05 July 2012
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

អ្នកភូមិបឹងកក់អង្គុយតវ៉ានៅមុខសាលាដំបូងរាជធានីកាលពីខែឧសភាទីដែលប្រធានតុលាការនេះហួសអាយុត្រូវចូលនិវត្តន៍។
រូប គីមឡុង
ភ្នំពេញៈ ចៅក្រម និងព្រះរាជអាជ្ញាប្រមាណ ៣០ រូប ត្រូវបានគេរកឃើញថា លើសអាយុចូលនិវត្តន៍ ប៉ុន្តែរដ្ឋាភិបាល ពុំបានដាក់ឈ្មោះរបស់ពួកគេ ក្នុងបញ្ជីចូលនិវត្តន៍ឡើយ ដែលទង្វើនេះ ត្រូវបានអ្នកជំនាញផ្នែកច្បាប់ ចាត់ទុកថា ខុសច្បាប់ ខណៈដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងនៅឡើយនោះ។
ក្នុងបញ្ជីឈ្មោះ ចៅក្រម និងព្រះរាជអាជ្ញានៃតុលាការកម្ពុជា ដែលចេញផ្សាយកាលពីឆ្នាំទៅ និងដែលភ្នំពេញទទួលបានច្បាប់ចម្លងមួយច្បាប់ កាលពីម្សិលមិញបង្ហាញថា មានចៅក្រម ២៤ រូប និងព្រះរាជអាជ្ញា ៦ រូប លើសអាយុត្រូវចូលនិវត្តន៍ ប៉ុន្តែពួកគេនៅតែបម្រើការងារ ក្នុងប្រព័ន្ធតុលាការសព្វថ្ងៃនេះ។ ឯកសារបង្ហាញថា មន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ទាំងនោះ មានអាយុលើសពី ៦០ ឆ្នាំដែលជាអាយុត្រូវចូលនិវត្តន៍ទៅតាមច្បាប់នៃប្រទេសកម្ពុជា។
នាយកប្រតិបត្តិ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន និងប្រធានផ្នែកតាមដាននៃអង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានថ្លែងថា រដ្ឋាភិបាល មិនគួរអនុញ្ញាតឲ្យចៅក្រម និងព្រះរាជអាជ្ញាទាំងនោះ បម្រើការក្នុងតួនាទីរបស់ពួកគេទៀតទេ ព្រោះពួកគេលើសអាយុចូលនិវត្តន៍៦០ ឆ្នាំទៅហើយ។
លោក នី ចរិយា បានមានប្រសាសន៍ថា៖ «បើរដ្ឋាភិបាល អនុញ្ញាតឲ្យបម្រើការលើសអាយុចូលនិវត្តន៍ វាខុសច្បាប់ ព្រោះយើងពុំមានច្បាប់ពិសេសសម្រាប់ពួកគេទេ។ លោកថា ការណ៍នេះបង្ហាញថា វាមានភាពមិនត្រឹមត្រូវនៅក្នុងប្រព័ន្ធយុត្តិធម៌។ [យើងបាន]ចោទជាសំណួរ ថាតើពួកគេអាចរកយុត្តិធម៌ជូនដល់ប្រជាជនបានដែរឬទេ?»។
លោក សុក សំអឿន បានមានប្រសាសន៍ថា៖«ប្រទេសយើង មាន[មន្ត្រីរាជការ]ចូលនិវត្តន៍តិចតួចណាស់។ យើងត្រូវតែអនុវត្តទៅតាមច្បាប់ នៅពេលយើងមានច្បាប់ បើមិនអ៊ីចឹងទេ វាមិនមែនជានីតិច្បាប់ទេ»។
ក្នុងចំណោមបញ្ជីឈ្មោះទាំងនោះ ក៏មានចៅក្រមនៅតុលាការកំពូល ៥ រូប ផងដែរ រួមមានលោក ឌិត មន្ទីរ ប្រធានតុលាការកំពូលដែលកើតនៅឆ្នាំ ១៩៤៤ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ដែលកើតនៅឆ្នាំ ១៩៤០ ចៅក្រម ទី ណេង ដែលកើតនៅឆ្នាំ ១៩៤៤ ចៅក្រម យស់ សុខឿន ដែលកើតនៅឆ្នាំ ១៩៤៦ និងចៅក្រម ប្រាក់ គឹមសាន្ត ដែលពុំមានបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើតច្បាស់លាស់។
ចៅក្រមនៅសាលាឧទ្ធរណ៍ ៥ រូបក៏ត្រូវគេរកឃើញលើសអាយុចូលនិវត្តន៍ផងដែរ ដែលរួមមានលោក ជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ ដែលកើតនៅឆ្នាំ ១៩៤៧ ចៅក្រម សំរិទ្ធ សុផល ដែលកើតនៅឆ្នាំ ១៩៥០ ចៅក្រម អ៊ុំ សារិទ្ធ ដែលកើតនៅឆ្នាំ ១៩៤៧ ចៅក្រម ងួន អ៊ឹម ដែលកើតនៅឆ្នាំ ១៩៥២ និងចៅក្រម អ៊ឹង សារុន ដែលកើតនៅឆ្នាំ ១៩៥១។
រីឯសាលាដំបូងរាជធានីភ្នំពេញវិញ លោក ជីវ កេង ដែលជាប្រធាន កើតនៅឆ្នាំ ១៩៥១ លោក គឹម អេង អនុប្រធានសាលាដំបូងខេត្តព្រះសីហនុកើតនៅឆ្នាំ ១៩៥២ លោក ថោង អុល ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ កើតនៅឆ្នាំ ១៩៤៩ លោក កឹម ឈាន ប្រធានសាលាដំបូងខេត្តកំពត កើតនៅឆ្នាំ១៩៥២ និងអ្នកស្រី ស៊ឹម សាមឿ អនុប្រធានសាលាដំបូងខេត្តកំពង់ធំ ដែលកើតនៅឆ្នាំ ១៩៥២ សុទ្ធតែត្រូវបានរកឃើញថា លើសអាយុចូលនិវត្តន៍។
លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល និងចៅក្រម យស់ សុខឿន បានបដិសេធមិនអធិប្បាយ ប៉ុន្តែលោក ថោង អុល ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ បានថ្លែងថា ច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល មិនអាចកំណត់អាយុចូលនិវត្តន៍លើចៅក្រម និងព្រះរាជអាជ្ញាបានទេ ព្រោះលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញាពុំមានចែងឡើយ។
លោក ថោង អុល បានគូសបញ្ជាក់ថា៖«ព្រះរាជក្រឹត្យចែងថា ចៅក្រមដែលមានអាយុ ៦០ ឆ្នាំ ត្រូវចូលនិវត្តន៍ តែមាត្រា ២ នៃព្រះរាជក្រឹត្យ ក៏បានចែងថា ចៅក្រមដែលមានអាយុ ៦០ ឆ្នាំ អាចបន្តតួនាទីរបស់ខ្លួនទៅតាមការចាំបាច់»។
លោកស្រី ស៊ឹម សាមឿ អនុប្រធានសាលាដំបូងខេត្តកំពង់ធំ បានថ្លែងថា លោកស្រីពុំព្រមចូលនិវត្តន៍ទេ ល្គឹកណាព្រះរាជក្រឹត្យ បានចេញបង្គាប់ឲ្យលោកស្រីធ្វើបែបនោះ។
លោកស្រីបានគូសបញ្ជាក់ថា៖ «វាមិនខុសច្បាប់ទេ បើរាជក្រឹត្យពុំត្រូវបានចេញតម្រូវឲ្យចូលនិវត្តន៍នោះ។ បើរាជក្រឹត្យត្រូវបានចេញតម្រូវ[ចៅក្រម]ឲ្យចូលនិវត្តន៍ ខ្ញុំនឹងសុខចិត្តចូលនិវត្តន៍»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មិនអាចទាក់ទង សុំការអធិប្បាយបានទេ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ហ៊ី សុភា និងនាយខុទ្ទកាល័យរដ្ឋមន្ត្រី លោក សម ប្រជាមានិត បានបដិសេធមិនធ្វើការបំភ្លឺជុំវិញបញ្ហានេះទេ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា ពុំទាន់មានចៅក្រម និងព្រះរាជអាជ្ញាគ្រប់គ្រាន់ រដ្ឋាភិបាល មិនអាចបង្ខំឲ្យចៅក្រម និងព្រះរាជអាជ្ញាទាំងនោះ ចូលនិវត្តន៍បានទេ។ លោកបានមានប្រសាសន៍ថា៖«យើងកំពុងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ យើងត្រូវធ្វើកំណែទម្រង់ចៅក្រម និងព្រះរាជអាជ្ញា។ យើងនៅតែខ្វះធនធានមនុស្ស ក្នុងប្រព័ន្ធតុលាការ [ដូច្នេះ]នៅក្នុងដំណើរការកំណែទម្រង់ យើងត្រូវការធនធានមនុស្ស»។
យ៉ាងណាក្តី លោក សុក សំអឿន បានលើកឡើងថា៖ «ការធ្វើបែបនេះ វាជាទម្លាប់ទៅហើយ ដែលច្បាប់ពុំត្រូវបានអនុវត្តនោះទេ។ ដូច្នេះ វាមិនមែនជានីតិច្បាប់ទេ។ ហេតុនេះ រដ្ឋាភិបាលត្រូវតែគិតគូរធ្វើវិសោធនកម្មច្បាប់។ ខ្ញុំទទួលស្គាល់ពីកង្វះចៅក្រម និងព្រះរាជអាជ្ញា ប៉ុន្តែបើយើងចង់ធ្វើដូចនេះ យើងត្រូវធ្វើវិសោធនកម្មច្បាប់»៕ CR
មិនមែនជាកំហុសរបស់បុគ្គលជាមន្រ្តីរាជការម្នាក់ៗនោះទេ គឺជាកំហុសរបស់ប្រព័ន្ធដែលអនុវត្តច្បាប់ ។
អ្នកដែលមានភារកិច្ចរៀបចំចេញរាជក្រិត្យដើម្បីបញ្ជាក់ពីសុពលភាពថា មន្រ្តីរូបណានោះត្រូវចូលនិវត្តន៍ ឬ បង្គាប់អោយបន្តភារកិច្ចក្រោយអាយុកំណត់ចូលនិវត្តន៍ គឺជាអ្នកដែលមិនបានបំពេញការងារ ឬ ទទួលខុសត្រូវលើការងាររបស់ខ្លួន ……
មន្រ្តីនេះហើយដែលត្រូវទទួលការទិទៀនមុនគេបង្អស់….
ឬមួយមន្រ្តីរូបនេះមានអាយុលើសពីច្បាប់ដែលកំណត់អោយចូលនិវត្តន៍ដែរ ហើយគាត់មានសុខភាពមិនបរិបូ៏ណនិងភ្លេចភ្លាំងច្រើន?
មិនមែននោះទេ គឹមកពីចៅក្រមទាំងនោះពួកែរកលុយអោយមេៗ អញ្ចឹងហើយគាត់មិនចង់អោយ
ចូលនិវត្តនោះទេ
ទោះជាចាស់ យ៉ាងណាក៏ដោយ ក៏គាត់នៅតែបម្រើជាតិ សាសនា ព្រះមហាក្សត្រដែរ។ នេះជាវិរះភាពមួយកម្ររកបាន!
និយាយឡើង ខ្វះ ធនធានមនុស្ស ចេះតែ និយាយ ម៉ង និស្សិតច្បាប់ និង និស្សិត ចៅក្រម ម៉ា កាគោក ហើយចេះស្រែកទៅកើត ។ បើខ្លួនដល់អាយុហើយចុះចេញ ទៅ អោយ ក្មេងជំនាន់ ក្រោយ ដែលចេញពីសាលា ធ្វើម្តងទៅ នៅក្រាញ់ដល់ណា ។
តើកម្ពុជា ពុំទាន់មានចៅក្រម និងព្រះរាជអាជ្ញា ដែលមានវិជ្ជាជីវៈ មានសមត្ថភាព គ្រប់គ្រាន់ឬ? បានជា អ្នកទាំងនោះ មិនចូលនិវត្តន៍?
កម្ពុជាមិនមានចៅក្រម និងព្រះរាជអាជ្ញា ដែលមានវិជ្ជាជីវៈ និងសមត្ថភាព គ្រប់គ្រាន់ដើម្បីបំរើបក្ស នៅឡើយទេ ៕
លោក ផៃ ស៊ីផាន និយាយថាខ្វះធនធានមនុស្ស ចុះ និស្សិតដែលទៅរៀនច្បាប់ជារៀងរាល់ឆ្នាំ
មិនមានជាធនធានមនុស្សទេឬ? គ្មានធនធានមនុស្សបង្កើតអំពើពុករលួយ បំរើបក្ស ទេដឹង?
នេះហើយជារបប ប៉ុល ពត លាក់មុខនោះ ពីព្រោះពួកនេះប្រើតែមនុស្សចាស់ៗងាយស្រួល
បព្ជា បើជ្រើសនិស្សិតចេញពីសាលាមកធ្វើការពិបាកក្នុងការបព្ជាពីព្រោះនិស្សិតទើបចេញពី
សាលាប្រៀបបាននិងក្រដាសសអញ្ចឹងមុននិងធ្វើអ្វីមួយគិតច្រើនរកហេតុផល ដូចនេះពិបាកពួក
ប្រព្រឹត្តអំពើពុករលួយ បំរើបក្ស មិនបំរើរាស្ត្រ ដូចរូបលោក ផៃ ស៊ីផានជាដើម ពិបាកក្នុងការ
បញ្ជាអោយធើ្វតាម។
ពួកគាត់កើបលុយមិនអស់ចិត្តទេ សម័យ សម្តេច តេជោ អ្នកធំ មានចរឹតស្រដៀងៗគ្នា។
hunsenn let them work , who dare to deny and reject to his decision
ពួកអ្នកល្ងង់រៀនសូត្របានតិចហើយបានឡើងធ្វើធំគឺមិនចេះខ្មាស់អៀននិងមុខមហាសែនក្រាស់ មិនចង់ចុះចេញពីអំណាចទេដូចជាចៅក្រមមួយចំនួនរួមទាំហ៊ុនសែនផង។ បើគេអ្នករៀនសូត្របាន ខ្ពស់និងយល់ដឹងច្រើនគេសុំចូលនិវត្តន៍ជាយួយាណាស់មកហើយ សូមមេត្តារៀនសូត្រពីគំរូដ៍ល្អ របស់ជប៉ុនផង បើសិនជាអសម្ថភាពក្នុងការដឹកនាំតែបន្តិចគឺគេសុំលាលែងនិងចុះចេញពីដំណែង ហើយតែលោកធំខ្មែរមួយចំនួនបើបានកាន់តំណែងអ្វីមួយគឺចង់កាន់មួយជីវិតជាគឺហ៊ុនសែន នេះតែម្តង។
ឆ្កែស៊ីអាចម៍សុទ្ធ!
ចំាតែចុះតើ កៅអីនេះជាកៅអី VIP ផងមិនងាយបានអង្គុយទេ(សូមសើចម៉ាឆ្អែតសិន)
អង្កុយដល់ចាស់ងាប់ន៎ បើតាមដឹងក្រោយ៧៩មក ចៅក្រមមួយចំនួនធំរៀនមិនចប់វិទ្យាល័យផង ហេតុតែឆ្លាតរឿតពុករលួយ ដូចនេះមេវា ដាក់ឱយវាង្គុយចំកន្លែងខ្លាញ់តាម៉ង់៕៕៕៕៕
បើគ្រាន់តែស្តាប់គេនិយាយ អានពត៏មាន ហាក់ដូចជាមានសង្ឃឹមរស់នៅក្នុងសង្គមខ្មែរ ប៉ុន្តែអ្នកធ្លាប់រងគ្រោះហើយរត់ទៅពឹងច្បាប់បានដឹងថាយ៉ាងណា។ មិនថាតែតុលាការ ព្រះរាជអញ្ញា ស៊ីប្រាក់ខែរដ្ឋ សួម្បីតែ ពួកស៊ីប្រាក់ខែអង្ការក៍ពុករលួយដែរ។ ពូកគេខ្លះយកស្លាកអង្ការមកពាក់ តែធ្វើការជាអ្នករតការ ពីជនរងគ្រោះទៅតុលាការប៉ុណ្ណោះ។ សួមអង្គារធំៗដែលផ្តល់ជំនួយជួយពិនិត្យមើលអង្ការតូចៗផងថាតើពួកគេបានធ្វើការបំរើប្រជាជនពិតប្រាកដ។
សូមបញ្ឈប់ការអោយតំលៃមនុស្សទៅលើភាពហ៊ីហា សម្ភារ លុយកាកទៅ បើមិនដូច្នេះទេ ពួកតុលាការ និង ព្រះរាជអញ្ញាទាំងនោះមិនខ្វល់ថាលុយគេបានដោយវិធីណាទេ ពីព្រោះពួកគេនៅតែមានតំលៃក្នុងសង្គម តាមពិតទៅពួកនោះអាក្រក់ជាងចោរទៅទៀត គេជំរិតទារលុយពីជនរងគ្រោះរាប់រយនាក់ គ្មានទេមនោសញ្ជេតនា ។ លុយដែលពួកគេចាយ ហ៊ីហា គឺជាលុយដែលបានពីជនរងគ្រោះ លុយដែលពោរពេញដោយភាពក្តៅក្រហាយ លុយដែលបង្កប់ដោយភាពឈឺចាប់ ប៉ុន្តែកូនប្រពន្វ ប្តីរបស់គេចាយយ៉ាងសប្បាយ មានមុខមានមាត់ក្នុងសង្គម។
ពន្យាកំណើត!! ដើម្បី ស្វែងរកផលប្រយោជន៍ ………..ធនធានមនុស្ស គដូចអាចម៍ភេ ពេញៗ
សកលវិទ្យាល័យច្បាប់អោយតែមានការប្រលងដោយយុត្តិធម៌….ឈប់ទៅៗៗទុកអោយក្មេង
គ្នាបានរំរើប្រទេសជាតិផង កុំនៅធ្វើដុំថ្មបាំងផ្លូវយូរពេក!!!!!!!!!!!!!!!!!!!។