ពត៌មានខ្មែរ

រូប​សំណាក​លោក ជា វិជ្ជា កំពុង​រៀបចំ​រចនា

រូប​សំណាក​លោក ជា វិជ្ជា កំពុង​រៀបចំ​រចនា

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​និយាយ​ថា រូប​សំណាក​លោក ជា វិជ្ជា នឹង​ត្រូវ​គេ​សាងសង់​មួយ​ជំហរ​ខ្លួន ដែល​មាន​កម្ពស់​១,៦៨​ម៉ែត្រ ប៉ុន្តែ​លោក​មិន​បាន​ដឹង​នឹង​ត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះ​ទេ។


មានសម្តែងមតិចំនួន ១

​គណបក្ស​សមរង្ស៊ី សាទរ​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល លើ​ការកសាង​រូបសំណាក លោក ជា វិជ្ជា​

​គណបក្ស​សមរង្ស៊ី សាទរ​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល លើ​ការកសាង​រូបសំណាក លោក ជា វិជ្ជា​

គណបក្ស​សមរង្ស៊ី អបអរ​ជោគជ័យ នៃ​ការទទួលបាន​សេចក្ដីសម្រេច ការកសាង​រូបសំណាក លោក ជា វិជ្ជា និង​ការលើក​តម្កល់​ជាទីគោរព​តទៅ​នៅ​ទីតាំង​ជិត​វិមានឯករាជ្យ​។ នេះ​បើ​យោងតាម​សារ​របស់​ប្រធាន​គណបក្ស​ស្ដីទី លោក គង់ គាំ ចេញ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១២​។


មានសម្តែងមតិចំនួន 5

កម្ពុជា​បដិសេធ​មិន​ព្រម​តែងតាំង​ចៅក្រម​ជាតិ​ស្វ៊ីស​នៅ​សាលាក្តី​ខ្មែរ​ក្រហម

កម្ពុជា​បដិសេធ​មិន​ព្រម​តែងតាំង​ចៅក្រម​ជាតិ​ស្វ៊ីស​នៅ​សាលាក្តី​ខ្មែរ​ក្រហម

អង្គការ​សហប្រជាជាតិ​និយាយ​ថា​ប្រទេស​កម្ពុជា​បាន​បដិសេធ​មិន​ព្រម​តែងតាំង​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ស្វ៊ីស​ឱ្យ​កាន់​តំណែង​នៅ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ទេ​ ដែល​នេះ​នាំ​ឱ្យ​មាន​ការ​សង្ស័យ​អំពី​អនាគត​តុលាការ​មួយ​នេះ។


សម្តែងមតិ

NGO​ ព្រួយបារម្ភ​ចំពោះ​ជម្លោះ​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​និង​អន្តរជាតិ​

NGO​ ព្រួយបារម្ភ​ចំពោះ​ជម្លោះ​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​និង​អន្តរជាតិ​

គណៈកម្មាធិការ​​ប្រព្រឹត្តិកម្ម​ ​​បាន​​ធ្វើ​​សេចក្តី​ថ្លែងការណ៍​​ជំរុញ​​​អោយ​​រដ្ឋាភិបាល​​កម្ពុជា​​ប្រញាប់​​តែង​តាំង​​សហ​ចៅក្រម​​ស៊ើប​អង្កេត​​អន្តរជាតិ។​ អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​ក៏​​បាន​​អំពាវនាវ​​អោយ​​អង្គការ​​សហ​ប្រជាជាតិ​​ដាក់​​សម្ពាធលើ​​រដ្ឋាភិបាល​​កម្ពុជា​​ចំពោះ​​ការ​​ចោទ​ប្រកាន់​​អំពី​​ការ​​ពាក់​ព័ន្ធ​​​ផ្នែក​​នយោបាយ​​ចូល​​ទៅ​​ក្នុង​​ដំណើរ​ការ​​សាលាក្តី។​


មានសម្តែងមតិចំនួន 2

ការសម្រេច​លើ​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៅ​សាលាក្តី​ខ្មែរក្រហម មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ទេ​

ការសម្រេច​លើ​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៅ​សាលាក្តី​ខ្មែរក្រហម មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ទេ​

មកដល់​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១២ ដំណឹង​ជុំវិញ​សេចក្តីសម្រេច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លើ​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ សម្រាប់​សាលាក្តី​ខ្មែរក្រហម ថា​តើ​យល់ ឬ​មិន​យល់ព្រម​នោះ គឺ​មិន​ត្រូវមាន​មន្ត្រី​រដ្ឋាភិបាល ប្រកាស​ឲ្យ​ដឹង​នៅឡើយ​ទេ​។


សម្តែងមតិ

ការតែងតាំង​ចៅក្រម​អន្តរជាតិ​ស្ថិត​នៅក្នុង​ភាព​សម្ងាត់​នៅឡើយ

ការតែងតាំង​ចៅក្រម​អន្តរជាតិ​ស្ថិត​នៅក្នុង​ភាព​សម្ងាត់​នៅឡើយ

ក្រុម​មន្ត្រី​របស់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​តែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ការ​តែងតាំង​ជា​ផ្លូវការ​ទៅ​លើ​សហចៅក្រម​បម្រុង​អន្តរជាតិ ​លោក​ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ។


សម្តែងមតិ

​ម៉េង កែវពេជ្ជតា រង់ចាំ​ព្រហ្ម​លិខិត

​ម៉េង កែវពេជ្ជតា រង់ចាំ​ព្រហ្ម​លិខិត

តារា ចម្រៀង​ក្រអួន​ក្រអៅ​ម៉េ​ម៉ា​យ​កូន​ពីរ ម៉េង កែវពេជ្ជតា ដែលជា​រើ​យៗ អ្នកនាង​តែង​ទទួលរង​នូវ​ព​ត័​មានរឿង​រ៉ាវ​ស្នេហា រហូត​ស្ទើ​តែ​មិន​ហ៊ាន​ជួប​មុខ​អ្នកការ​សែត ពេលនេះ​នាង​មិន​ហ៊ាន​គិតគូ​រឿង​ស្នេហា​ឡើយ​ស្របពេល​ដែលមាន ព​ត័​មាន​ក្នុងស្រុក​បានលើកឡើង​អំពី តារា​សម្តែង ស៊ុ​ក សុភា កំពុងតែ​ល្អូកល្អើន​ជាមួយ​គូរ​ស្នេហ៍​ថ្មី ដែល​មិនមែនជា ពេ​ជ្ជ​តា​។


មានសម្តែងមតិចំនួន 4

អ្នកជំនាញ​បារម្ភ​ថា វិស័យ​កាត់ដេរ​កម្ពុជា នឹង​ប្រឈម​ការប្រកួតប្រជែង​ដ៏​តានតឹង នៅពេល​ខាងមុខ

អ្នកជំនាញ​បារម្ភ​ថា វិស័យ​កាត់ដេរ​កម្ពុជា នឹង​ប្រឈម​ការប្រកួតប្រជែង​ដ៏​តានតឹង នៅពេល​ខាងមុខ

វិស័យ​ឧស្សាហកម្ម វាយនភ័ណ្ឌ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង នៅ​ឆ្នាំ​២០១១ នៅ​កម្ពុជា មាន​ស្ថានភាព​ល្អប្រសើរ​។ របាយការណ៍​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា នាពេល​ថ្មីៗ​នេះ បាន​បង្ហាញថា រោងចក្រ​បើក​ថ្មី​ជាច្រើន និង​គ្មាន​រោងចក្រ​បិទទ្វារ​ទេ ហើយ​មានតែ​រោងចក្រ​កាត់ដេរ​មួយ​ប៉ុណ្ណោះ ដែល​បាន​ព្យួរការងារ​។


មានសម្តែងមតិចំនួន ១

កម្ពុជា​បារម្ភ​ពី​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ភូមា ក្នុង​វិស័យ​កាត់​ដេរ

កម្ពុជា​បារម្ភ​ពី​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ភូមា ក្នុង​វិស័យ​កាត់​ដេរ

ប្រទេស​ភូមា នឹង​អាច​ជា​គូរ​ប្រជែង​របស់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ និង​ការ​វិនិយោគទុន​លើ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ នៅ​ពេល​ដែល​ប្រទេស​នេះ​កែ​ទម្រង់​នយោបាយ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។


មានសម្តែងមតិចំនួន 5

វិនិយោគិន​ជប៉ុន បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប សម្រាប់​បំពាក់​ទៅលើ​ប្រព័ន្ធ​សញ្ញា​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ​

វិនិយោគិន​ជប៉ុន បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប សម្រាប់​បំពាក់​ទៅលើ​ប្រព័ន្ធ​សញ្ញា​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ​

ប្រតិភូ​ជប៉ុន​មួយក្រុម បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ ដើម្បី​បង្ហាញ​ពី​ឧបករណ៍​សំភារៈ ដែល​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប សម្រាប់​បំពាក់​ទៅលើ​ប្រព័ន្ធ​សញ្ញា​ចរាចរ ដើម្បី​សម្រួល​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរ ក្នុង​ទីក្រុង


សម្តែងមតិ

ពាណិជ្ជករ​អាស៊ាន​រក​ផល​ចំណេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

ពាណិជ្ជករ​អាស៊ាន​រក​ផល​ចំណេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

ក្រុម​មន្ត្រី​ផ្លូវការ​តំណាង​ឱ្យ​ផ្នែក​ជំនួញ និង​ពាណិជ្ជកម្ម​ដែល​​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) មក​ពី​បណ្ដា​រដ្ឋ​ចំនួន​១០ ទើប​បាន​បញ្ចប់​សិក្ខាសាលា​រួម​គ្នា​​រយៈពេល ៤​ថ្ងៃ ជាមួយ​នឹង​ក្រុម​​​សហគមន៍​អឺរ៉ុប នៅ​ឯ​ខេត្ត​សៀមរាប។


សម្តែងមតិ

ក្រោយពី​ទឹកជំនន់ ពេលនេះ បែរជា​ស្រូវប្រាំង​ច្រើន​ហិកតា ប្រឈម​នឹង​ការខ្វះ​ទឹក​

ក្រោយពី​ទឹកជំនន់ ពេលនេះ បែរជា​ស្រូវប្រាំង​ច្រើន​ហិកតា ប្រឈម​នឹង​ការខ្វះ​ទឹក​

ស្រូវប្រាំង​ជាច្រើន​ហិកតា នៅក្នុង​ខេត្ដ​ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ និង​ខេត្ដ​បាត់ដំបង កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​។ នៅពេលនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ចេញ​ម៉ាស៊ីន​ធំៗ ជាច្រើន​គ្រឿង ដើម្បី​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​។


សម្តែងមតិ

អាជ្ញាធរ​មិន​ឲ្យ​បក្ស សម រង្ស៊ី យក​ទីធ្លា​សាធារណៈ​ឃោសនា​បោះ​ឆ្នោត

អាជ្ញាធរ​មិន​ឲ្យ​បក្ស សម រង្ស៊ី យក​ទីធ្លា​សាធារណៈ​ឃោសនា​បោះ​ឆ្នោត

អាជ្ញាធរ​ក្រុង​បាត់ដំបង បាន​បដិសេធ​មិន​ឲ្យ​គណបក្ស សម រង្ស៊ី យក​ទីធ្លា​សាធារណៈ ៤ ក្នុង​ចំណោម​ទីតាំង​ចំនួន ៥​កន្លែង ធ្វើ​ជា​ទី​កន្លែង​រៀបចំ​ឃោសនា​ពី​គោលការណ៍​គណបក្ស​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ដែល​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២។


មានសម្តែងមតិចំនួន 6

ពលរដ្ឋ​ប្រមាណ​៣០០​នាក់​នៅ​ពោធិ៍សាត់​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ភាពីម៉ិច

ពលរដ្ឋ​ប្រមាណ​៣០០​នាក់​នៅ​ពោធិ៍សាត់​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ភាពីម៉ិច

ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់ មក​ពី​ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​លើក​គ្នា​ទៅ​កាន់​ការដ្ឋាន​ដាំ​ដំឡូង​មី​ទី​១ របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ចំណុច​ភូមិ​អណ្ដូងស្វាយ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ និង​ដក​គ្រឿងចក្រ​ចេញ ដោយ​ពួក​គាត់​ចោទ​ថា ការ​ឈូស​ឆាយ​នេះ​បាន​ប៉ះពាល់​លើ​ដី​ស្រែ​ពួកគាត់។


មានសម្តែងមតិចំនួន 10

អតីត​ពលរដ្ឋ​បុរី​កីឡា ប្រឹងប្រែង​ត្រដរ​រស់​នៅ​ជម្រក​ថ្មី កណ្តាល​វាលស្រែ

អតីត​ពលរដ្ឋ​បុរី​កីឡា ប្រឹងប្រែង​ត្រដរ​រស់​នៅ​ជម្រក​ថ្មី កណ្តាល​វាលស្រែ

ក្រោម​ដំបូល​តង់​កៅស៊ូ ពណ៌​ខៀវ កណ្តាលថ្ងៃត្រង់ អ្នកស្រី ស្រី វ៉ិត ជា​ជនពិការ ស្វិតជើង​ទាំងពីរ តាំងពី​កុមារភាព​។ កំពុង​ហូបបាយ​ថ្ងៃត្រង់ជាមួយនឹង​សា​ច់ខ និង​ទឹកត្រី​មួយ​កូនចាន​ផង​នោះ អ្នកស្រី ស្រី វ៉ិត បាន​ត្អូញត្អែរ​ពី​ទុក្ខលំបាកនៅ​ទី​ជម្រក​ថ្មី ដែល​សង់​ពី​កូនឈើ ធ្វើ​ជា​រោងស្នាក់នៅ ប្រក់​តង់​កៅស៊ូ ស្ទើរតែ​គ្មាន​អ្វី​បិទបាំង​។


មានសម្តែងមតិចំនួន 6

ស្ថានទូត​អាមេរិក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​បុរីកីឡា

ស្ថានទូត​អាមេរិក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​បុរីកីឡា

ភារធារី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មករា ថា ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​តាម​ដាន​លើ​ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​បុរី​កីឡា​ចេញ​ពី​លំនៅឋាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ មន្ត្រី​ស្ថាន​ទូត​អាមេរិក​រូប​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​យុត្តិធម៌ និង​មាន​តម្លាភាព។


មានសម្តែងមតិចំនួន 3

អាមេរិក​ព្រមាន​ពី​អស្ថិរភាព​ក្នុង​សង្គម​កម្ពុជា​ដែល​អាច​កើត​ពី​ទំ​នាស់​ដីធ្លី​

អាមេរិក​ព្រមាន​ពី​អស្ថិរភាព​ក្នុង​សង្គម​កម្ពុជា​ដែល​អាច​កើត​ពី​ទំ​នាស់​ដីធ្លី​

នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​១៩​​មករា​​នេះ​ ភារធារី​​​ស្ថានទូត​​អាមេរិក​ប្រចាំ​​កម្ពុជា​ លោក ​Jeff Daigle ​បាន​​លើក​​ឡើង​​ថា« បញ្ហា​​ទំនាស់​​ដី​ធ្លី​និង​​ការ​​បណ្តេញ​​ចេញ​​ពលរដ្ឋ​​ទាំង​​បង្ខំ​នៅ​​កម្ពុជា​សព្វថ្ងៃ​ អាច​​នាំ​​ទៅ​​រក​​ការ​​មិន​​មាន​​ស្ថិរភាព​​ក្នុង​​សង្គម​។


មានសម្តែងមតិចំនួន 8

កម្ពុជា​សុំ​ឱ្យ​មហាអំណាច​នុយក្លេអ៊ែ​ចូលរួម​ក្នុង​សន្ធិ​សញ្ញា​ក្នុង​តំបន់

កម្ពុជា​សុំ​ឱ្យ​មហាអំណាច​នុយក្លេអ៊ែ​ចូលរួម​ក្នុង​សន្ធិ​សញ្ញា​ក្នុង​តំបន់

ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​បាន​បញ្ជូន​លិខិត​ ជា​ផ្លូវការ​ទៅ​ឲ្យ​ប្រទេស​មហា​អំណាច​អាវុធ​នុយក្លេអ៊ែ​ទាំង​៥​នៅ​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ស្នើសុំ​ឲ្យ​ប្រទេស​ទាំង​នោះ​ចុះហត្ថលេខា​លើ​ពិធី​សារ​នៃ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែ​នៅ​ក្នុង​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១២​នេះ។


សម្តែងមតិ

កម្ពុជា​ជំរុញ​ឲ្យ​ប្រទេស​មហា​អំណាច​ទាំង​៥​ ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា គ្មានអាវុធនុយក្លេអ៊ែរ

កម្ពុជា​ជំរុញ​ឲ្យ​ប្រទេស​មហា​អំណាច​ទាំង​៥​ ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា គ្មានអាវុធនុយក្លេអ៊ែរ

ចំពោះ​មុខ​តំណាង​​ប្រទេស​​មហាអំណាច​ទាំង​៥ ជា​សមាជិក​​អចិន្ត្រៃយ៍​របស់​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​​​​អង្គការ​សហប្រជាជាតិ​រួម​មាន ​ចិន ​អាមេរិក​ បារាំង​ អង់គ្លេស​ និង​​រុស្ស៊ី​ នៅ​​ព្រឹក​​ថ្ងៃ​ទី​​២០ ​ខែ​​មករា​​នេះ ​លោក​​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា​ បាន​ជំរុញ​​ឲ្យ​​ប្រទេស​​មហា​អំណាច​​ទាំង​​៥​ ចុះ​ហត្ថលេខា​​លើ​​ពិធី​សារ​​នៃ​​សន្ធិសញ្ញា​ស្ដីពី​ តំបន់​​អាស៊ី​អាគ្នេយ៍​ គ្មាន​​អាវុធ​​នុយក្លេអ៊ែរ​។​


សម្តែងមតិ

ជំនួប​លោក ហោ ណាំហុង និង​រដ្ឋទូត​នៃ​ប្រទេស​មហាអំណាច​ទាំង​៥

ជំនួប​លោក ហោ ណាំហុង និង​រដ្ឋទូត​នៃ​ប្រទេស​មហាអំណាច​ទាំង​៥

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង ជួប​ប្រជុំ​ជាមួយ​ឯក​អគ្គ​ រដ្ឋ​ទូត នៃ​ប្រទេស​មហាអំណាច​ទាំង​៥ នៅ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី ២០ ខែ​ មករា ឆ្នាំ​២០១២។


សម្តែងមតិ
?>