ស្របពេលដែលលទ្ធផលបោះឆ្នោតនីតិកាលទី៥ នៅមានភាពចម្រូងចម្រាសនៅឡើយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយរបាយការណ៍បន្ទាន់មួយ ស្ដីពីការបន្លំសន្លឹកឆ្នោតដែលមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតកាលពីថ្ងៃ២៨ កក្កដា ដែលរៀបចំឡើងដោយគណបក្សប្រជាជន សហការជាមួយក្រសួងមហាផ្ទៃ។
ដោយ ចេង ម៉េងជូ និង វណ្ណ វិចារ
2013-07-31
RFA
២៨-កក្កដា-២០១៣៖ ជំនួយការការិយាល័យបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតក្នុងដបទឹកខ្មៅ។ RFA/Mom Sophon
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បានចេញរបាយការណ៍បន្ទាន់មួយនៅថ្ងៃទី៣១ កក្កដា បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានពាក់ព័ន្ធនឹងការបង្កើតឲ្យមានភាពមិនប្រក្រតីមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។របាយការណ៍នេះរៀបរាប់អំពីករណីក្លែងបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងខេត្តមួយចំនួន ហើយថែមទាំងមានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនបម្រើការក្នុងជួររដ្ឋាភិបាលទៀតផង។
អង្គការនេះបានស៊ើបអង្កេតឃើញថា មន្ត្រីជាន់ខ្ពស់បម្រើការឲ្យគណបក្សកាន់អំណាច មានការពាក់ព័ន្ធនឹងការចេញឯកសារក្លែងក្លាយ និងបានរៀបចំឲ្យអ្នកបោះឆ្នោតមួយចំនួនអាចបោះឆ្នោតបានច្រើនកន្លែង។
មេភូមិម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានផ្ដល់បទសម្ភាសន៍ដល់អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ដោយបង្ហាញពីរបៀបដែលអាជ្ញាធរមូលដ្ឋានរបស់គាត់ក្លែងបន្លំឯកសារបញ្ជាក់អត្តសញ្ញាណដល់អ្នកបោះឆ្នោត។ ឯកសារនេះអាចឲ្យអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបោះឆ្នោតបាន ទោះបីជាមិនមានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ក៏ដោយ។
កិច្ចការនោះមានលក្ខណៈជាប្រព័ន្ធ ដោយក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាម្នាក់ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ហើយមន្ត្រីថ្នាក់មូលដ្ឋានត្រូវធ្វើការក្រោមបង្គាប់របស់ពួកគេ។
របាយការណ៍របស់អង្គការនោះបានបន្តទៀតថា សមាជិកម្នាក់ក្នុងក្រុមការងារថ្នាក់មជ្ឈិមនោះបានចាត់ចែងប្រមូលទាហានពីបញ្ជាការដ្ឋានមួយក្នុងខេត្ត រួមទាំងភរិយារបស់ពួកគេ ឲ្យមកថតរូប ហើយបន្ទាប់មកសាលាឃុំ និងមន្ត្រីដែលធ្វើការនៅក្រសួងមហាផ្ទៃ ចេញឯកសារទាំងនោះឲ្យពួកគេដើម្បីអាចទៅបោះឆ្នោតបាន។
មានករណីមិនប្រក្រតីមួយទៀត បានកើតឡើងនៅក្នុងឃុំគគីរធំ ខេត្តកណ្ដាល ដែលមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា អាចបោះឆ្នោតបានច្រើនកន្លែង។ នៅថ្ងៃបោះឆ្នោត អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះបានសម្ភាសប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីនោះ ហើយអ្នកភូមិទាំងនោះបានឲ្យដឹងថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំងលោក ហេង សិក្សា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងសមាជិកដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា បាននាំគ្នាទៅបោះឆ្នោតនៅទីនោះ។

លោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអតីតតំណាងរាស្ត្រគណបក្ស សម រង្ស៉ី។ RFA/Den Ayuthea
លោក ង៉ោ សុវណ្ណ ត្រូវបានរកឃើញថា មានឈ្មោះបោះឆ្នោតរហូតដល់ទៅ ៣កន្លែង។ ទី១ នៅរាជធានីភ្នំពេញ ទី២ នៅខេត្តកណ្ដាល និងទី៣ នៅខេត្តស្វាយរៀង ហើយលោកក៏ជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តកណ្ដាល ផងដែរ។
ចំណែកលោក ហេង សិក្សា ដែលអមដំណើរលោក ង៉ោ សុវណ្ណ ទៅបោះឆ្នោតនៅឃុំនោះ ក៏មានឈ្មោះបោះឆ្នោតមិនតិចដែរ។ លោកមានឈ្មោះបោះឆ្នោតនៅភ្នំពេញ មួយ និងនៅខេត្តកណ្ដាល មួយ។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់គេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នកភូមិដែលមើលឃើញពីភាពមិនប្រក្រតីនោះបានតវ៉ាប្រឆាំងមិនឲ្យពួកគេបោះឆ្នោត ដោយថា អ្នកទាំងនោះមិនមែនជាប្រជាជនដែលរស់នៅទីនោះទេ តែមន្ត្រីមូលដ្ឋានរៀបចំការបោះឆ្នោតនៅតែអនុញ្ញាតឲ្យពួកគេបោះឆ្នោត។ នៅពេលមានការតវ៉ាពីប្រជាពលរដ្ឋ ពួកគេបានគំរាមចាប់ខ្លួនពលរដ្ឋទាំងនោះ។ ក្រោយពេលការបោះឆ្នោតបានបញ្ចប់ មានប៉ូលិសមួយក្រុមដែលគេហៅថា ប៉ូលិសខ្លាហោះ បានទៅដល់តំបន់នោះ ដើម្បីស្វែងរកមេខ្លោងហ៊ានតវ៉ាប្រឆាំងពួកគេមិនឲ្យបោះឆ្នោត។ ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ សមាជិកមួយចំនួនក្នុងក្រុមនោះ បានបង្ហាញខ្លួនម្ដងទៀត ដោយមានជនស៊ីវិលម្នាក់ប្រដាប់ដោយអាវុធ គំរាមថា នឹងសម្លាប់អ្នកណាដែលព្យាយាមលាក់បាំងមេខ្លោង។
ចំពោះបញ្ហានេះ លោក ប្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បានមានប្រសាសន៍ក្នុងរបាយការណ៍នោះថា ដោយសារគណៈកម្មាធិការជាតិរៀបចម្ការបោះឆ្នោតស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ប្រទេសជាម្ចាស់ជំនួយរបស់កម្ពុជា គួរទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយភាពឯករាជអំពីបញ្ហានេះ រួមទាំងភាពមិនប្រក្រតីដទៃទៀតដែលទាក់ទងនឹងការបោះឆ្នោត បើមិនដូច្នេះទេ ប្រជាពលរដ្ឋកម្ពុជា ដែលជាម្ចាស់ឆ្នោតមិនអាចផ្ដល់ទំនុកចិត្តចំពោះភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះបានទេ។
យូមែន រ៉ៃថ៍ វ៉ច្ឆ ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតី
នៅក្នុងរបាយការណ៍ស៊ើបអង្កេតដែលចេញផ្សាយនៅក្នុងថ្ងៃ៣១ កក្កដា នេះដែរ នាយកប្រតិបត្តិតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លោក ប្រែដ អាដាម បានទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានសង្គមស៊ីវិលឯករាជ្យ និងម្ចាស់ជំនួយ ស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីជឿជាក់បានថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមច្បាប់ និងឈានទៅបង្កើតរដ្ឋាភិបាលថ្មីនាពេលខាងមុខ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា មានប្រសាសន៍ថា ចំពោះសំណើរៀបចំអង្គភាពស៊ើបអង្កេតឯករាជ្យមួយដើម្បីអង្កេតទៅលើភាពមិនប្រក្រតីណាមួយទាក់ទងនឹងដំណើរការបោះឆ្នោតនោះ គ.ជ.ប នឹងប្រជុំពិភាក្សាសម្រេចនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ហើយនឹងប្រកាសឲ្យដឹងនៅថ្ងៃទី១ ខែសីហា។
គ.ជ.ប និង មន្ត្រីរដ្ឋាភិបាលបដិសេធ
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីរដ្ឋាភិបាល ប្រកាសច្រានចោលរបាយការណ៍អង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ នេះ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប មិនអាចទទួលយកបានទេនូវអ្វីដែលបានលើកឡើងថា គ.ជ.ប អាចជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាចក្នុងការបន្លំសន្លឹកឆ្នោតនោះ ហើយរាល់ចំណុចអសកម្មទាំងឡាយ គ.ជ.ប នឹងដោះស្រាយតាមពាក្យបណ្ដឹងពីពលរដ្ឋប៉ុណ្ណោះ មិនមែនដោះស្រាយតាមរបាយការណ៍របស់ យូមែន រ៉ៃថ័ វ៉ច្ឆ ទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ង៉ោ សុវណ្ណ និងលោក ហេង សិក្សា ដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។
តែទោះជាយ៉ាងណាក្តី មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការដោះស្រាយបណ្ដឹង និងភាពមិនប្រក្រតីផ្សេងៗជាបន្ទុករបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបន្តថា អង្គការអន្តរជាតិគួរទុកឱកាសឲ្យពលរដ្ឋខ្មែរដោះស្រាយបញ្ហាខ្មែរនិងខ្មែរ ដើម្បីធានាឯករាជភាព និងការផ្សះផ្សាជាតិខ្មែរ ហើយបុគ្គល ប្រែដ អាដាម មិនគួរមើលខ្មែរតែផ្លូវអាក្រក់នោះទេ។
លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានជំហរដោះស្រាយបញ្ហាមិនប្រក្រតីទាំងនេះរួមគ្នាជាមួយបក្សប្រឆាំងថែមទៀតផង៖ «គួរតែ ប្រែដ អាដាម ហ្នឹងវាយតម្លៃខ្ពស់ពីបរិយាកាសល្អរវាងគណបក្សប្រឆាំងនិងគណបក្សកាន់អំណាច ជាពិសេសថ្មីៗនេះ សម្រេច ហ៊ុន សែន លោករៀបចំគណៈកម្មការមួយដើម្បីជជែកគ្នាជាមួយគណបក្សប្រឆាំងថែមទៀត។ មានតែគណបក្សនយោបាយដែលជាប់ពាក់ព័ន្ធទេ ដែលអាចប្ដឹងផ្ដល់ ឬតវ៉ាបានដើម្បីឲ្យ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយ។ ការិយាយ ឬអុចអាលរបស់ ប្រែដ អាដាម មិនអាចយកជាការបានទេ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតជាបណ្ដោះអាសន្ននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣។ ក្នុងនោះ គណបក្សកាន់អំណាច និងគណបក្សប្រឆាំងសុទ្ធតែបានបញ្ជាក់ពីជ័យជម្នះរៀងៗខ្លួន។ ប៉ុន្តែក្នុងអំឡុងពេលបោះឆ្នោតនៅមានភាពមិនប្រក្រតីជាច្រើន ដែលពលរដ្ឋធ្វើការតវ៉ាទាក់ទងនឹងការបាត់ឈ្មោះចេញពីបញ្ជីបោះឆ្នោត ឈ្មោះស្ទួន វៀតណាមចូលបោះឆ្នោត ទឹកថ្នាំជ្រលក់ដៃលុបជ្រះជាដើម។
សង្គមស៊ីវិលបញ្ជាក់ថា ការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត និងជនបរទេសចូលបោះឆ្នោតនេះហើយដែលធ្វើឲ្យកើតមានអំពើហិង្សារហូតដល់ពលរដ្ឋខឹងសម្បា ហើយដុតរថយន្តប៉េអឹមនៅការិយាល័យបោះឆ្នោតស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ពលរដ្ឋនៅស្វាយរៀងមិនស្គាល់លោក ង៉ោ សុវណ្ណ
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លើកឡើងថា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ង៉ោ សុវណ្ណ មានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បីកន្លែង គឺនៅភ្នំពេញ ខេត្តកណ្ដាល និងនៅខេត្តស្វាយរៀង។
នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមួយរបស់ គ.ជ.ប បង្ហាញឈ្មោះលោក ង៉ោ សុវណ្ណ នៅក្នុងការិយាល័យបោះឆ្នោតបឋមសិក្សាក្រោលគោ នៅខេត្តស្វាយរៀង។ ប៉ុន្តែប្រជាពលរដ្ឋរស់នៅភូមិធ្លក ឃុំក្រោលគោ ខេត្តស្វាយរៀង បានឲ្យដឹងថា ពួកគាត់ពុំដែលស្គាល់រូបលោក ង៉ោ សុវណ្ណ នោះឡើយ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ហ៊ុំ ចំរើន ពីខេត្តស្វាយរៀង៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រតិកម្មរបស់បក្សប្រជាជនជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន
- ប្រតិកម្មរបស់បក្សប្រជាជនជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន
- ពលរដ្ឋបាត់សិទ្ធិបោះឆ្នោតដាក់ពាក្យបណ្ដឹងទៅបក្សសង្គ្រោះជាតិ
- ស្ថាប័នមីក្រូហិរញ្ញវត្ថុមិនបារម្ភពីការដកប្រាក់ក្រោយបោះឆ្នោត
- អាមេរិកគាំទ្រឱ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះ
- កូនប្រុសលោក ហ៊ុន សែន មិនជាប់ឆ្នោតជាតំណាងរាស្ត្រ
- សម្ភាសលោក សម រង្ស៊ី និងលោក កឹម សុខា ពីផែនការដោះស្រាយវិបត្តិក្រោយបោះឆ្នោត
- សម្ភាសលោក សម រង្ស៊ី និងលោក កឹម សុខា ពីផែនការដោះស្រាយវិបត្តិក្រោយបោះឆ្នោត
- បក្សប្រឆាំងព្រមានធ្វើមហាបាតុកម្មទូទាំងប្រទេស
គេផ្តល់ការពឹតវាទៅជាថាគេអុជអាលទៅវិញ ហឺុ!អាពតវាកំទេចមនុស្សខុសច្រើនណាស់….
ឆ្មាកន្ទុយឃ្វៀននៅតែឃ្វៀន បើចង់ឲ្យវាត្រង់ល្អ ត្រូវតែកាត់វាចោល………បើកាត់វាចោលហើយ កុំភ្លេចល្បិចសាមកុកថ្មីអោយសោះ !!!!!!!
ត្រូវដាក់គំនាបឱ្យធ្ងន់ធ្ងរលើអា គ.ជ.ប ព្រោះពួកវាជាគណៈកម្មការអាជ្ញាកណ្ដាលលំអៀងទៅរកបក្សកាន់អំណាច !
បក្សអា ហ៊ុនសែន និងពួកអា គជប ថោកទាបណាស់ ។
គ.ជ.ប បៅក្ត ហ៊ុន សែន
ហ៊ុន សែន ថើបក្ដិតពួក គ.ជ.ប
វាឌៀតែខ្នូច វាដូចតែគ្នា !!
គ.ជ.ប បៅក្ត ហ៊ុន សែន
ហ៊ុន សែន ថើបក្ដិតពួក គ.ជ.ប
វាឌៀតែខ្នូច វាខូចអាក្រក់ដូចតែគ្នា !!
We need human rights watch
នេះហើយយុទ្ធសាស្ត្រឈ្នះៗរបស់គណៈបក្សប្រជាជន(ពូកស្តេចចោរហារយ)ក្នុងការបោះឆ្នោតកន្លងមកគឺមេបន្លំ។
So, the voting result is Suck! Leadership under HS and his group just likes that!
He a dog.
We need, want Human Right watch. It is on the time to change.
យើងត្រូវនាំគ្នារក្សាភាពស្ងាត់ស្ងៀមទុកឱកាសជូនមេបក្សទាំង២ដោះស្រាយ
អាហ៊ុន សែន វាធ្វើជាដើរតួចិត្តល្អ តែអោយកូនចៅវាដើរធ្វើអំពើរបីសាច ។ អាមេបីសាចហ៊ុន សែន វាមិនចោលចារិកទេ អាឆ្កែនរកក្បត់ជាតិនេះ ។
បើម្នាក់ឯកគិតតែទំលាក់កំហុសអោយ គជប ហេតុអី ស្តេចមិនសុំអន្តរាគមន៏អោយអន្តរជាតិជួយរៀប ចំអោយខ្មែរម្តងទៀតទៅ ព្រោះយើងបង់ប្រាក់អោយ អង្គការសហប្រជាជាតិរាល់ឆ្នាំនឹង ឬ ស្តេចយើងមិនចង់មានឈ្មោះល្អខ្លះក្នុងប្រវត្តិសាស្រ្តសំរាប់ជាតិទេ
-លោកផៃ ស៊ីផាន ថា “បុគ្គល ប្រែដ អាដាម មិនគួរមើលខ្មែរតែផ្លូវអាក្រក់នោះទេ។”
-ខ្ញុំ Raksasok ថា ” គ.ជ.ប / រដ្ឋាភិបាលរបស់លោកផៃស៊ីផាន មិនគួរធ្វើតែអំពើអាក្រក់ស្មោគគ្រោក
ឲ្យបរទេស ដូចប្រែត អាដាម មើលឃើញនោះទេ ។
សូមអរគុណដល់អន្តរជាតិ ដែលជួយឈឺឆ្អាលភាពអយុត្តិធម៌នៅកម្ពុជា
សូមចូលអានអត្ថបទមួយមានចំណងជើងថា លិខិតមិត្តអ្នកអាន ៖ បណ្តឹង សម រង្ស៊ី គួរដោះស្រាយរបៀបណា?
(ថ្ងៃទី 1 សីហា 2013, ម៉ោង 07:44:AM) | http://cen.com.kh/ដោយ: លោកសាស្ត្រាចារ្យរងស៊ិកធីរៈ។
សូមចូលអានអត្ថបទមួយមានចំណងជើងថា លិខិតមិត្តអ្នកអាន ៖ បណ្តឹង សម រង្ស៊ី គួរដោះស្រាយរបៀបណា?
(ថ្ងៃទី 1 សីហា 2013, ម៉ោង 07:44:AM) | http://cen.com.kh/ ដោយ: លោកសាស្ត្រាចារ្យរងស៊ិកធីរៈ។
សូមចូលអានអត្ថបទមួយមានចំណងជើងថា លិខិតមិត្តអ្នកអាន ៖ បណ្តឹង សម រង្ស៊ី គួរដោះស្រាយរបៀបណា?
(ថ្ងៃទី 1 សីហា 2013, ម៉ោង 07:44:AM) | http://cen.com.kh/
លោកផៃ ស៊ីផោម គេនិយាយ គេស្តីអោយ គឺដោយសារចង់អោយយើងល្អតែប៉ុណ្ណោះ ។ តែក្រុមអស់លោកហ្នឹង ចង់អោយតែខ្មែរធ្លាក់នរក ចូលដៃជាមួយយួន ប្លន់ទឹកដីខ្មែរ សម្លាប់អ្នកស្នេហាជាតិ ។ លទ្ធផលពីការបោះឆ្នោតក៏លាក់លាមមិនចង់បញ្ហា អោយប្រជារាស្រ្តបានដឹង ។ វិទ្យុប្រកាស់លទ្ធផលដឹងថាគណៈបក្សសង្រ្គោះជាតិឈ្នះច្រើន ក៏ផ្អាកមិនអោយប្រកាសតទៅទៀត ។ ចុះហេតុអីបានជាក្រុមអស់លោកហ្នឹងធ្វើដាក់ខ្មែរយ៉ាងនេះ។
ពួកលោកមិនដែលចាត់ទុកជាតិជាធំទេ ចង់បានតែអំណាច បុណ្យសក្តិ ដ៊ើម្បីគំរាមកំហែងប្រជារាស្រ្តខ្មែរស្លូតត្រង់។ ដល់ពេលក្រុមអស់លោកវិនាសហើយ ល្មមហើយ
ពាក្យថា កាបន្លំសន្លឹក ឆ្នោត នោះ គឺ គ្រប់តែ លើក អោយ តែ បោះឆ្នោត ក្រុម អង្កការ ទាំង នោះ មិនដែល ថា រដ្ឋាភិបាល ល្អ ទេ ប់ ហ៊ាន ថា ល្អ អស់ ជំនួយ ភ្លាម ។ ជាអម្មតា បក្សប្រឆាំង អង្កការ គាំទ្រ បក្សប្រឆាំង តែង តែ ចោទ ថា បន្លំ សន្លឹក ឆ្នោត រហូត តែ ដល់ ពេល ក្រោយ បោះឆ្នោត អោយ លាភ ទៅ បក្ស្រឆាំង បន្តិច ស្ងាត់ ឈឹង ។ មិនមេន ជារឿង ប្លែក ទេ ដែល បក្ស ប្រឆាំង នឹង អង្កការ ក្រៅរដ្ឋាភិបាល ដែល គាំទ្រ បក្សប្រឆាំង ចោទ ថា បន្លំសន្លឹក ឆ្នោត នោះ ។
សម្រាប់បញ្ហាការលួចបន្លំសន្លឹកឆ្នោត ការបោះឆ្នោតមិនប្រក្រតីធ្ងន់ធ្ងរទាំងឡាយ គឺទុកឲ្យអ្នក នយោបាយ និង អ្នកពាក់ព័ន្ធផ្សេងទៀតជាអ្នកដោះស្រាយ។
.
តែខ្ញុំនិយាយក្នុងនាមជារាស្រ្តខ្មែរសាម្មញម្នាក់ ប្រជាពលរដ្ឋខ្មែរគួរអាចសិក្សាបានលទ្ធភាពរារាំង
កុំឲ្យយូនចូលបោះឆ្នោតបាននៅគ្រប់មណ្ឌលទាំងអស់ ជាពិសេសតំបន់ដែលមានជនជាតិយួន
រស់នៅច្រើន ហើយខុសច្បាប់។
.
ព្រឹត្តិការណ៏នៅជិតវត្តស្ទឹងមានជ័យថ្ងៃ ២៨ កក្កដា ២០១៣ អាចជាមេរៀនល្អមួយ ហើយក៏អាចជា
មេរៀនអាក្រក់មួយសម្រាប់ខ្មែរ។ តែយើងច្បិចយកចំនុចល្អៗ មកសិក្សា៖
១. កំឡុងពេលពិនិត្យឈ្មោះបោះឆ្នោត យើងគ្រប់គ្នាត្រួវតែទទួលបានព័ត៍មានគ្រប់គ្រាន់ និង ច្បាស់
លាស់។
២. ពេលបោះឆ្នោត ប្រជាជនខ្មែរគ្រប់រួប ជាពិសេសមនុស្សប្រុស ត្រូវទៅបោះឆ្នោតឲ្យបានពីព្រឹក
ព្រលឹម។ ពេលបោះឆ្នោតហើយ មិនត្រូវត្រឡប់ទៅផ្ទះវិញ ឬ ទៅទីកន្លែងណាផ្សេងៗ ក្រៅពីមណ្ឌល
បោះឆ្នោតឡើយ គឺដើម្បីចាំមើលជនជាតិយួនមកបោះឆ្នោត។
ប្រសិនបើឃើញមានយួនមកបោះឆ្នោត យើងត្រូវប្រើកម្លាំងប្រជាជនចេញរារាំងភ្លាម។
៣. ត្រូវបន្តរហូតដល់ការរាប់សន្លឹកឆ្នោត នឹងប្រកាសលទ្ធផលនៅតាមមណ្ឌល។
៤. ប្រើប្រាស់បណ្តាញសង្គមឲ្យអស់លទ្ធភាពដើម្បីនាំយកលទ្ធផលបោះឆ្នោតដែលអាចទុកចិត្ត
បានផ្សព្វផ្សាយដល់សាធារណៈជនឲ្យបានដឹងឭភ្លាមៗ។
.
ត្រឹមខ្ញុំជាខ្មែរ ប្រកាន់កណ្តាល ក៏មានភាពអាម៉ាស់ចំពោះអន្តរជាតិសម្រាប់ការបោះឆ្នោតដែល
អាក្រក់ហួសការស្មានដល់ដែរ។
.
អ្នកនយោបាយគ្រប់រូបត្រូវ ហ៊ានទទួលស្គាល់ការពិត បើឈ្នះ គឺឈ្នះដោយកិត្តិយស បើចាញ់
គឺចាញ់ដោយថ្លៃថ្នូរ។
អាក្រក់ណាស់….អាក្រក់ណាស់ លោក ហ៊ុន សែន ល្មមដល់ពេលចុះចេញពីតំណែងហើយ….តែរដ្ឋាភិបាលថ្មីត្រូវរកផ្លូវអោយគាត់ចុះអោយស្រួលផង…..គាត់ឡើងតាមគល់…យើងត្រូវដកបន្លាចេញដើម្បីអោយគាត់ចុះបានស្រួលផង….កុំអោយគាត់ចុះតាមមែកអី…..
បើមិនព្រមចរចារទេ កុំថាគរកាច កុំឃើញខ្លាក្រាបថាខ្លាសំពះវើយ! បើមិនជឿលមើល។តែឆួលចុងច្រមុះហើយ សម្ពាធសម្ពោងស្អីគេនោះក៏ឥនការអ្វីដែរ អាវ៉ា។កម្ពុជាមិនមែនទុយនីស៊ី អេហ្ស៉ីបអីៗឯណា។បដិវត្តផ្កាម្លឹះមិអារីកលើទឹកដីកម្ពុជាបានឡើយ។មិនគួរជោរពេកទេ បើនរណាជ្រើសយកផ្លូវបំផ្លាញតាមរយះបដិវត្តផ្កាម្លឹះនោះនឹងអន្តរធានជាមិនខាន។ដូច្នេះវិធីចរចាសន្ដិភាពគឺជាវិធីដ៏ល្អបំផុត។។។។
http://www.phnompenhpost.com/national/province-province-realtime-breakdown
នេះទើបជា K ពិតប្រាកដ។ សូមមើល Link ខាងក្រោម
http://www.phnompenhpost.com/national/province-province-realtime-breakdown
ហេហេហេ!!!!!!អាង៉ោសុវណ្ណនឹងវាក្លាចអីនឹងធ្វើអំពើថោកទាបទៅបើវាជាមនុស្សកាកសំណល់ធ្លាប់តែថោកទាបស្រាប់ហើយនោះ។ពីមុនវាធ្លាប់ជេគេក្រោយមកវាតត្រុកក្បាលសុំគេនៅជាមួយដូច្នេះវាភ័យពេកហើយបើអត់ពីCPPទៅវាមានកន្លែងណាដែលគេអោយវាជ្រកក្បាលទៀតបើធុនថោកម៉ាកនឹងអ្នកណាទុកចិត្តវាទៅ។សូម្បីតែក្មេងរើសសម្រាមក៏មានតំលៃជាងវាដែរកុំឡើយហៅវាថាលោកហៅវាថាអាឆ្កែមួយក្បាលល្អជាង។
យួនមិនមានសិទ្ធសំរេចវាសនាខែ្មរទេ!អ្នកគាំទ្រយួនបោះឆោ្នត គឺក្បត់ជាតិ!
កោតតែដាក់វាជារដដ្ឋលេខាធិការក្រសួងយុត្តិធម័ទៅរួចបើវាមនុស្សពាលធននឹងនោះ។វាធ្វើមើលតែវានឹងចេះច្បាប់តែម្នាក់់អែងយុវជនពេញប្រទេសគេស្គាល់គេដឹងពីអ្វីដែលពួកអែងធ្វើអស់ហើយ។
យីអាចំកួតងោសុវណ្ណនេះមិនមែនជាមនុស្សធម្មតាមិនដឹងច្បាប់ឯណាធ្វើការសុទ្ធតែជារដ្ឋលេខា ធិការនៅក្រសួងយុត្តិធម៌ហើយម្តេចក៍ធ្វើភ្លីភ្លើមិនដឹងច្បាប់ទំលាប់អីអញ្ចឹង!!!!អត់យល់ប្រហែល ជាវាខ្លាចបក្សប្រជាជនចាញ់ឆ្នោតហើយអស់កៅអីអង្គុយហើយមើលទៅបានជាវាខំរត់ឆ្លេឆ្លាទៅ បោះឆ្នោតដល់ទៅបីកន្លែង យីអាខួរយួននេះពិតជាកាន់តែភ្លើហើយតើ។
យើងមិនដែលឃើញអ្នកតស៊ូដើម្បីប្រជាធិបតេយ្យជានិច្ចកាលបរាជ័យនោះទេ។ ធ្លាប់ឃើញមេដឹក នាំផ្តាច់ការជាច្រើនតែងតែរលំជាបន្តរបន្ទាប់រួមទាំងហ៊ុនសែនផងនៅពេលដ៍ខ្លីខាងមុខនេះ។ សូមផ្តាំ ទៅលោកសមរង្សីនិងលោកគឹមសុខាថាសូមមេត្តាកុំខ្លាចល្បិចពួកអាកុំម្មុនីស្ត៍ហ៊ុនសែនអីនៅពេល នេះនោះ ពេលនេះកំលាំងរបស់យើងគ្រប់គ្រាន់ហើយ យើបើទោះជាចរចារយ៉ាងណាៗនោះគឺត្រូវតែ បក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោតនៅអាណត្តិនេះនោះព្រោះមិនអាចាំពេលក្រោយបាននោះទេ ហើយ ប្រសិនបើអាចគឺត្រូវរៀបចំបោះឆ្នោតសារជាថ្មីជាមួយនិងគជបថ្មីមានតម្លាភាពនោះបក្សសង្គ្រោះជាតិ ពិតជាឈ្នះហើយ។
អស់លោកធ្វើមិនដឹង ឬក៍មិនដឹង ករណីមានឈ្នោះពីរកន្លែង ឬច្រើនជាងនេះវាមិនខុសច្បាប់ទេ
ហេតុអ្វី ពីព្រោះបើសិនអ្នកណាម្នាក់មានទីលំនៅនៅទីណា គេមានសិទ្ឋចុះឈ្មោះបោះច្នោតនៅ
ទីនោះ ដូចករណីរូបខ្ញុំផ្ទាល់ កាលនៅសង្កាត់ទឹកល្អក់ទី១ មានឈ្មោះបោះឆ្នោតនៅទីនោះ ហើយ
បច្ចុប្បន្ននេះនៅទទួលសង្កែបានចុះឈ្មោះម្តងទៀតហើយបោះឆ្នោតនៅ វត្តញ្ញាណរង្សី ។
ករណីនេះមានជាច្រើនសំរាប់អ្នកមានសិទ្ឋបោះឆ្នោត ។
ប្រសិនបើហេតុការណ៏ដែលកើតឡើងដូចការអត្ថាធិប្បាយខាងលើមែននោះ វាជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តជាច្រើន នែការបន្លំសន្លឹកឆ្នោតជាប្រព័ន្ធ រវាង គ.ជ.ប និង គណះបក្សប្រជាជន ។
ពួកអាអស់នេះវាគាំទ្រតែបក្សគ្នាវាដែរហ្នឹង តាំងពីដើមមក ចាំទេកាលឆ្នាំ១៩៧៨ អាណាខ្លះជួយ
ខ្មែរ ដល់ខ្មែររួចពីសេចក្តីស្លាប់ពីពួកប៉ុល ពត វានាំគ្នាគាំទ្រឲ្យកៅអីនៅអង្គការសហប្រជាជតិទៀត
ហ៊ុំ ព័តសេដ្ឋកិច្ចដាក់ទណ្ឌកម្ម រដ្ឋាភិបាលដ៏ក្មេងខ្ចីក្សត់ខ្សោយ ដែលមានដង្ហើមផ្តឹកៗ វាររកើមគេច
ពីសេចក្តីស្លាប់យ៉ាងអយុត្តិធម៏ ក៏ត្រូវពួកអគតិដាក់ទណ្ឌកម្មទៀតបង្អត់ឲ្យស្លាប់បន្ថែមពីលើអំពើ
ប្រល័យពូជសាសប៉ុល ពត ទៀត ។ មកដល់បេលនេះនៅមិនទាន់អសចិត្តទៀត ពួកអគតិបានរៀប
ចំគ្រោងការនេះតាំងពីមុនបោះឆ្នោតកន្លះឆ្នាំមុនរួចហើយ ភ័ស្តុតាងមានដូចជាៈ យកលេសចោទ
គ.ជ.ប សម រង្សី បានបញ្ជាក់ជំហរថាគណបក្សសង្រ្គោះជាតិចូលរួមបោះឆ្នោត តែមិនទទួលស្គាល់
លទ្ធផលបោះឆ្នោត ? យកមនុស្សដែលគ្មានឈ្មោះបោះឆ្នោតបង្ករចលាចល គេយកគំរូបដិវត្តន៏ស្អី
គេតាមបែបនៅស៊ីរី លីប៊ី អេស៊ីប .ល។ ខ្ចីដៃប្រជាជនបង្ករចលាចលហើយឈានទៅរកអំពើហឹង្សា
បើរដ្ឋាភិបាលតបតគេថាផ្តាច់ការ បើមិនតបតគេធ្វើព្យុះភ្លៀង បង្កើតចលាចលដោយឧបាយកល
ផ្សេងៗ ក្នុងបំណងយកលេសបង្កើតចលនាមួយគំរាមបង្ខំសម្តេចតេជោ ហ៊ុន សែន បោះបង់កាតព្វ
កិច្ចដែលស្របច្បាប់ដោយប្រជាពលរដ្ឋប្រគល់សេចក្តីទុកចិត្ត ។
ខ្ញុំសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងព្យាយាមដ៏ល្អបំផុតដើម្បីការពារលោក សម រង្ស៊ី ។ ប្រសិនបើគាត់មានបញ្ហាសុវត្ថិភាព:
1- ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជានឹងដួលរលំ មិនអាចគ្រប់គ្រង
2-លោក សម រង្ស៊ី ស្លាប់ នឹងផ្តល់នូវអត្ថប្រយោជន៍ច្រើនពេកទៅឱ្យ លោក កឹម សុខា
3-ប្រទេសជាតិរបស់យើងអាចនឹងបាត់បង់ច្រើន
ដូច្នេះខ្ញុំប្រាកដថាសុវត្ថភាពរបស់គាត់គឺមានសារៈសំខាន់សម្រាប់ពួកយើង
គណបក្សប្រជាជនកម្ពុជានៅតែបន្តការដឹកនាំប្រទេស នេះជាទឹកចិត្តស្រលាញ់ ពេញចិត្ត អាណិត
សម្តេច តេជោសែន របស់ប្រជាជនកម្ពុជាទាំងមូល ថ្វីត្បិតកៅអីមានការថយចុះមែនប៉ុន្តែគណបក្ស
ប្រជាជន នៅតែបន្តឈ្នះនៅណីទីកាលទី ៥នេះទៀត ។ សូមអបអរសាទរប្រជាជនខ្មែរបានជួយជាតិ
ខ្មែរឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ដោយប្រគល់ភារកិច្ចទាំងនេះជូនសម្តេច តេជោសែន ជាប្រមុខ
រាជរដ្ឋាភិបាលអាណត្តិទី ៥ ២០១៣ ដល់ ២០១៨ ។ សូមអរគុណយ៉ាងស្មោះសគ្រ័ និងសូមជូនពរ
សម្តេច អគ្គមហាសេនា បតិតេជោសែន ជានាយករដ្ឋមន្រ្តព្រះរាជាណាចក្រកម្ពុជា សូមសម្តេចជូបតែ
វិបុលសុខ សេរីសួស្តី ដល់ក្រុមគ្រួសារ ។
មានឋានៈដល់អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ (អ្នកច្បាប់ / អ្នកទទួលខុសត្រូវលើការអនុវត្តច្បាប់ ) នៅតែបំពានច្បាប់ យ៉ាងស្មោគគ្រោក តើស្រែកឲ្យអ្នកក្រោមបង្គាប់គោរពច្បាប់បានយ៉ាងដូចម្តេច ?
ព្រោះតែយ៉ាងណឹងទើបច្បាប់ស្រុកខ្មែរមិនត្រូវបានអ្នកធំគោរព អ្នកតូចមិនអនុវត្តតាម សង្គមអាណាធិបតេយ្យ
h
In Chinese culture, # 4 means bad omen !
Shithead, you are a liar!
ជយោ! ប្រជាជនរួមគ្នាសង្រ្គោះជាតិ! សំរាប់យើងទាំងអស់គ្នា!
បើសិនជា អ្នកបានធ្វើកិច្ចការល្អត្រឹមត្រូវ ច្បាស់លាស់ខ្លួនឯង ពិតប្រាកដហើយ ចុះហេតុអ្វី បានជា
អ្នកចេះតែខ្លាច ចេះតែប្រកែក មិនចង់ចូលរួមបង្កើត គណកម្មការចម្រុះ …?។ ខ្ញុំត្រូវឆ្លើយជំនួស
ត្រឡប់ទៅអ្នកវិញថា មកពីអ្នកខ្លាចគេរកឃើញកំហុស ឯគ.ជ.ប. វិញ ខ្លាចទៅជា គ.ជ.ប. អស់
លក្ខណ៏។