វៀតណាមជូនពរកម្ពុជាឱ្យមានសុភមង្គលនិងសប្បាយរីករាយ

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ពៅ មេត្តា | ១៧ កញ្ញា ២០២០ | ម៉ោង ១០:២២
VOD

លោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម(ស្តាំ) និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ជួបគ្នានៅវិមានសន្តិភាពក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម(ស្តាំ) និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ជួបគ្នានៅវិមានសន្តិភាពក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៩ (រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)


ស្ថានទូតវៀតណាមប្រចាំកម្ពុជា ជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឱ្យប្រជាជនកម្ពុជាមានសុភមង្គល និងមានភាពសប្បាយរីករាយក្នុងអត្ថន័យជ្រាលជ្រៅជាមួយក្រុមគ្រួសារ។​

សាររបស់ស្ថានទូតវៀតណាម ប្រចាំកម្ពុជាផ្សព្វផ្សាយកាលពីថ្ងៃទី១៥ខែកញ្ញា ដោយជូនពរឱ្យប្រជាជនកម្ពុជាមានសេចក្តីសុខ សុភមង្គលនិងកុំភ្លេចការការពារចំពោះការឆ្លងមេរោគកូវីដ១៩។​

ស្ថានទូតវៀតណាម​៖«សូមជូនពរប្រជាជនកម្ពុជាទាំងអស់ មានសុខភាពល្អបរិបូរណ៍ សុភមង្គល និងមានពេលវេលាសែនសប្បាយប្រកបដោយអត្ថន័យជ្រាលជ្រៅជាមួយក្រុមគ្រួសារនិងបងប្អូន ហើយមិនភ្លេចការអំពាវនាវរបស់រាជរដ្ឋាភិបាលអំពីការអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលការពារខ្លួនពីវីរុសកូវីដ១៩ ទាំងអស់គ្នា»។

ឱកាសនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាមបែបពុទ្ធសាសនារបស់កម្ពុជានៅឆ្នាំ២០២០នេះ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ខែកញ្ញា៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "វៀតណាមជូនពរកម្ពុជាឱ្យមានសុភមង្គលនិងសប្បាយរីករាយ"

  1. Anonymous says:

    the wishing from the nation that used to hurt this poor nation so bad will not be bless from their internal. if this Vietnamese leaders having any peace in mind they should not invaded Cambodia for decade . please do not lie about the past the history is still remind all young Cambodian . only this blind man who have no brain that can be your slave. one day Cambodia will be strong and trying to get up on their feet standing strong again whit your policy. we knew please do not lei to us we already have more then enough .