង្សី នៅថ្ងៃទី០៩វិច្ឆិកា។ កាលណោះ អ្នកបង្ហាញម្រាមដៃ៩ គាំទ្រមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ជាច្រើនសិបនាក់ ត្រូវបានឃាត់ខ្លួន និងខ្លះទៀតត្រូវរងការប្ដឹងផ្ដល់ទៅកាន់តុលាការថែមទៀត៕
ជនតិរច្ឆាន ថោកជាងឆ្កែ សម រង្ស៊ី ពេលនេះបានរក នូវមធ្យោបាយដោះខ្លួនចេញពីការសន្យា
ខ្យល់បោកប្រាស យកលុយមូលនិធិចាយ តាមពាក្អួតយថាវិលចូលស្រុកខ្មែរ ហើយ !
យើងសួរថាហេតុអីសមរង្ស៊ិមិនដឹងខ្លួនថា ក្រុមរួមដៃក្បត់ជាតិរត់ចោលស្រុករបស់វា កំពុង
គេចខ្លួន ហើយសម្ងំខ្លួនរស់នៅក្នុងប្រទេសថៃ ?
ដើម្បីចូលស្រុកខ្មែរ បាន តើសមរង្ស៊ីមិនដឹងទេថា វាត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃទេឬ ?
សមរង្ស៊ីបានមកចូលរួមបាតុកម្ម គាំទ្រនយោបាយ ដែលប្រឆាំងរដ្ឋាភិបាលថៃ ។
សួរថាតើវាមានបច្ច័យល្ទេ អ សម្រាប់ក្រុមរួមដៃក្បត់ជាតិរត់ចោលស្រុករបស់វាទេ ?
តើនេះមិនជាការដេញប្រមូលក្រុមជនរួមដៃក្បត់ជាតិទាំងនេះ ឲ្យដើរចូលមកយ៉ាងសមរម្យ
មកចូលគុកនៅស្រុកខ្មែរតាមទោសរួមគំនឹតក្បត់ជាតិទេឬ ?
យើងជឿថា រដ្ឋាភិបាលថៃ នឹងមិនបន្តឱកាសឲ្យក្រុមជនទាំងនេះ បានរស់នៅដើម្បិ រួមដៃបង្ករហេតុ
ប្រឆាំងរដ្ឋាភិបាលថៃនោះទេ ។
នេះហើយជាសារជាតិពិតរបស់ ជនក្បត់ជាតិសម រង្ស៊ី ដែលជានិច្ចកាល ទុកសកម្មជនរបស់វា
គ្រាន់តែជារូបទីងមោង សម្រាប់វាបញ្ជារដើម្បីបោកប្រាសតែប៉ុណ្ណោះ ។
សូមជម្រាបថា នេះដំណាក់កាលចុងក្រោយដែលសម រង្ស៊ីបន្តាច់ខ្យល់ខ្លួនវា ក្នុងឆាកនយោបាយ
ដោយខ្លួនវាហើយ ។