CCHR ព្រួយ​បារម្ភ​ចំពោះ​ការ​រិតត្បិត​សេរីភាព​ប្រើប្រាស់​អ៊ីនធឺណេត​នៅ​កម្ពុជា

បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ពាក់​ព័ន្ធ​នឹង​អាជីវកម្ម​អ៊ីនធឺណេត​កាហ្វេ កាល​ពី​ចុង​សប្តាហ៍​មុន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​ហៅ​សកម្មភាព​នេះ​ថា គឺ​ជា​ការ​រិតត្បិត​សេរីភាព​ប្រើប្រាស់​អ៊ីនធឺណេត​នៅ​កម្ពុជា។

Monday 17 December 2012
The Free Press Magazine

អតិថិជនកំពុងប្រើប្រាស់អ៊ីនធឺណេតនៅក្នុងហាងអ៊ីនធឺណេតកាហ្វេ មួយកន្លែងក្នុងទីក្រុងភ្នំពេញ

អតិថិជនកំពុងប្រើប្រាស់អ៊ីនធឺណេតនៅក្នុងហាងអ៊ីនធឺណេតកាហ្វេ មួយកន្លែងក្នុងទីក្រុងភ្នំពេញ

សូម​បញ្ជាក់​ថា សារាចរ​ណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចុះ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​ដាក់​កំហិត​ដល់​ម្ចាស់​ហាង​អ៊ីនធឺណេត​កាហ្វេ​ទាំង​អស់​ដែល​នៅ​ក្បែរ​សាលា​រៀន ឬ​គ្រឹះស្ថាន​សិក្សា ត្រូវ​តែ​រុះរើ​ទីតាំង​របស់​ខ្លួន​ឲ្យ​នៅ​ឆ្ងាយ​ពី​សាលា​រៀន​ចម្ងាយ​៥០០​ម៉ែត្រ។ ក្នុង​នោះ​ការ​លេង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ីនធឺណេត មើល​រូប​អាស​អាភាស ត្រូវ​បាន​ចាត់​ទុក​ថា ជា​អំពើ​ខុស​ច្បាប់។ ហើយ​សម្រាប់​ហាង​អ៊ីនធឺណេត​កាហ្វេ​ដែល​រំលោភ​លើ​សារាចរ​នេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​បិទ​ទ្វា រឹប​អូស​សម្ភារៈ និង​ការ​ចាប់​ខ្លួន។

ក្នុង​វិចារណកថា​ព័ត៌មាន​ចុះ​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២ CCHR បាន​ចាត់​ទុក​សារាចរ​នេះ​ថា មាន​លក្ខណៈ​ស្រដៀង​នឹង​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណេត​ដ៏​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​វៀតណាម។ ហើយ​ថា វា​ហាក់​ដូច​ជា​ការ​ឈាន​របស់​រដ្ឋាភិបាល​មួយ​ជំហាន​ទៀត ដើម្បី​បង្កើត​នូវ​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណេត។

CCHR បាន​លើក​ឡើង​ថា សកម្ម​ភាព​មួយ​នេះ មិន​ត្រឹម​តែ​រឹតត្បិត​មក​លើ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​ដែល​ធានា​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​រំលោភ​នូវ​សេចក្តី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​លើក​កម្ពស់​ការ​ការពារ និង​ការ​រីករាយ​ក្នុង​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​ផង​ដែរ៕

What Next?

Recent Articles

2 Responses to "CCHR ព្រួយ​បារម្ភ​ចំពោះ​ការ​រិតត្បិត​សេរីភាព​ប្រើប្រាស់​អ៊ីនធឺណេត​នៅ​កម្ពុជា"

  1. th says:

    រដ្ឋាភិបាលធ្វើគឺត្រឹមត្រូវ CCHR មិនគួរព្រួយបារម្មណ៏ពេកទេ ពីព្រោះរដ្ឋាភិបាលមិនបានបិទទាំងស្រុងឯណា គ្រាន់តែអោយនៅឆ្ងាយពីសាលារៀន៥០០ម៉ែត្រទេតើ ម្យ៉ាងទៀតរដ្ឋាភិបាលធ្វើនេះគឺគិតពីអនាគតក្មេង៑ៗ បើក្មេងៗគិតតែចូលលេងអ៊ីនធើណេតមិនចូលសាលារៀន តើអនាគតប្រទេសជាតិនឹងទៅជាយ៉ាងណា?

  2. Srey Khmer says:

    For example, every U.S. community colleges, Univesities, high school, and
    elamentary, they have have the plenty internet computers in the
    library for students to use very well. However, in Cambodian is so
    far behind the society, and it government has trying to bother students not
    to catch up their nowledge to work for the society.