ពលរដ្ឋរស់នៅក្បែរគំនរសំរាមក្នុងខណ្ឌដង្កោរមានបញ្ហាសុខភាព

ព័ត៌មានជាតិ | សុខភាព
ដោយ វីអូឌី | ២៩ វិច្ឆិកា ២០២០ |ម៉ោង ១៤:០១
VOD

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផ្លា

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផ្លា


ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ កំពុងកើតមានជំងឺផ្សេងៗដោយសារតែជំនន់ទឹកភ្លៀងស្រកទៅវិញក្លិនស្អុយកាន់តែខ្លាំងហូរតាមទឹកចេញពីគំនរសំរាម។​

ពលរដ្ឋម្នាក់​លោក ឃិន សារ៉េត មានប្រសាសន៍ថា ក្នុងអំឡុងពេលដែលទឹកកំពុងជន់លិច ពលរដ្ឋនៅទីនោះបានបង្ខំចិត្តទៅរស់នៅលើគំនរសំរាម ហើយក៏ចុះមកវិញរកនៅក្បែរនោះពេលទឹកស្រក។​ លោកបន្តថា ក្រោយពេលទឹកស្រកវិញក្លិនស្អុយកាន់តែខ្លាំង។​

លោក ឃិន សារ៉េត៖ «ទឹកហូរចេញពីគំនរសម្រាមចេញក្រៅមកគឺរមាស់តែម្តង ស្អុយខ្លាំង ប៉ុន្តែចេះតែទ្រាំមិនដឹងធ្វើមិច ។ស្អុយដឹងតែហួសពី ស្អុយពេកហើយប៉ុន្តែមិនដឹងយើងទៅរស់នៅកន្លែងណា និយាយរួមបងប្អូននៅហ្នឹងអត់មានគោលដៅទៅនៅកន្លែងណាកើត។»

តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ពលរដ្ឋបានបាត់បង់ចំណូលទាំងស្រុងពីរបររើសអេតចាយ ហើយក៍ប្រឈមជំងឺផ្សេងៗនិងខ្វះអាហារ។​

អ្នកស្រី ស៊ុំ ស្រីយ៉ាន‍ ជាពលរដ្ឋម្នាក់ទៀតដែលរស់នៅគំនរសំរាម៨ឆ្នាំមកហើយនោះបានរៀបរាប់ថា ដោយសារទឹកកខ្វក់ខ្លាំងធ្វើឱ្យអ្នកភូមិខ្លះបានកើតជំងឺ និងមានបញ្ហាជីវភាព។

អ្នកស្រី ស៊ុំ ស្រីយ៉ាន‍៖ «ទឹកស្រកទៅមានបញ្ហាជីវភាពពិបាករក និងផ្តាសាយតិចតួច បើ

សំរាមនៅពេញហ្នឹង ប៉ុន្តែខ្ញុំនៅហ្នឹងសាំហើយ បើអ្នកចំងាយចុះមកបានក្លិន[…] មានអ្នកគ្រុនឈីកនៅសល់ ហើយអ្នកឈឺហ្នឹងបែបមកពី (មេរោគ) តាមទឹក តាមខ្យល់ តាមភ្លៀង»

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផ្លា

ចំណែកលោក ផល ផល្លា តំណាងសប្បុរសជនដែលបានយកអំណោយជួយដល់ពលរដ្ឋបានឱ្យដឹងថា ក្រោយទឹកស្រកពលរដ្ឋដែលរស់នៅក្បែរគំនរសំរាមបានកើតជាជំងឺផ្សេងៗ ហើយពួកគេបានបាត់បង់ទីជំរកដោយសារផ្ទះត្រាំក្នុងទឹកយូរថ្ងៃ។

លោក ផល ផល្លា៖ «វាជាទឹកជំនន់ដែលកខ្វក់ខ្លាំងនៅតំបន់ដែលពួកគាត់រស់នៅ អ៊ីចឹងហើយ វាបណ្តាលឲ្យពួកគាត់កើតជំងឺផ្សេងៗជាច្រើន ដូចជា ទឹកស៊ីជើងរហូតដល់ដំបៅ រមាស់ រាគ និង គ្រុនក្តៅជាដើម។ដោយសារការដក់ត្រាំនៅក្នុងទឹកយូរពេក វាបានធ្វើឲ្យកូនខ្ទមរបស់ពួកគាត់និមួយៗដែលធ្វើពីតង់នោះ មានការពុកផុយ និងខូចទាំងស្រុង។»

ឆ្លើយតបនិងបញ្ហានេះ លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោមានប្រសាសន៍ថា លោកស្រីនឹងដោះស្រាយបញ្ហានេះ ប៉ុន្តែត្រូវឆ្លងកាត់អភិបាលខណ្ឌសិន។

លោកស្រី សឿង សេរី៖ ​«មីង នឹងធ្វើររបាយការណ៍ជូនទៅលោកស្រីអភិបាលខណ្ឌ ព្រោះវាហួសសម្ថកិច្ចសង្កាត់ ហើយមីងមើលស្ថានការសិនទើបធ្វើរបាយការណ៍»

បើតាម​លោក ឃិន សារ៉េត ឱ្យដឹងថា ពលរដ្ឋរស់នៅក្នុងតំបន់នោះមាន១២៥គ្រួសារ ជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅពឹងលើការរើសអេតចាយ។ លោកបន្តថា ក្នុងអំឡុងពេលទឹកជំនន់ខ្លាំងពលរដ្ឋនៅទីនោះក៏ផ្ទុះការឆ្លងរាលដាលជំងឺគ្រុនឈីកដែលរហូតដល់ពេលនេះមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយ៕​

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផ្លា

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផ្លា

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផ្លា

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផ្លា

អត្ថបទដោយ ទួក ពិសិដ្ឋ (Tuok Piseth)


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ពលរដ្ឋរស់នៅក្បែរគំនរសំរាមក្នុងខណ្ឌដង្កោរមានបញ្ហាសុខភាព"

  1. Anonymous says:

    OH ….GOD how can people living in that situation . please think a moment and make your imagination if it is you . can some one bring HUN SEN to this location and tell him about all these unfortunate people . YES …if HUN SEN was a real GOD he will sell his three watches at lease 9 million US dollar and get these people to live some where better then this . please stop talking none cent please come to reality I’m sick and tied to hearing your evil word

  2. so socheath says:

    នាវាលាផែ !
    *******
    សម្រាប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខ្ញុំនៅតែទៅធ្វេីការ ព្រោះខ្ញុំជា
    អ្នកគ្រប់គ្រងការផ្សាយ ទាំងវិទ្យុរដ្ឋនិងឯកជនច្រេីនស្ថានីយ៍ ។
    ការងារថ្ងៃនេះ មិនច្រេីនទេ ។ ការទៅកាន់ស្ថានីយវិទ្យុរបស់ខ្ញុំ
    ទាំងព្រឹក ល្ងាច គឺដេីម្បីអង្កេតការផ្សាយ របស់មន្ត្រីចាក់ផ្សាយ
    និង ប្រធានស្ទូឌីយោ ដែលជាអ្នករៀបការផ្សាយ តាមកម្មវិធី
    ដែលត្រូវផ្សាយបានកំណត់ ។
    សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទៀតសោត ខ្ញុំមិនអង្គុយនិយាយ
    ផ្ទាល់តាមវិទ្យុបណ្តាញ(ផ្សាយព័ត៍មានតាមមេក្រូ)ទេ។
    តែថាខ្ញុំក៏មិនមានការលះបង់ពេលវេលា ក្នុងការដេីរកំសាន្ត
    នោះដែរ ។
    ដេីម្បីក្តីសុខសាន្តរបស់ជាតិនិងប្រជាជន ធានាថែរក្សាសន្តិភាពជាតិ
    ដែលសម្តេចតេជោសែន ហ៊ានលះបង់ជីវិត ក្នុង
    ការចូលជំរុំសត្រូវប្តូរយកសន្តិភាពជូនជាតិ ការសង្កេតតាមដាន
    សភាពការណ៍នយោបាយជាតិ នឹងអន្តរជាតិ សម្រាប់កម្ពុជា
    ចំពោះខ្ញុំ គឺមានជាប្រចាំ ។
    ការឆ្លេីយតបរបស់ខ្ញុំទៅកាន់គេហទំព័រជាតិ និងអន្តរជាតិ
    គឺកេីតមានរាល់ថ្ងៃ រហូតពួកគេ ហៅខ្ញុំថាជាបណ្ឌិត
    ជាអ្នកវិភាគ ក្នុងពេលដែលខ្ញុំមិនមែនជាអ្វីដូចគេគឹត
    ទាំងអស់ ដោយខ្ញុំគ្រាន់តែជានិវត្តន៍ជនម្នាក់ និងជាមន្ត្រីកិច្ចសន្យា
    ដែលអញ្ជេីញឲ្យជួយការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
    ដោយហេតុខ្ញុំជាមន្ត្រីចាស់ក្នុងអង្គភាព មានជំនាញវិជ្ជាជីវះ
    ត្រឹមត្រូវគ្រប់ផ្នែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។
    ខ្ញុំមិនត្រូវការបុណ្យសក្តិ៍ស្អីពីសម្តេចតេជោ ដូចអ្នកគឹត អ្នកស្មានទេ ព្រោះខ្ញុំចាស់ហេីយ ។
    សម្តេចចូលនិវត្តន៍ពីនយោបាយ ប្រហែលខ្ញុំក៍ចូលនិវត្តន៍
    ជាលេីកទី២ ក្នុងការងារតាមសម្តេចផងមិនដឹង ។
    តែថាសម្រេាប់កិច្ចការនយោបាយនាំសុខដល់ជាតិ បេីសតិ
    នៃការគឹតរបស់ខ្ញុំនៅល្អ ខ្ញុំនឹងបន្តជួយអ្នកដឹកនាំកម្ពុជា
    ជំនាន់ក្រោយទៀត ក្នុងការងារថែរក្សាសន្តិភាពជាតិឲ្យបានគង់វង្ស
    ជានិរន្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។
    ឥឡូវនេះ ចូលដល់រឿង សមរង្សុីដែលប៉ុន្មានថ្ងៃនេះ
    បាត់មុខលែងព្រុសដូចឆ្កែវិញម្តង ។
    ជាទម្លាប់ សមរង្ស៊ី វាតែងសរសេរ ឆ្លេីយតបមកកាន់ខ្ញុំ
    រាល់គ្រប់commentដែលខ្ញុំផុសឡេីងក្នុងcamnews.0rg ។
    តែប៉ុន្មានថ្ងៃនេះមានអ្នកចូលមកជំនួសក្នុងការសរសេរតប
    របស់សមរង្ស៊ីមកកាន់ខ្ញុំ តែវាមិនមែនជាគំនឹតដែលចេញពីសមរង្ស៊ីទេ ។
    សមរង្ស៊ី និងប្រពន្ធជូឡុង សូ មូរ៉ា នៅស្រុកបារាំង មិនមាន
    តម្លៃក្នុងជីវភាពរស់នៅក្នុងសង្គមសុីវិល័័យរបស់បារាំងទេ។ ពួកគេគ្រាន់
    តែជាគ្រួសារក្រីក្រ រស់នៅក្នុងប្រទេសបារាំង
    តាមចំហាយកេរ្តិ៍ដំណែលផ្ទះជ្រកនៅ ពីឪពុកម្តាយ
    របស់ពួកគេពីជំនាន់មុនប៉ុណ្ណោះ ។
    សមរង្សុីនៅប្រទេសបារាំងគ្មានរថយន្តជិះទេ។
    ពេលទៅផ្សាសមរង្សុីត្រូវប្រឹងធាក់កង់ក្នុងចម្ងាយដី
    មិនក្រោមពីសាមសិបគីឡូម៉ែត្រឡេីយ ។
    សម្រាប់ការរស់នៅទៀតសោត សមរង្ស៊ីត្រូវខំប្រឹងធ្វេីការ
    ក្នុងធនាគារមួយនៅទីនោះ ក្នុងទំហំប្រាក់ខែសមល្មមអាចរស់
    បានមួយខែបំពេញឲ្យមួយខែតែប៉ុណ្ណោះ ទោះសមរង្ស៊ីមាន
    មុខងារជាប្រធានផ្នែកក្តី ។
    អេស អិន ស៊ី (SNC) ដែលកាលនោះមានសម្តេចព្រះបរម
    រតនកោដ្ឋនរោត្តមសីហនុ ជាប្រមុខ បាននាំឲ្យសមរង្ស៊ីក្លាយ
    ជាសមាជិកមួយរូបក្នុងភាគីត្រីភាគី សីហនុ សឺនសាន និង
    ភាគីកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយខៀវសំផន ។
    ចំហាយនៃSNC បាននាំឲ្យសមរង្ស៊ី បោះជំហ៊ានឆ្ពោះធ្វេីជា
    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោយកាបោះឆ្នោតជាតិ
    និតិកាលទី១ ដែលធ្វេីឲ្យជីវភាពរស់នៅក្នុងគ្រួសារសមរង្ស៊ី
    មានការកែប្រែពីក្រីក្រលំបាក មកមានភាពធូរធារ។
    ព្រោះថាក្នុងពេលកាន់អំណាចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ សមរង្ស៊ី
    បានប្រព្រឹត្តនូវអំពេីពុករលួយដល់កំពូល មានការលក់ឈេី
    រាប់មុឺនគីបដែលចាប់បានពីការប្រព្រឹត្តបទល្មេីសព្រៃឈេី
    យកលុយបង់ចូលថវិការដ្ឋដ៏តិចតួចតាមរយះរបាយការណ៍
    ភូតកុហកក្លែងបន្លំ ហេីយយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។
    លួចររីសមន្ត្រីគយដោយគ្មានការអនុញ្ញាត្តិ រាប់រយនាក់
    ដែលកកនិងម្នាក់ចង់ចូលគយត្រូវបង់ថវិកាឲ្យសមរង្ស៊ី ចាប់
    ពី៣មុឺន ៥មុឺន ដល់៧មុឺនដុល្លារឲ្យសមរង្សុីតាមមុខងារ
    និងច្រកប៉ុស្តិ៍ដែលបុគ្គលនោះត្រូវបានទទួល ដោយបង្កេីត
    បានជាហេតុការណ៍បែកធ្លាយរឿងរ៉ាវលួចលាក់រេីសគយនេះ
    ពីសំណាក់អ្នកបង់លុយឲ្យហេីយ តែមិនបានចូលបំរេីការងារ
    ជាភ្នាក់ងារគយតាមការសន្យារបស់សមរង្ស៊ី ។
    នៅមានរឿងផ្សេងទៀតជាច្រេីន តាមរយះការប្រព្រឹត្តអំពេី
    ពុករលួយរបស់សមរង្ស៊ី ដែលសូម្បីតែការលួចបោះប៉ាស្ព័រ
    ដេីម្បីបានសុីក្បាលកាក់ក៏សមរង្សុីប្រព្រឹត្តទៅរួចដែរ ។
    មូលហេតុទាំងនេះហេីយ ទេីបបណ្តាលឲ្យមានការបណ្តេញ
    សមរង្សីចេញពីរដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថិ ហេីយក៏ក្លាយជា
    គំនុំពូតផ្តុំរបស់សមរង្សុីដេីម្បីសងសឹកសម្តេចក្រុមព្រះ
    ផងដែរ ។
    នយោបាយដែលចេះត្រឹម ភូតភរ បោកប្រាស់ ញុះញង់
    អុចអាល លាបពណ៍ ដេីម្បីបំផ្លាញជាតិ បំផ្លាញសុខសន្តិភាព
    របស់ប្រជាជនដែលរៀបចំដោយសមរង្សុី-កឹមសុខា
    ពេលនេះបានបញ្ចប់ ដូចទៅនឹងបទចម្រៀងដែលមាន
    ចំណងជេីងថា នាវាលាផែ ។
    ការអះអាងណាមួយ ដេីម្បីគាំទ្រសមរង្ស៊ីតាមរយះការអះអាង
    ថាសមរង្ស៊ី បានចំណាយទាំងស្មារតី និងថវិកា សំដៅការផ្លាស់
    ប្តូរដេីម្បីនាំមកនូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យនៅកម្ពុជា
    មិនមែនជាការពិតទេ ។
    ភាពជាក់ស្តែង សម្រាប់ការអះអាងលេីកតម្កេីងសមរង្សុី ធាតុ
    ពិតរបស់អ្នកទាំងនោះ គឺប្រេីខ្មោចសមរង្ស៊ីឲ្យកិនម្សៅ សំដៅ
    លេីប្រយោជន៍នៃការប្រមូលមូលនិធិ តាមរយះ
    ការសន្យាខ្យល់របស់ពួកគេ មកបំរេីសេចក្តីត្រូវការ នៃការ
    រស់នៅប្រចាំថ្ងៃរបស់ពួកគេ ចែកគ្នាចាយសុីតែប៉ុណ្ណោះ។
    នាវាបានចេញផុតពីច្រាំង ហេីយក្រឡាប់លិចស្លាប់
    ទាំងនាវិកនិងអ្នកបេីកបរអស់ទៅហេីយ ។ដូចនេះ នាវាសង្គ្រោះជាតិ
    គ្មានថ្ងៃវិលត្រឡប់មកវិញទេ ៕