អតីតមន្រ្តីបក្សប្រឆាំងបង្ហើបថាកូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ នឹងបង្កើតបក្សថ្មីផ្សេងគ្នានៅចុងឆ្នាំនេះ

កម្ពុជា-នយោបាយ
28/07/2021 – 08:20
ដោយ៖ វណ្ណ សុគន្ធា
RFI

របស់លោកមេធាវីផាន់ ច័ន្ទសាក់ ដែលជាអតីតសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិ
របស់លោកមេធាវីផាន់ ច័ន្ទសាក់ ដែលជាអតីតសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិ © សហការី

កញ្ញា កឹម មនោវិទ្យា​ កូនស្រីលោក​ កឹម សុខា ​និងលោក ស៊ុន ឆ័យ ​នឹងបង្កើត​គណបក្ស​នយោបាយ​ថ្មី២ផ្សេងគ្នា​នៅចុងឆ្នាំ​២០២១​ និងនៅក្នុង​ឆ្នាំ២០២២​។​ នេះបើតាម​ការបង្ហើបឱ្យដឹង​របស់លោក​មេធាវី​ ផាន់ ច័ន្ទសាក់​ ដែលជាអតីត​សមាជិកនៃ​អតីតគណបក្ស​សង្រ្គោះជាតិ​នៅព្រឹកថ្ងៃពុធ​នេះ​។ ជាមួយគ្នានេះ​ លោក ផាន់ ច័ន្ទសាក់​ ក៏បានអះអាងថា​ លោក គួច ប៊ុនរឿន​ នឹងឡើងមក​ធ្វើជា​ប្រធាន​ដឹកនាំ​គណបក្ស​បេះដូងជាតិ។​ ប៉ុន្តែ ​ស្ថាបនិក​គណបក្ស​នេះបាន​បដិសេធ​ ដោយអះ​អាងថា​ នេះ គឺគ្រាន់តែ​ជាការលើកឡើង​បែបស្មានៗ​តែប៉ុណ្ណោះ​។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះ លោក ផាន់ ច័ន្ទសាក់ អតីតមេធាវីរបស់លោកកឹម សុខា និងជាអតីតសមា​ជិកនៃអតីតគណបក្សប្រឆាំងបានលើកឡើងថា នៅចុងឆ្នាំ២០២១នេះ កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា អាចនឹងសរសេរលិខិតសុំទោសទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះសកម្មភាពនយោបាយការទូតរបស់កញ្ញានាពេលកន្លងមកដែលបំពានទៅនឹងបម្រាមរបស់តុលាការកំពូលកម្ពុជា។ លោកបន្តថា កញ្ញា កឹម មនោវិទ្យា មិនមានជម្រើសអ្វីផ្សេងក្រៅពីសុំទោសលោក ហ៊ុន សែន ឡើយ ដើម្បីអាចមានឱកាសចូលប្រឡូកក្នុងនយោ​បា​យបានឡើងវិញ ដូចករណីលោក យ៉ែម បុញ្ញរិទ្ធ ដែលនឹងមកដឹកនាំគណបក្សថ្មីកម្ពុជានិយម។

បើពុំដូច្នោះទេ កញ្ញា កឹម មនោវិទ្យា នឹងមិនត្រូវបានផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដូចករណីលោក ជួង ជូងី និងលោក ញឹម គឹមញ៉ុល អ៊ីចឹងដែរ។ បើតាមលោក ផាន់ ច័ន្ទសាក់ ការធ្វើបែបនេះរបស់កញ្ញា កឹម មនោវិទ្យា គឺដើម្បីឈានទៅបង្កើតគណបក្សនយោបាយថ្មី។ លោក ផាន់ ច័ន្ទ​សាក់ ដែលបច្ចុប្បន្នបានទៅចូលជាមួយគណបក្សថ្មីកែទម្រង់កម្ពុជាហ៊ានអះអាងយ៉ាងដូច្នេះដោយសំអាងទៅលើការប្រកាស និងការរ៉ៃអង្គាសថវិការបស់កញ្ញា កឹម មនោវិទ្យា នៅអាមេរិកនាពេលកន្លងមក ដើម្បីចូលមកប្រទេសកម្ពុជាធ្វើនយោបាយឡើងវិញ។

ក្រៅពីកញ្ញា កឹម មនោវិទ្យា លោក ផាន់ ច័ន្ទសាក់ ក៏បានអះអាងដែរថា លោក សុន ឆ័យ ដែលទទួលបានសិទ្ធិធ្វើនយោ​បាយឡើងវិញក៏នឹងបង្កើតគណបក្សនយោបាយថ្មីមួយដែរនៅក្នុងឆ្នាំ២០២២ខាងមុខ។ មិនតែប៉ុណ្ណោះ លោកថែមទាំងថា គណបក្សបេះដូងជាតិ គឺមិនមែនដឹកនាំដោយលោក ថាច់ សេដ្ឋា នោះទេ ប៉ុន្តែនឹងដឹកនាំដោយលោក គួយ ប៊ុនរឿន ដែលអតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជុំវិញការលើកឡើងរបស់លោក ផាន់ ច័ន្ទសាក់ នេះ ទាំងកញ្ញា កឹម មនោវិទ្យា និងទាំងលោក សុន ឆ័យ មិនទាន់អាចទាក់​ទង​សុំការបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃពុធនេះ។ ប៉ុន្តែ ចំពោះករណីគណបក្សបេះដូងជាតិវិញ លោក សៀម ភ្លុក ដែលជាតំណាងស្ថាបនិកគណបក្សនេះបានចេញមកច្រានចោល។ តាមរយៈវិទ្យុបារាំងអន្តរជាតិ លោក សៀម ភ្លុក ចាត់ទុកការលើកឡើងរបស់លោក ផាន់ ច័ន្ទសាក់ ថា គ្រាន់តែជាការនិយាយស្មានៗបែបស្រមើស្រមៃ និងមិនប្រាកដនិយមក្នុងចេតនាវាយប្រហារទៅលើអ្នកនយោបាយដទៃតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា គិតមកពេលនេះ អតីតសមាជិកគណបក្សប្រឆាំងមួយចំនួនហើយបានចេញមកបង្កើតគណបក្សនយោបាយថ្មី។ ក្នុងនោះ មានជាអាទិ៍ លោក រៀល ខេមរិន្ទ ប្រធានគណបក្សខ្មែរអភិរក្ស លោក ជីវ កត្តា មកដឹកនាំគណបក្សស្រឡាញ់ជាតិ លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន មកដឹកនាំគណបក្សកែទម្រង់កម្ពុជា និងលោក យ៉ែម បុញ្ញរិទ្ធ នឹងមកដឹកនាំគណបក្សទើបបង្កើតថ្មីកម្ពុជានិយម៕

What Next?

Recent Articles

One Response to "អតីតមន្រ្តីបក្សប្រឆាំងបង្ហើបថាកូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ នឹងបង្កើតបក្សថ្មីផ្សេងគ្នានៅចុងឆ្នាំនេះ"

  1. Anonymous says:

    I’m felling happy to see every one will becoming >>EIK OUDAM , SADACH, these people are so proud to be call . I’m so image to see such a small country that left over from their enemy and every one is leaders no one want to be regular people . the sign will be ending in the near future because every one is fighting each other to be my leader . I did not understand why every one did not see this nation just about going hell . look HUN SEN gave a lot of land and island to Vietcong in traded for powers now the country getting smaller then HUN SEN run to CHINA asking them to protecting from losing powers . I gest CHINA is happy to be HUN SEN boss in time they want to be super powers . after all KAMPOUCHEA can be a battle field and this sad nation will melt just like a piece of ice in a hot day . to bad so sad soon you will see just keep my word in mind and do not criticize me just wait to see in the near future