ហ៊ុន សែន ចែកនំពីរដុំឲ្យ សម រង្ស៊ី និង កឹម សុខា
តើមចេញពី កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ធ្វើឲ្យរាស្រ្តម្នាក់ៗរងកម្ម រៀងរាល់ប្រាំឆ្នាំម្តងនៅក្រោយពេលបោះឆ្នោត។ សម្រាប់អាណត្តិ ទី៥ នេះក៏មិនខុសពីមុនៗដែរ អស់រយៈពេលជិត ៩ ខែកន្លងទៅ រាស្រ្តទន្ទឹងមើលផ្លូវថាបានធូរស្រាល ព្រោះអីឮថា “ប្រសើរជាងមុនហើយ ខិតជិតគ្នាហើយ បានសម្រេច ៨០ ភាគរយហើយ…។ល។” តែធាតុពិត អ្នកនយោបាយនៅតែកុហករាស្រ្ត ចំណែករាស្រ្តនៅតែជឿអ្នកនយោបាយ។
មានគ្រប់រសជាតិ ក្រោយពីការបោះឆ្នោត ២៨ កក្កដា ២០១៣ មកនេះ មានទាំងការសប្បាយ ព្រោះទទួលបានសំឡេងកើន មានទាំងការភ័យខ្លាចបាត់បង់អំណាចព្រោះសំឡេងឆ្នោតធ្លាក់ មានទាំងការឈឺចាប់ព្រោះបាត់បង់សមាជិកគ្រួសារត្រូវគេសម្លាប់ ឬចាប់ដាក់គុកជាដើម។ ពេលថ្មីៗចុងក្រោយនេះទៀតសោត ក៏មានការគំរាមចាប់មេកន្ទ្រាញប្រឆាំងដ៏មហិមាដាក់គុកឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរ ដោយសារលេសប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយក៏មានព្រឹត្តិការណ៍“ស្រល់រេតាមខ្យល់” ដែលមានស្ថាប័នសាធារណៈរបស់រដ្ឋបន្តកន្ទុយគ្នា ធ្វើញត្តិថ្កោលទោសមេកន្ទ្រាញប្រឆាំង ដោយមិនគិតអំពីការសើចចំអកទាំងមតិជាតិ-អន្តរជាតិ។ លើសពីនេះ ក្រៅពីការចរចាកម្រិតក្រុមការងារ ឬក្រុមបច្ចេកទេសពីមួយទៅមួយម្តងជាពីរដង រហូតទៅដល់មានការចរចាជាលក្ខណៈសម្ងាត់ ជាលក្ខណៈក្រៅផ្លូវការ មានរយៈពេល ៤៤ នាទីរវាង មេកន្ទ្រាញនៃនគរយក្សដែលរាស្ត្រចង់ទម្លាក់ និងនគរមាណពដែលរាស្ត្រចង់ឲ្យដឹកនាំ។
ងាកមកមើលនំពីរដុំ ដែលលោក ហ៊ុន សែន ចង់ចែកឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា ម្នាក់មួយដុំវិញម្តង។ ដុំ ទី១- ឲ្យភ្លើងខៀវថា ខ្លួនមានឆន្ទៈចង់បញ្ចប់វិបត្តិនយោបាយនៅមុនចូលឆ្នាំខ្មែរ ហើយបើលោក សម រង្ស៊ី មានឆន្ទៈដូចខ្លួនទូរស័ព្ទមកពេលណាក៏បាន។ ពេលណាមិនធ្វើ មកធ្វើនៅខណៈពេលលោក កឹម សុខា មិននៅដែលនេះហើយគេហៅថា “ការឆក់យកឱកាស”។ បើតាមមាត់ចាបមាត់ព្រាប ការចរចាថ្នាក់កំពូល លោក ហ៊ុន សែន ចង់ឲ្យប្រព្រឹត្តទៅនៅថ្ងៃ ទី៨ ខែមេសា ប៉ុន្តែត្រូវផ្អាកវិញ ព្រោះលោក កឹម សុខា មិនព្រមចំពោះការកំណត់កាលបរិច្ឆេទបោះឆ្នោត។ នៅពេលមិនត្រូវរ៉ូវគ្នា លោក កឹម សុខា ក៏ត្រូវបំពេញបេសកកម្មនៅក្រៅប្រទេសតាមការគ្រោងទុក។ ស្រាប់តែនៅថ្ងៃ ទី៩ មេសា ក៏មានការចរចាក្រៅផ្លូវការ តាមទូរស័ព្ទរយៈពេល ៤៤ នាទី ហើយទីបំផុតដូចជា មិនមានអ្វីខុសប្លែក ដែលលោក ហ៊ុន សែន បានស្នើសម្រាប់ការចរចានៅថ្ងៃ ទី៨ ខែមេសា នោះឡើយ គឺនៅតែខ្វែងគំនិតគ្នា ចំពោះកាលបរិច្ឆេទបោះឆ្នោតឡើងវិញដដែល ដោយគ្រាន់តែប្តូរពី ខែកក្កដា មក ខែឧសភា ឆ្នាំ២០១៨ ក្រោយមកប្តូរពី ខែឧសភា មក ខែកុម្ភៈ ឆ្នាំ២០១៨ ដដែល។
ដោយដឹងថា លោក សម រង្ស៊ី មានជំហរនយោបាយទន់ជ្រាយ ក៏ធ្វើជារំកិលថ្ងៃបោះឆ្នោតបន្តិច ដើម្បីទុកឱកាសឲ្យលោក សម រង្ស៊ី ដកថយយកទៅពិភាក្សាជាមួយលោក កឹម សុខា ហើយក៏ប្រើប្រាស់ឱកាសធ្វើជាស្តីបន្ទោសថា លោក សម រង្ស៊ី ជាប្រធាន ហេតុអីមិនហ៊ានសម្រេច បើទោះជាដឹងថា រាល់ការសម្រេចក្នុងគណបក្សសង្គ្រោះជាតិ ត្រូវមានការឯកភាព រវាងប្រធាននិងអនុប្រធានក្តី។ លោក ហ៊ុន សែន ប្រឹងបន្ទាបលោក សម រង្ស៊ី និងលើកតម្កើងលោក កឹម សុខា ហើយក៏ជានំមួយដុំ ដែលលោក ហ៊ុន សែន ធ្លាប់ផ្តល់ឲ្យលោក សម រង្ស៊ី ដើម្បីខ្ចីដៃកម្ចាត់សម្តេចក្រុមព្រះនៅ ឆ្នាំ២០០៣ ក្នុងការប្តូររដ្ឋធម្មនុញ្ញ ពី ២ ភាគ ៣ មកភាគច្រើនដាច់ខាត ឬគេនិយមហៅថា ៥០ ភាគរយ បូកមួយ។
ដុំ ទី២- ការលើកតម្កើងលោក កឹម សុខា ឲ្យលេចធ្លោជាងលោក សម រង្ស៊ី តិចឬច្រើន វាអាចធ្វើឲ្យក្នក់ចិត្តខ្លះចំពោះអ្នកដែលមានស្វាមីភក្តិចំពោះលោក សម រង្ស៊ី ព្រមទាំងលោក សម រង្ស៊ី ខ្លួនឯងផង ក៏មានកូនចិត្តមមៃគិតមិនតិចដែរថា ខ្លួនជាប្រធាន ប៉ុន្តែមានប្រជាប្រិយភាពតិចជាងលោក កឹម សុខា ជាអនុប្រធានក្នុងស្រទាប់មហាជនទៅវិញ។ ម្យ៉ាងទៀតក៏អាចតម្រូវចិត្តដល់តំណាងរាស្ត្រជាប់ឆ្នោតខ្លះ ដែលកំពុងបាត់បង់ប្រយោជន៍ដោយគ្មានប្រាក់បៀវត្សរ៍ជាច្រើនខែក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រហើយចាប់ផ្តើមវាយតម្លៃមកលើលោក កឹម សុខា និងសម្លឹងប្រយោជន៍ ដែលខ្លួនកំពុងតែបាត់បង់ គឺដោយសារតែលោក កឹម សុខា។
នំទាំងពីរដុំនេះ គឺគ្រាន់តែជាធាតុផ្សំពីរចំណុចក្នុងយុទ្ធសាស្ត្រ “ឌីហ្វីត-DIFID” ដែល ខ ១- គឺចង់ បំបែកបំបាក់ “Divide” ដោយខ្ចីដៃលោក សម រង្ស៊ី កម្ចាត់លោក កឹម សុខា ព្រោះមានប្រជាប្រិយច្រើនជាងខ្លួន។ ខ២- គឺចង់ធ្វើឲ្យលោក កឹម សុខា ស្ថិតនៅឯកោ “Isolate” ព្រោះខ្លួនត្រូវតែទទួលខុសត្រូវ និងបានធ្វើឲ្យខាតបង់ប្រយោជន៍កូនចៅ និងគណបក្ស ដែលធ្វើឲ្យភាពជាប់គាំងនយោបាយបានអូសបន្លាយមកដល់បច្ចុប្បន្ន។ នេះគ្រាន់តែជាល្បិចនយោបាយ ដ៏សាមញ្ញបំផុតដែលធ្លាប់ប្រើ មួយលើកជាពីរលើកមកហើយ ដូចជាបញ្ចេញខ្សែអាត់សំឡេងអំពីការសន្ទនារបស់លោក កឹម សុខា ដែលពេលនោះបានធ្វើឲ្យសម្ព័ន្ធភាពក្នុង ឆ្នាំ២០០៩ ត្រូវបែកគ្នាវិញ ចំណែកពេលនេះគំរាមបញ្ចេញខ្សែអាត់សំឡេង អំពីការសន្ទនារបស់លោក សម រង្ស៊ី ក្នុងការចរចាសម្ងាត់ ដើម្បីសាកល្បងមើល ម្តងទៀត ក្រែងលោមានប្រសិទ្ធភាពដូចមុន។ ពីមុនប្រកាសថា ត្រូវរ៉ូវអស់ហើយជាមួយលោក កឹម សុខា នៅរង់ចំាតែលោក សម រង្ស៊ី នោះទេ ប៉ុន្តែឥឡូវស្រាប់តែលើកឡើងថា ព្រមព្រៀងគ្នាអស់ហើយ នៅចាំតែឆ្លងយោបល់ចុងក្រោយពីលោក កឹម សុខា ទៅវិញ…។ល។ សំណួរសួរថា តើលោក ហ៊ុន សែន បានប្រយោជន៍អ្វី ធ្វើមើលតែ លោក សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សល្ងង់ពេក ហើយនាំគ្នាចាញ់ឧបាយកលដ៏រាក់កំភែលបែបនេះទៅវិញ?
រឿងបានប្រយោជន៍អ្វី វាមិនសំខាន់នោះទេ គ្រាន់តែធម្មតា នៅក្នុងយុទ្ធវិធីនៃការធ្វើនយោបាយ នៅក្នុងដំណាក់ចរចា គេត្រូវឲ្យខ្លះ អត់ខ្លះ អាណាទាមទារខ្លាំង ក៏ឲ្យទៅ បើតឹងពេក ក៏បន្ធូរខ្លះទៅ ប៉ុន្តែ ត្រូវសម្លឹងមើលឱកាស ដែលអាចជាកត្តាសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រថ្មីបន្ថែមទៀត មានន័យថា ត្រូវមានភាពវៃឆ្លាតក្នុងការប្រើឱកាស ទី១- បើមិនទាន់មានឱកាស គឺត្រូវចេះបង្កើតឱកាស ទី២- បើមានឱកាស គឺត្រូវចេះឆក់យកឱកាស ទី៣- បើទទួលបានឱកាសហើយ គឺត្រូវចេះប្រើប្រាស់ឱកាស និង ទី៤- បើឱកាសស្ថិតនៅចំពោះមុខហើយ គឺត្រូវចេះស្គាល់ឱកាស ដើម្បីទាញយកផលប្រយោជន៍ (សូមមិនលើកយកឧទាហរណ៍មកលម្អិតបញ្ជាក់នោះទេ)។ ទោះតិចឬច្រើន លោក ហ៊ុន សែន នៅតែទទួលបានប្រយោជន៍។ ប្រយោជន៍ ទី១- ធ្វើឲ្យមេដឹកនាំទាំងពីរ មានការអាក់អន់ចិត្តនឹងគ្នា ទោះតិចក្តីច្រើនក្តី ពិសេសសកម្មជនអ្នកគាំទ្រ ច្បាស់ជាអស់សង្ឃឹម និងខឹងសម្បាខ្លះជាមួយមេបក្ស ដែលមានជំហរទន់ខ្សោយ បើទោះបីជាលោក ហ៊ុន សែន កុហកខ្លះ និយាយពិតខ្លះក៏ដោយ។ ប្រយោជន៍ ទី២- ធ្វើឲ្យអ្នកការទូត និងម្ចាស់ជំនួយ អាចទុកឱកាសដើម្បីរង់ចំាមើលដោយបណ្តោយឲ្យការចរចាធ្វើជាបន្តទៅទៀតតាមដំណើរ ហើយនេះក៏ជាកលល្បិច យ៉ាងមានប្រសិទ្ធភាពដែលប្រើប្រាស់អស់ ៤ អាណត្តិទៅហើយ ចំពោះអ្នកការទូត និងម្ចាស់ជំនួយដើម្បីរក្សាអំណាចមកដល់សព្វថ្ងៃ។
ប្រយោជន៍ ទី៣- ធ្វើឲ្យពេលវេលាចេះតែអូសបន្លាយទៅៗ។ បើសិនលោក ហ៊ុន សែន មិនមានចេតនាពិតក្នុងការចរចានេះទេ ប្រយោជន៍ ទី៣ នេះហើយជាប្រយោជន៍ដ៏ធំបំផុត។ មានន័យថា ពន្យារពេលកាន់តែយូរ គឺរឹតតែប្រសើរ ប៉ុន្តែយើងផ្អែកតែមួយជ្រុងទេ ក្នុងករណីការដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ ដោយពុំមានឧបសគ្គផែ្នកហិរញ្ញវត្ថុ។ ចំណុចនេះ ចង់បញ្ជាក់ថា ទី១- CPP អាចបន្តគ្រប់គ្រងរដ្ឋ ១ ឆ្នាំ ឬ ២ ឆ្នាំទៅមុខទៀត បើសិនជាការចរចាមិនត្រូវរ៉ូវគ្នា ហើយចេះតែអូសបន្លាយ។ ទី២- បើ ១ ឆ្នាំ ឬ ២ ឆ្នាំទៅមុខទៀត ការចរចាត្រូវរ៉ូវគ្នាក៏ដោយ អ្វីៗហាក់ដូចជាយឺតពេល ព្រោះការទាមទាររបស់ CNRP កែទម្រង់ប្រព័ន្ធបោះឆ្នោត និងបោះឆ្នោតឡើងវិញ ហើយកិច្ចការទាំងនេះ ត្រូវចំណាយពេលយ៉ាងហោចណាស់ ២ ឆ្នាំ ដូចនេះវានឹងដល់ ឆ្នាំ២០១៨ សម្រាប់អាណត្តិថ្មីតែម្តង ជារួម CPP មានឱកាស ដឹកនាំរដ្ឋ ១ អាណត្តិ ៥ ឆ្នាំពេញ។ ទី៣- CPP មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការងារផ្គាប់ចិត្តរាស្ត្រមួយផ្អែកនិងរៀបចំកម្លាំងទប់ទល់ការពារ ក្នុងការប្រជែងសម្រាប់ការបោះឆ្នោតខាងមុខ ជាពិសេស បានធ្វើឲ្យ CNRP ធ្លាក់ប្រជាប្រិយភាព ព្រោះរាស្រ្តមិនសប្បាយចិត្តជាមួយ ដោយសារចាញ់ល្បិចលោក ហ៊ុន សែន ក្នុងការបណ្តែតបណ្តោយពេលវេលា និងការធ្វើសកម្មភាពតវ៉ាកន្លងមក ៥ ឆ្នាំគ្មានបានផល បានក្លាយជាអសារសូន្យ ដែលធ្វើឲ្យរាស្ត្របាក់ទឹកចិត្ត និងអស់សង្ឃឹម ក្នុងការគាំទ្របន្តទៅទៀត។
បើសិនជាករណីលោក ហ៊ុន សែន មានចេតនាពិតក្នុងការចរចា ដើម្បីបញ្ចប់បញ្ហានយោបាយនេះមែនវាជារឿងមួយដោយឡែកទៀតដែលខ្ញុំ នឹងលើកយកមកវិភាគនាពេលក្រោយ ព្រោះថា ចង់មិនចង់លោក ហ៊ុន សែន ឬ CPP ត្រូវការជីវិតនយោបាយរស់បន្តទៅទៀតដែលតម្រូវការ ទី១- ជំនួយពី បរទេស និងគម្រោងវិនិយោគ ដោយសារប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងរដ្ឋ។ តម្រូវការ ទី២- ភាពស្របច្បាប់នៃរដ្ឋាភិបាល ដែលកើតចេញពីរដ្ឋសភាឯកបក្ស។ តម្រូវការ ទី៣- ខ្ចីដៃ CNRP ដើម្បីគ្រប់សំឡេង ២/៣ អនុម័តច្បាប់ចំនួន ៣ ក្នុងវិស័យតុលាការ ដែលសង្ឃឹមថា នឹងអាចរកជំនួយពីសហគមន៍អន្តរជាតិបានខ្លះ…។ល។
ជាអនុសាសន៍៖ ដើម្បីទម្លាយភាពជាប់គាំងនយោបាយ ដោយសារនៅមានបញ្ហាសេសសល់គឺការកំណត់កាលបរិច្ឆេទការបោះឆ្នោតឡើងវិញ ឬមុនអាណត្តិបន្ថែមលើអ្វី ដែលបានព្រមព្រៀងគ្នា ដូចជា កំណែទម្រង់ប្រព័ន្ធបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ ហិរញ្ញវត្ថុគណបក្សជាដើម៖ ទី១- គណបក្ស ទំាងពីរ ឈប់និយាយអំពីរឿងបោះឆ្នោតឡើងវិញសម្រាប់អាណត្តិ ទី៥ នាពេលកន្លងទៅ ដែលមានភាពចម្រូងចម្រាស ឬបោះឆ្នោតមុនអាណត្តិ សម្រាប់អាណត្តិ ទី៦។ ផ្ទុយទៅវិញ ចរចាអំពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងការបន្ថយរយៈពេលបោះឆ្នោតពី ៥ ឆ្នាំ មក ៤ ឆ្នាំ ក្នុង ១ អាណត្តិ ដោយរំកិលការបោះឆ្នោត ឃុំ-សង្កាត់ មក ឆ្នាំ២០១៦ និងការបោះឆ្នោតជាតិមក ឆ្នាំ២០១៧ ព្រមទាំងកំណត់អាណត្តិនាយករដ្ឋមន្រ្តី តែពីរអាណត្តិ (៨ ឆ្នាំ) ជាការស្រេច។ ទី២- គណបក្សទំាងពីរ ត្រូវមានសុច្ឆន្ទៈក្នុងការបញ្ចប់ភាពជាប់គាំងនយោបាយ និងសម្បទានគ្នាទៅវិញទៅមកក្នុងការចរចាដោយកសាងកិច្ចព្រមព្រៀមនយោបាយមួយ ដែលអាចជឿទុកចិត្តបាននូវអ្វីដែលបានព្រមព្រៀងនិងចុះហត្ថលេខាចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ និងចំពោះមុខតំណាងប្រជាពលរដ្ឋ សង្គមស៊ីវិល អ្នកការទូតអន្តរជាតិ ។ ទី៣-ទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាល គឺជាស្ថាប័នចាំផ្ទះ ដោយទទួលយកអាសនៈបណ្តោះអាសន្ន ៥៥-៦៨ ក្នុងរដ្ឋសភា ដោយ CNRP ចូលធ្វើសច្ចាប្រណិធាន និងចូលកាន់តំណែងដើម្បីឲ្យរដ្ឋសភា មានធម្មនុញ្ញភាព (ពហុបក្ស) និងមានតុល្យភាពអំណាចរវាងបក្សដឹកនាំ និងបក្សនៅក្រៅរាជរដ្ឋាភិបាល។ ចំណែក CPP ត្រូវរៀបចំសមាសភាពគណៈរដ្ឋមន្រ្តីថ្មីឡើងវិញ ហើយចូលមកសុំសេចក្តីទុកចិត្តពីរដ្ឋសភា ដើម្បីធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលក្ខណៈស្របច្បាប់។ ដូចនេះ គណបក្សទាំងពីរ មានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការងាររួមគ្នា ចំពោះការងារ កំណែទម្រង់ ដែលបានព្រមព្រៀងគ្នា និងមានពេលយ៉ាងតិច ២ ឆ្នាំ ក្នុងការត្រៀមខ្លួនប្រកួតប្រជែងគ្នា ដោយត្រឹមត្រូវ និងយុត្តិធម៌ ពីសំណាក់ គ.ជ.ប ដែលគណបក្សទាំងពីរទទួលស្គាល់និងជាពិសេស គឺត្រៀមខ្លួនទទួលយកលទ្ធផលពិត “ចាញ់ដោយអស់ចិត្តនិងឈ្នះដោយថ្លៃថ្នូរ”៕

This strategy was used by Hun Sen to destroy the Prince Ranariddh-led Funcinpec successfully from 1996 to 2003. Prince Ranariddh tasted and suffered this malicious tactic ‘DIFID”. Now such a malicious strategy is being reused by Mr. Hun Sen to split up the relationship between Sam Rainsy and Kem Sokha towards the destruction of the popular CNRP the same as he did on Funcinpec in the past.
Hun Sen now worries about the increased popularity of the CNRP from the national to the local level because Cambodians started to be fed up with Hun Sen and his government on many issues include uncurbed systematic corruption, poor law enforcement and social injustice, selective delivery of social or public services to people, land-grabbing an land dispute (between villagers and powerful and wealthy individuals), longest economic land concession to private and foreign companies affecting Cambodians ‘interests, unemployment, violation of human rights, suppression on citizen’s rights and freedoms, depletion of the natural resources, and development that bring tears to the people, etc. Cambodians knew that Hun Sen and his government are not able to settle the social issues and bring development and progress and justice to them. For instance, Hun Sen’s relatives and people become millionaires and billionaires due to corruption and abuse of power while he is in power.
Cambodians started to believe in the CNRP’s policy and position to combat corruption, poverty reduction, irrigation system and agriculture, equal delivery of services, protection of the natural resources, strengthening the law enforcement, etc.
Hun Sen believed that if he could use his DIFID strategy to destroy the CNRP, it is his great success and he would be hopeful of winning the future election easily. Hun Sen is attempting to break up the CNRP, in order to split up the national force in order for him to lead the single-party government and national assembly until the end of 2018 without any fear or obstruction. Cambodians believe that the CNRP leaders have understood and take high caution with Hun Sen’s tactic. Please do not allow Hun Sen to destroy your marriage (Sam Rainsy and Kem Sokha). You need to be firm. You need to be patient to continue the struggle for success. Whenever you are strong enough, Hun Sen must not split you up. Hun Sen decided to use this malicious tactic because he too worries about your popularity with Cambodians and your stable struggle to fight for change, justice, and success.
Please stay together to struggle for justice, change, and success!
នំ បក្ស សង្គ្រោះជាតិ មិនខ្វះ ទេ មិនបាច់ អា ខ្ញុំ កញ្ជះ យួន យក នំ ថ្នាំ ពុល មក អោយ ទេ !
ប្រជាពលរដ្ឋ ខ្មែរ មិន គាំ ទ្រ អា ខ្ញុំ កញ្ជះ យួន បំផ្លាញ ទ្រព្យសម្បត្តិជាតិ កាត់ ទឹកដី ព្រៃ ឈើ
កោះត្រល់ អោយ ទៅ យួន នោះ ទេ !
No reason to split, but Hun sen is being so scared of the rising popularity of the CNRP, in which most people want the change, they do not need the current most corrupted government ruling by CPP? Even the elections sets to be held in 2018, CPP will lose in a landslide again and again. They are so corrupted! People never trust them, no longer trust in their corrupted leadership! Killing and unjustice is their culture of politics, they like cheating and robbing the votes and will of people! They need power to build their wealth for their family, they holds million dollars, buying land in Phnom Penh and everywhere we can see! Where did they received money from ! They have money without cause, meaning they committed corruption for 25 years of their ruling!
Good Idea for CNRP and khmer population agree .
ជាអនុសាសន៍៖ ដើម្បីទម្លាយភាពជាប់គាំងនយោបាយ ដោយសារនៅមានបញ្ហាសេសសល់គឺការកំណត់កាលបរិច្ឆេទការបោះឆ្នោតឡើងវិញ ឬមុនអាណត្តិបន្ថែមលើអ្វី ដែលបានព្រមព្រៀងគ្នា ដូចជា កំណែទម្រង់ប្រព័ន្ធបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ ហិរញ្ញវត្ថុគណបក្សជាដើម៖ ទី១- គណបក្ស ទំាងពីរ ឈប់និយាយអំពីរឿងបោះឆ្នោតឡើងវិញសម្រាប់អាណត្តិ ទី៥ នាពេលកន្លងទៅ ដែលមានភាពចម្រូងចម្រាស ឬបោះឆ្នោតមុនអាណត្តិ សម្រាប់អាណត្តិ ទី៦។ ផ្ទុយទៅវិញ ចរចាអំពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងការបន្ថយរយៈពេលបោះឆ្នោតពី ៥ ឆ្នាំ មក ៤ ឆ្នាំ ក្នុង ១ អាណត្តិ ដោយរំកិលការបោះឆ្នោត ឃុំ-សង្កាត់ មក ឆ្នាំ២០១៦ និងការបោះឆ្នោតជាតិមក ឆ្នាំ២០១៧ ព្រមទាំងកំណត់អាណត្តិនាយករដ្ឋមន្រ្តី តែពីរអាណត្តិ (៨ ឆ្នាំ) ជាការស្រេច។ ទី២- គណបក្សទំាងពីរ ត្រូវមានសុច្ឆន្ទៈក្នុងការបញ្ចប់ភាពជាប់គាំងនយោបាយ និងសម្បទានគ្នាទៅវិញទៅមកក្នុងការចរចាដោយកសាងកិច្ចព្រមព្រៀមនយោបាយមួយ ដែលអាចជឿទុកចិត្តបាននូវអ្វីដែលបានព្រមព្រៀងនិងចុះហត្ថលេខាចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ និងចំពោះមុខតំណាងប្រជាពលរដ្ឋ សង្គមស៊ីវិល អ្នកការទូតអន្តរជាតិ ។ ទី៣-ទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាល គឺជាស្ថាប័នចាំផ្ទះ ដោយទទួលយកអាសនៈបណ្តោះអាសន្ន ៥៥-៦៨ ក្នុងរដ្ឋសភា ដោយ CNRP ចូលធ្វើសច្ចាប្រណិធាន និងចូលកាន់តំណែងដើម្បីឲ្យរដ្ឋសភា មានធម្មនុញ្ញភាព (ពហុបក្ស) និងមានតុល្យភាពអំណាចរវាងបក្សដឹកនាំ និងបក្សនៅក្រៅរាជរដ្ឋាភិបាល។ ចំណែក CPP ត្រូវរៀបចំសមាសភាពគណៈរដ្ឋមន្រ្តីថ្មីឡើងវិញ ហើយចូលមកសុំសេចក្តីទុកចិត្តពីរដ្ឋសភា ដើម្បីធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលក្ខណៈស្របច្បាប់។ ដូចនេះ គណបក្សទាំងពីរ មានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការងាររួមគ្នា ចំពោះការងារ កំណែទម្រង់ ដែលបានព្រមព្រៀងគ្នា និងមានពេលយ៉ាងតិច ២ ឆ្នាំ ក្នុងការត្រៀមខ្លួនប្រកួតប្រជែងគ្នា ដោយត្រឹមត្រូវ និងយុត្តិធម៌ ពីសំណាក់ គ.ជ.ប ដែលគណបក្សទាំងពីរទទួលស្គាល់និងជាពិសេស គឺត្រៀមខ្លួនទទួលយកលទ្ធផលពិត “ចាញ់ដោយអស់ចិត្តនិងឈ្នះដោយថ្លៃថ្នូរ”៕
នរណាក៏ដឹងដែរថានេះគឺជាទង្វើដ៏ថោកទាបរបស់គណបក្សកាន់អំណាចតែងតែផ្តល់ជូនគណបក្សប្រឆាំង យុទ្ធសាស្រ្តកំទេច ព្រួញមួយបាញ់បានសត្វពីរ មិនគួរចរចាជាមួយទៀតទេ ។
នំនេះប្រហែលជាគេមិនទទួលយកទៅញុំទេ ពីព្រោះនំនេះ គណបក្សកាន់អំណាចដាក់ថ្នាំពុល ប៉ុន្តែគេទទួលយកទៅបោះចោល ការពិតគួរយកទៅឲ្យម្ចាស់ដើមវិញញុំល្អជាង ។
No hope for their games. Just destroy the Kingdom and Cambodian people
សូមគាំទ្រនូវអនុសាសន៏ល្អខាងលើ
Two pieces of these poisonous cake no one eas! This kind of cake tasted bitterly by Rannaridth, at the end FUNCINPEC got completely destroyed by its corrupted officials the coslition government! Kim Sokha and Sam Raingsy never eat poisonous cakes offering by CPP! 2018 elections CPP will see a landslide lose, and hope tanks and armed forces will not move into the city for intimidation and threat to protecting power in status quo!
បើនិយាយពីចរចា CNRPមិនអាចប្រៀបធៀបជាមួយCPPបានទេ គឺដឹងថាចាញ់ប្រៀបបាត់ទៅហើយ។
នេះក៏ដោយសារCNRPខ្វះល្បិចកលជាមួយមនុស្សល្បិច។ហេតុអ្វីក៏ទៅទាមទារអីច្រើនម្លេះ បើដឹងថាខ្លួនឈ្នះហើយ ម្តេចមិនទាមទារអោយបើកកញ្ចប់ខ្មៅបង្ហាញមតិជាតិនឹងអន្តរះជាតិទៅវាចប់បាត់ទៅហើយ។ទៅទាមទារច្រើនហួសដើម្បីផ្តល់ឪកាសអោយCPPមានពេលវៃបកវិញ។ពិតជាធ្វើនយោបាយយ៉ាប់មែនCNRP។
Cnrp must be strong
ល្បិចកល មនុស្ស ក្បាលខូច ចេះតែ បំផ្លាញ ទ្រព្យសម្បត្តិធម្មជាតិ បំបែកបំបាក់ អ្នកស្នេហាជាតិ
ស្រឡាញ់ ប្រជាពលរដ្ឋ អោយមាន ជីវភាព ធូរធារ ទាំងអស់ គ្នា !
បើតាមគោលជំហរមេ បក្សប្រឆាំងពីរ មិនងាយនឹងត្រចៀកសរ ជឿរតាមគេញុះញ៉ុងឡើយ ពិព្រោះលោកសម រង្សីលោកមាន បទពិសោធិន៍ជាំមួយ បក្សប្រជាជនច្រើនណាស់ បិះអស់ជីវិតប៉ុន្មានដងហើយ អញ្ចឹងលោកខឹម សុខា ដើម្បីឈានអោយដល់គោលដៅ អ្នកទាំងពីមិនត្រូវ ត្រចៀកសរឡើយ អ្នកទាំងពីត្រូវស្មោះស្មគ្រ័គ្នាជានិច្ច។
ខ្ញុំគិតថា នំដែលអាទេវទត្ត ភ្នែកទោល វាចង់អោយលោក សម រង្សី និង លោក កឹម សុខា ភ្លក្ស នោះជានំធ្វើនៅស្រុកយួន មានលាយថ្នាំពុល…ហេតុនេះហើយ លោកទាំង២មិនឆីទេ ព្រោះវាបង្កប់ពិសពុល…ខ្មែរមិនឃ្លាននំយួនទេ។
ឋរដ្ឋាភិបាលសព្វថ្ងៃ មិនខុសប៉ុន្មានពីរដ្ឋាភិបាលចាំផ្ទះនោះទេ ចឹងហើយបានជាវាប្រឹងចរចារ បោកបញ្ឆោតនោះ…!
this criminal leader is about to be in prison so try to do something else before leaving.
ហេតុ អី បាន ជា ខ្មែរ ខ្លះ ចេះ តែ ក្បត់ជាតិ ខ្លួនអែង ទៅ បំរើ នយោបាយ បរទេស យួន ដោយ ងងឹត
ងងល់ យ៉ាង ដូច្នេះ ! ( « ប្រវត្តិសាស្ត្រ នឹង ចារ ទុក ជនណា ដែលក្បត់ជាតិ ! » )
DIVID/ CONQUER & DESTROY , This strategy is a good advice to khnow in life. But it is a bad strategy when you use on your owne family/people / Country. CPP use this strategy to :
DIVID Khmer
CONQUER Khmer
And Then DESTROY the Country. So there is nothing to be proud off.
កុំភ្លេចថាយុទ្ធសាស្រ្តចាស់សកម្មភាពថ្មី ជាទ្រឹស្តីរបស់មេដឹកនាំរបស់គណៈប្រជាជនកម្ពុជាបានផ្តួល
ដៃគួធ្វើអោយងើបមុខលែងរួចទ្បើយគឺគណៈហ៊ុនស៊ីនប៊ុិច ដូច្នេះយុទ្ធសាស្រ្តដែលគេធ្លាប់ផ្តួលដៃគួរ
គឺគេមិនបោះបង់ទ្បើយ ព្រោះត្រូវដឹងថាយុទ្ធសាស្រ្តយួនលេបដីខ្មែរគឺមិនបោះទ្បើយ ទាល់តែគណៈ
សង្គ្រោះជាតិត្រូវតែរឹងមាំគឺសម រង្ស៊ីនិងគឹមសុខា ត្រូវតែចាប់ដៃគ្នាកំចាត់ទមិទ្បធ្លាក់ពីលើរេញបើមិន
ដូច្នោះទេ វានឹងរកពិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីកំចាត់គណៈសង្គ្រោះជាតិជាមិនខានហើយមិនអាច
ពន្យាពេលទ្បើយត្រូវតែធ្វើអោយបានឆាប់ដើម្បីប្រជាជននឹងជាតិខ្មែរ ហើយមិនត្រូវធ្វើអោយប្រជាជន
ខកចិត្តដោយសារលោកអ្នកពីរដែលជាអ្នកដឹកនាំគណៈសង្រ្គោះជាតិទ្បើយគឺលោកគឹមសុខានិងលោកសមរង្ស៊ី លោកទាំងពីរត្រូវតែរឹងមាំហើយជួយជាតិនឹងប្រជាជនអោយបានបើមិនដូច្នោះទេខ្មែរប្រា
កដធ្លាក់ក្នុងកណ្តាប់ដៃយួនដូចខ្មែរកម្ពុជាំក្រោមមិនខាន។ សូមឆ្នាំថ្មីនេះខ្ញុំសូមជូនពរអោយលោកប្រ
ធាននិងអនុប្រធានគណៈសង្គ្រោះជាតិដណ្តើមបានជ័យជំនេះនៅក្នុងឆ្នាំថ្មីឆ្នាំ២០១៤នេះ។
ដូចអត់បានវិភាគថាតើបក្សសង្គ្រោះជាតិនិងទុកពេលគ្រប់គ្រាន់សម្រាប់បក្សប្រជាជនដឹកនាំរដ្ឋាភិ បាលរហូតដល់៥ឆ្នាំទេ។ អ្វីដែលបក្សសង្គ្រោះជាតិអាចទប់ទល់បក្សប្រជាជនមិនឲ្យដឹកនាំរហូត ដល់៥ឆ្នាំនោះគឺកំលាំងមហាជន (ធ្វើបាតុកម្ម)។ ហើយចំនុចធ្វើបាតុកម្មនេះហើយដែលហ៊ុនសែន ភ័យស្លន់ស្លោរមិនចង់ឲ្យមាននោះទេ ព្រោះបើមានបាតុកម្មគឺត្រូវតែមានមនុស្សស្លាប់ ហើយបើ មានមនុស្សស្លាប់ហើយនោះភាពស្របច្បាប់របស់ហ៊ុនសែននិងត្រូវបានពង្រួញដោយប្រទេស មហាអំណាច រីឯតុលាកាព្រហ្មទណ្ឌអន្តរជាតិវិញក៍និងកំរើកឆាប់ដែរ។ ដូច្នេះសម្រាប់បក្ស សង្គ្រោះជាតិវិញគេមានកំលាំងនិងឋាមពលចុងក្រោយដ៍ខ្លាំងក្លារបស់គេដែរ បើបក្សប្រជាជន មិនព្រឺឆ្អឹងខ្នងទេនោះ ម្តេចក៍ឮតែបក្សសង្គ្រោះជាតិប្រកាសធ្វើបាតុកម្មម្តងណាក៍ដោយក៍ភ័យ ស្លន់ស្លោរដែរ ព្រោះបាតុកម្មតែកាលណាវាកើតហើយគឺវារីករាលដាលដូចដំបៅមហារីក អញ្ចឹង។