ពលរដ្ឋនៅបូរីកីឡាចំនួន៥នាក់ក្នុងចំណោម៧នាក់ត្រូវបានដោះលែងឱ្យមកនៅក្រៅឃុំហើយកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាងមួយខែក្នុងទំនាស់ដីធ្លីជាមួយនឹងលោកស្រី ស៊ុយ ស៊ីផាន។
កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងអ្នកភូមិបុរីកីឡាចំនួន ៧ នាក់ ឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីអ្នកភូមិទាំងនោះ បានជាប់ពន្ធនាគារអស់រយៈពេល ១ ខែ ១៣ ថ្ងៃ រួចមក។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១៧ ខែ កុម្ភៈ បាន សម្រេចដោះលែងអ្នកភូមិបុរីកីឡា ចំនួន ៧នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស។
អ្នកភូមិបុរីកីឡាចំនួន៧នាក់ដែលតុលាការសម្រេចឃុំខ្លួនក្រោយការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរក្នុងជម្លោះដីធ្លីដោយហឹង្សាកាលពីដើមខែមករា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយកាលពីយប់ថ្ងៃទី១៧ មករា ម្សិលមិញ។
តំណាងកម្មកររោងចក្រកាត់ដេរ រ៉ូស៊ីង ហ្គាមិន បានធ្វើលិខិតជូនលោកថៅកែរោងចក្រ ស្តីពីការប្រកាសធ្វើកូដកម្មអហិង្សា ដោយទាមទារលក្ខខណ្ឌចំនួន ៩ ចំណុច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២។
រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ កម្មកររោចក្រដេរស្បែកជើង Sin Well Shoes មានចំនួនច្រើនជាងមុន នៅតែបន្តធ្វើកូដកម្មប្រឆាំងទៅនឹងថៅកែរោងចក្រ ក្រោយពីការពិភាក្សាមិនត្រូវរ៉ូវគ្នា ដោយខាងភាគីរោងចក្រនៅតែបន្តរក្សាទុកលោករដ្ឋបាល ដោយមិនបានបញ្ឈប់ទេ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសពីការផ្តល់ដំបូន្មាន ដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ឲ្យគោរពសិទ្ធិនៃអង្គការនីមួយៗ ចំពោះការលើកឡើងថា “អ្វីទៅជាអង្គការមិនមែនរដ្ឋាភិបាលមានសក្តានុពល និងអង្គការមិនមែនរដ្ឋាភិបាលគ្មានសក្តានុពល”។
សម្តេច ហ៊ុន សែន បានប្រកាសឲ្យក្រុមអ្នកច្បាប់របស់រដ្ឋាភិបាលកម្ពុជា ចេញមុខការពារសម្តេច ចំពោះការប្តឹងរបស់មេធាវីបរទេសលោក នួន ជា ដើម្បីកុំឲ្យមេធាវីបរទេសអតីតមេខ្មែរក្រហមលំដាប់ទី២ លោកនួនជា ក្អេងក្អាងពេក នៅសវនាការរបស់តុលាការខ្មែរក្រហម។
ពលរដ្ឋក្នុងសហគមន៍បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មិនទទួលយកការដោះដូរដីនៅតំបន់ភ្នំបាត ទួលសំបូរ និងលុយចំនួន ៥០០ដុល្លារ ក្នុងមួយគ្រួសារជាសំណងរបស់ក្រុមហ៊ុនផានអ៊ីម៉ិចនោះទេ។ ពួកគាត់បានបង្ខំចិត្តបន្តរស់នៅក្នុងប្លុកបុរីកីឡា ហាលវាលហាលខ្យល់ បើទោះបីជាកម្លាំងសមត្ថកិច្ចបានឈូសឆាយផ្ទះសម្បែងរបស់ពួកគាត់អស់ជាងមួយខែមកហើយក៏ដោយ។
លោក ជិន លីដា មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋសហគមន៍បុរីកីឡា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែងកូនក្តីរបស់លោក ចំនួន ៧ នាក់ ឲ្យចេញពីពន្ធនាគារព្រៃស ប៉ុន្តែនៅតែរង់ចាំការសម្រេចរបស់ព្រះរាជអាជ្ញា។
លោក វ៉ា់ន់ ង៉ាត់ ប្រធានមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ឬមណ្ឌលព្រៃស្ពឺ បានដាក់ពាក្យបណ្តឹង ទៅកាន់អយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានកម្មវត្ថុ ប្តឹងលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រខេត្តកំពត មកពីគណបក្ស សម រង្ស៊ី ពីបទញុះញង់។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ នៅថ្ងៃទី១៦ ខែកុម្ភៈ បានបញ្ជាក់ថា ប្រធានមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់ក្រសួងសង្គមកិច្ច បានប្ដឹងចោទអ្នកស្រីថា បានរំដោះអ្នកភូមិបុរីកីឡា ១៨នាក់ ក្នុងនោះមានកុមារ ៤នាក់ផង ចេញពីការឃុំឃាំង។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក ឈឿន ចាន់ថន អតីតឧត្តមសេនីយ៍ឯក(ផ្កាយបី) ឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀល
បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សសមរង្ស៊ី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ រួចរាល់ហើយនោះ គ.ជ.ប. នឹងប្រជុំ និងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២។
ក្រោយពីធ្វើការជំនុំជម្រះអស់មួយព្រឹកថ្ងៃទី១៧ កុម្ភៈនេះទៅលើបណ្តឹងសារទុក្ខរបស់គណបក្សប្រឆាំងសមរង្ស៊ី ដែលប្តឹងអាជ្ញាធរខេត្តកំពង់ឆ្នាំងពីបទរំលោភច្បាប់បោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចហើយ ដោយធ្វើការទាត់ចោលបណ្តឹងគណបក្សប្រឆាំងនេះដោយហេតុផលថា ខុសគតិច្បាប់។
បន្ទាប់ពីបើកសវនាការរយៈពេលពេញមួយព្រឹក នៅថ្ងៃសុក្រ ទី១៧កុម្ភៈនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសមាសភាព ៩ រូប បានសម្រេចបដិសេធ លើបណ្តឹងបោះឆ្នោតរបស់គណបក្សសមរង្ស៊ី។
ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ បានចេញសេចក្តីសម្រេចដោយបដិសេធបណ្តឹងប្តឹងសាទុក្ខរបស់គណបក្ស សម រង្ស៊ី ដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីដើមខែកុម្ភៈ ឆ្នាំ២០១២។
បន្ទាប់ពីសាកសួរអស់រយៈពេលពេញមួយព្រឹក ទៅលើតំណាងគណបក្ស សម រង្ស៊ី និងមន្ត្រីគ.ជ.ប. ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឯក សំអុល បានប្រកាសសម្រេចទទួលពាក្យបណ្តឹង ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ របស់លោក ហ៊ីង យឿន តំណាងគណបក្ស សម រង្ស៊ី ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់។ ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបដិសេធចោល ដោយខុសគតិច្បាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសម រង្ស៊ី ឲ្យដឹងថា នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃសុក្រទី១៧កុម្ភះនេះ ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសកម្ពុជា នឹងបើកសវនាការលើបណ្ដឹងសារទុករបស់គណបក្សនេះ ដែលប្ដឹងចោទអាជ្ញាធរខេត្តកំពង់ឆ្នាំងពីបទរំលោភច្បាប់បោះឆ្នោត ទាក់ទងការរារាំងការហែរក្បួនអំឡុងការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កាលពីខែមករាកន្លងទៅ ។
កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ សាលាឧទ្ធរណ៍បានពន្យារពេលសវនាការ លើករណីលោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញ និងមនុស្សបីនាក់ទៀត ពីបទប៉ុនប៉ងមនុស្សឃាតលើលោក ថុង អ៊ុយប៉ាង អគ្គនាយកកាសែតកោះសន្តិភាព ជាលើកទីពីរ។
មតិអ្នកអាន