អ្នក​វិភាគ​ថា លោក ហ៊ុន សែន កំពុង​តែ​រំលោភ​រដ្ឋធម្មនុញ្ញ​លើ​សំណុំ​រឿង​កាត់​ក្ដី លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2020-02-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

 រូប៖ RFA និង​ហ្វេសប៊ុក​លោក ហ៊ុន សែន


មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា សំណុំ​រឿង​កាត់​ទោស​ជន​ក្បត់​ជាតិ នឹង​មិន​រា​ថយ​ឡើយ។ ការ​ប្រកាស​នៅ​ពេល​នេះ ទំនង​ជា​លោក​ចង់​សំដៅ​ទៅ​លោក កឹម សុខា ហើយ​ក៏​ជា​ការ​បង្ហាញ​កាន់​តែ​ច្បាស់​ថា សំណុំ​រឿង​នេះ គឺ​ជា​ល្ខោន​នយោបាយ ដែល​លោក ហ៊ុន សែន ប្រឌិត​ឡើង ដើម្បី​ធ្វើ​បាប​គណបក្សប្រឆាំង។

រីឯ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​វិញ ចាត់​ទុក​ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែបនេះ គឺ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ប៉ះពាល់​ដល់​ឯករាជភាព​របស់​តុលាការ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ន ផល្លា ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លើក​ឡើង​ថា ការ​កាត់​ក្ដី​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​គណបក្ស​នេះ​ផ្សេង​ទៀត គឺ​គ្រាន់​តែ​ជា​ការ​រៀបចំ​របស់​របប​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ។ លោក​បន្ត​ថា តុលាការ​មិន​អាច​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គណបក្ស​ប្រឆាំង ឬ​លោក កឹម សុខា បាន​ទេ ដ៏​រាប​ណា​លោក ហ៊ុន សែន នៅ​តែ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​បែប​នេះ៖ «ដំណើរ​មាតុភូមិ​និវត្តន៍​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​កើត​មាន​ឡើង​ក្នុង​ឆ្នាំ២០២០ ដ៏​ខ្លី ដូច្នេះ​ហើយ​ការ​ផ្លាស់​ប្ដូរ​ក៏​កើត​មាន​ឡើង​ជាមួយ​ដំណើរ​មាតុភូមិ​និវត្តន៍»

លោក ហ៊ុន សែន បាន​និយាយ​ជំនួស​ស្ថាប័ន​តុលាការ​ថា អ្នក​ដែល​បំផ្លាញ​ជាតិ​មិន​អាច​រួច​ខ្លួន​ឡើយ ហើយ​ដំណើរ​ការ​ផ្លូវ​ច្បាប់​នៅ​ក្នុង​តុលាការ ដើម្បី​កាត់​ទោស​ជន​ក្បត់​ជាតិ​នោះ នៅ​តែ​បន្ត អត់​មាន​ថយ​ក្រោយ​ទេ។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី កាល​ពី​ថ្ងៃ​ទី២៤ កុម្ភៈ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ហើយ​នោះ នឹង​មិន​អាច​ឱ្យ​រស់​ឡើង​វិញ​ដែរ៖ «ថ្ងៃ​នេះ​ជូន​សារ​ជាក់​លាក់​ច្បាស់លាស់​ថា កម្ពុជា​មិន​ថយ​ក្រោយ​លើ​ការ​កាត់​ក្តី ចំពោះ​ជន​ក្បត់​ជាតិ ជន​ដែល​ទទួល​ទណ្ឌកម្ម​ទេ អ្វី​ដែល​អ្នក​ឯង​បាន​ធ្វើ​អ្នក​ឯង​ត្រូវ​ចាំ​អ្នក​ឯង​យក​ថ្ងៃ​ទី២៩ ខែ​ធ្នូ ២០១៣ គឺ​ជា​ថ្ងៃ​ផ្តាច់​ព្រាត់​ក្នុង​ការ​ផ្តួល​រំលំ»

ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក រ៉ុង ឈុន យល់ថា ការ​ថ្លែង​បែប​នេះ​របស់​លោក ហ៊ុន សែន គឺ​ផ្ទុយ​ពី​ជំហរ​របស់​សហគមន៍​អន្តរជាតិ​ចង់​បាន ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ​មិន​ហ៊ាន​ចូល​មក​កម្ពុជា។ លោក រ៉ុង ឈុន បន្ត​ទៀត​ថា សារ​របស់​លោក ហ៊ុន សែន នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ដែល​ស្ថាប័ន​នេះ​កន្លង​មក​រង​ការ​រិះគន់​ថា ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី៖ «ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ស្ថាប័ន​តុលាការ​ឆ្លុះ​បញ្ចាំង​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​មិន​ឯករាជ្យ​អី​ទេ គ្រាន់​តែ​តុលាការ​មួយ​ចាំ​ប្រថាប់​ត្រា​តាម​នាយក​រដ្ឋមន្ត្រី»

លើស​ពី​នេះ​ទៀត ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ពីរ​ចំណុច។ ចំណុច​ទី១ មាត្រា៥១ថ្មី​ចែង​ថា អំណាច​បែង​ចែក​ដាច់​ពី​គ្នា រវាង​អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ។ ចំណុចទី២ ដែល​លោក ហ៊ុន សែន សន្មត​ថា លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ​មុន​តុលាការ​កាត់​សេចក្ដី​នោះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មាត្រា ៣៨ ដែល​ចែង​ថា វិមតិសង្ស័យ ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ។ ជន​ជាប់​ចោទ​ណា​ក៏​ដោយ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ។ ប្រការ​នេះ មានន័យថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ជន​សង្ស័យ ដែល​តុលាការ​កំពុង​តែ​បន្ត​សំណុំ​រឿង​ជំនុំ​ជម្រះ​នៅ​ឡើយ ពោល​គឺ តុលាការ​មិន​ទាន់​សម្រេច​ថា លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ ឬ​យ៉ាង​ណា​នៅ​ឡើយ​មក​ទល់​ពេល​នេះ។

សហ​មេធាវី​ការពារ​ក្ដី លោក កឹម សុខា លោក មេធាវី ចាន់ ចេន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី លោក ហ៊ុន សែន ហៅ​លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ​នេះ​ឡើយ។ ប៉ុន្តែ លោក​មេធាវី ចាន់ ចេន បញ្ជាក់​ថា សហ​មេធាវី​លោក កឹម សុខា នឹង​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​ក្ដី លោក កឹម សុខា លើ​សំណុំ​រឿង​ចោទ​ប្រកាន់ សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ក្បត់​ជាតិ​នេះ នៅ​ថ្ងៃ​ទី២៦ ថ្ងៃ​ទី២៧ កុម្ភៈ​នេះ​ទៀត បន្ទាប់​ពី​ក្រុម​មេធាវី បានដើរចេញពីសវនាការកាលពីទី១៣ កុម្ភៈ។ លោក មេធាវី ចាន់ ចេន បាន​រំលឹក​ថា សវនាការ​កាល​ពី​ថ្ងៃ​ទី១៣ កុម្ភៈដែលមានភាពចម្រូងចម្រាស់នោះ គឺ​ចៅក្រម​ជំនុំ​ជម្រះ​មិន​បើក​សិទ្ធិ​ឲ្យ​សហ​មេធាវី​លោក កឹម សុខា បាន​ឡើង​និយាយ​ការពារ​កូន​ក្ដី​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ទី២ ចៅក្រម​ជំនុំ​ជម្រះ​យក​ឯកសារ​ភស្តុតាង​ចំនួន ១.១៩២ទំព័រ ដែល​ទើប​យក​មក​ពី​ចៅក្រម​ស៊ើបសួរ ទាំង​សហ​មេធាវី​លោក កឹម សុខា មិន​មាន​ឯកសារ​ទាំង​នោះ៖ «ក្រុម​មេធាវី​ដើរ​ចេញ គឺ​ចៅក្រម​ឲ្យ​ក្រឡា​បញ្ជី​ទៅ​យក​ឯកសារ​ពី​ចៅក្រម​ស៊ើបសួរ កាល​ណា​សំណុំ​រឿង​ជំនុំ​ជម្រះ​ហើយ បែរ​ជា​ភស្តុតាង​នៅ​ចៅក្រម​ស៊ើប​នៅ​ឡើយ ដែល​រឿង​នេះ វា​ខុស​ប្រក្រតី»

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា សំណុំរឿង លោក កឹម សុខា នេះ ជា​រឿង​នយោបាយ។ លោក​បន្ថែម​ថា សំណុំ​រឿង​ក្ដី​លោក កឹម សុខា នេះ លោក​មើល​ឃើញ​ថា នឹង​អូស​បន្លាយ​ពេល​វេលា រហូតដល់បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ឬ​ដល់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៧ ឆ្នាំ២០២៣ ជា​ដើម ដើម្បី​កុំ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​បាន៖ «ខ្ញុំ​មើល​ឃើញ​ខុស​ពី​រដ្ឋាភិបាល ខ្ញុំ​ផ្ដល់​អត្ថន័យ​អ្នក​ទោស​ប្រព្រឹត្តិ​ដោយ​ខុស​ច្បាប់ និង​អ្នក​ទោស​នយោបាយ សម្រាប់​អ្នក​ទោស​នយោបាយ គឺ​គេ​យក​មនុស្ស​ទៅ​ឃុំ​ឃាំង គេ​ចង់​ឃុំ​ឃាំង ១០ឆ្នាំ​ក៏​បាន​ដែរ ហើយ​ករណី​លោក កឹម សុខា នេះ ជា​ករណី​នយោបាយ​តាំង​ពី​ដើម​ទី​មក»

នេះ​មិន​មែន​លើក​ទី​មួយ​ទេ ដែល លោក ហ៊ុន សែន តែង​ប្រើ​វេទិកា​សាធារណៈ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​តុលាការ ។ កាលពីឆ្នាំ២០១៧ មុន​ពេល​តុលាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន សែន ក៏​បាន​និយាយ​មុន​ការ​សម្រេច​របស់​តុលាការ​ថា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ចោល ក្រោយ​មក​តុលាការ​កំពូល​បាន​ក៏​សម្រេច​រំលាយ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដូច្នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នក​វិភាគ​ថា លោក ហ៊ុន សែន កំពុង​តែ​រំលោភ​រដ្ឋធម្មនុញ្ញ​លើ​សំណុំ​រឿង​កាត់​ក្ដី លោក កឹម សុខា"

  1. Anonymous says:

    This country is in the cage of Veitcong mafia dictator and his groups since 1997 coup’. This veitcong mafia dictator and his groups giving Tral Island to Youn-hanoi become the good man’ but Mr SOKHA never give Tral Island to Youn-0 hanoi become betray man ‘ haha What a veitcong mafia dictator’ . This country even the court is still no independent law everything under the mafia law of Veitciong dogs

  2. so socheath says:

    ហួសចិត្ត !
    អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម មាស នី ដែលខ្ញុំតែងនិយាយដោយប្រកាន់ខ្ជាប់ចំពោះវាថា
    ជាបណ្ឌឹតផេះចង្ក្រាន និយាយថា សំណុំរឿង លោក កឹម សុខា ជារឿងនយោបាយ។ (?????)
    មាស នី បន្ថែមថា សំណុំរឿងក្ដីលោក កឹម សុខា នេះ ( មាស នី) មើលឃើញថា នឹងអូសបន្លាយពេលវេលា រហូតដល់បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ឬដល់ការបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣ ជាដើម ដើម្បីកុំឲ្យមេបក្សប្រឆាំងរូបនេះធ្វើសកម្មភាពនយោបាយអ្វីបាន៖
    មាសនីថា «ខ្ញុំមើលឃើញខុសពីរដ្ឋាភិបាល ខ្ញុំផ្ដល់អត្ថន័យអ្នកទោសប្រព្រឹត្តិដោយខុសច្បាប់ និងអ្នកទោសនយោបាយ សម្រាប់អ្នកទោសនយោបាយ គឺគេយកមនុស្សទៅឃុំឃាំង គេចង់ឃុំឃាំង ១០ឆ្នាំក៏បានដែរ ហើយករណីលោក កឹម សុខា នេះ ជាករណីនយោបាយ
    តាំងពីដើមទីមក»។ (?????)
    អ្ហែងមើលឲ្យច្បាស់អាល្ងង់ មាសនី !
    កឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់ទៀត មកការពារក្តីរបស់ខ្លួនក្តី
    *******
    បើនិយាយពីពីកឹម សុខា រឿងភូតភរ បោកប្រាស ញុះញង់អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គមអានេះខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្ស៊ីទៅទៀត។
    ព្រោះថា វាតែងអួតអាងថា វាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកជួយវា ជាអ្នកបង្រៀនវាពីវិធីធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
    សម្រាប់កឹម សុខា វាមានចំណុចខ្សោយរបស់វា នោះ គឺអំនួត ដែលបណ្តាលឲ្យបែក
    ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហើយត្រូវបានទម្លាយជាសាធារណះតាមរយះ
    រង្វះមាត់វានេះឯង ។

    យ៉ាងនេះហើយទើបធ្វើឲ្យវាជាប់គុកច្រវ៉ាក់។ ព្រោះថានយោបាយសន្យាខ្យល់របស់វា ត្រូវទទួលរងនូវការបាត់ជំនឿពីសំណាក់អ្នកគាំទ្រវាជាបណ្តើរៗ ប្រៀប ដូចជាសំប៉ាន
    រសាត់ចោលសំពៅដែលហៀបលិចលង់ក្នុងមហាសារដ៏ធំល្វឹងល្វើយ។
    ពិតហើយ ការឃោសនាអកុសល បង្កើតរឿងក្នុងពេលដែលគ្មានរឿង ដើម្បីញុះញង់
    អុចអាលទម្លាក់កំហុស ការសន្យាខ្យល់ខ្ចប់ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងពេលដែលកាលណោះមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលគាំទ្រគោលនយោបាយដឹកនាំ
    របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានណែនាំកុំឲ្យមានការតបត ដែលវាហាក់ដូច
    ជាការសម្ងំទទួលស្គាល់កំហុស ដូចពួកវាថាមែន។
    ការសម្ងំបែបនេះ បាននាំមកនូវបច្ច័យអាក្រក់ដាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល
    ជាហេតុ ធ្វើឲ្យមន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ចេញមុខតបតរកខុសត្រូវ
    ជាមួយពួកបក្សប្រឆាំងសង្គ្រោះជាតិ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរទោះបីរំលោភលើការណែនាំក្តី។
    សកម្មភាពតបត របស់មន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋពិតជាមានឥទ្ធិពលយ៉ាងប្រាកដ ក្នុងការកំចាត់ព័ត៌មានភូតកុហកបោកប្រាស ពិសេសការសន្យាខ្យល់ក្នុងការផ្តល់
    ថវិកា៥០ ម៉ឺនដុល្លារមួយឃុំ ប្រសិនបើគណះបក្សសង្គ្រោះជាតិឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ។
    តើនេះវាមិនមែនជាការសន្យាដ៏ហួសហេតុ ក្នុងអ្វី
    ដែលក្នុងឃុំសង្កាត់ដែលពួកវាឈ្នះហើយ មិនមានឲ្យថវិកាតាមការសន្យា សូម្បី
    តែមួយសេននោះ។
    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ តាមនយោបាយសន្យាផ្តល់
    មូលនិធិ៥០ម៉ឺនដុល្លារ ដែលរៀបចំកិច្ចការដោយអាក្តឆ្កែកឹមសុខា និងទទួលការអនុវត្តយ៉ាងសកម្មដោយយឹមសុវណ្ណ ថ្វីត្បឹត ចំនួនអាសនៈតំណែងជាមេឃុំសង្កាត់របស់គណៈបក្សសង្គ្រោះជាតិ មានការកើនឡើងបន្តិចក្តី តែភាពប្រទាំងប្រទើស ទាក់ទងនិងការ
    សន្យាផ្តល់មូលនិធិ៥០ម៉ឺនដុល្លារពីគណៈបក្សសង្គ្រោះជាតិចំពោះឃុំសង្កាត់បក្សនេះឈ្នះឆ្នោតបានកើតឡើងតាមរយះការធ្វើបាតុកម្មទាមទារលុយមូលនិធិដែលបក្សសង្គ្រោះជាតិ បានសន្យា បានកើតឡើងក្នុងច្រើនមូលដ្ឋាននៅទូទាំងទូទាំងប្រទេស ។
    យឹមសុវណ្ណត្រូវបាន មតិជាច្រើនម៉ឺនសែននាក់ក្នុងមួយថ្ងៃ បានធ្វើការវាយប្រហារជេរប្រមាថ តាមរយះបណ្តាញសង្គមហ្វេសប៊ុក ។
    ដោយឡែកសម្រាប់មេឃុំ ចៅសង្កាត់ គណៈបក្សសង្គ្រោះជាតិ ដែលទើបឈ្នះឆ្នោតទៀតសោត ពួកគេចូលធ្វើការក្នុងឬកពារក្រអឺតក្រទ្រម ទុកខ្លួនហាក់នៅក្រៅច្បាប់ប្រទេស ប្រៀបដូចជាប្រទេសកម្ពុជាមួយនេះ ដឹកនាំដោយរដ្ឋាភិបាលពីរ ។
    កឹមសុខា ដែលទើបចេញពីក្នុងរូងកណ្តុរ សម្រាប់គេចខ្លួនពីសណាញ់ច្បាប់ក្នុងការប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះ
    ផ្ទាល់នោះ ត្រូវចេញមុខប្រឈមដោះស្រាយភាពប្រទាំងប្រទើស ចំពោះការសន្យាខ្យល់ខ្ចប់របស់វា ដែលវាដឹងយ៉ាងប្រាកដថា នឹងបណ្តាលឲ្យមានការបែកបាក់ បាត់នូវជំនឿចិត្ត
    ហើយបញ្ឈប់នូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានដែលកំពុងទាមទារលុយមូលនិធិ៥០ម៉ឺនដុល្លារចំពោះគណៈបក្សសង្គ្រោះជាតិ ព្រោះថាការបោះឆ្នោតជ្រើស
    រើសតំណាងរាស្ត្រ នឹងឈានមកដល់ក្នុងខែកក្កដាឆ្នាំ២០១៨ក្នុងពេលដ៏ខ្លី
    ខាងមុខ។
    កិច្ចអន្តរាគមន៍បែបបោកប្រាសបន្ត របស់កឹមសុខា មិនទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហានេះទេ ។
    កឹមសុខា ដឹងយ៉ាងច្បាស់ថា ការបោះឆ្នោតថ្នាក់ជាតិកាន់ខិតជិតមកដល់បែបនេះ វាពិតជាមិនមានពេលវេលាណាមួយអំណោយផលសម្រាប់ការឃោសនាបោកប្រាសរបស់វាទៀត
    ឡើយ ។ ដូច្នេះជម្រើសរបស់កឹមសុខាមានតែមួយ នោះគឺការប្រមូលកម្លាំង វាយសម្រុកផ្តាច់ព្រ័តប្លន់ដណ្តើមអំណាចតាមរយះបាតុកម្ម ទោះបីកន្លងមក មានការបង្ក្រាបម្តងហើយក្តី ។
    ពាក្យថាអាមេរិកគឺជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិគឺជាស្ប៉តឃោសនាដែលកឹមសុខា
    យកមកប្រើជាប្រចាំសម្រាប់ការទាក់ទាញចំ ពោះអ្នកជឿជាក់លើគណៈបក្សសង្គ្រោះជាតិផង
    និងធ្វើជាការគំរាមកំហែងដល់អ្នក មិនគាំទ្រផងត្រូវបានខ្ជាក់ពីក្រអូមមាត់កឹមសុខាជាប្រចាំ ។
    អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ ពួកវា តែងទុកគណបក្សសង្គ្រោះគឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពានលើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័តច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
    ជានិច្ចកាលអាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
    សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
    ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
    កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨ ។
    តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុង
    និយាមនៃការអនុវត្តន៍ជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។
    ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ
    សម្តេចចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព
    និងស្ថិរភាពសង្គម។
    ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
    រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស
    លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
    នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
    ទៅដល់អូស្ត្រាលី កឹម សុខាចាប់ផ្តើមប្រើយុទ្ធសាស្ត្រចំនួនបីដើម្បី
    ទី១-ទទួលបាននូវផលប្រយោជន៍ក្នុងការបោកស៊ីទី២-គៀងគរកម្លាំងដើម្បីផ្តួលរំលំតាមមធ្យោបាយបដិវត្តន៍ពណ៌ និងទីបី បើមធ្យោបាយផ្តួលរំលំត្រូវបរាជ័យ គឺប្រើប្រាស់
    កម្លាំងដែលនៅសេសសល់ ដើម្បីធ្វើវិទ្ធស្សនាបង្ករហេតុតាមគ្រប់រូបភាពក្នុងសង្គម នាំមកនូវភាពជ្រួលច្របល់ផ្នែកសតិអារម្មណ៍ក្នុងមជ្ឍដ្ឋានជាតិ ជាហេតុផ្តើមនូវចំណុច
    ដែលអាចទាក់ទាញឲ្យអន្តរជាតិមានការចាប់អារម្មណ៍ ដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល
    កម្ពុជា ទាក់ទងលើផ្នែកសេរីភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេតែងទន្ទេញ
    ជាប់មាត់ ក្នុងពេលដែលដែលពួកគេទុកច្បាប់ជាតិ នៅក្រោមអំណាចនៃសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេទន្ទេញជាប់មាត់រហូតនោះឯង ។
    ជាក់ស្តែងក្នុងទិដ្ឋភាពបែបនេះ នាពេលបច្ចុប្បន្ន ពួកសកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ មិនខ្លាច ក្នុងការប្រព្រឹត្តទង្វើល្មើសច្បាប់ មានដូចជាលួចដីរដ្ឋ ប្លន់ដីរាស្ត្រ
    ប្រើប្រាស លក់ចែកចាយគ្រឿងញៀន ផ្សាយព័ត៍មានមិនពិត រំលោភបំពាន
    ដើរតួជួសដែនសមត្ថកិច្ច អាជ្ញាធរដែនដី បំពានលើករណីមួយចំនួនដែលច្បាប់បាន
    ហាមឃាត់ពួកគេ ព្រោះថាពេលមានការបង្ក្រាបពីសមត្ថកិច្ចរាជរដ្ឋាភិបាល ពួកគេបានចោទចំពោះទង្វើបង្ក្រាបបទល្មើសទាំងនេះថាជារឿងនយោបាយ ។
    ផ្តើមពីយុទ្ធសាស្ត្រដែលរៀបចំទុកនេះ អាយ៉ងគោមួយរយ កឹមសុខាបានដាក់ការទុកចិត្តយ៉ាងសំខាន់មួយទៀត នោះគឺថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលហ៊ុនសែន មិនអាចប៉ះពាល់កឹម សុខា បានទេ ព្រោះកឹម សុខា មានអាមេរិកជាមេនៅពីក្រោយខ្នង ព្រោះអាមេរិកជាគ្រូ កាណាដាជាគ្រូដែលខុសប្លែកពីសមរង្ស៊ី ដែលអានេះដឹងខ្លួនថាធ្វើខុសច្បាប់ជាតិ រត់ប្រាសអាយុយករួចខ្លួនតែម្តងទៅ។ ដូចនេះហើយការដឹកនាំធ្វើបដិវត្តន៍ពណ៍ពីសំណាក់ កឹមសុខា សមរង្ស៊ីបានផ្តើមឡើង ដោយធ្វើការបំផ្លិចបំផ្លាញទាំងទ្រព្យសម្បត្តិរដ្ឋនិងឯកជន ធ្វើឲ្យ
    មនុស្សស្លាប់នឹងរងរបួស ជាមួយពាក្យស្លោកអ្នកចាញ់ដេញអ្នកឈ្នះ ហ៊ុនសែនអើយ
    ចុះចេញទៅ តើវាដូចពាក្យកឹម សុខាដែលអះអាងថា គណះបក្សសង្គ្រោះជាតិ ធ្វើការផ្លាស់
    ប្តូរដោយសន្តិវិធី មិនយកខ្មែរណាធ្វើសត្រូវទេ ?
    អាយ៉ងគោមួយរយកឹមសុខា ហាក់ភ្លេចខ្លួនថា ការសម្រួលឲ្យវារួចខ្លួនចេញពីរុន្ធលូកន្លងទៅនេះ គឺសម្តេចតេជោសែនដើម្បីឲ្យវាបានចូលរួមបោះឆ្នោតដែលវាមិនមែនជាសម្ពាធ
    ពីអន្តរជាតិណានោះទេ ។ ងប់ងុលដោយគ្មានការពិចារណា ក្នុងការជឿជាក់លើអាមេរិក
    ភ្លេចគឹតពីដែនអធិបតេយ្យជាតិខ្លួន និងម៉្យាងទៀត ក្នុងសភាពមនុស្សមានសភាវៈអាក្រក់លោភលន់ចង់មានបានហួសប្រមាណ ក្នុងការបោកប្រាសយកប្រាក់មូលនិធិ
    ស៊ីចាយ ផឹកស៊ី ស្រីញីអូនបងផង និងធ្វើជាសេដ្ឋីនយោបាយផងកឹមសុខាបានទម្លាយអស់នូវរាល់អាថ៌កំបាំង ក្នុងការប្រព្រឹត្តនូវអំពើឃុបឃឹតជាមួយបរទេស ដើម្បីបំផ្លាញជាតិ ក្បត់ជាតិ
    ខ្លួន ហើយដែលត្រូវទទួលទោសជាប់គុកនឹងកំពុងមានក្តីក្តាំក្នុងតុលាការ ពីបទសន្ទិដ្ឋភាពជាមួយបរទេសរហូតដល់សព្វថ្ងៃនេះ ។
    ដូចនេះកឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់នាក់ទៀត មកការពារក្តីរបស់​វាក្តី ៕

  3. Anonymous says:

    Why veitcong mafia dictator interfere the court?? this the court not your job O K ‘